ព័ត៌មានថ្មីៗ

អាជ្ញាធរជាតិអប្សរាចូលរួមឧបត្ថម្ភការតាំងពិព័រណ៍ស្ដីពី លទ្ធផលកំណាយសង្គ្រោះនៅព្រលានយន្តហោះខេត្តសៀមរាប

បានផ្សាយនៅ ថ្ងៃទី 17 ខែ មិនា ឆ្នាំ2016 12:56 PM ដោយ ៖ អាជ្ញាធរជាតិអប្សរា
ពិព័រណ៍មិនអចិន្រ្តៃយ៍ក្រោមប្រធានបទ “រស់នៅក្នុងសម័យអង្គរ” ត្រូវបានប្រារព្ធពិធីបើកជាផ្លូវការនៅរសៀលថ្ងៃទី១៥ ខែមីនា ឆ្នាំ២០១៦ នៅសារមន្ទីរជាតិភ្នំពេញ ក្រោមអធិបតីភាពឯកឧត្តម សំរាំង កំសាន្ត រដ្ឋលេខាធិការក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ។

ឯកឧត្តមសុខ សង្វារ អគ្គនាយករង ជាតំណាងអាជ្ញាធរជាតិអប្សរា បានដឹកនាំមន្ត្រី បុគ្គលិកអាជ្ញាធរជាតិអប្សរាមួយចំនួន ចូលរួមដោយផ្ទាល់ក្នុងពិធីបើកសម្ពោធ ពិព័រណ៍ជាផ្លូវការក្នុងពេលនេះ។

មានប្រសាសន៍ទៅកាន់អង្គពិធីទាំងមូល ឯកឧត្តម សុខ សង្វារ បានកោតសរសើរដោយស្មោះចំពោះការរៀបចំឲ្យមានការតាំងពិពរណ៍ដ៏មានតម្លៃនេះឡើង។ ឯកឧត្តមបានបញ្ជាក់ថា​ សព្វថ្ងៃ​រាជរដ្ឋាភិបាល​កម្ពុជា​កំពុង​យកចិត្ត​ទុកដាក់យ៉ាងខ្លាំងលើការងារអភិរក្សបេតិកភណ្ឌ។​ ជាក់ស្តែង​ តាំងពី​អង្គរត្រូវបានចុះបញ្ជីជាសម្បត្តិបេតិកភណ្ឌពិភពលោកក្នុងឆ្នាំ១៩៩២មក​ ការស្រាវជ្រាវ​ផ្នែក​បុរាណវិទ្យា​ ការងារជួសជុលស្តារឡើងវិញនូវប្រាង្គប្រាសាទ​ ប្រព័ន្ធ​ធារាសាស្ត្រ​បុរាណ​ និងហេដ្ឋារចនាសម្ព័ន្ធជាច្រើនត្រូវបានសម្រេចជោគជ័យជាបន្តបន្ទាប់​។

​លទ្ធផលនៃកំណាយសង្គ្រោះនៅការដ្ឋានព្រលានយន្តហោះខេត្តសៀមរាប ដែលបានដាក់តាំងបង្ហាញក្នុងឱកាសនេះ គឺជាការរំឭកឡើងវិញនូវប្រវត្តិសាស្ដ្រពីអតីតកាលដែលបាននាំអារម្មណ៍អ្នកទស្សនា ឲ្យស្វែងយល់ពីជីវភាពរស់នៅរបស់មនុស្សក្នុងសម័យអង្គរដ៏រុងរឿងក្នុងប្រវត្តិសាស្ដ្រខ្មែរ។

អាជ្ញាធរជាតិអប្សរា ដែលមានភារកិច្ចគ្រប់គ្រងតំបន់រមណីយដ្ឋានអង្គរ បានចូលរួមសហការដោយផ្ទាល់ ជាមួយវិទ្យាស្ថាន INRAP (វិទ្យាស្ថានជាតិស្រាវជ្រាវបុរាណវិទ្យាបង្ការនៃប្រទេសបារាំង) ក្នុងគម្រោងស្រាវជ្រាវចាប់តាំងពីឆ្នាំ២០០៤ រហូតដល់ឆ្នាំ ២០១៤ ដោយបានបញ្ជូនអ្នកជំនាញវ័យក្មេង និងកម្មករជាច្រើនរួបចូលរួមក្នុងកិច្ចការស្រាវជ្រាវទាំងនោះ រហូតបានទទួលលទ្ធផលដ៏អស្ចារ្យដូចបានដាក់តាំងបង្ហាញក្នុងពេលនេះស្រាប់។ ម្យ៉ាងទៀតអាជ្ញាធរជាតិអប្សរាតែងតែគាំទ្រ និងយកចិត្តទុកដាក់យ៉ាងខ្លាំងចំពោះកិច្ចការស្រាវជ្រាវពីប្រវត្តិសាស្រ្ត ក៏ដូចជាប្រវត្តិនៃការសាងសង់សំណង់ប្រាសាទក្នុងឧទ្យានអង្គរជាដើម ដើម្បីចែករំលែក និងផ្សព្វផ្សាយចំណេះដឹងឲ្យបានទូលំទូលាយដល់ប្រជាពលរដ្ឋទូទៅ ជាពិសេសយុវជនដែលជាសសរទ្រូងដ៏សំខាន់របស់ប្រទេសជាតិ។ ហើយអាជ្ញាធរជាតិអប្សរាក៏បានឧបត្ថម្ភថវិកាមួយចំនួនធំដើម្បីរៀបចំពិព័រណ៍ដែលបានដាក់តាំងបង្ហាញក្នុងឱកាសនេះផងដែរ។

