ព័ត៌មានថ្មីៗ

ព័ត៌មានលម្អិតអំពីដំណាក់កាលនៃការជ្រើសរើសមគ្គុទ្ទេសក៍ទេសចរណ៍ ដើម្បីចូលរួមវគ្គបណ្តុះបណ្តាលនៅម៉ាកាវ សាធារណរដ្ឋប្រជាមានិតចិន

បានផ្សាយនៅ ថ្ងៃទី 04 ខែ មេសា ឆ្នាំ2016 10:57 AM ដោយ ៖ អាជ្ញាធរជាតិអប្សរា
តាំងពីខែមីនា ឆ្នាំ២០១៥មក ការទស្សនាប្រាសាទតាព្រហ្មត្រូវបានរៀបចំជាវង់ទស្សនាឯកទិសត្រង់ផ្នែកកណ្តាល ដោយតម្រូវឲ្យភ្ញៀវទេសចរចូលតាមច្រកខាងកើតតែមួយច្រក។ ការរៀបចំនេះ គឺក្នុងគោលដៅរក្សាសណ្តាប់ធ្នាប់នៃការទស្សនា កាត់បន្ថយការកកស្ទះ រក្សាសុវត្ថិភាពជូនភ្ញៀវ និងពិសេសសុវត្ថិភាពប្រាសាទ។ ចុងឆ្នាំ២០១៥កន្លងទៅនេះ អាជ្ញាធរជាតិអប្សរាបានសម្រេចបើកបន្ថែម ច្រកចូលខាងកើតមួយទៀតត្រង់ថែវដែលក្រុមការងារASI របស់ប្រទេសឥណ្ឌាបានជួសជុលរួចរាល់ ដើម្បីសម្រួលលំហូរភ្ញៀវទេសចរកាន់តែប្រសើរថែមទៀត។
ឆាន់តូច
( ថ្ងៃទី 02 ខែ មករា ឆ្នាំ2016 )
អ្នកស្រុកអង្គរមានពិធីបុណ្យ និងទំនៀមទម្លាប់ពិសេសផ្ទាល់ខ្លួនច្រើន។ ពិធីខ្លះត្រូវបានគេរៀបចំឡើងទៅតាមរដូវកាល ដូចជាពិធីហៅទឹកភ្លៀង ពិធីឡើងមាឃជាដើម ហើយពិធីខ្លះទៀត មិនកំណត់រដូវកាលទេ គឺអាស្រ័យលើស្ថានភាពជាក់ស្តែងទៅវិញ ដូចជាពិធីហៅព្រលឹង ពិធីឆាន់តូច ឆាន់ធំជាដើម។
វត្តកោះកែវបារាយណ៍រតន៍វត្តខ្នាតរង្សី ស្ថិតនៅភូមិខ្នាត ឃុំខ្នាត ស្រុកពួក ខេត្តសៀមរាប និងជាវត្តស្ថិតនៅក្នុងតំបន់ត្រូវការពារ នៃរមណីយដ្ឋានអង្គរ។ វត្តនេះ ធ្លាប់បានបង្កើតតាំងពីជាងមួយរយឆ្នាំមុន តែត្រូវបាក់បែកខូចខាតក្នុងអំឡុងពេលសង្គ្រាម។ ក្រោយពេលដែលសង្គ្រាមបានបញ្ចប់ ទើបព្រះសង្ឃនិងពុទ្ធបរិស័ទ រួមគ្នារៀបចំវត្តនេះឡើងវិញ ហើយកសាងសំណង់ផ្សេងៗជាហូរហែ។
ទេយ្យទានចំនួន២០០កញ្ចប់ សរុបជាថវិកា ២៦,៤០០,០០០រៀល ត្រូវបានឯកឧត្តម សឺង គង់ ទីប្រឹក្សាអាជ្ញាធរជាតិអប្សរា និងឯកឧត្តម សុខ សង្វារ អគ្គនាយករង ជាតំណាងដ៏ខ្ពង់ខ្ពស់ ឯកឧត្តមបណ្ឌិត ស៊ុំ ម៉ាប់ អគ្គនាយកអាជ្ញាធរជាតិអប្សរា នាំយកទៅរាប់បាត្រព្រះសង្ឃក្នុងពិធីបុណ្យមហាសង្ឃទាននៅលើទឹកដីអង្គរកាលពីថ្ងៃទី២០ ខែធ្នូ ឆ្នាំ២០១៥។
ថ្នាក់ដឹកនាំនិងពុទ្ធបរិស័ទរាប់ពាន់នាក់បានជួបជុំគ្នាប្រារព្ធពិធីរាប់បាត្រព្រះសង្ឃជាងបួនពាន់អង្គនៅមុខព្រះលានជល់ដំរី។ ពិធីនេះធ្វើឡើងក្រោមអធិបតីភាពលោកជំទាវ ម៉ែន សំអន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្រ្តីទទួលបន្ទុកទំនាក់ទំនងរដ្ឋសភានិងព្រឹទ្ធសភា អ្នកឧកញ៉ាមហាឧបាសិកាញ៉ឹក ប៊ុនថា រដ្ឋបាលខេត្តសៀមរាប អាជ្ញាធរជាតិអប្សរា ព្រមទំាងពុទ្ធបរិស័ទជិតឆ្ងាយទាំងអស់។

ប្រសាសន៍លោកជំទាវប្រធានអាជ្ញាធរជាតិអប្សរា

ការព្យាករណ៍​អាកាសធាតុ

ក្រមប្រតិបត្តិអង្គរ / Angkor Code of Conduct (Width = 230)

វីដេអូក្រមប្រតិបត្តិអង្គរ

អ្នកទស្សនាគេហទំព័រ

កំពុងទស្សនា
:
5
ថ្ងៃនេះ
:
0402
ម្សិលមិញ
:
3376
សប្តាហ៍នេះ
:
14052
ខែនេះ
:
0024032
សរុប
:
010612130