NEWS

The English version of this website is still under construction. This section is only available in Khmer language at this stage. We apologise for any inconvenience

Published on 26 March 2016 10:00 PM Post By ៖ Apsara National Authority
គណៈប្រតិភូ៤រូបជាមន្ត្រីជាន់ខ្ពស់នៃអាជ្ញាធរជាតិអប្សរានិងរាជបណ្ឌិតសភាជាតិកម្ពុជា ដឹកនាំដោយឯកឧត្តម ត័ន ប៊ុនស៊ុយ អគ្គនាយករងនៃអាជ្ញាធរជាតិអប្សរា តំណាងឱ្យប្រទេសកម្ពុជា បានអញ្ជើញចូលរួមក្នុងសិក្ខាសាលាអន្តរជាតិមួយ ស្តីអំពីបេតិកភណ្ឌនៃស្ថានីយបុរាណនិងក្រុង ដោយផ្តោតសំខាន់លើការផ្តល់សំឡេងអាទិភាពដល់អ្នកស្រុក រៀបចំដោយវិទ្យាស្ថានសិក្សាអាស៊ីអាគ្នេយ៍នៃប្រទេសសិង្ហបុរី កាលពីថ្ងៃទី១៤-១៥ ខែមីនា ឆ្នាំ២០១៦។
rn
rnសិក្ខាសាលានេះចូលរួមពីប្រទេសជាសមាជិកអាស៊ានចំនួន៦ រួមមាន៖ កម្ពុជា ថៃ ភូមា ម៉ាឡេស៊ី ឥណ្ឌូនេស៊ី និងសិង្ហបុរី ដោយធ្វើបទបង្ហាញផ្សេងៗគ្នាទាក់ទងទៅនឹងការស្រាវជ្រាវនិងការគ្រប់គ្រងបេតិកភណ្ឌរបស់ប្រទេសរៀងៗខ្លួន។
rn
rnសិក្ខាសាលានេះធ្វើឡើងក្នុងគោលបំណងលើកតម្លៃការបញ្ចេញមតិយោបល់របស់ប្រជាពលរដ្ឋមូលដ្ឋានក្នុងការការពារបេតិកភណ្ឌ និងបណ្តុះចំណេះដឹងដល់ពួកគាត់ដើម្បីចូលរួមថែរក្សា ការពារបេតិកភណ្ឌផងដែរ។ មិនតែប៉ុណ្ណោះ សិក្ខាសាលានេះ ក៏ធ្វើឡើងដើម្បីផ្តល់ព័ត៌មានយ៉ាងច្រើនអំពីការគ្រប់គ្រងបេតិកភណ្ឌនៅក្នុងតំបន់ ដើម្បីជាការចែករំលែកបទពិសោធន៍គ្នាទៅវិញទៅមក។
rn
rnឯកឧត្តម ត័ន ប៊ុនស៊ុយ បានរៀបរាប់ថា ការចូលរួមនេះមានសារៈសំខាន់ណាស់សម្រាប់អាជ្ញាធរជាតិអប្សរាដើម្បីយកចំណេះដឹងនិងបទពិសោធន៍ពីបណ្តាប្រទេសទាំងនោះមកផ្សព្វផ្សាយ ព្រមទាំងអនុវត្តបន្តនៅតំបន់អង្គរ។ លើសពីនេះទៅទៀត ក្រៅពីធ្វើជាអ្នកចូលរួម កម្ពុជា ត្រូវបានគេចាត់តាំងឱ្យធ្វើជាប្រធានបើកសម្ភោធអំពីការស្រាវជ្រាវបុរាណវិទ្យានៃប្រទេសសិង្ហបុរីនិងគម្រោងសហការស្រាវជ្រាវអន្តរជាតិ ជាពិសេសជាមួយអាជ្ញាធរអប្សរាកន្លងមក តំណាងឱ្យប្រទេសក្នុងតំបន់អាស៊ានទៀតផង។ ក្នុងឱកាសនោះក៏មានការចូលរួមផ្តល់កិត្តិយសដោយឯកឧត្តមអគ្គរាជទូតកម្ពុជាប្រចាំប្រទេសសិង្ហបុរី រួមនឹងសិក្ខាកាមជាច្រើនរូបទៀតស្តាប់បទបង្ហាញរបស់ប្រទេសកម្ពុជាដែរ។ នេះជាមោទនភាពមួយសម្រាប់កម្ពុជា ក៏ដូចជាតំណាងឱ្យស្ថាប័នអាជ្ញាធរជាតិអប្សរា ជាអ្នកទទួលបន្ទុកមើលការខុសត្រូវនិងរៀបចំតំបន់អង្គរ។
rn
rnឯកឧត្តមបន្តថា នៅក្នុងអង្គសិក្ខាសាលាអន្តរជាតិនេះ អាជ្ញាធរជាតិអប្សរាក៏បានផ្តល់អំណោយបំណែកកុលាលភាជន៏ចំនួន៦ដុំដើម្បីចូលរួមក្នុងការតាំងពិព័រណ៍ដែរ ចំណែកឯរាជបណ្ឌិតសភាកម្ពុជាក៏បានផ្តល់បំណែកកុលាលភាជន៍មួយចំនួនដូចគ្នា។ តាមរយៈការតាំងពិព័រណ៍នេះដែរ បានទាក់ទាញចំណាប់អារម្មណ៍បរទេសជាខ្លាំងឱ្យស្គាល់កម្ពុជាកាន់តែច្រើន។ ថ្ងៃក្រោយ អង្គសិក្ខាសាលាបានសម្រេចបង្កើតប្រព័ន្ធទំនាក់ទំនងតាម FACEBOOK និង E-MAIL ដើម្បីសម្រួលក្នុងការទំនាក់ទំនងផ្សេងៗបន្តទៀត៕
