ព័ត៌មានថ្មីៗ

ដំណឹងជ្រើសរើសបុគ្គលិក ចូលបម្រើការងារនៅ​អង្គភាពប្រព័ន្ធគ្រប់គ្រងបរិស្ថានអង្គរ និងនាយកដ្ឋានសណ្ដាប់ធ្នាប់

បានផ្សាយនៅ ថ្ងៃទី 16 ខែ មិនា ឆ្នាំ2016 03:43 PM ដោយ ៖ អាជ្ញាធរជាតិអប្សរា

 
ស្ពានតាអោង គឺជាស្ពានបុរាណមួយវែងជាងគេក្នុងចំណោមស្ពានទាំង ១៤ ដែលស្ថិតនៅភូមិកំបោរអ ឃុំខ្វាវ ស្រុកជីក្រែង ខេត្តសៀមរាប តាមបណ្តោយផ្លូវបេងពីអង្គរទៅបាកាន (ប្រាសាទព្រះខ័នកំពង់ស្វាយ) កសាងឡើងក្នុងចុងសតវត្សទី១២ ដើមសតវត្សទី១៣ដែលគ្រឹះនិងតួរបស់វាធ្វើអំពីថ្មបាយក្រៀម លម្អដោយបង្កាន់ដៃថ្មភក់ មានបណ្តោយប្រវែង ៧៧ម៉ែត្រ ទទឹង១៣ម៉ែត្រនិងកម្ពស់៦ម៉ែត្រ។
សិស្សានុសិស្សចំនួន៤៧នាក់មកពីសាលានៅទីក្រុងស៊ីដនី ប្រទេសអូស្ត្រាលី ដឹកនាំដោយលោក យស សា ប្រធានអង្គការរួបរួមគ្នាប្រឆាំងភាពក្រីក្រ បានចុះមកដាំដើមស្វាយចំនួន១០០ដើមនៅភូមិធម្មជាតិរុនតាឯក នាថ្ងៃទី០៧ ខែកក្កដា ឆ្នាំ២០១៦ ដើម្បីអបអរទិវាដាំកូនឈើ និងចូលរួមការងារសង្គម។
ព្រឹកថ្ងៃទី៧ ខែកក្កដា ឆ្នាំ២០១៦នេះ ឯកឧត្តមបណ្ឌិត ស៊ុំ ម៉ាប់ អគ្គនាយកអាជ្ញាធរជាតិអប្សរា រួមដំណើរដោយអ្នកជំនាញអន្តរជាតិលោកសាស្ត្រាចារ្យ Azedine Beschaouch លេខាធិការវិទ្យាសាស្ត្រនៃICC-Angkor និងថ្នាក់ដឹកនាំមួយចំនួនទៀត បានចុះពិនិត្យការដ្ឋានជួសជុលទំនប់បារាយណ៍ទឹកថ្លាផ្នែកខាងលិច ដែលបានជួសជុល៣ដំណាក់កាលរួចមកហើយ ដែលមានប្រវែងសរុប១០៦០ម ហើយគ្រោងនឹងបន្តដំណាក់កាលទី៤ទៀត។
ទោចម្កុដនៅអង្គរបង្កើតបានកូន២ក្បាលហើយ
( ថ្ងៃទី 07 ខែ កក្កដា ឆ្នាំ2016 )
វត្តមានរបស់សត្វទោចម្កុដ ដែលជាប្រភេទសត្វកម្រ និងជិតផុតពូជនៅលើពិភពលោក ហើយត្រូវអាជ្ញាធរជាតិអប្សរាសហការជាមួយអង្គការសម្ព័ន្ធមិត្តសត្វព្រៃ (Wildlife Alliance) និងក្រុមហ៊ុនខ្សែយោងអេកូទេសចរណ៍ (Flight of the Gibbon Angkor) យកមកព្រលែងនៅក្នុងរមណីយដ្ឋានអង្គរ កាលពីឆ្នាំ២០១៣ និងឆ្នាំ២០១៥ ឥឡូវនេះបង្កើតបានកូន២ក្បាលហើយ។

ប្រសាសន៍លោកជំទាវប្រធានអាជ្ញាធរជាតិអប្សរា

ការព្យាករណ៍​អាកាសធាតុ

ក្រមប្រតិបត្តិអង្គរ / Angkor Code of Conduct (Width = 230)

វីដេអូក្រមប្រតិបត្តិអង្គរ

អ្នកទស្សនាគេហទំព័រ

កំពុងទស្សនា
:
11
ថ្ងៃនេះ
:
1809
ម្សិលមិញ
:
20186
សប្តាហ៍នេះ
:
58183
ខែនេះ
:
0296300
សរុប
:
014356155