ពិព័រណ៍ “រស់នៅក្នុងសម័យអង្គរ” នឹងត្រូវដាក់តាំងនៅសារមន្ទីរជាតិភ្នំពេញរយៈពេល ៣ខែ គឺចាប់ពីថ្ងៃទ១៥ ខែមីនា រហូតដល់ ថ្ងៃទី១៥ ខែមិថុនា ឆ្នាំ២០១៦ មុននឹងត្រូវបន្តតាំងនៅខេត្តសៀមរាបជាបន្តទៀត៕










នាព្រឹកថ្ងៃទី៨ ខែមេសា ឆ្នាំ២០១៦ ឯកឧត្តមបណ្ឌិត ស៊ុំ ម៉ាប់ អគ្គនាយកនៃអាជ្ញាធរជាតិអប្សរា រួមទាំងមន្ត្រី បុគ្គលិក ឆ្មាំ កម្មករទាំងអស់បានរៀបចំពិធីសូត្រមន្តចម្រើនព្រះបរិត្ត លើករាសីសូមពរជ័យសិរីមង្គលវិបុលសុខក្នុងឱកាសបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ ឆ្នាំវក អដ្ឋស័ក ព.ស ២៥៦០ នៅអគ្គនាយកដ្ឋាននៃអាជ្ញាធរជាតិអប្សរា។
ការប្រកួតវគ្គផ្តាច់ព្រ័ត្រពានរង្វាន់រដ្ឋបាលសាលាខេត្តសៀមរាបឆ្នាំ២០១៥~២០១៦ រវាងក្រុមកីឡាករបាល់ទាត់អាជ្ញាធរជាតិអប្សរា និងក្រុមកីឡាករមន្ទីបរិស្ថានខេត្តសៀមរាប បានប្រព្រឹត្តទៅដោយមានការចូលពីសំណាក់ឯកឧត្តមបណ្ឌិត ស៊ុំ ម៉ាប់ អគ្គនាយកអាជ្ញាធរជាតិអប្សរា តំណាងក្រុមប្រឹក្សាខេត្តសៀមរាប និង តំណាងអភិបាលខេត្តសៀមរាប កាលពីល្ងាចថ្ងៃទី២៥ ខែមីនា ឆ្នាំ២០១៦។
គណៈប្រតិភូ៤រូបជាមន្ត្រីជាន់ខ្ពស់នៃអាជ្ញាធរជាតិអប្សរានិងរាជបណ្ឌិតសភាជាតិកម្ពុជា ដឹកនាំដោយឯកឧត្តម ត័ន ប៊ុនស៊ុយ អគ្គនាយករងនៃអាជ្ញាធរជាតិអប្សរា តំណាងឱ្យប្រទេសកម្ពុជា បានអញ្ជើញចូលរួមក្នុងសិក្ខាសាលាអន្តរជាតិមួយ ស្តីអំពីបេតិកភណ្ឌនៃស្ថានីយបុរាណនិងក្រុង ដោយផ្តោតសំខាន់លើការផ្តល់សំឡេងអាទិភាពដល់អ្នកស្រុក រៀបចំដោយវិទ្យាស្ថានសិក្សាអាស៊ីអាគ្នេយ៍នៃប្រទេសសិង្ហបុរី កាលពីថ្ងៃទី១៤-១៥ ខែមីនា ឆ្នាំ២០១៦។
នៅព្រឹកថ្ងៃទី២០ ខែមីនា ឆ្នាំ២០១៦នេះ ឯកឧត្តម Hao Ping អនុរដ្ឋមន្ត្រីក្រសួងអប់រំចិន និងជាប្រធានមហាសន្និបាតនៃអង្គការយូណេស្កូ ហើយក៏ជាសហប្រធានគណ:កម្មាធិការអន្តរជាតិICCព្រះវិហារ បានបំពេញទស្សនកិច្ចដើម្បីស្វែងយល់ពីការងារអភិរក្សប្រាសាទដែលជាតំបន់បេតិកភណ្ឌពិភពលោករបស់កម្ពុជា។
ព្រឹកថ្ងៃទី១៨ ខែមីនា ឆ្នាំ២០១៦នេះ អាជ្ញាធរជាតិអប្សរា បានចុះហត្ថលេខាលើកិច្ចព្រមព្រៀង ដែលអនុញ្ញាតឲ្យក្រុមហ៊ុន Camtower Link Communication Co.Ltd រៀបចំសេវាចែកចាយប្រព័ន្ធទូរសព្ទ (Monopole Tree) ក្នុងតំបន់រមណីយដ្ឋានអង្គរ ក្រោមការគ្រប់គ្រងរបស់អាជ្ញាធរជាតិអប្សរា។
ដើមដំបូងមុន12345...1516បន្ទាប់ចុងក្រោយ

ប្រសាសន៍លោកជំទាវប្រធានអាជ្ញាធរជាតិអប្សរា

មតិស្វាគមន៍ឯកឧត្តមអគ្គនាយកអាជ្ញាធរជាតិអប្សរា

ការព្យាករណ៍​អាកាសធាតុ

ក្រមប្រតិបត្តិអង្គរ / Angkor Code of Conduct (Width = 230)

វីដេអូក្រមប្រតិបត្តិអង្គរ

អ្នកទស្សនាគេហទំព័រ

កំពុងទស្សនា
:
5
ថ្ងៃនេះ
:
1210
ម្សិលមិញ
:
10242
សប្តាហ៍នេះ
:
22020
ខែនេះ
:
0268642
សរុប
:
002790154