NEWS

The English version of this website is still under construction. This section is only available in Khmer language at this stage. We apologise for any inconvenience

Published on 31 March 2016 02:15 PM Post By ៖ Apsara National Authority

ត្រពាំងសេស គឺជាត្រពាំងបុរាណដែលស្ថិតនៅចំពីមុខប្រាសាទអង្គរវត្ត។ ភ្ញៀវទេសចរជាច្រើនតែងចាប់អារម្មណ៍នឹងត្រពាំងនេះ ជាពិសេសគឺទេសចរខ្មែរ ដែលតែងមកអង្គុយកម្សាន្តបណ្តែតអារម្មណ៍ជាមួយនឹងទិដ្ឋភាពទឹក និងដើមព្រលឹតលំចង់ ដោយមានតូបអ្នកលក់ម្ហូបអាហារជាច្រើនមុខផង។ កន្លងមកត្រពាំងនេះ មិនដែលរីងខះទឹកទេ តែសម្រាប់ឆ្នាំនេះ ត្រពាំងសេសបានរីងទឹកស្ទើរតែខះស្ងួត ដោយសាររដូវប្រាំងឆ្នាំនេះក្តៅហួតហែងខ្លាំង ហើយវស្សាកន្លងទៅមានភ្លៀងធ្លាក់មិនគ្រប់គ្រាន់ផង។

ឯកឧត្តម ហង់ ពៅ អគ្គនាយករងទទួលបន្ទុកនាយកដ្ឋានគ្រប់គ្រងទឹក បានលើកឡើងថា ឆ្នាំមុនៗត្រពាំងនេះមិនដែលរីងទេ ដោយក្នុងរដូវវស្សាទឹកក្នុងកសិណអង្គរវត្តឡើងខ្ពស់ ហើយក៏ហូរចូលមកបំពេញត្រពាំងសេសតែម្តង។ ក្នុងមួយឆ្នាំបញ្ចូលតែក្នុងខែវស្សាម្តងទឹកក៏នៅរក្សាគ្រប់គ្រាន់ រហូតដល់មានភ្លៀងធ្លាក់ ដោយមិនចាំបាច់បញ្ចូលក្នុងរដូវប្រាំងទៀតទេ។ សម្រាប់ឆ្នាំនេះ ដោយសារទឹកកសិណអង្គរក្នុងរដូវស្សាកន្លងទៅទាប ហូរចូលត្រពាំងបានតិច ហើយផ្សំនឹងរដូវប្រាំងក្តៅហួតខ្លាំផង ទើបត្រពាំងសេសរីងស្ទើរតែខះ។

ឯកឧត្តមបន្ថែមថា ដោយសព្វថ្ងៃ យើងបានបញ្ចូលទឹកក្នុងកសិណអង្គរវត្ត អង្គរធំ និងបារាយណ៍ជ័យតដាកបានបរិបូរ ទើបយើងសម្រេចបង្ហូរទឹកពីកសិណអង្គរវត្តចូលក្នុងត្រពាំងសេសឡើងវិញ ដើម្បីរក្សាសោភណភាព ទេសភាពមុខប្រាសាទអង្គរវត្តឲ្យបានស្រស់បំព្រង ដើម្បីអបអរសាទរពិធីចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ ដែលជិតឈានមកដល់ក្នុងពេលឆាប់ៗនេះ។

គួររំឭកថា មុនឆ្នាំ២០១០ត្រពាំងសេសគឺអាងផ្ទេរទឹកពីកសិណអង្គរធំទៅអង្គរវត្ត ដោយកាលនោះ ក្រុមជំនាញបានប្រើប្រាស់ប្រឡាយទឹក ដែលហៅថា ប្រឡាយសម្តេចហ៊ុនសែនដើម្បីបង្ហូរទឹកចេញពីកសិណអង្គរធំមកបញ្ចូលកសិណអង្គរវត្ត។ ចាប់ពីឆ្នាំ២០១០មក អ្នកជំនាញបានស្រាវជ្រាវរកឃើញប្រព័ន្ធទឹកបុរាណតាមច្រកសំពៅលូនឡើងវិញ។ ប្រព័ន្ធទឹកនេះ ត្រូវបានស្តារ និងប្រើប្រាស់ដើម្បីបញ្ចូលទឹកពីកសិណអង្គរធំមកអង្គរវត្ត ហើយអាចបង្កើនកម្ពស់ទឹកកសិណអង្គរវត្តបានដល់ទៅជាង១ម៉ែត្រលើសមុន។ ដូចនេះ ត្រពាំងសេសលែងជាអាងផ្តល់ទឹកដល់កសិណអង្គរវត្តទៀតហើយ តែជាអាងដែលត្រូវការទឹកពីកសិណអង្គរវត្តមកវិញ៕








