ព័ត៌មានថ្មីៗ

អគ្គនាយកអាជ្ញាធរជាតិអប្សរាទទួលជួបពិភាក្សាការងារជួសជុលស្ពានហាលមុខអង្គរវត្ត និងគម្រោងស្រាវជ្រាវក្នុងរមណីយដ្ឋានអង្គរ ជាមួយសាកលវិទ្យាល័យសូហ្វីយ៉ា

បានផ្សាយនៅ ថ្ងៃទី 16 ខែ មិនា ឆ្នាំ2016 03:51 PM ដោយ ៖ អាជ្ញាធរជាតិអប្សរា

ព្រឹកថ្ងៃទី១៦ ខែមីនា ឆ្នាំ២០១៦នេះ ឯកឧត្តម ស៊ុំ ម៉ាប់ អគ្គនាយកអាជ្ញាធរជាតិអប្សរា បានទទួលជួបពិភាក្សាជាមួយលោកសាស្ត្រាចារ្យ Yoshiaki Ishizawa ប្រធានមជ្ឈមណ្ឌលអាស៊ីសិក្សាស្រាវជ្រាវ និងបណ្តុះបណ្តាលធនធានមនុស្សនៃសាកលវិទ្យាសូហ្វីយ៉ា។ កិច្ចពិភាក្សានេះផ្តោតទៅលើការពង្រឹងកិច្ចសហប្រតិបត្តិការឲ្យបានល្អប្រសើរជាបន្តទៀត លើវិស័យស្រាវជ្រាវ និងកិច្ចអភិរក្សប្រាង្គប្រាសាទក្នុងតំបន់រមណីយដ្ឋានអង្គរ ជាពិសេសការជួសជុលស្ពានហាលមុខប្រាសាទអង្គរវត្តជំហានទី២។

ក្នុងឱកាសនេះដែរ ឯកឧត្តមអគ្គនាយកបានថ្លែងអំណរគុណចំពោះលោកសាស្ត្រាចារ្យ និងក្រុមការងារដែលតែងយកចិត្តទុកដាក់ក្នុងកិច្ចការស្រាវជ្រាវ និងការងារអភិរក្សប្រាង្គប្រាសាទក្នុងរមណីយដ្ឋានអង្គរកន្លងមក។ ឯកឧត្តមបញ្ជាក់ថា ក្នុងគម្រោងជួសជុលស្ពានហាលដំណាក់កាលទី២នេះ អាជ្ញាធរជាតិអប្សរានឹងបន្តសហការទាំងធនធានមនុស្ស បច្ចេកទេស និងហិរញ្ញវត្ថុ សំដៅធ្វើយ៉ាងណាឲ្យការជួសជុលនេះបានសម្រេចជោគជ័យតាមផែនការដែលបានគ្រោងទុក។

ស្ពានហាលប្រាសាទអង្គរវត្ត មានបណ្ដោយតួស្ពានប្រវែង២០០ម៉ែត្រ និងទទឹង ១២ម៉ែត្រ។ តួស្ពានខាងជើងត្រូវបានជួសជុលក្រោមកិច្ចសហការរវាងសាកលវិទ្យាល័យសូហ្វីយ៉ា និងអាជ្ញាធរជាតិអប្សរា បានប្រវែង១០០ម៉ែត្រ កាលពីឆ្នាំ១៩៩៦ រហូតដល់ខែវិច្ឆិកា ឆ្នាំ២០០៧។ ចំណែកមួយចំហៀងនៃតួស្ពានខាងត្បូង ព្រមទាំងក្បាលស្ពានខាងលិច និងខាងកើត ធ្លាប់បានជួសជុលរួចរាល់ជាស្ថាពរដោយសាលាបារាំងចុងបូព៌ា ក្នុងកំឡុងទសវត្សទី៦០។ សម្រាប់គម្រោងជួសជុលជំហានទីពីរនេះ សាកលវិទ្យាល័យសូហ្វីយ៉ា សន្យាបន្ត ផ្ដល់អ្នកជំនាញការបច្ចេកទេស ព្រមទាំងសម្ភារៈបច្ចេកទេសទំនើបសម្រាប់ជាមធ្យោបាយងាយស្រួលក្នុងការជួសជុល។ ដោយឡែកភាគីអាជ្ញាធរជាតិអប្សរា នឹងទទួលខុសត្រូវលើដំណើរការនៃការជួសជុល សម្របសម្រួលកិច្ចការពាក់ព័ន្ធ ព្រមទាំងធានាលើចំណាយផ្សេងៗដូចជា សម្ភារៈ និងអ្នកជំនាញការក្នុងស្រុក ព្រមទាំងកម្មករសម្រាប់កិច្ចការនេះទាំងមូល។ ការងារនេះគ្រោងនឹងចាប់ផ្តើមនៅឆ្នាំ២០១៦ដល់ឆ្នាំ២០២០៕




