ព័ត៌មានថ្មីៗ

អ្នកជំនាញអូស្ត្រាលីបរិច្ចាគសម្ភារៈនិងឧបករណ៍តម្បាញនៃប្រទេសក្នុង តំបន់មេគង្គ ជូនសារមន្ទីរវាយនភណ្ឌប្រពៃណីអាស៊ី

បានផ្សាយនៅ ថ្ងៃទី 10 ខែ មិនា ឆ្នាំ2016 04:05 PM ដោយ ៖ អាជ្ញាធរជាតិអប្សរា
លោកស្រី Gillian Green អ្នកជំនាញជនជាតិអូស្ត្រាលី ផ្នែកវាយនភណ្ឌប្រពៃណី និងជាសមាជិកកិត្តិយសនាយកដ្ឋានប្រតិបត្តិសិល្បៈនៃសាកលវិទ្យាល័យស៊ីដនី ព្រមទាំងជាប្រធានសមាគមសិល្បៈអាស៊ីអូស្ត្រាលី (TAASA) បានយកអំណោយផ្ទាល់ខ្លួនជាសម្ភារៈនិងឧបករណ៍តម្បាញនៃប្រទេសក្នុងតំបន់មេគង្គ ដែលសន្សំបានពីការស្រាវជ្រាវជាយូរឆ្នាំមកហើយ ជូនសារមន្ទីរវាយនភណ្ឌប្រពៃណីអាស៊ីនាព្រឹកថ្ងៃទី១០ ខែមីនា ឆ្នាំ២០១៦។ អំណោយទាំងអស់រួមមានសម្ភារ:សរុបចំនួន៤០ ហើយបែងចែកជា៩មុខ ដួចជា៖ ១- រ៉ក ២- ត្រាក់តម្បាញមួយគូ ៣- ក្តារត្រដក់មួយគូនិងមួយចំហៀង ៤- ជើងដាច់មួយគូនិងមួយចំហៀង ៥- ឈើអន្ទងមួយគូ ៦- ប្រាំង ៧- ឧបករណ៍ស្រាវសូត្រមួយសម្រាប់ ៨- ត្រល់ ៩- ឧបករណ៍កិនផ្លែកប្បាស។ ឧបករណ៍ទាំងនេះធ្វើឡើងពីឈើ ឫស្សី ដែលជាចំណែកផ្សេងៗនៃកីតម្បាញ សម្រាប់ដំណើការត្បាញ មានប្រភពមកពីប្រទេសកម្ពុជា ប្រទេសថៃ និងប្រទេសមីយ៉ាន់មា ហើយមានអាយុកាលមិនក្រោមពី៥០ឆ្នាំឡើយ។

លោកជំទាវ ចៅ ស៊ុនកិរិយា ទីប្រឹក្សានិងជាអ្នកនាំពាក្យអាជ្ញាធរជាតិអប្សរា បានលើកឡើងថា ដោយសារតែតម្រូវការច្រើននិងភាពទំនើបនៃសម្ភារៈតម្បាញ បានធ្វើឱ្យឧបករណ៍តម្បាញដោយដៃទាំងនេះត្រូវបាត់បង់បន្តិចម្តងៗ រហូតដល់ពេលខ្លះស្ទើរតែគ្មានអ្នកស្គាល់ផងដូច្នេះអំណោយទាំងនេះមានសារៈសំខាន់ណាស់សម្រាប់សារមន្ទីរវាយនភ័ណ្ឌប្រពៃណីអាស៊ី ដែលមាននាទីតាំងបង្ហាញ រក្សា ទុកដាក់ឧបករណ៍បុរាណទាំងនេះជូនសាធារណជនក្នុងការទស្សនា យល់ដឹង និងស្រាវជ្រាវផងដែរ។ តាំងនាមឱ្យថ្នាក់ដឹកនាំនៃអាជ្ញាធរជាតិអប្សរា លោកជំទាវសូមកោតសរសើរនិងថ្លែងអំណរគុណយ៉ាងជ្រាវជ្រៅចំពោះទឹកចិត្តលះបង់ដ៏ធំធេងរបស់លោកស្រី Gillian Green ដែលបានបរិច្ចាគសម្ភារៈដែលខ្លួនបានសន្សំទុករាប់ឆ្នាំដោយស្មគ្រចិត្ត ដើម្បីរួមចំណែកថែរក្សា អភិរក្សឧបករណ៍និងសម្ភារៈតម្បាញបុរាណនេះជាមួយអាជ្ញាធរជាតិអប្សរា ក៏ដូចជាធ្វើឱ្យសារមន្ទីរវាយនភណ្ឌប្រពៃណីអាស៊ីកាន់តែមានភាពរស់រវើកព្រោះមានសម្ភារៈសម្បូរបែប។

លោកស្រី Gillian Green បានបញ្ជាក់ថា សម្ភារៈនិងឧបករណ៍ទាំងនេះបានមកពីការសន្សំទុក ខណៈគាត់ធ្វើការនៅផ្នែកស្រាវជ្រាវវាយនភណ្ឌជាង២០ឆ្នាំមកហើយ។ ក្រោយមក គាត់បានឮដំណឹងថា កម្ពុជាបើកសារមន្ទីរវាយនភណ្ឌប្រពៃណីបុរាណមួយ គាត់រីករាយណាស់ ហើយក៏មានបំណងប្រគល់នូវសម្ភារៈទាំងនេះជូនសារមន្ទីរវាយនភណ្ឌប្រពៃណីអាស៊ី ដើម្បីជួយនិងចូលរួមជាមួយខ្មែរថែរក្សា អភិរក្សាទំនៀមទម្លាប់មួយនេះឱ្យនៅរស់វើកក្នុងសង្គមខ្មែររហូតទៅ ជាជាងការទុកនៅផ្ទះដើម្បីលម្អសម្រាប់តែខ្លួនឯង៕