 
រមណីយដ្ឋានកោះកេរដែលលាតសន្ធឹងលើផ្ទៃដី ៨១គីឡូម៉ែត្រក្រឡា មានប្រាសាទ និងបុរាណដ្ឋានជាច្រើន ព្រមទាំងហ៊ុមព័ទ្ធដោយព្រៃល្បោះជុំវិញ គួរជាទីគយគន់ពន់ពេក។ សព្វថ្ងៃអ្នកអភិរក្សកំពុងញាប់ដៃញាប់ជើង រិះរកវិធីសាស្ត្រថែរក្សាព្រៃនេះឲ្យបានគង់វង្ស ដោយសារព្រៃនេះនៅមានឈើប្រណីតល្អៗច្រើន ដែលពួកជនទុច្ចរិតមួយចំនួនកំពុងផ្តោតទិសដៅតម្រង់។
អាជ្ញាធរជាតិអប្សរាមានកិត្តិយស សូមជម្រាបជូនដំណឹងដល់គ្រប់ក្រសួង ស្ថាប័ន អង្គភាព សមាគមពាក់ព័ន្ធវិស័យទេសចរណ៍ ក្រុមហ៊ុនទេសចរណ៍ និងប្រតិបត្តិករទេសចរណ៍ទាំងអស់ មេត្តាជ្រាបថា អាជ្ញាធរជាតិអប្សរាបានសហការជាមួយក្រសួងទេសចរណ៍ ក្រសួងវប្បធម៌និងវិចិត្រសិល្បៈ អង្គការ UNESCO និងអង្គការទេសចរណ៍ពិភពលោក(UNWTO) រៀបចំ ក្រមប្រតិបត្តិអង្គរ ដើម្បីណែនាំភ្ញៀវទេសចរជាតិ និងអន្តរជាតិអំពីឥរិយាបថល្អប្រសើរក្នុងការមកទស្សនារមណីយដ្ឋានអង្គរ ក្នុងគោលបំណងកាត់បន្ថយផលប៉ះពាល់អវិជ្ជមានមកលើគុណតម្លៃរមណីយដ្ឋានអង្គរ ជាពិសេសមកលើ ប្រាសាទ វប្បធម៌ និងបរិស្ថានដែលបង្កមកពីការប្រព្រឹត្តមិនសមរម្យរបស់ភ្ញៀវទេសចរមួយចំនួន។
rnrnrn
rnrnrnដូច្នេះ ដើម្បីឲ្យភ្ញៀវទេសចរជាតិ និងអន្តរជាតិបានយល់ជ្រួតជ្រាប និងអនុវត្តតាមក្រមប្រតិបត្តិអង្គរ ឲ្យមានប្រសិទ្ធភាពនិងចីរភាព អាជ្ញាធរជាតិអប្សរាស្នើសុំគ្រប់ក្រសួង ស្ថាប័ន អង្គភាព សមាគមពាក់ព័ន្ធ វិស័យទេសចរណ៍ ក្រុមហ៊ុនទេសចរណ៍ និងប្រតិបត្តិករទេសចរណ៍ទាំងអស់ មេត្តាសហការនិងជួយផ្សព្វផ្សាយឲ្យបានទូលំទូលាយដល់ភ្ញៀវទេសចរ តាមរយៈការផ្ដល់ព័ត៌មាន និងការដាក់តាំងផ្សព្វផ្សាយព័ត៌មាន ក្រមប្រតិបត្តិអង្គរ ឲ្យបានជ្រួតជ្រាបជូនភ្ញៀវទេសចរគ្រប់ៗរូប។
rnrnrn
rnrnrnអាជ្ញាធរជាតិអប្សរារីករាយនឹងផ្ដល់ឯកសារក្រមប្រតិបត្តិអង្គរជូនដោយផ្ទាល់ ដោយលោក/លោកស្រីគ្រាន់តែទំនាក់ទំនងមកក្រុមការងារអាជ្ញាធរជាតិអប្សរាតាមរយៈទូរស័ព្ទលេខ ០១២ ៨៧០ ១៥៦, ០១៧ ៧៣១ ០០៩, ០១៧ ៩៦ ៩៦ ៦១, សារអេឡិចត្រនិចៈ tmpangkor@gmail.com ឬគេហទំព័រ apsaraauthority.gov.kh។
rnrnrn
rnrnrnអាជ្ញាធរជាតិអប្សរាសូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះស្មារតីយកចិត្តទុកដាក់ខ្ពស់ ក្នុងការជួយផ្សព្វផ្សាយព័ត៌មាន ក្រមប្រតិបត្តិអង្គរ ដល់ភ្ញៀវទេសចរជាតិនិងអន្តរជាតិ ក៏ដូចជាការចូលរួមអភិរក្ស និងអភិវឌ្ឍន៍ឧទ្យានអង្គរប្រកបដោយចីរភាព។
