ព័ត៌មានថ្មីៗ

ផ្លូវមុខប្រាសាទអង្គរវត្តទៅប្រាសាទបាយ័ន និងផ្លូវពីរខ្សែទៀតត្រូវបានជួសជុលនិងសម្ពោធឲ្យប្រើប្រាស់ជាផ្លូវការ

បានផ្សាយនៅ ថ្ងៃទី 04 ខែ មេសា ឆ្នាំ2016 01:54 PM ដោយ ៖ អាជ្ញាធរជាតិអប្សរា

ផ្លូវពីមុខប្រាសាទអង្គរវត្តទៅប្រាសាទបាយ័ន និងផ្លូវមិត្តភាពកម្ពុជា-កូរ៉េពីរខ្សែ ដែលត្រូវបានជួសជុលឡើងវិញដោយអាជ្ញាធរជាតិអប្សរាត្រូវបានសម្ពោធដាក់ឲ្យប្រើប្រាស់ជាផ្លូវការហើយ នាព្រឹកថ្ងៃទី៤ ខែមេសា ឆ្នាំ២០១៦នេះ។ ពិធីនេះធ្វើឡើងក្រោមអធីបតីភាពឯកឧត្តម សុខ សង្វារ អគ្គនាយករងអាជ្ញាធរជាតិអប្សរា និងជាតំណាងឯកឧត្តមបណ្ឌិត ស៊ុំ ម៉ាប់ អគ្គនាយកអាជ្ញាធរជាតិអប្សរា និងឯកឧត្តម ពៅ ពិសិដ្ឋ អភិបាលរងនៃគណៈអភិបាលខេត្តសៀមរាប។

តាមរបាយការណ៍របស់លោក ហេង គឹមលេង ប្រធាននាយកដ្ឋានទ្រទ្រង់បច្ចេកទេស និងគម្រោងអន្តរវិស័យនៃអាជ្ញាធរជាតិអប្សរាបញ្ជាក់ថា ផ្លូវដែលដាក់សម្ពោធឲ្យប្រើប្រាស់ជាផ្លូវការនៅពេលនេះមានចំនួន៣ខ្សែធំៗគឺ ផ្លូវមុខអង្គរវត្តទៅជុំវិញប្រាសាទបាយ័នមានប្រវែងសរុប៣៤៦២ម៉ែត្រ។ ផ្លូវនេះត្រូវបានជួសជុល ដោយរៀបចំឲ្យមានផ្លូវម៉ូតូនិងរថយន្តនៅកណ្តាល ព្រមទាំងមានផ្លូវជិះកង់និងថ្មើរជើងនៅអមសងខាងសម្រួលដល់ធ្វើដំណើររបស់ភ្ញៀវទេសចរគ្រប់ប្រភេទ។ ដោយឡែក ផ្លូវពីរខ្សែទៀត គឺជាផ្លូវមិត្តភាពកម្ពុជា-កូរ៉េ ដែលធ្វើការជួសជុលទ្រង់ទ្រាយធំដោយអាជ្ញាធរជាតិអប្សរាដែរ។ ផ្លូវទី១ ជាផ្លូវវាងប្រាសាទអង្គរវត្តពីខាងលិចប្រវែង៤,៨គម ចាប់ពីផ្លូវជាតិលេខ៦ជាប់សាលារៀនបឋមសិក្សាគ្រួស មកជាប់នឹងផ្លូវកៅស៊ូមុខប្រាសាទអង្គរវត្ត។ ផ្លូវទី២ ជាផ្លូវវាងប្រាង្គប្រាសាទបុរាណ និងផ្លូវបញ្ជៀសការធ្វើចរាចរដឹកជញ្ជូនធ្ងន់ៗក្នុងតំបន់សំបូរប្រាសាទ ដែលមានប្រវែង១០,៣គីឡូម៉ែត្រ ចាប់ពីស្វាយធំទៅដល់ភូមិប្រដាក។

