ព័ត៌មានថ្មីៗ

ក្រុមកីឡាករបាល់ទាត់អាជ្ញាធរជាតិអប្សរាជាជើងឯកក្នុងការប្រកួតពានរង្វាន់រដ្ឋបាលសាលាខេត្តសៀមរាបឆ្នាំ២០១៥-២០១៦

បានផ្សាយនៅ ថ្ងៃទី 28 ខែ មិនា ឆ្នាំ2016 03:58 PM ដោយ ៖ អាជ្ញាធរជាតិអប្សរា

ការប្រកួតវគ្គផ្តាច់ព្រ័ត្រពានរង្វាន់រដ្ឋបាលសាលាខេត្តសៀមរាបឆ្នាំ២០១៥~២០១៦ រវាងក្រុមកីឡាករបាល់ទាត់អាជ្ញាធរជាតិអប្សរា និងក្រុមកីឡាករមន្ទីបរិស្ថានខេត្តសៀមរាប បានប្រព្រឹត្តទៅដោយមានការចូលពីសំណាក់ឯកឧត្តមបណ្ឌិត ស៊ុំ ម៉ាប់ អគ្គនាយកអាជ្ញាធរជាតិអប្សរា តំណាងក្រុមប្រឹក្សាខេត្តសៀមរាប និង តំណាងអភិបាលខេត្តសៀមរាប កាលពីល្ងាចថ្ងៃទី២៥ ខែមីនា ឆ្នាំ២០១៦។

ស្ថិតក្រោមបរិយាកាសដ៏រីករាយ និងចូលរួមយ៉ាងកុះករពីសំណាក់ក្រុមកីឡាផ្សេងៗ ព្រមទាំងអ្នកគាំទ្រ ក្រុមកីឡាករអាជ្ញាធរជាតិអប្សរាបានយកឈ្នះក្រុមកីឡាករមន្ទីបរិស្ថានខេត្តសៀមរាប ក្នុងលទ្ធផល៣-២។ ការទទួលបានពានរង្វាន់ជើងឯកនេះជាមោទនភាពថ្មីមួយទៀតរបស់អាជ្ញាធរជាតិអប្សរា ជាពិសេសឯកឧត្តមបណ្ឌិតសភាចារ្យ សុខ អាន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីទទួលបន្ទុកទីស្តីការគណៈរដ្ឋមន្ត្រី និងជាប្រធានអាជ្ញាធរជាតិអប្សរា តែងតែគាំទ្រយ៉ាងពេញទំហឹងក្នុងការចូលរួមសកម្មភាពកីឡាព្រោះកីឡាមិនត្រឹមតែនាំមកនូវសុខភាពលល្អបរិបូរណ៍ប៉ុណ្ណោះទេ តែថែមទាំងបានបង្កើតទំនាក់ទំនងល្អរវាងគ្នានិងគ្នា។

បាល់ទាត់ក្របខណ្ឌរដ្ឋបាលខេត្តសៀមរាប បានចាប់ផ្តើមការប្រកួតរបស់ខ្លួនដោយប្រមូលផ្តុំដោយក្រុមកីឡានៃមន្ទីរ និងស្ថាប័នក្នុងខេត្តសៀមរាប ចំនួន១៨ក្រុមដោយត្រូវប្រកួតវិលជុំសន្សំពិន្ទុក ចាប់ពីខែតុលា ឆ្នាំ២០១៦មក។ កាលពីរាត្រីថ្ងៃទី២៥ ខែមីនា កន្លងទៅនេះ ក្រុមដែលប្រកួតដណ្តើមលេខ៣គឺ ក្រុមសាលាក្រុងសៀមរាប និងក្រុមមន្ទីរសាធារណការ និងដឹកជញ្ជូន ដោយក្រុមសាលាក្រុងទទួលបានជ័យជម្នះក្នុងលទ្ធផល៤-១។ ចំណែកក្រុមអាជ្ញាធរជាតិអប្សរា ត្រូវដណ្តើមពានជាមួយជាមួយក្រុមមន្ទីរបរិស្ថាន ដោយលទ្ធផលអប្សរា៣-២មន្ទីរបរិស្ថាន។

ប្រាក់រង្វាន់ដែលទទួលបានសម្រាប់៤ក្រុមចុងក្រោយគឺ លេខ១បានពាន១និងថវិកា២លានរៀល។ លេខ២ទទួលបានមេដាយ១ និងថវិកា១លាន៥សែនរៀល។ លេខ៣ទទួលបានថវិកា១លានរៀល និងលេខ៤បាន៥០ម៉ឺនរៀល។










