ព័ត៌មានថ្មីៗ

អាជ្ញាធរជាតិអប្សរាបិទបញ្ចប់វគ្គសិក្សាកសាងសមត្ថភាព មន្ត្រីបុគ្គលិកបច្ចេកទេសអំពីផែនការមេសម្រាប់ការអភិរក្សប្រាសាទនៅក្នុងតំបន់អង្គរ

បានផ្សាយនៅ ថ្ងៃទី 07 ខែ មិនា ឆ្នាំ2016 08:57 PM ដោយ ៖ អាជ្ញាធរជាតិអប្សរា
បន្ទាប់ពីបានទទួលការបណ្តុះបណ្តាលសមត្ថភាពទាក់ទងនឹងការរៀបចំប្លង់មេសម្រាប់ការអភិរក្សនិងគ្រប់គ្រងប្រាសាទនៅក្នុងតំបន់អង្គរ (Monument Excutive Development) ពីអ្នក ជំនាញបារាំងអស់រយៈពេល៥ថ្ងៃកន្លងមក នាព្រឹកថ្ងៃទី០៥ ខែមីនា ឆ្នាំ២០១៦ សិក្ខាកាមទាំងអស់ បានបញ្ចប់វគ្គសិក្សានេះដោយជោគជ័យ។

វគ្គសិក្សានេះធ្វើឡើងក្នុងគោលបំណងបង្កើនសមត្ថភាពចំណេះដឹងជំនាញអំពីការរៀបចំផែនការមេ សម្រាប់ការអភិរក្សនិងគ្រប់គ្រងប្រាសាទក្នុងតំបន់អង្គរ ហើយអញ្ជើញចូលរួមបិទកម្មវិធីនិងចែកវិញ្ញាបនបត្រក្រោមអធិបតីភាពឯកឧត្តម ស៊ុំ ម៉ាប់ អគ្គនាយកអាជ្ញាធរជាតិអប្សរា ឯកឧត្តម ត័ន ប៊ុនស៊ុយ ឯកឧត្តម រស់ បូរ៉ាត អគ្គនាយករង និងលោក SIMON Jean-Christophe គ្រូឧទ្ទេសនិងជាស្ថាបត្យករ ព្រមទាំងជាអ្នកទទួលខុសត្រូវអធិការកិច្ចបេតិកភណ្ឌនៃប្រទេសបារាំង ព្រមទាំងថ្នាក់ដឹកនាំនៃនាយកដ្ឋានមួយចំនួនផ្សេងទៀតជាកិត្តិយសផងដែរ។

ថ្លែងក្នុងឱកាសនោះលោក SIMON បានសរសើរចំពោះសិក្ខាកាមទាំងអស់ដែលបានយកចិត្តទុកដាក់និងចូលរួមយ៉ាងសកម្មក្នុងវគ្គសិក្សាស្រាវជ្រាវទាំងទ្រឹស្តីនិងការអនុវត្តជាក់ស្តែងនៅតាមតំបន់គោលដៅដើម្បីយកមកធ្វើបទបង្ហាញនាពេលបញ្ចប់សិក្ខាសាលាបានយ៉ាងល្អ។ លោករំពឹងទុកថា សិក្ខាកាមទាំងអស់នឹងទទួលបានចំណេះដឹងមួយចំនួនបន្ថែមលើអ្វីដែល មានកន្លងមក ដើម្បីយកទៅអនុវត្តការងារកាន់តែមានប្រសិទ្ធភាព។ លើសពីនេះអាជ្ញាធរជាតិអប្សរានឹងសម្បូរទៅដោយធនធានមនុស្សដែលអាចធ្វើឱ្យរមណីយដ្ឋានអង្គរមានរបៀបរៀបរយ ព្រមទាំងជាអ្នកចែករំលែកចំណេះដឹងទាំងនេះទៅកាន់ស្ថាប័នផ្សេងទៀតដែលមានតួនាទីដូចអាជ្ញាធរជាតិអប្សរាបានផងដែរនាអនាគត។