មានប្រសាសន៍សំណេះសំណាងក្នុងពិធី ឯកឧត្តម សុខ សង្វារ បញ្ជាក់ថា ការរៀបចំផ្លូវចរាចរណ៍ គឺជាផ្នែកមួយដ៏សំខាន់នៃផែនការគ្រប់គ្រងទេសចរណ៍អង្គរ។ ផ្លូវមិនត្រឹមតែបម្រើឲ្យវិស័យទេសចរណ៍ទេ តែវាបានជួយសម្រួលដល់ការធ្វើចរាចរ និងការដឹកជញ្ជូនប្រចាំថ្ងៃរបស់ប្រជាពលរដ្ឋទៀតផង។ ផ្លូវដែលដាក់សម្ពោធឲ្យប្រើប្រាស់នៅពេលនេះ ជាផ្លូវដែលជួសជុលទៅលើផ្លូវចាស់ដែលមានស្រាប់ មិនមែនពង្រីក ឬធ្វើថ្មីនោះទេ គ្រាន់តែរៀបចំឲ្យមានផ្លូវជិះម៉ូតូ-រថយន្តដោយឡែក និងផ្លូវកង់-ថ្មើរជើងដោយឡែក ដើម្បីសម្រួលដល់វិស័យទេសចរណ៍ ព្រមទាំងដាក់ពណ៌ផ្ទៃផ្លូវឲ្យស៊ីគ្នានឹងទេសភាពវប្បធម៌នៃបេតិកភណ្ឌអង្គរ។ ឯកឧត្តមបន្ថែមថា ការរៀបចំផ្លូវរបៀបនេះឃើញថា ភ្ញៀវទេសចរជាច្រើនបានគាំទ្រ ជាពិសេស ភ្ញៀវដែលចូលចិត្តជិះកង់កម្សាន្ត។ យើងមានគម្រោងធ្វើផ្លូវរបៀបនេះឲ្យគ្រប់ទីកន្លែងនៃរមណីយដ្ឋានអង្គរនាពេលអនាគត ដើម្បីសម្រួលការធ្វើដំណើរ និងលើកកម្ពស់គុណភាពទស្សនាចរជូនភ្ញៀវទេសចរព្រមទាំងចូលរួមចំណែកលើកតម្លៃរមណីយដ្ឋានអង្គរ សមនឹងពាក្យស្លោករបស់អាជ្ញាធរជាតិអប្សរាគឺ អភិរក្សដើម្បីអភិវឌ្ឍន៍ និងអភិវឌ្ឍន៍ដើម្បីអភិរក្ស។ ជាមួយគ្នានេះ ឯកឧត្តម ក៏បានសំណូមពរឲ្យអ្នកបើកបរទាំងអស់ កុំដឹកទំនិញធ្ងន់ៗលើសចំណុះដែលជាហេតុធ្វើឲ្យខូចផ្លូវ និងសុំឲ្យចូលរួមគោរពច្បាប់ចរាចរទាំងអស់គ្នា ដើម្បីសុវត្ថិភាពខ្លួន គ្រួសារ និងសង្គមទាំងមូល៕








អាជ្ញាធរជាតិអប្សរាបានចាប់ផ្តើមការងារជួសជុលផ្លូវមិត្តភាពកម្ពុជា-កូរ៉េ ជំហានទី១ខាងកើត ពីស្វាយធំទៅព្រះដាក់ ដែលមានប្រវែងសរុប១០.៣គីឡូម៉ែត្រ។ ក្រុមហ៊ុន ឃែរ ខនស្ត្រាក់សិន ជាអ្នកទទួលម៉ៅការលើការងារជួសជុលនេះ ដោយចាប់អនុវត្តពីថ្ងៃទី០១ ខែកុម្ភៈ និងបញ្ចប់ជាស្ថាពរនៅថ្ងៃទី០១ ខែឧសភា ឆ្នាំ២០១៦។
ទីលានបដិសណ្ឋារកិច្ច ឬហៅថា Parvis តាមភាសាបារាំង នៅមុខប្រាសាទអង្គរវត្តអាចនឹងបញ្ចប់ការសាងសង់រួចរាល់នៅក្នុងឆ្នាំ២០១៦នេះ។
ផ្លូវក្រាលកៅស៊ូមួយខ្សែប្រវែង៤,២០០ម៉ែត្រ ចាប់ពីមុខប្រាសាទអង្គរវត្តទៅអាកាសយានដ្ឋានអន្តរជាតិសៀមរាប ដែលបានជួសជុលតាំងពីថ្ងៃទី២៨ ខែតុលា ឆ្នាំ២០១៥ ដោយក្រុមហ៊ុន រ៉ម ធូហួន នឹងត្រូវបញ្ចប់ការជួសជុលនៅដើមខែធ្នូ ឆ្នាំ២០១៥។ នេះជាការបញ្ជាក់របស់លោក ហេង គឹមលេង ប្រធាននាយកដ្ឋានទ្រទ្រង់បច្ចេកទេសនិងអន្តរវិស័យនៃអាជ្ញាធរជាតិអប្សរា។
ដើម្បីត្រៀមទទួលនូវកំណើនភ្ញៀវទេសចរ ដែលតែងតែកើនឡើងជាបន្តបន្ទាប់ អាជ្ញាធរជាតិអប្សរាក្រៅពីការអភិរក្ស និងជួសជុលប្រាង្គប្រាសាទ ក៏បានគិតគូរដល់ការរៀបចំហេដ្ឋារចនាសម្ព័ន្ធផ្សេងៗ សំដៅធ្វើយ៉ាងណាបង្កលក្ខណៈងាយស្រួលដល់ប្រជាពលរដ្ឋរស់នៅក្នុងតំបន់ ក៏ដូចជាភ្ញៀវទេសចរទាំងអស់ ដែលមកទស្សនារមណីយដ្ឋានអង្គរ។
ដើមដំបូងមុន12បន្ទាប់ចុងក្រោយ

ប្រសាសន៍លោកជំទាវប្រធានអាជ្ញាធរជាតិអប្សរា

មតិស្វាគមន៍ឯកឧត្តមអគ្គនាយកអាជ្ញាធរជាតិអប្សរា

ការព្យាករណ៍​អាកាសធាតុ

ក្រមប្រតិបត្តិអង្គរ / Angkor Code of Conduct (Width = 230)

វីដេអូក្រមប្រតិបត្តិអង្គរ

អ្នកទស្សនាគេហទំព័រ

កំពុងទស្សនា
:
4
ថ្ងៃនេះ
:
1930
ម្សិលមិញ
:
3923
សប្តាហ៍នេះ
:
09871
ខែនេះ
:
0122726
សរុប
:
003243590