នាព្រឹកថ្ងៃទី៨ ខែមេសា ឆ្នាំ២០១៦ ឯកឧត្តមបណ្ឌិត ស៊ុំ ម៉ាប់ អគ្គនាយកនៃអាជ្ញាធរជាតិអប្សរា រួមទាំងមន្ត្រី បុគ្គលិក ឆ្មាំ កម្មករទាំងអស់បានរៀបចំពិធីសូត្រមន្តចម្រើនព្រះបរិត្ត លើករាសីសូមពរជ័យសិរីមង្គលវិបុលសុខក្នុងឱកាសបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ ឆ្នាំវក អដ្ឋស័ក ព.ស ២៥៦០ នៅអគ្គនាយកដ្ឋាននៃអាជ្ញាធរជាតិអប្សរា។
គណៈប្រតិភូ៤រូបជាមន្ត្រីជាន់ខ្ពស់នៃអាជ្ញាធរជាតិអប្សរានិងរាជបណ្ឌិតសភាជាតិកម្ពុជា ដឹកនាំដោយឯកឧត្តម ត័ន ប៊ុនស៊ុយ អគ្គនាយករងនៃអាជ្ញាធរជាតិអប្សរា តំណាងឱ្យប្រទេសកម្ពុជា បានអញ្ជើញចូលរួមក្នុងសិក្ខាសាលាអន្តរជាតិមួយ ស្តីអំពីបេតិកភណ្ឌនៃស្ថានីយបុរាណនិងក្រុង ដោយផ្តោតសំខាន់លើការផ្តល់សំឡេងអាទិភាពដល់អ្នកស្រុក រៀបចំដោយវិទ្យាស្ថានសិក្សាអាស៊ីអាគ្នេយ៍នៃប្រទេសសិង្ហបុរី កាលពីថ្ងៃទី១៤-១៥ ខែមីនា ឆ្នាំ២០១៦។
នៅព្រឹកថ្ងៃទី២០ ខែមីនា ឆ្នាំ២០១៦នេះ ឯកឧត្តម Hao Ping អនុរដ្ឋមន្ត្រីក្រសួងអប់រំចិន និងជាប្រធានមហាសន្និបាតនៃអង្គការយូណេស្កូ ហើយក៏ជាសហប្រធានគណ:កម្មាធិការអន្តរជាតិICCព្រះវិហារ បានបំពេញទស្សនកិច្ចដើម្បីស្វែងយល់ពីការងារអភិរក្សប្រាសាទដែលជាតំបន់បេតិកភណ្ឌពិភពលោករបស់កម្ពុជា។
ព្រឹកថ្ងៃទី១៨ ខែមីនា ឆ្នាំ២០១៦នេះ អាជ្ញាធរជាតិអប្សរា បានចុះហត្ថលេខាលើកិច្ចព្រមព្រៀង ដែលអនុញ្ញាតឲ្យក្រុមហ៊ុន Camtower Link Communication Co.Ltd រៀបចំសេវាចែកចាយប្រព័ន្ធទូរសព្ទ (Monopole Tree) ក្នុងតំបន់រមណីយដ្ឋានអង្គរ ក្រោមការគ្រប់គ្រងរបស់អាជ្ញាធរជាតិអប្សរា។
ពិព័រណ៍មិនអចិន្រ្តៃយ៍ក្រោមប្រធានបទ “រស់នៅក្នុងសម័យអង្គរ” ត្រូវបានប្រារព្ធពិធីបើកជាផ្លូវការនៅរសៀលថ្ងៃទី១៥ ខែមីនា ឆ្នាំ២០១៦ នៅសារមន្ទីរជាតិភ្នំពេញ ក្រោមអធិបតីភាពឯកឧត្តម សំរាំង កំសាន្ត រដ្ឋលេខាធិការក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ។
ដើមដំបូងមុន12345...1516បន្ទាប់ចុងក្រោយ

ប្រសាសន៍លោកជំទាវប្រធានអាជ្ញាធរជាតិអប្សរា

មតិស្វាគមន៍ឯកឧត្តមអគ្គនាយកអាជ្ញាធរជាតិអប្សរា

ការព្យាករណ៍​អាកាសធាតុ

ក្រមប្រតិបត្តិអង្គរ / Angkor Code of Conduct (Width = 230)

វីដេអូក្រមប្រតិបត្តិអង្គរ

អ្នកទស្សនាគេហទំព័រ

កំពុងទស្សនា
:
4
ថ្ងៃនេះ
:
0938
ម្សិលមិញ
:
2676
សប្តាហ៍នេះ
:
28219
ខែនេះ
:
0096137
សរុប
:
003058291