លោក ម៉ៅ សុខនី មន្ត្រីបច្ចេកទេសនៃនាយកដ្ឋានអភិរក្សប្រាសាទក្នុងឧទ្យាន អង្គរនិងបុរាណវិទ្យាបង្ការ តំណាងឱ្យសិក្ខាកាមទាំងអស់បានលើកឡើងថា វគ្គសិក្សានេះថ្វីត្បិតតែមានរយៈពេលខ្លី តែវាឆ្លើយតបយ៉ាងល្អបំផុតក្នុងការបំពេញកង្វះខាតដែលយើងមានកន្លងមកក្នុងការអនុវត្តការងារអភិរក្សនិងគ្រប់គ្រងបេតិកភណ្ឌក្នុងតំបន់អង្គរ ពិសេសបានយល់ដឹងច្រើនពីការផ្លាស់ប្តូរបទពិសោធន៍ចំណេះដឹងគ្នាទៅវិញទៅមកពីអ្នកចូលរួម។ វគ្គសិក្សានេះជាគំរូដ៏សំខាន់ក្នុងការរៀបចំ ទប់ស្កាត់ ក៏ដូចជាការរកដំណោះស្រាយចំពោះការរីកចម្រើនដ៏លឿននៃវិស័យទេសចរណ៍និងការកើនឡើងនៃសំណង់របស់ប្រជាជននៅក្នុងតំបន់រមណីយដ្ឋាន ដែលអាចនាំឱ្យមានផលប៉ះពាល់ធ្ងន់ធ្ងរដល់មរតកវប្បធម៌របស់មនុស្សជាតិទាំងមូល។

នៅក្នុងបទអន្តរាគមន៍ចំពោះប្រធានបទរបស់សិក្ខាកាមទាំងអស់ ឯកឧត្តម ស៊ុំ ម៉ាប់ ក៏បានសម្តែងនូវការត្រេកអរចំពោះស្មារតីស្រឡាញ់ការសិក្សារបស់សិក្ខាកាមទាំងអស់ ក្នុងការប្រមូលចំណេះជំនាញដើម្បីយកទៅអនុវត្តការងារប្រចាំថ្ងៃឱ្យមានប្រសិទ្ធភាព ព្រោះអ្នកទាំងអស់គ្នាជាសរសៃឈាមដ៏សំខាន់ដែលមិនអាចខ្វះបានក្នុងការងារបច្ចេកទេសនៅតំបន់អង្គរ។ ឯកឧត្តមក៏បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅផងដែរចំពោះលោក SIMON ដែលបានចំណាយពេលវេលា ចែករំលែកបទពិសោធន៍និងចំណេះដឹងដ៏មានសារៈប្រយោជន៍ទាក់ទងនឹងការរៀបផែនការមេសម្រាប់ការអភិរក្សនិងគ្រប់គ្រងប្រាសាទនៅតំបន់អង្គរដល់សិក្ខាកាមទាំងអស់ ដើម្បីប្រសិទ្ធភាពការងារនៅតំបន់នេះ។

ជាការពិតណាស់ គ្រប់ការបណ្តុះបណ្តាលចំណេះដឹង ជំនាញផ្សេងៗដល់មន្ត្រីបុគ្គលិក ជាការងារដែលអាជ្ញាធរជាតិអប្សរាយកចិត្តទុកដាក់យ៉ាងខ្លាំងបំផុត ដើម្បីធានាឱ្យមន្តី្របុគ្គលិកបច្ចេកទេសរបស់ខ្លួនអាចអនុវត្តការងារជួសជុល គ្រប់គ្រង អភិរក្ស និងរៀបចំតំបន់អង្គរដោយខ្លួនឯងបាននាថ្ងៃអនាគត៕














