ព័ត៌មានថ្មីៗ

អនុរដ្ឋមន្រ្តីក្រសួងអប់រំចិន បំពេញទស្សនកិច្ចស្វែងយល់ពីការងារអភិរក្សប្រាង្គប្រាសាទក្នុងតំបន់ឧទ្យានអង្គរ

បានផ្សាយនៅ ថ្ងៃទី 21 ខែ មិនា ឆ្នាំ2016 08:27 AM ដោយ ៖ អាជ្ញាធរជាតិអប្សរា

នៅព្រឹកថ្ងៃទី២០ ខែមីនា ឆ្នាំ២០១៦នេះ ឯកឧត្តម Hao Ping អនុរដ្ឋមន្ត្រីក្រសួងអប់រំចិន និងជាប្រធានមហាសន្និបាតនៃអង្គការយូណេស្កូ ហើយក៏ជាសហប្រធានគណ:កម្មាធិការអន្តរជាតិICCព្រះវិហារ បានបំពេញទស្សនកិច្ចដើម្បីស្វែងយល់ពីការងារអភិរក្សប្រាសាទដែលជាតំបន់បេតិកភណ្ឌពិភពលោករបស់កម្ពុជា។

ក្នុងដំណើរទស្សនកិច្ចនេះ ឯកឧត្តមបានទស្សនាប្រាសាទបេងមាលាដែលជាប្រាសាទដ៏ទាក់ទាញមួយសម្រាប់ភ្ញៀវទេសចរជាពិសេសជនជាតិចិនផ្ទាល់តែម្តង។ បន្ទាប់មកគណ:ប្រតិភូក៏បានបន្តទស្សនាប្រាសាទតាកែវដែលជាប្រាសាទកំពុងអភិរក្សនិងជួសជុលស្តារឡើងវិញក្រោមជំនួយរបស់រដ្ឋាភិបាលចិនផ្ទាល់តែម្តង បន្ទាប់ពីបានបញ្ចប់ការងារជួសជុលប្រាសាទ ចៅសាយទេវតាទាំងស្រុងរួចមក។

ប្រទេសចិនជាប្រទេសមហាអំណាចទាំងសេដ្ឋកិច្ចនិងវប្បធម៌ មិនត្រឹមតែប្រាង្គប្រាសាទក្នុងឧទ្យានអង្គរទេដែលទទួលបានជំនួយអភិរក្សពីរដ្ឋាភិបាលចិន ប្រាសាទព្រះវិហារដែលជាតំបន់បេតិកភណ្ឌពិភពលោកមួយទៀតរបស់កម្ពុជាក៏ទទួលបាននូវការពេញចិត្តពីរដ្ឋាភិបាលចិនដែរ ដោយប្រទេសចិនទទួលយកភារ:កិច្ចជាសហប្រធានគណ:កម្មាធិការអន្តរជាតិICCព្រះវិហារ ជាមួយនិងប្រទេសឥណ្ឌា។

កាលពីខែកញ្ញា ឆ្នាំ២០១៥កន្លងមក ក្នុងកិច្ចពិភាក្សាជាមួយ ឯកឧត្តម Li Xiaojie អនុរដ្ឋមន្ត្រីក្រសួងវប្បធម៌ចិន ឯកឧត្តមបណ្ឌិតសភាចារ្យ សុខ អាន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្រ្តីទទួលបន្ទុកទីស្តីការគណ:រដ្ឋមន្ត្រីនិងជាប្រធានអាជ្ញាធរជាតិអប្សរា ក្នុងនាមរាជរដ្ឋាភិបាលកម្ពុជាបានអំពាវនាវដល់រដ្ឋាភិបាលចិន ឲ្យបន្តការងារជួយអភិរក្ស ជួសជុលប្រាង្គប្រាសាទជាបន្តទៀត ហើយឯកឧត្តមក៏បានសំណូមពរឲ្យរដ្ឋាភិបាលចិនជ្រើសរើសយកប្រាសាទបេងមាលា សម្រាប់កិច្ចការជាបន្តទៀតក្រោយពីបញ្ចប់ការងារជួសជុលប្រាសាទតាកែវ។ ឆ្លើយតបចំពោះការអំពាវនាវនេះ គណ:ប្រតិភូជាន់ខ្ពស់ចិនបានទៅបំពេញទស្សនកិច្ចនៅប្រាសាទបេងមាលាជាបន្តបន្ទាប់ដើម្បីសិក្សាស្វែងយល់ពីកិច្ចការអភិរក្សនិងជួសជុលប្រាសាទបេងមាលា។ កាលពីដើមខែមីនា ឆ្នាំ២០១៦កន្លង មកនេះ ឯកឧត្តម Xu yang អគ្គនាយករងនៃរាជបណ្ឌិតសភាចិនសម្រាប់បេតិកភណ្ឌវប្បធម៌ ក៏បានអញ្ជើញចុះពិនិត្យមើលដោយផ្ទាល់នូវស្ថានភាពប្រាសាទបេងមាលាដើម្បីរាយការណ៍ជូនរដ្ឋាភិបាលចិនផងដែរ។










