NEWS

The English version of this website is still under construction. This section is only available in Khmer language at this stage. We apologise for any inconvenience

Published on 24 Febrary 2016 08:07 PM Post By ៖ Apsara National Authority

ជារឿងកម្រសម្រាប់មនុស្សសម័យថ្មីដែលបានគិតគូរ និងជឿស៊ប់លើជំនឿ មូលហេតុដោយសារតែវិទ្យាសាស្ត្រជឿនលឿនខ្លាំង។ ការមិនស្គាល់ពីតម្លៃ និងយកចិត្តទុកដាក់របស់កូនខ្មែរភាគច្រើន បូករួមនឹងការហូរចូលវប្បធម៌បរទេសផងនោះ បានធ្វើឱ្យទំនៀមទម្លាប់មួយចំនួន ដែលជាកេរមរតកដូនតាបន្សល់ទុករាប់សតវត្សមកហើយត្រូវបាត់បង់ម្តងបន្តិចៗ។

ដោយឡែកប្រជាពលរដ្ឋរស់នៅក្នុងតំបន់រមណីយដ្ឋានអង្គរ នៅតែខិតខំរក្សានិងគោរពជំនឿជាច្រើនឱ្យនៅរស់រានរហូតដល់សព្វថ្ងៃ ជាក់ស្តែង «ពិធីលៀងមេមត់»។ ពិធីនេះជាជំនឿមួយក្នុងចំណោមជំនឿជាច្រើន ដែលអ្នកភូមិក្រវ៉ាន់និងភូមិដទៃទៀតក្នុងរមណីយដ្ឋានអង្គរតែងតែប្រារព្ធធ្វើមិនដែលអាក់ខាន ដោយពួកគាត់យល់ថា វាអាចជួយបណ្តេញខ្មោច ព្រាយ បិសាច ឧបទ្រពចង្រៃចេញពីភូមិស្ថាន និងបួងសួងលួងលោមគ្រូបាអាចារ្យ អ្នកតាម្ចាស់ទឹក ម្ចាស់ដី ម្ចាស់ព្រៃព្រឹក្សា ទេវតាថែរក្សាភូមិ ដើម្បីជួយកូនចៅក្នុងភូមិឱ្យបានសេចក្តីសុខចម្រើន។

លោកយាយ ជុច យិន ជាចាស់ទុំក្នុងភូមិបានលើកឡើងថា ពិធីនេះ ជាកេរដំណែលរបស់ដូនតាដែលបានធ្វើតៗគ្នា សម្រាប់បណ្តេញខ្មោចឧបទ្រពចង្រៃ និងសុំសេចក្តីសុខចម្រើន។ មួយទៀត គឺគេធ្វើពិធីនេះឡើងសម្រាប់អ្នកដែលឈឺនិងអ្នកណាដែលមានគ្រូសណ្ឋិត ដើម្បីឱ្យមើលថា តើអ្នកឈឺគាត់ខុសគ្រូកំណើតខាងណា ខាងម្តាយ ឬខាងឪពុក។

គ្រឿងប្រដាប់សម្រាប់ពិធីចូលរូប

 