នាព្រឹកថ្ងៃទី០៧ ខែមេសា ឆ្នាំ២០១៦ អាជ្ញាធរជាតិអប្សរាបានបិទវគ្គបណ្តុះបណ្តាលស្តីពីកិច្ចការពារនិងគ្រប់គ្រងរមណីយដ្ឋានអង្គរបេតិកភណ្ឌពិភពលោក បន្ទាប់ពីបានបញ្ចប់ការសិក្សាទាំង៤វគ្គ ក្រោមអធិបតីភាពឯកឧត្តមបណ្ឌិត ស៊ុំ ម៉ាប់ អគ្គនាយកអាជ្ញាធរជាតិអប្សរា នៅសាលសន្និសីទអង្គរ។
បន្ទាប់ពីចំណាយពេលអស់១០ថ្ងៃដើម្បីចុះកម្មសិក្សាទាក់ទងនឹងបុរាណវិទ្យា ការអភិរក្ស ជួសជុល និងគ្រប់គ្រងប្រាសាទនៅលើទឹកដីខេត្តសៀមរាប ព្រះវិហារ និងឧត្តរមានជ័យហើយនោះ នាព្រឹកថ្ងៃទី១០ ខែមីនា ឆ្នាំ២០១៦ ក្រុមនិស្សិតបុរាណវិទ្យាទាំង៣០នាក់បានបញ្ចប់ភារកិច្ចដោយជោគជ័យ។ កម្មសិក្សានេះបានចាប់ផ្តើមនាថ្ងៃទី០១ ខែមីនា ឆ្នាំ២០១៦ ទទួលបន្ទុកទាំងស្រុងដោយអាជ្ញាធរជាតិអប្សរានិងដឹកនាំដោយមន្ត្រីជំនាញនៃអាជ្ញាធរជាតិអប្សរានៅតាមប្រធានបទនិងទីតាំង រួមទាំងសាស្ត្រាចារ្យនៃមហាវិទ្យាល័យបុរាណវិទ្យាផងដែរ។
អាជ្ញាធរជាតិអប្សរាក្រៅពីមានភារកិច្ចចម្បងក្នុងការថែរក្សា អភិរក្ស ជួសជុល និងអភិវឌ្ឍន៍ប្រកបដោយចីរភាពនៅតំបន់អង្គរហើយ ក៏ជាស្ថាប័នផ្តល់ចំណេះដឹង ចែករំលែកបទពិសោធន៍ដល់សិស្សនិស្សិតទូទៅ ព្រមទាំងអ្នកសិក្សាស្រាវជ្រាវជាតិ-អន្តរជាតិជាច្រើនផងដែរ។
មន្ត្រីបុគ្គលិកអាជ្ញាធរជាតិអប្សរាចំនួន៣០នាក់ មកពីនាយកដ្ឋានអភិវឌ្ឍន៍ទេសចរណ៍អង្គរ នាយកដ្ឋានអភិរក្សប្រាសាទក្នុង និងក្រៅឧទ្យានអង្គរ បានទទួលវគ្គបណ្តុះបណ្តាលស្តីពីការរៀបចំផែនការមេសម្រាប់ការអភិរក្សប្រាសាទ ការរៀបចំ និងគ្រប់គ្រងប្រាសាទ «Monument Excutive Development Plan» រយៈពេល៥ថ្ងៃចាប់ពីថ្ងៃទី២៩ ខែកុម្ភៈ ដល់ថ្ងៃទី៥ ខែមីនា ឆ្នាំ២០១៦ ដែលរៀបចំឡើងនៅមជ្ឈមណ្ឌលបណ្តុះបណ្តាលអង្គរ។
វគ្គបណ្តុះបណ្តាលស្តីពីការអភិរក្សថ្មតាមបែបវិទ្យាសាស្ត្រ ត្រូវបានធ្វើឡើងនៅមជ្ឈមណ្ឌលបណ្តុះបណ្តាលអង្គរ នៃអាជ្ញាធរជាតិអប្សរារយៈពេល៥ថ្ងៃ ចាប់ពីថ្ងៃទី១៥-១៩ ខែកុម្ភៈ ឆ្នាំ២០១៦។ សិក្ខាកាមដែលបានចូលរួមក្នុងវគ្គបណ្តុះបណ្តាលនេះ គឺអ្នកជំនាញចំនួន៣០រូប របស់អាជ្ញាធរជាតិអប្សរា អាជ្ញាធរជាតិព្រះវិហារ និងក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ។
ដើមដំបូងមុន12345...89បន្ទាប់ចុងក្រោយ

ប្រសាសន៍ឯកឧត្តមប្រធានអាជ្ញាធរជាតិអប្សរា

មតិស្វាគមន៍ឯកឧត្តមអគ្គនាយកអាជ្ញាធរជាតិអប្សរា

ការព្យាករណ៍​អាកាសធាតុ

ក្រមប្រតិបត្តិអង្គរ / Angkor Code of Conduct (Width = 230)

វីដេអូក្រមប្រតិបត្តិអង្គរ

អ្នកទស្សនាគេហទំព័រ

កំពុងទស្សនា
:
2
ថ្ងៃនេះ
:
5430
ម្សិលមិញ
:
36992
សប្តាហ៍នេះ
:
05430
ខែនេះ
:
0385150
សរុប
:
001887185