ព័ត៌មានថ្មីៗ

សេចក្តីជូនដំណឹង ស្តីពីការប្រលងជ្រើសរើសមគ្គុទ្ទេសក៏ទេសចរណ៍កម្ពុជាឱ្យចូលរួមវគ្គបណ្តុះបណ្តាលនៅម៉ាកាវ សាធារណរដ្ឋប្រជាមានិតចិន

បានផ្សាយនៅ ថ្ងៃទី 01 ខែ មេសា ឆ្នាំ2016 03:34 PM ដោយ ៖ អាជ្ញាធរជាតិអប្សរា
អាជ្ញាធរជាតិអប្សរា និងសហការជាមួយនឹងអង្គការទេសចរណ៍ពិភពលោក (UNWTO) រៀបចំវគ្គបណ្តុះបណ្តាលក្រោមប្រធានបទ"ការគ្រប់គ្រង និងការបកស្រាយព័ត៌មាននៅក្នុងរមណីយដ្ឋានអង្គរ បេតិកភណ្ឌពិភពលោក"។ វគ្គបណ្តុះបណ្តាលនេះ នឹងផ្តល់ឱកាសដល់មគ្គុទ្ទេសក៏ទេសចរណ៍កម្ពុជាចំនួន ២០នាក់ដែលកំពុងបំពេញការងារនៅរមណីយដ្ឋានទេសចរណ៍វប្បធម៌ ចូលរួមក្នុងវគ្គបណ្តុះបណ្តាលខាងលើចំនួន ០៩ថ្ងៃ ចាប់ពីថ្ងៃទី ១២ ដល់ថ្ងៃទី ២០ ខែ មិថុនា ឆ្នាំ២០១៦ នៅម៉ាកាវ សាធារណរដ្ឋប្រជាមានិតចិន។

ដើម្បីជ្រាបព័ត៌មានបន្ថែមទៀតសូមអានខ្លឹមសារក្នុងសេចក្តីជូនដំណឹង និងទាញយកពាក្យសុំចូលរួមដើម្បីបំពេញ ដូចខាងក្រោម៖



សូមទាញយក
- ពាក្យសុំចូលរួមប្រលងជ្រើសរើសមគ្គុទ្ទេសក៍ទេសចរណ៍ចូលរួមវគ្គបណ្តុះបណ្តាលទៅម៉ាកាវ ជា Microsoft Word
- ពាក្យសុំចូលរួមប្រលងជ្រើសរើសមគ្គុទ្ទេសក៍ទេសចរណ៍ចូលរួមវគ្គបណ្តុះបណ្តាលទៅម៉ាកាវ ជា Adobe Acrobat
របាយការណ៍របស់មន្ទីរទេសចរណ៍ខេត្តសៀមរាបបញ្ជាក់ថា ចំនួនភ្ញៀវទេសចរក្នុងខេត្តសៀមរាបក្នុងឆ្នាំ២០១៥កន្លងទៅនេះមានចំនួន ៥.០១១.៣១៦នាក់ ថយចុះ០,២៥% បើធៀបនឹងឆ្នាំ២០១៤ ដែលក្នុងនោះភ្ញៀវបរទេសមាន ២.១២៤.៨៦៣នាក់ ថយចុះ៩,៦១% ភ្ញៀវជាតិមានចំនួន ២.៨៨៦.៤៥៣នាក់ កើនឡើង៨% បើធៀបឆ្នាំ២០១៤។
សារមន្ទីរវាយនភណ្ឌប្រពៃណីអាស៊ី ជាសមិទ្ធផលនៃកិច្ចសហប្រតិបត្តការរវាងរដ្ឋាភិបាលឥណ្ឌាជាមួយបណ្តាប្រទេសតំបន់ទន្លេមេគង្គរួមមានរដ្ឋាភិបាលកម្ពុជា វៀតណាម ថៃ មីយ៉ាន់ម៉ា និងឡាវ។ សារមន្ទីរមានទីតាំងនៅផ្លូវ៦០ម៉ែត្រ ភូមិបឹងដូនប៉ា សង្កាត់ស្លក្រាម ក្រុង-ខេត្តសៀមរាប បានចាប់ផ្តើមបើកឲ្យដំណើរការលក់សំបុត្រចូលទស្សនាដល់ភ្ញៀវជាតិ និងអន្តរជាតិ ចាប់ពីដើមខែកុម្ភៈ ឆ្នាំ២០១៦ តទៅ។
បុគ្គលិកនៃសារមន្ទីរវាយនភណ្ឌប្រពៃណីអាស៊ីចំនួន១០រូប និងបុគ្គលិកនៃនាយកដ្ឋានវប្បធម៌២រូបនៃអាជ្ញាធរជាតិអប្សរា បានទទួលវគ្គបណ្តុះបណ្តាលបន្ថែមអំពីការងារអភិរក្សបង្ការក្រណាត់ រយៈពេលមួយសប្តាហ៍ ពីថ្ងៃទី២៨ ខែមករា ដល់ថ្ងៃទី៣ ខែកុម្ភៈ ឆ្នាំ២០១៦។ គ្រូឧទ្ទេស គឺលោកបណ្ឌិត ACHAL PANDYA សាស្ត្រាចារ្យ និងជាប្រធាននាយកដ្ឋានអភិរក្ស នៃមជ្ឈមណ្ឌលសិល្បៈ INDIRA GANDHI
ជារៀងរាល់ឆ្នាំឱ្យតែដល់ថ្ងៃពេញបូណ៌ ខែបុស្ស អ្នកភូមិនគរក្រៅ សង្កាត់គោកចក ក្រុងសៀមរាប ខេត្តសៀមរាប ស្ទើរគ្រប់ផ្ទះតែងនាំគ្នាដុតក្រឡាន វេចនំអន្សមផ្អាវ អន្សមក្បុង ដើម្បីយកទៅចូលរួមក្នុងពិធីប្លុងក្រឡាននាពេលយប់ នៅសាលាឆទានឬវត្តអារាម។

ប្រសាសន៍លោកជំទាវប្រធានអាជ្ញាធរជាតិអប្សរា

ការព្យាករណ៍​អាកាសធាតុ

ក្រមប្រតិបត្តិអង្គរ / Angkor Code of Conduct (Width = 230)

វីដេអូក្រមប្រតិបត្តិអង្គរ

អ្នកទស្សនាគេហទំព័រ

កំពុងទស្សនា
:
3
ថ្ងៃនេះ
:
1249
ម្សិលមិញ
:
2952
សប្តាហ៍នេះ
:
17125
ខែនេះ
:
0044581
សរុប
:
009417857