ព័ត៌មានថ្មីៗ

សេចក្ដីជូនដំណឹងស្ដីពី ការបើក​ខ្លោង​ទ្វារ​ចូលពីខាងកើត​របស់​ប្រាសាទ​បាយ័ន​ឡើង​វិញចាប់ពីថ្ងៃទី០៩ ខែមេសា ឆ្នាំ២០១៦ និង​ការបិទ​ថែវខាងក្រៅ​ផ្នែក​ខាង​កើត​ឈៀង​ខាង​ត្បូង​ត្រង់​ឈុត​ដង្ហែរក្បួន​កងទ័ព​នៃ​ប្រាសាទ​បាយ័ន​ចាប់ពី​ខែ​ឧសភា ឆ្នាំ២០១៦

បានផ្សាយនៅ ថ្ងៃទី 25 ខែ មិនា ឆ្នាំ2016 02:06 PM ដោយ ៖ អាជ្ញាធរជាតិអប្សរា
 



ក្នុងគោលដៅរៀបចំនិងដាក់ចេញនូវខ្សែសៀគ្វីទស្សនារមណីយដ្ឋានសំបូរព្រៃគុក អាជ្ញាធរជាតិសំបូរព្រៃគុកបានរៀបចំកម្មវិធីកិច្ចពិភាក្សាផ្លាស់ប្តូរបទពិសោធន៍ស្តីពីការរៀបចំខ្សែសៀគ្វីទេសចរណ៍រយៈពេល៣ថ្ងៃ និងបានអញ្ជើញមន្រ្តីបុគ្គលិកជំនាញផ្នែករៀបចំខ្សែសៀគ្វីទេសចរណ៍នៃអាជ្ញាធរជាតិអប្សរាចូលរួមដើម្បីចែករំលែកបទពិសោធន៍ការងាររៀបចំខ្សែសៀគ្វីទេសចរណ៍ក្នុងរមណីយដ្ឋានអង្គរកន្លងមក។
ក្រុមការងារព្រៃឈើរបស់អាជ្ញាធរជាតិអប្សរា កំពុងអនុវត្តន៍ការងារចុះកាត់ក្រី និងដកហូតដើមឈើហានិភ័យមួយចំនួនក្នុងបរិវេណវត្តព្រះឥន្ទទេព វត្តគោកធ្លក ប្រាសាទសួព្រ័ត្រ និងប្រាសាទបាយ័ន ក្រោយពិនិត្យឃើញថា ដើមឈើទាំងនោះ អាចបង្កហានិភ័យទៅលើមនុស្ស និងសំណង់ប្រាសាទ។ ដើមឈើទាំងនោះ មានសភាពពុកគល់ខ្លាំង មែកងាប់ ទ្រេតជាប់ផ្លូវចូលប្រាសាទ ក្បែរកុដិព្រះសង្ឃ និងខ្លះដុះជាប់ការដ្ឋានជួសជុលជាដើម។
ថ្ងៃពុធ ទី១៧ ខែកុម្ភៈ ឆ្នាំ២០២១ ក្រុមការងារសហគមន៍នៃអាជ្ញាធរជាតិអប្សរាចំនួន២គោលដៅ ដែលមានការសហការជាមួយអាជ្ញាធរមូលដ្ឋានចុះពិនិត្យ និងដោះស្រាយសំណើសុំជួសជុលផ្ទះរបស់ប្រជាពលរដ្ឋក្នុងឧទ្យានអង្គរ។
ដើម្បីអបអរសាទរការបញ្ចប់គម្រោងជួសជុលប្រាសាទកណ្តាលស្រះស្រង់ជាស្ថាពរ ក្រោមកិច្ចសហការរបស់អាជ្ញាធរជាតិអប្សរាជាមួយវិស័យឯកជន អាជ្ញាធរជាតិអប្សរានឹងរៀបចំប្រារព្ធពិធីសម្ពោធដាក់ភ្ញៀវទេសចរជាតិ-អន្តរជាតិ និងសាធារណជនចូលទស្សនាប្រាសាទកណ្តាលស្រះស្រង់ជាផ្លូវការ នាថ្ងៃទី២២ ខែកុម្ភៈ ឆ្នាំ២០២១ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់របស់លោកជំទាវ កិត្តិសង្គហបណ្ឌិត ម៉ែន សំអន ឧបនាយករដ្ឋមន្ត្
នៅរសៀលថ្ងៃទី១៦ ខែកុម្ភៈ ឆ្នាំ២០២១ មជ្ឈមណ្ឌលបណ្ដុះបណ្ដាលអង្គរនៃអាជ្ញាធរជាតិអប្សរា បានរៀបចំសិក្ខាសាលាស្ដីពី ការរៀបចំរបាយការណ៍ប្រចាំខែ ត្រីមាស ឆមាស នព្វមាស និងប្រចាំឆ្នាំ តាមទម្រង់របាយការណ៍ថ្មីរបស់ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ។ សិក្ខាសាលាដែលរៀបចំនៅសាលសន្និសីទអង្គរ មានការចូលរួមពីថ្នាក់ដឹកនាំ មន្រ្តី រួមនិងបុគ្គលិកមកពីតាមនាយកដ្ឋានជំនាញសរុបចំនួន ៧៥រូប ក្រោមបទបង្ហាញពីវាគ្មិនចំនួន២រូប រួមមានលោក អឿន មករា ជាប្រធាន និងលោក ឡុង សំណាង អនុប្រធាននៃនាយកដ្ឋានផែនការ ស្ថិតិ និងសរុប នៃក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ។

ប្រសាសន៍លោកជំទាវប្រធានអាជ្ញាធរជាតិអប្សរា

ការព្យាករណ៍​អាកាសធាតុ

ក្រមប្រតិបត្តិអង្គរ / Angkor Code of Conduct (Width = 230)

វីដេអូក្រមប្រតិបត្តិអង្គរ

អ្នកទស្សនាគេហទំព័រ

កំពុងទស្សនា
:
19
ថ្ងៃនេះ
:
90229
ម្សិលមិញ
:
84683
សប្តាហ៍នេះ
:
315531
ខែនេះ
:
0619039
សរុប
:
015061880