អាជ្ញាធរជាតិអប្សរាមានកិត្តិយស សូមជម្រាបជូនដំណឹងដល់គ្រប់ក្រសួង ស្ថាប័ន អង្គភាព សមាគមពាក់ព័ន្ធវិស័យទេសចរណ៍ ក្រុមហ៊ុនទេសចរណ៍ និងប្រតិបត្តិករទេសចរណ៍ទាំងអស់ មេត្តាជ្រាបថា អាជ្ញាធរជាតិអប្សរាបានសហការជាមួយក្រសួងទេសចរណ៍ ក្រសួងវប្បធម៌និងវិចិត្រសិល្បៈ អង្គការ UNESCO និងអង្គការទេសចរណ៍ពិភពលោក(UNWTO) រៀបចំ ក្រមប្រតិបត្តិអង្គរ ដើម្បីណែនាំភ្ញៀវទេសចរជាតិ និងអន្តរជាតិអំពីឥរិយាបថល្អប្រសើរក្នុងការមកទស្សនារមណីយដ្ឋានអង្គរ ក្នុងគោលបំណងកាត់បន្ថយផលប៉ះពាល់អវិជ្ជមានមកលើគុណតម្លៃរមណីយដ្ឋានអង្គរ ជាពិសេសមកលើ ប្រាសាទ វប្បធម៌ និងបរិស្ថានដែលបង្កមកពីការប្រព្រឹត្តមិនសមរម្យរបស់ភ្ញៀវទេសចរមួយចំនួន។
rn
rnដូច្នេះ ដើម្បីឲ្យភ្ញៀវទេសចរជាតិ និងអន្តរជាតិបានយល់ជ្រួតជ្រាប និងអនុវត្តតាមក្រមប្រតិបត្តិអង្គរ ឲ្យមានប្រសិទ្ធភាពនិងចីរភាព អាជ្ញាធរជាតិអប្សរាស្នើសុំគ្រប់ក្រសួង ស្ថាប័ន អង្គភាព សមាគមពាក់ព័ន្ធ វិស័យទេសចរណ៍ ក្រុមហ៊ុនទេសចរណ៍ និងប្រតិបត្តិករទេសចរណ៍ទាំងអស់ មេត្តាសហការនិងជួយផ្សព្វផ្សាយឲ្យបានទូលំទូលាយដល់ភ្ញៀវទេសចរ តាមរយៈការផ្ដល់ព័ត៌មាន និងការដាក់តាំងផ្សព្វផ្សាយព័ត៌មាន ក្រមប្រតិបត្តិអង្គរ ឲ្យបានជ្រួតជ្រាបជូនភ្ញៀវទេសចរគ្រប់ៗរូប។
rn
rnអាជ្ញាធរជាតិអប្សរារីករាយនឹងផ្ដល់ឯកសារក្រមប្រតិបត្តិអង្គរជូនដោយផ្ទាល់ ដោយលោក/លោកស្រីគ្រាន់តែទំនាក់ទំនងមកក្រុមការងារអាជ្ញាធរជាតិអប្សរាតាមរយៈទូរស័ព្ទលេខ ០១២ ៨៧០ ១៥៦, ០១៧ ៧៣១ ០០៩, ០១៧ ៩៦ ៩៦ ៦១, សារអេឡិចត្រនិចៈ tmpangkor@gmail.com ឬគេហទំព័រ apsaraauthority.gov.kh។
rn
rnអាជ្ញាធរជាតិអប្សរាសូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះស្មារតីយកចិត្តទុកដាក់ខ្ពស់ ក្នុងការជួយផ្សព្វផ្សាយព័ត៌មាន ក្រមប្រតិបត្តិអង្គរ ដល់ភ្ញៀវទេសចរជាតិនិងអន្តរជាតិ ក៏ដូចជាការចូលរួមអភិរក្ស និងអភិវឌ្ឍន៍ឧទ្យានអង្គរប្រកបដោយចីរភាព។

Speech of H. E. Ms. Phoeurng Sackona, President of APSARA National Authority

Weather Forecast

Angkor Code of Conduct

Angkor Code of Conduct's Video

Website Visitors

Now Online
:
8
Today
:
2399
Yesterday
:
20186
This Week
:
58773
This Month
:
0296890
Total
:
014356745