អាជ្ញាធរជាតិអប្សរា និងសហការជាមួយនឹងអង្គការទេសចរណ៍ពិភពលោក (UNWTO) រៀបចំវគ្គបណ្តុះបណ្តាលក្រោមប្រធានបទ"ការគ្រប់គ្រង និងការបកស្រាយព័ត៌មាននៅក្នុងរមណីយដ្ឋានអង្គរ បេតិកភណ្ឌពិភពលោក"។ វគ្គបណ្តុះបណ្តាលនេះ នឹងផ្តល់ឱកាសដល់មគ្គុទ្ទេសក៏ទេសចរណ៍កម្ពុជាចំនួន ២០នាក់ដែលកំពុងបំពេញការងារនៅរមណីយដ្ឋានទេសចរណ៍វប្បធម៌ ចូលរួមក្នុងវគ្គបណ្តុះបណ្តាលខាងលើចំនួន ០៩ថ្ងៃ ចាប់ពីថ្ងៃទី ១២ ដល់ថ្ងៃទី ២០ ខែ មិថុនា ឆ្នាំ២០១៦ នៅម៉ាកាវ សាធារណរដ្ឋប្រជាមានិតចិន។
បុណ្យឆាកមហាបង្សុកូល
( ថ្ងៃទី 19 ខែ មិនា ឆ្នាំ2016 )
នៅក្នុងតំបន់អង្គរមានពិធីបុណ្យសាសនា និងទំនៀមទម្លាប់ប្រពៃណីបុរាណខ្មែរយ៉ាងច្រើន ដែលជាកេរដំណែលរបស់ដូនតាខ្មែរពីបុរាណបានបន្សល់ទុកសម្រាប់កូនចៅជំនាន់ក្រោយ។ ក្នុងចំណោមបុណ្យទាំងនោះ មានបុណ្យមួយឈ្មោះថា បុណ្យឆាកមហាបង្សុកូលដែលអ្នកភូមិក្រវ៉ាន់តែងតែប្រារព្ធធ្វើ ហើយបុណ្យនេះទៀត មិនមែនធ្វើជាលក្ខណៈបុណ្យភូមិទេ គឺគេធ្វើជាលក្ខណៈគ្រួសារ។
នៅថ្ងៃទី១៥ ខែមីនា ឆ្នាំ២០១៦នេះ អាជ្ញាធរជាតិអប្សរាបានចុះហត្ថលេខាលើកិច្ចសន្យាស្តីពីការជួសជុលសារមន្ទីរព្រះនរោត្តមសីហនុអង្គរ ជាមួយមូលនិធិក្លឹប១%នៃក្រុមហ៊ុនអ៊ីអុង និងសាកលវិទ្យាល័យសូហ្វ៊ីយ៉ា។ ពិធីនេះប្រារព្ធឡើង ក្រោមអធិបតីភាពឯកឧត្តមបណ្ឌិត ស៊ុំ ម៉ាប់ អគ្គនាយកអាជ្ញាធរជាតិអប្សរា លោក Hiroshi Yokoo ប្រធានក្រុមប្រឹក្សាភិបាលនិងជាប្រធានក្លឹបមូលនិធិអ៊ីអ៊ីង និងលោកសាស្រ្តាចារ្យ Yoshiaki Ishizawa ប្រធានមជ្ឈមណ្ឌលអាស៊ីសិក្សាស្រាវជ្រាវ និងបណ្តុះបណ្តាលធនធានមនុស្សនៃសាកលវិទ្យាសូហ្វីយ៉ា។
រសៀលថ្ងៃទី១០ ខែមីនា ឆ្នាំ២០១៦ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន បានដឹកនាំគណ:ប្រតិភូកាកបាទក្រហមកម្ពុជា ធ្វើទស្សនកិច្ចសារមន្ទីរសព្វទស្សន៍អង្គរ។ មានវត្តមានទទួល សម្តេចកិត្តិព្រឹទ្ធបណ្ឌិត និងគណ:ប្រតិភូទាំងអស់គឺ ឯកឧត្តមបណ្ឌិត ឃឹម ប៊ុនសុង អភិបាលនៃគណ:អភិបាលខេត្តសៀមរាប ឯកឧត្តមបណ្ឌិត ស៊ុំ ម៉ាប់ អគ្គនាយកអាជ្ញាធរជាតិអប្សរា ថ្នាក់ដឹកនាំ មន្ត្រីបុគ្គលិក របស់សាលាខេត្តសៀមរាប និងអាជ្ញាធរជាតិអប្សរាជាច្រើនរូបទៀត។ 
ដើមដំបូងមុន12345...1213បន្ទាប់ចុងក្រោយ

ប្រសាសន៍លោកជំទាវប្រធានអាជ្ញាធរជាតិអប្សរា

មតិស្វាគមន៍ឯកឧត្តមអគ្គនាយកអាជ្ញាធរជាតិអប្សរា

ការព្យាករណ៍​អាកាសធាតុ

ក្រមប្រតិបត្តិអង្គរ / Angkor Code of Conduct (Width = 230)

វីដេអូក្រមប្រតិបត្តិអង្គរ

អ្នកទស្សនាគេហទំព័រ

កំពុងទស្សនា
:
4
ថ្ងៃនេះ
:
5744
ម្សិលមិញ
:
11641
សប្តាហ៍នេះ
:
88273
ខែនេះ
:
0346734
សរុប
:
004036150