The English version of this website is still under construction. This section is only available in Khmer language at this stage. We apologise for any inconvenience
Published on
23 March 2016 03:38 PM Post By ៖ Apsara National Authority
អាជ្ញាធរជាតិអប្សរាបានចុះអនុស្សរណៈកាលពីថ្ងៃទី១៤ ខែ មិថុនា ឆ្នាំ២០១៣ជាមួយមជ្ឈមណ្ឌលអន្តរជាតិបច្ចេកវិទ្យាអវកាសសម្រាប់បេតិកភណ្ឌវប្បធម៌ និងធម្មជាតិ ក្រោមការសម្របសម្រួលដោយអង្គការយូណេស្កូ ស្តីពីគម្រោងសហប្រតិបត្តិការប្រើប្រាស់បច្ចេកវិទ្យាអវកាសសម្រាប់អភិរក្សនិងគ្រប់គ្រងរមណីយដ្ឋានបេតិកភណ្ឌពិភពលោកអង្គរ និងការអភិវឌ្ឍប្រកបដោយចីរភាពនៅតំបន់សៀមរាប។ តាំងពីឆ្នាំ២០១៣មក អាជ្ញាធរជាតិអប្សរាតាមរយៈ មជ្ឈមណ្ឌល HIST (International Center on Space Technologies for Natural and Cultural Heritage) និងវិទ្យាស្ថាន RADI (Institute of Remote Sensing and Digital Earth)បានក្លាយជាដៃគូទីមួយនៃបណ្ឌិតសភាវិទ្យាសាស្ត្រនេះ។ ក្នុងពេលឆាប់ៗខាងមុខនេះ អាជ្ញាធរជាតិអប្សរានិងបណ្ឌិតសភាវិទ្យាសាស្ត្រចិននឹងចុះអនុស្សរណៈជាថ្មី ដោយត្រូវពង្រីកកិច្ចសហប្រតិបត្តិការមួយកម្រឹតទៀត នោះគឺ អាជ្ញាធរជាតិអប្សរាអាចនឹងក្លាយជាមជ្ឈមណ្ឌលបណ្តុះបណ្តាលប្រចាំតំបន់សម្រាប់ការងារស្រាវជ្រាវដោយប្រព័ន្ធបច្ចេកវិទ្យាអវកាសទៀតផង។
សូមបញ្ជាក់ថា បណ្ឌិតសភាវិទ្យាសាស្ត្រចិន (Chinese Academy of Science) ជាស្ថាប័នស្រាវជ្រាវផ្នែកវិទ្យាសាស្ត្រដ៏ធំនៃប្រទេសចិន ដែលមានសាកលវិទ្យាល័យចំនួន៣ជាចំណុះ និងមាន ក្រុមអ្នកស្រាវជ្រាវ បម្រើការក្នុងស្ថាប័ននេះ ដល់ទៅជាង៧ម៉ឺននាក់ ដែលក្នុងនោះចំនួន៥ម៉ឺនជាអ្នកស្រាវជ្រាវវិទ្យាសាស្ត្រ និងមានសភាចារ្យចំនួន៧០០ ព្រមទាំងសាខាទូទាំងប្រទេសចិន។ ៕