ព័ត៌មានថ្មីៗ

អាជ្ញាធរជាតិអប្សរាទទួលវគ្គបណ្តុះបណ្តាលសមត្ថភាពអំពីការរៀបចំផែនការមេសម្រាប់ការអភិរក្សប្រាសាទនៅក្នុងតំបន់អង្គរពីសំណាក់អ្នកជំនាញ បារាំង

បានផ្សាយនៅ ថ្ងៃទី 02 ខែ មិនា ឆ្នាំ2016 03:10 PM ដោយ ៖ អាជ្ញាធរជាតិអប្សរា
មន្ត្រីបុគ្គលិកអាជ្ញាធរជាតិអប្សរាចំនួន៣០នាក់ មកពីនាយកដ្ឋានអភិវឌ្ឍន៍ទេសចរណ៍អង្គរ នាយកដ្ឋានអភិរក្សប្រាសាទក្នុង និងក្រៅឧទ្យានអង្គរ បានទទួលវគ្គបណ្តុះបណ្តាលស្តីពីការរៀបចំផែនការមេសម្រាប់ការអភិរក្សប្រាសាទ ការរៀបចំ និងគ្រប់គ្រងប្រាសាទ «Monument Excutive Development Plan» រយៈពេល៥ថ្ងៃចាប់ពីថ្ងៃទី២៩ ខែកុម្ភៈ ដល់ថ្ងៃទី៥ ខែមីនា ឆ្នាំ២០១៦ ដែលរៀបចំឡើងនៅមជ្ឈមណ្ឌលបណ្តុះបណ្តាលអង្គរ។

វគ្គបណ្តុះបណ្តាលនេះបង្រៀនដោយលោក SIMON Jean-Christophe ជាស្ថាបត្យករនិង ជាអ្នកទទួលខុសត្រូវផ្នែកអធិការកិច្ចបេតិកភណ្ឌនៃប្រទេសបារាំង ព្រមទាំងជាអ្នកដែលរាជរដ្ឋាភិបាលបារាំងបញ្ជូនឱ្យមកធ្វើការនៅតំបន់អង្គរ និងបានចូលរួមបង្កើតស្ថាប័នអាជ្ញាធរជាតិអប្សរានាឆ្នាំ១៩៩៥។ ក្រៅពីនោះលោកក៏បានចូលរួមរៀបចំនិងចែករំលែកបទពិសោធន៍ជាច្រើននៅក្នុងវគ្គបណ្តុះបណ្តាលតានៃទៀតផង មុននឹងលោកចាកចេញពីប្រទេសកម្ពុជានាឆ្នាំ១៩៩៨។

លោក SIMON បានប្រាប់ពីគោលបំណងនៃវគ្គសិក្សានេះថា ធ្វើឡើងដើម្បីបង្កើនសមត្ថភាពចំណេះដឹង ជំនាញអំពីការរៀបចំផែនការមេសម្រាប់អភិរក្សប្រាសាទ ការរៀបចំ និងគ្រប់គ្រងប្រាសាទដល់មន្ត្រីបុគ្គលិកនៃអាជ្ញាធរជាតិអប្សរាដែលពាក់ព័ន្ធ ដោយផ្តោតសំខាន់ទាំងទ្រឹស្តី និងការអនុវត្តជាក់ស្តែងនៅប្រាសាទព្រះគោនិងប្រាសាទបាគង។ លោកបន្តទៀតថា បើរៀបចំផែនការមេក្នុងការអភិរក្សប្រាសាទបានល្អ នឹងអាចដោះស្រាយបញ្ហាក្នុងការអភិរក្សប្រាសាទ បញ្ហាទាក់ទងនឹងតំបន់អភិរក្សជុំវិញប្រាសាទ បញ្ហាសេដ្ឋកិច្ចប្រជាពលរដ្ឋមូលដ្ឋាននៅជុំវិញប្រាសាទ ដែលអាចជួយឱ្យអាជ្ញាធរជាតិអប្សរារៀបចំគ្រប់គ្រងគោលនយោបាលទេសចរណ៍ឱ្យទទួលបានសេវាល្អពេញលេញមួយ។ ក្រៅពីនោះក៏ទាក់ទងនឹងការអប់រំរបស់សិស្សនិស្សិតផងដែរ ព្រោះប្រាសាទជាផ្នែកមួយនៃការអភិវឌ្ឍ។

បន្ថែមពីនោះ លោក SIMON ក៏មានមតិដែរចំពោះអាជ្ញាធរជាតិអប្សរាដែលមានតួនាទីក្នុងការអភិរក្ស រៀបចំ គ្រប់គ្រងប្រាសាទ និងលំហូនៃទេសចរណ៍ នេះជាវគ្គសិក្សាមានអត្ថប្រយោជន៍បំផុតដែលអាចចងក្រងជាឯកសារទុក ដើម្បីស្រាវជ្រាវនៅថ្ងៃក្រោយ ហើយក៏ជួយឱ្យអាជ្ញាធរជាតិអប្សរារៀបចំប្លង់ក្នុងការគ្រប់គ្រងតំបន់អង្គរបានល្អដែរ ព្រោះតួនាទីអប្សរាមានទាំងការអភិរក្សផង អភិវឌ្ឍតំបន់អង្គរផង និងគ្រប់គ្រងទេសចរណ៍ផង៕








