ព័ត៌មានថ្មីៗ

ប្រជាពលរដ្ឋពីរគ្រួសាររងគ្រោះដោយសារអគ្គិភ័យ បានទទួលអំណោយសង្គ្រោះបឋមពីអាជ្ញាធរជាតិអប្សរា

បានផ្សាយនៅ ថ្ងៃទី 05 ខែ មេសា ឆ្នាំ2016 01:36 PM ដោយ ៖ អាជ្ញាធរជាតិអប្សរា
ប្រជាពលរដ្ឋពីរគ្រួសារដែលមានផ្ទះនៅជាប់គ្នា ស្ថិតនៅក្នុងភូមិតាស្នេហ៍ ឃុំដូនកែវ ស្រុកពួក ដែលរងគ្រោះដោយសារភ្លើងឆាបឆេះផ្ទះ បានទទួលអំណោយសង្គ្រោះបឋមរបស់ឯកឧត្តមបណ្ឌិតសភាចារ្យ សុខ អាន ឧបនាយកដ្ឋមន្ត្រី រដ្ឋមន្ត្រីទទួលបន្ទុកទីស្តីការគណៈរដ្ឋមន្ត្រី និងជាប្រធានអាជ្ញាធរជាតិអប្សរា។

ក្នុងពិធីប្រគល់អំណោយនារសៀលថ្ងៃទី៤ ខែមេសា ឆ្នាំ២០១៦នេះ ឯកឧត្តម ឈរ ថាណាត អគ្គនាយករង និងជាប្រធានក្រុមការងារសហគមន៍របស់អាជ្ញាធរជាតិអប្សរាប្រចាំស្រុកពួក បានសម្តែងការសោកស្តាយយ៉ាងខ្លាំងចំពោះការខូចខាតរបស់ប្រជាពលរដ្ឋ ដោយសារអគ្គិភ័យនេះ។ ឯកឧត្តមបានផ្តាំផ្ញើសុំឲ្យប្រជាពលរដ្ឋគ្រប់រូប ប្រុងប្រយ័ត្នខ្ពស់ដើម្បីជៀសផុតពីឧបទ្ទហេតុផ្សេងៗ ជាពិសេស ក្នុងរដូវក្តៅនេះងាយនឹងបង្កការឆាបឆេះណាស់។ ឯកឧត្តមបន្ថែមថា បើទោះជាអំណោយនៅពេលនេះមិនច្រើន តែវាជាអំណោយសង្គ្រោះបឋមដែលអាចជួយសម្រាលទុក្ខលំបាកបានខ្លះនៅគ្រាអាសន្នបែបនេះ។

អ្នកស្រី ព្រំ មឿត កម្មករសំណង់ និងជាម្ចាស់ផ្ទះដែលត្រូវភ្លើងឆេះរៀបរាប់ថា ផ្ទះអ្នកស្រីត្រូវបានភ្លើងឆេះនៅថ្ងៃទី៣១ ខែមីនា ឆ្នាំ២០១៦ តែអ្នកស្រីពុំដឹងថាភ្លើងបង្កឡើងដោយហេតុណាពិតប្រាកដទេ ព្រោះអ្នកស្រី និងស្វាមីទៅធ្វើសំណង់នៅក្រុងសៀមរាប ហើយទុកកូនតូចៗនៅផ្ទះ ជាមួយនឹងម្តាយអាយុជាង៧០ឆ្នាំ។ អគ្គិភ័យបានបំផ្លាញផ្ទះទ្រព្យសម្បត្តិ និងស្រូវជាង១០ការ៉ុងខ្ទេចគ្មានសល់។ អ្នកស្រីលើកឡើងថា ពេលនេះអ្នកស្រីរំភើបចិត្តណាស់ដែលបានទទួលអំណោយដ៏ថ្លៃថ្លារបស់ឯកឧត្តមបណ្ឌិតសភាចារ្យ សុខ អាន និងលោកជំទាវ ក្នុងពេលក្រុមគ្រួសាររបស់អ្នកស្រីកំពុងជួបហេតុអាក្រក់បែបនេះ។

គួររំឭកថា កាលពីថ្ងៃទី៣១ ខែមីនា ឆ្នាំ២០១៦ អគ្គិភ័យបានឆាបឆេះផ្ទះមួយខ្នងទាំងស្រុងរបស់អ្នកស្រី ព្រំ មឿត ប្រហែលជាដោយសារក្មេងលេងភ្លើង ហើយឆាបទៅឆេះផ្ទះអ្នកស្រីព្រំ រ៉ន ដែលត្រូវជាប្អូនបង្កើតអស់ពាក់កណ្តាលទៀត តែត្រូវបានអ្នកស្រុកមកជួយពន្លត់ទាន់។ ចំណែកអំណោយដែលបានផ្តល់ជូនគ្រួសារជនរងគ្រោះទាំងពីរគ្រួសារនេះ ក្នុងមួយគ្រួសារទទួលបានអង្ករ ៥០គីឡូក្រាម, មីខ្លាឃុំ ៣កេស , ត្រីខកំប៉ុង៤យួរ,ទឹកត្រី ៣យួរ,ទឹកម្ទេស២ដបធំ, ទឹកស៊ីអ៊ីវ៣យួរ, ប៊ីចេង៥កញ្ចប់, អំបិល៣កញ្ចប់, ស្ករស ៥គីឡូក្រាម, តង់១ , កន្ទេល១ និងថវិកាចំនួន៦០ម៉ឺនរៀលសម្រាប់ផ្ទះដែលឆេះទាំងស្រុង និង៤០ម៉ឺនសម្រាប់ផ្ទះដែលឆេះពាក់កណ្តាល៕