នាព្រឹកថ្ងៃទី៨ ខែមេសា ឆ្នាំ២០១៦ ឯកឧត្តមបណ្ឌិត ស៊ុំ ម៉ាប់ អគ្គនាយកនៃអាជ្ញាធរជាតិអប្សរា រួមទាំងមន្ត្រី បុគ្គលិក ឆ្មាំ កម្មករទាំងអស់បានរៀបចំពិធីសូត្រមន្តចម្រើនព្រះបរិត្ត លើករាសីសូមពរជ័យសិរីមង្គលវិបុលសុខក្នុងឱកាសបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ ឆ្នាំវក អដ្ឋស័ក ព.ស ២៥៦០ នៅអគ្គនាយកដ្ឋាននៃអាជ្ញាធរជាតិអប្សរា។
ការប្រកួតវគ្គផ្តាច់ព្រ័ត្រពានរង្វាន់រដ្ឋបាលសាលាខេត្តសៀមរាបឆ្នាំ២០១៥~២០១៦ រវាងក្រុមកីឡាករបាល់ទាត់អាជ្ញាធរជាតិអប្សរា និងក្រុមកីឡាករមន្ទីបរិស្ថានខេត្តសៀមរាប បានប្រព្រឹត្តទៅដោយមានការចូលពីសំណាក់ឯកឧត្តមបណ្ឌិត ស៊ុំ ម៉ាប់ អគ្គនាយកអាជ្ញាធរជាតិអប្សរា តំណាងក្រុមប្រឹក្សាខេត្តសៀមរាប និង តំណាងអភិបាលខេត្តសៀមរាប កាលពីល្ងាចថ្ងៃទី២៥ ខែមីនា ឆ្នាំ២០១៦។
គណៈប្រតិភូ៤រូបជាមន្ត្រីជាន់ខ្ពស់នៃអាជ្ញាធរជាតិអប្សរានិងរាជបណ្ឌិតសភាជាតិកម្ពុជា ដឹកនាំដោយឯកឧត្តម ត័ន ប៊ុនស៊ុយ អគ្គនាយករងនៃអាជ្ញាធរជាតិអប្សរា តំណាងឱ្យប្រទេសកម្ពុជា បានអញ្ជើញចូលរួមក្នុងសិក្ខាសាលាអន្តរជាតិមួយ ស្តីអំពីបេតិកភណ្ឌនៃស្ថានីយបុរាណនិងក្រុង ដោយផ្តោតសំខាន់លើការផ្តល់សំឡេងអាទិភាពដល់អ្នកស្រុក រៀបចំដោយវិទ្យាស្ថានសិក្សាអាស៊ីអាគ្នេយ៍នៃប្រទេសសិង្ហបុរី កាលពីថ្ងៃទី១៤-១៥ ខែមីនា ឆ្នាំ២០១៦។
នៅព្រឹកថ្ងៃទី២០ ខែមីនា ឆ្នាំ២០១៦នេះ ឯកឧត្តម Hao Ping អនុរដ្ឋមន្ត្រីក្រសួងអប់រំចិន និងជាប្រធានមហាសន្និបាតនៃអង្គការយូណេស្កូ ហើយក៏ជាសហប្រធានគណ:កម្មាធិការអន្តរជាតិICCព្រះវិហារ បានបំពេញទស្សនកិច្ចដើម្បីស្វែងយល់ពីការងារអភិរក្សប្រាសាទដែលជាតំបន់បេតិកភណ្ឌពិភពលោករបស់កម្ពុជា។
ព្រឹកថ្ងៃទី១៨ ខែមីនា ឆ្នាំ២០១៦នេះ អាជ្ញាធរជាតិអប្សរា បានចុះហត្ថលេខាលើកិច្ចព្រមព្រៀង ដែលអនុញ្ញាតឲ្យក្រុមហ៊ុន Camtower Link Communication Co.Ltd រៀបចំសេវាចែកចាយប្រព័ន្ធទូរសព្ទ (Monopole Tree) ក្នុងតំបន់រមណីយដ្ឋានអង្គរ ក្រោមការគ្រប់គ្រងរបស់អាជ្ញាធរជាតិអប្សរា។
ដើមដំបូងមុន12345...1516បន្ទាប់ចុងក្រោយ

ប្រសាសន៍លោកជំទាវប្រធានអាជ្ញាធរជាតិអប្សរា

មតិស្វាគមន៍ឯកឧត្តមអគ្គនាយកអាជ្ញាធរជាតិអប្សរា

ការព្យាករណ៍​អាកាសធាតុ

ក្រមប្រតិបត្តិអង្គរ / Angkor Code of Conduct (Width = 230)

វីដេអូក្រមប្រតិបត្តិអង្គរ

អ្នកទស្សនាគេហទំព័រ

កំពុងទស្សនា
:
5
ថ្ងៃនេះ
:
0927
ម្សិលមិញ
:
2676
សប្តាហ៍នេះ
:
28208
ខែនេះ
:
0096126
សរុប
:
003058280