rn
rn
rn
rn
rn
rn
rn
rn
ក្នុងកិច្ចប្រជុំបូកសរុបលទ្ធផលការងារប្រចាំត្រីមាសទី១របស់ខ្លួននារសៀលថ្ងៃទី៥ ខែមេសា ឆ្នាំ២០០១៦ គណៈកម្មការចម្រុះអភិរក្សព្រៃឈើតំបន់ការពារប្រាសាទកោះកេរដែលមានតំណាងអាជ្ញាធរជាតិអប្សរាជាប្រធានបានអះអាងថា បទល្មើសព្រៃឈើនៅតំបន់នេះបានថយចុះច្រើនគួរឲ្យកត់សម្គាល់ ហើយប្រជាពលរដ្ឋភាគច្រើនក៏បានយល់ដឹងកាន់តែច្បាស់អំពីតម្លៃនៃការងារអភិរក្សព្រៃឈើ និងបេតិកភណ្ឌ។
មន្ត្រីបុគ្គលិក ភ្នាក់ងារ និងកម្មករនៃអាជ្ញាធរជាតិអប្សរាជាង៥០នាក់ ដែលដឹកនាំដោយឯកឧត្តម ខូយ គឹមទួ ទីប្រឹក្សាអាជ្ញាធរជាតិអប្សរាបានចូលរួមក្នុងពិធីសម្អាតបរិស្ថានទ្រង់ទ្រាយធំជាមួយនឹងអ្នកចូលរួមជាង៤ពាន់នាក់ផ្សេងទៀត នាព្រឹកថ្ងៃទី២ ខែមេសា ឆ្នាំ២០១៦ ដែលរៀបចំដោយសាលាក្រុងសៀមរាប។ ការចូលរួមសម្អាតបរិស្ថាននៅពេលនេះគឺដើម្បីត្រៀមខ្លួនអបអរសាទរពិធីចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ ដែលនឹងឈានមកដល់ក្នុងពេលឆាប់ៗខាងមុខនេះ។
ត្រពាំងសេស គឺជាត្រពាំងបុរាណដែលស្ថិតនៅចំពីមុខប្រាសាទអង្គរវត្ត។ ភ្ញៀវទេសចរជាច្រើនតែងចាប់អារម្មណ៍នឹងត្រពាំងនេះ ជាពិសេសគឺទេសចរខ្មែរ ដែលតែងមកអង្គុយកម្សាន្តបណ្តែតអារម្មណ៍ជាមួយនឹងទិដ្ឋភាពទឹក និងដើមព្រលឹតលំចង់ ដោយមានតូបអ្នកលក់ម្ហូបអាហារជាច្រើនមុខផង។ កន្លងមកត្រពាំងនេះ មិនដែលរីងខះទឹកទេ តែសម្រាប់ឆ្នាំនេះ ត្រពាំងសេសបានរីងទឹកស្ទើរតែខះស្ងួត ដោយសាររដូវប្រាំងឆ្នាំនេះក្តៅហួតហែងខ្លាំង ហើយវស្សាកន្លងទៅមានភ្លៀងធ្លាក់មិនគ្រប់គ្រាន់ផង។
អាជ្ញាធរជាតិអប្សរាសហការជាមួយប្រជាពលរដ្ឋឃុំខ្នងភ្នំ ស្រុកស្វាយលើ ខេត្តសៀមរាប បានចាប់ផ្តើមត្រួសត្រាយកូនឈើ ដើម្បីជួសជុលទំនប់ថ្នល់ដាច់សម្រាប់ទប់ទឹកជូនប្រជាពលរដ្ឋប្រើប្រាស់ប្រចាំថ្ងៃ។ ការសម្រេចជួសជុលនៅពេលនេះ គឺយោងទៅតាមសំណើរបស់ប្រជាពលរដ្ឋ ដែលបានស្នើសុំមកអាជ្ញាធរជាតិអប្សរាកាលពីចុងឆ្នាំ២០១៥កន្លងទៅ។ ការជួសជុលនេះគ្រោងនឹងចំណាយពេលប្រហែល១ខែទើបរួចរាល់។
ក្នុងឆ្នាំ២០១៦នេះ រដូវប្រាំងបានអូសបន្លាយពេល ហើយស្ថានភាពអាកាសធាតុក្ដៅហួតហែង បានបង្កឲ្យប្រទេសមួយចំនួនក្នុងតំបន់ ក៏ដូចជាកម្ពុជាដែរ ត្រូវប្រឈមនឹងបញ្ហាកង្វះទឹកសម្រាប់ការប្រើប្រាស់ប្រចាំថ្ងៃ និងក្នុងការងារកសិកម្មជាដើម។ ឆ្លើយតបចំពោះបញ្ហានេះ រាជរដ្ឋាភិបាលបានចេញសារាចរណែនាំស្ដីពីការចាត់វិធានការថែរក្សាទឹកទុក ក្នុងន័យដាស់តឿនស្ថាប័នពាក់ព័ន្ធ ក៏ដូចជាប្រជាពលរដ្ឋទាំងអស់ឲ្យបង្កើនការប្រុងប្រយ័ត្ន ថែរក្សាទឹកទុកឲ្យបានល្អសម្រាប់ការប្រើប្រាស់ចាំបាច់ប្រចាំថ្ងៃ។
FirstPrev12345678NextLast

Speech of H. E. Ms. Phoeurng Sackona, President of APSARA National Authority

Weather Forecast

Angkor Code of Conduct

Angkor Code of Conduct's Video

Website Visitors

Now Online
:
3
Today
:
0365
Yesterday
:
1913
This Week
:
77019
This Month
:
0158296
Total
:
009340578