នាព្រឹកថ្ងៃទី០៧ ខែមេសា ឆ្នាំ២០១៦ អាជ្ញាធរជាតិអប្សរាបានបិទវគ្គបណ្តុះបណ្តាលស្តីពីកិច្ចការពារនិងគ្រប់គ្រងរមណីយដ្ឋានអង្គរបេតិកភណ្ឌពិភពលោក បន្ទាប់ពីបានបញ្ចប់ការសិក្សាទាំង៤វគ្គ ក្រោមអធិបតីភាពឯកឧត្តមបណ្ឌិត ស៊ុំ ម៉ាប់ អគ្គនាយកអាជ្ញាធរជាតិអប្សរា នៅសាលសន្និសីទអង្គរ។
បន្ទាប់ពីចំណាយពេលអស់១០ថ្ងៃដើម្បីចុះកម្មសិក្សាទាក់ទងនឹងបុរាណវិទ្យា ការអភិរក្ស ជួសជុល និងគ្រប់គ្រងប្រាសាទនៅលើទឹកដីខេត្តសៀមរាប ព្រះវិហារ និងឧត្តរមានជ័យហើយនោះ នាព្រឹកថ្ងៃទី១០ ខែមីនា ឆ្នាំ២០១៦ ក្រុមនិស្សិតបុរាណវិទ្យាទាំង៣០នាក់បានបញ្ចប់ភារកិច្ចដោយជោគជ័យ។ កម្មសិក្សានេះបានចាប់ផ្តើមនាថ្ងៃទី០១ ខែមីនា ឆ្នាំ២០១៦ ទទួលបន្ទុកទាំងស្រុងដោយអាជ្ញាធរជាតិអប្សរានិងដឹកនាំដោយមន្ត្រីជំនាញនៃអាជ្ញាធរជាតិអប្សរានៅតាមប្រធានបទនិងទីតាំង រួមទាំងសាស្ត្រាចារ្យនៃមហាវិទ្យាល័យបុរាណវិទ្យាផងដែរ។
បន្ទាប់ពីបានទទួលការបណ្តុះបណ្តាលសមត្ថភាពទាក់ទងនឹងការរៀបចំប្លង់មេសម្រាប់ការអភិរក្សនិងគ្រប់គ្រងប្រាសាទនៅក្នុងតំបន់អង្គរ (Monument Excutive Development) ពីអ្នក ជំនាញបារាំងអស់រយៈពេល៥ថ្ងៃកន្លងមក នាព្រឹកថ្ងៃទី០៥ ខែមីនា ឆ្នាំ២០១៦ សិក្ខាកាមទាំងអស់ បានបញ្ចប់វគ្គសិក្សានេះដោយជោគជ័យ។
អាជ្ញាធរជាតិអប្សរាក្រៅពីមានភារកិច្ចចម្បងក្នុងការថែរក្សា អភិរក្ស ជួសជុល និងអភិវឌ្ឍន៍ប្រកបដោយចីរភាពនៅតំបន់អង្គរហើយ ក៏ជាស្ថាប័នផ្តល់ចំណេះដឹង ចែករំលែកបទពិសោធន៍ដល់សិស្សនិស្សិតទូទៅ ព្រមទាំងអ្នកសិក្សាស្រាវជ្រាវជាតិ-អន្តរជាតិជាច្រើនផងដែរ។
វគ្គបណ្តុះបណ្តាលស្តីពីការអភិរក្សថ្មតាមបែបវិទ្យាសាស្ត្រ ត្រូវបានធ្វើឡើងនៅមជ្ឈមណ្ឌលបណ្តុះបណ្តាលអង្គរ នៃអាជ្ញាធរជាតិអប្សរារយៈពេល៥ថ្ងៃ ចាប់ពីថ្ងៃទី១៥-១៩ ខែកុម្ភៈ ឆ្នាំ២០១៦។ សិក្ខាកាមដែលបានចូលរួមក្នុងវគ្គបណ្តុះបណ្តាលនេះ គឺអ្នកជំនាញចំនួន៣០រូប របស់អាជ្ញាធរជាតិអប្សរា អាជ្ញាធរជាតិព្រះវិហារ និងក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ។
ដើមដំបូងមុន12345...89បន្ទាប់ចុងក្រោយ

ប្រសាសន៍លោកជំទាវប្រធានអាជ្ញាធរជាតិអប្សរា

មតិស្វាគមន៍ឯកឧត្តមអគ្គនាយកអាជ្ញាធរជាតិអប្សរា

ការព្យាករណ៍​អាកាសធាតុ

ក្រមប្រតិបត្តិអង្គរ / Angkor Code of Conduct (Width = 230)

វីដេអូក្រមប្រតិបត្តិអង្គរ

អ្នកទស្សនាគេហទំព័រ

កំពុងទស្សនា
:
7
ថ្ងៃនេះ
:
1606
ម្សិលមិញ
:
8247
សប្តាហ៍នេះ
:
55795
ខែនេះ
:
0230549
សរុប
:
002752061