នាព្រឹកថ្ងៃទី៨ ខែមេសា ឆ្នាំ២០១៦ ឯកឧត្តមបណ្ឌិត ស៊ុំ ម៉ាប់ អគ្គនាយកនៃអាជ្ញាធរជាតិអប្សរា រួមទាំងមន្ត្រី បុគ្គលិក ឆ្មាំ កម្មករទាំងអស់បានរៀបចំពិធីសូត្រមន្តចម្រើនព្រះបរិត្ត លើករាសីសូមពរជ័យសិរីមង្គលវិបុលសុខក្នុងឱកាសបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ ឆ្នាំវក អដ្ឋស័ក ព.ស ២៥៦០ នៅអគ្គនាយកដ្ឋាននៃអាជ្ញាធរជាតិអប្សរា។
ការប្រកួតវគ្គផ្តាច់ព្រ័ត្រពានរង្វាន់រដ្ឋបាលសាលាខេត្តសៀមរាបឆ្នាំ២០១៥~២០១៦ រវាងក្រុមកីឡាករបាល់ទាត់អាជ្ញាធរជាតិអប្សរា និងក្រុមកីឡាករមន្ទីបរិស្ថានខេត្តសៀមរាប បានប្រព្រឹត្តទៅដោយមានការចូលពីសំណាក់ឯកឧត្តមបណ្ឌិត ស៊ុំ ម៉ាប់ អគ្គនាយកអាជ្ញាធរជាតិអប្សរា តំណាងក្រុមប្រឹក្សាខេត្តសៀមរាប និង តំណាងអភិបាលខេត្តសៀមរាប កាលពីល្ងាចថ្ងៃទី២៥ ខែមីនា ឆ្នាំ២០១៦។
គណៈប្រតិភូ៤រូបជាមន្ត្រីជាន់ខ្ពស់នៃអាជ្ញាធរជាតិអប្សរានិងរាជបណ្ឌិតសភាជាតិកម្ពុជា ដឹកនាំដោយឯកឧត្តម ត័ន ប៊ុនស៊ុយ អគ្គនាយករងនៃអាជ្ញាធរជាតិអប្សរា តំណាងឱ្យប្រទេសកម្ពុជា បានអញ្ជើញចូលរួមក្នុងសិក្ខាសាលាអន្តរជាតិមួយ ស្តីអំពីបេតិកភណ្ឌនៃស្ថានីយបុរាណនិងក្រុង ដោយផ្តោតសំខាន់លើការផ្តល់សំឡេងអាទិភាពដល់អ្នកស្រុក រៀបចំដោយវិទ្យាស្ថានសិក្សាអាស៊ីអាគ្នេយ៍នៃប្រទេសសិង្ហបុរី កាលពីថ្ងៃទី១៤-១៥ ខែមីនា ឆ្នាំ២០១៦។
ព្រឹកថ្ងៃទី១៨ ខែមីនា ឆ្នាំ២០១៦នេះ អាជ្ញាធរជាតិអប្សរា បានចុះហត្ថលេខាលើកិច្ចព្រមព្រៀង ដែលអនុញ្ញាតឲ្យក្រុមហ៊ុន Camtower Link Communication Co.Ltd រៀបចំសេវាចែកចាយប្រព័ន្ធទូរសព្ទ (Monopole Tree) ក្នុងតំបន់រមណីយដ្ឋានអង្គរ ក្រោមការគ្រប់គ្រងរបស់អាជ្ញាធរជាតិអប្សរា។
ពិព័រណ៍មិនអចិន្រ្តៃយ៍ក្រោមប្រធានបទ “រស់នៅក្នុងសម័យអង្គរ” ត្រូវបានប្រារព្ធពិធីបើកជាផ្លូវការនៅរសៀលថ្ងៃទី១៥ ខែមីនា ឆ្នាំ២០១៦ នៅសារមន្ទីរជាតិភ្នំពេញ ក្រោមអធិបតីភាពឯកឧត្តម សំរាំង កំសាន្ត រដ្ឋលេខាធិការក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ។
ដើមដំបូងមុន12345...1516បន្ទាប់ចុងក្រោយ

ប្រសាសន៍ឯកឧត្តមប្រធានអាជ្ញាធរជាតិអប្សរា

មតិស្វាគមន៍ឯកឧត្តមអគ្គនាយកអាជ្ញាធរជាតិអប្សរា

ការព្យាករណ៍​អាកាសធាតុ

ក្រមប្រតិបត្តិអង្គរ / Angkor Code of Conduct (Width = 230)

វីដេអូក្រមប្រតិបត្តិអង្គរ

អ្នកទស្សនាគេហទំព័រ

កំពុងទស្សនា
:
4
ថ្ងៃនេះ
:
12592
ម្សិលមិញ
:
9216
សប្តាហ៍នេះ
:
43619
ខែនេះ
:
0379916
សរុប
:
002308576