ក្រុមការងារសហគមន៍ប្រចាំស្រុកប្រាសាទបាគងដឹកនាំដោយ ឯកឧត្តម សុខ លក្ខិណា ទីប្រឹក្សាអាជ្ញាធរជាតិអប្សរា និងជាប្រធានក្រុមការងារសហគមន៍ប្រចាំស្រុកប្រាសាទបាគង បានចុះពិនិត្យ លទ្ធភាពជាក់ស្តែងការជួសជុលទំនប់ទឹកប្រវែង ១៦ម x ១២ម ជម្រៅ ៧ម ដែលបានដាច់ខូចខាតកាលពីឆ្នាំ២០១៣ ដោយគ្រោះទឹកជំនន់។ ការចុះពិនិត្យនេះប្រព្រឹត្តទៅកាលពីថ្ងៃទី០៥ ខែមេសា ឆ្នាំ២០១៦ ដោយមានការចូលរួមពីនាយកដ្ឋានជំនាញពាក់ព័ន្ធនានានៃអាជ្ញាធរជាតិអប្សរា និងលោក ស៊ត់ ដន ជាមេភូមិត្រាច តំណាងឱ្យប្រជាពលរដ្ឋ។
ក្រុមការងារសហគមន៍ទី១ នៃអាជ្ញាធរជាតិអប្សរាប្រចាំស្រុកប្រាសាទបាគង នៅព្រឹកថ្ងៃទី២៩ខែមីនាឆ្នាំ២០១៦នេះបាននាំយកនូវសម្ភារៈ និងគ្រឿងបរិភោគមួយចំនួន ដែលជាអំណោយដ៏ថ្លៃថ្លារបស់ឯកឧត្តមបណ្ឌិតសភាចារ្យ សុខ អាន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីទទួលបន្ទុកទីស្តីការគណៈរដ្ឋមន្ត្រី និងជាប្រធានអាជ្ញាធរជាតិអប្សរា និងលោកជំទាវ ទៅចែកជូនគ្រួសារដែលរងគ្រោះដោយអគ្គិភ័យ ភ្លើងឆេះផ្ទះស្ថិតនៅក្នុងភូមិស្ទឹង ឃុំបាគង ស្រុកប្រាសាទបាគង ខេត្តសៀមរាប។
ក្រុមការងារសហគមន៍ក្រុមទី១របស់អាជ្ញាធរជាតិអប្សរា ប្រចាំក្រុងសៀមរាប កាលពីព្រឹក ថ្ងៃទី២៤ ខែមីនា ឆ្នាំ២០១៦ បានបន្តចុះដោះស្រាយបញ្ហារបស់ប្រជាពលរដ្ឋ ដែលបានស្នើសុំជួសជុលផ្ទះ ធ្វើបង្គន់ និងសាងសង់សំណង់ចាំបាច់ផ្សេងៗ របស់ពួកគាត់ ព្រមទាំងសុំជួសជុលផ្លូវក្នុងភូមិជាដើម។ល។
អំណោយជាសម្ភារៈប្រើប្រាស់រួមទាំងអង្ករចំនួន៥គីឡូក្រាម ដែលផ្តល់ជូនដោយអង្គការសប្បុរសធម៌ជប៉ុន ក្តីសង្ឃឹមនៃកម្ពុជា (Hope of Cambodia) ត្រូវបានចែកជូនដល់ប្រជាពលរដ្ឋចំនួន២៦០ គ្រួសារ មកពីភូមិចំនួន១០ ក្នុងឃុំលាងដៃ និងឃុំស្វាយចេក ស្រុកអង្ករធំ នៅព្រឹកថ្ងៃទី១៧ ខែកុម្ភៈឆ្នាំ២០១៦។
ក្រុមលេខាធិការដ្ឋានសហគមន៍នៃអាជ្ញាធរជាតិអប្សរាបាននាំយកឃីតចំនួន ៣២ ទៅចែកជូនប្រជាពលរដ្ឋ ៣២ គ្រួសារ ដែលស្ថិតនៅក្នុងឃុំដូនកែវ ស្រុកពួក ខេត្តសៀមរាប កាលពីថ្ងៃទី១០ខែកុម្ភៈឆ្នាំ២០១៦។
ដើមដំបូងមុន123456បន្ទាប់ចុងក្រោយ

ប្រសាសន៍លោកជំទាវប្រធានអាជ្ញាធរជាតិអប្សរា

មតិស្វាគមន៍ឯកឧត្តមអគ្គនាយកអាជ្ញាធរជាតិអប្សរា

ការព្យាករណ៍​អាកាសធាតុ

ក្រមប្រតិបត្តិអង្គរ / Angkor Code of Conduct (Width = 230)

វីដេអូក្រមប្រតិបត្តិអង្គរ

អ្នកទស្សនាគេហទំព័រ

កំពុងទស្សនា
:
3
ថ្ងៃនេះ
:
0207
ម្សិលមិញ
:
3845
សប្តាហ៍នេះ
:
20742
ខែនេះ
:
0133597
សរុប
:
003254461