គេបានរៀបចំគ្រឿងរណ្តាប់មានដូចជា បាយសីទ្រង់គ្រឿង៥រួត១គូ បាយសីទ្រង់គ្រឿង៣រួត១គូ បាយសីប៉ាកឆាម១រួត៥គូ ស្លាធម៌៥គូ បាយសីគ្រូកំណើត។ សម្លៀកបំពាក់សម្រាប់អ្នកចូលរូប មានពណ៌ខៀវ លឿង ក្រហម ស។ បន្ថែមពីនោះក៏មាន ជើងពានខន្ធប្រាំ២ ជមបួន៣ថាស ច្រមដែលមានរាងពែរច្រមុះជ្រូកសម្រាប់បណ្តេញព្រាយបិសាច១ បាយសំណុំទឹកអង្គបំពង់ខ្ចី១ មាន់ស្ងោរ២ក្បាល ចេក២ស្និត តោក២ ទូក១គូនិងដំរី១គូធ្វើពីស្ពាន់។ វង់ភ្លេងគឺជាឧបករណ៍សំខាន់សម្រាប់ពិធីលៀងមេមត់នេះ។ មេមត់គ្រប់រូបទាល់តែមានភ្លេងប្រគំត្រូវបទទើបចូលបាន។ តាមការសង្កេត ឧបករណ៍វង់ភ្លេងដែលយកមកប្រើប្រាស់ក្នុងកម្មវិធីនេះមាន ស្គរភ្លេងគ្រឹមចំនួន ៣ ឃឹម១ តាឃេ១ ទ្រខ្សែបី១ និងទ្រសោរ១។ លោកតាម្នាក់ដែលជាសមាជិកក្នុងវង់ភ្លេងបានលើកឡើងថា ភ្លេងដែលត្រូវប្រគំសម្រាប់កម្មវិធីចូលរូបនោះមាន៤ ប្រភេទគឺភ្លេងព្រៃខាងកើត ភ្លេងម្លប់ដូង ភ្លេងភ្លាំង និងភ្លេងភ្នំស្រួច។ លោកបន្តទៀតថា ក្នុងចំណោមភ្លេងទាំងបួននេះ មានតែភ្លេងចំនួនពីរទេដែលត្រូវបានគេនិយមយកមកប្រគំក្នុងកម្មវិធីចូលរូបគឺ ភ្លេងម្លប់ដូងនិងភ្លេងភ្លាំង។ ក្រៅពីនេះ សម្លៀកបំពាក់ ក៏ជាគ្រឿងប្រដាប់សំខាន់ដែរសម្រាប់អ្នកចូលរូប ពីព្រោះវាជាការទាមទាររបស់គ្រូកំណើត ហើយសម្លៀកបំពាក់នេះទៀត តម្រូវឱ្យមានតែ៤ ពណ៌គឺមានពណ៌ក្រហម ពណ៌ស ពណ៌លឿង ពណ៌ខៀវ អាចជាសំពត់ក្បិន អាវ និងកន្សែងសម្រាប់ពានា។

អ្នកចូលរូប

  

សម្រាប់កម្មវិធីនេះ តួអង្គដែលមិនអាចខ្វះបាននិងសំខាន់ខ្លាំង គឺអ្នកចូលរូប។ អ្នកចូលរូបភាគច្រើន យើងសង្កេតឃើញមានតែមនុស្សដែលមានវ័យចំណាស់ ជាមនុស្សស្រី៤នាក់ និងមនុស្សប្រុសម្នាក់ ដែលមានគ្រូចូលសណ្ឋិត ទាំងគ្រូកំណើត និងដូនតា។ លក្ខណៈពិសេសមួយទៀត គឺអ្នកចូលរូបជាមនុស្សដែលមានជំងឺ ហើយការចូលនេះចង់ដឹងថា តើបុគ្គលអ្នកឈឺមានការខុសឆ្គាំឆ្គងរឿងអ្វី ចំពោះគ្រូកំណើតឬក៏ចំពោះដូនតាខាងឪពុក ខាងម្តាយ។ ក្រោយពីភ្លេងប្រគំរួចមក អ្នកចូលរូបក៏អង្គុយកាន់ផ្តិលដាក់អង្ករ និងទៀនកំពុងឆេះ។ ក្រោយពីលេងភ្លេងត្រូវហើយ អ្នកចូលរូបក៏ឡើងរាំពត់ពែនទៅតាមក្បាច់ និងប្រភេទគ្រូដែលចូល។ គ្រូខ្លះក៏ហក់លោតខ្លាំងៗ គ្រូខ្លះក៏រាំបែបសុភាពរាបសារ សម្តែងទឹកមុខញញឹមផង យំផង ចាប់កាន់ជមកំណើតមកពិនិត្យផ្អៀងផ្អង ហើយទាញសម្លៀកបំពាក់មកស្លៀកពាក់តាមចំណង់ចំណូលចិត្តរៀងៗខ្លួន។ មួយសន្ទុះមក ទើបអ្នកចូលរូបអង្គុយចុះទៅវិញ ហើយមានអ្នកចាំសួរនាំហេតុយ៉ាងនេះមួយ ហេតុយ៉ាងនោះមួយទាក់ទងនឹងបុគ្គលអ្នកឈឺ។

អ្នកចូលរួមពិធី

  

ក្មេងចាស់ប្រុសស្រីច្រើនណាស់ ដែលបានចូលរួមក្នុងពិធីនេះ ដោយរាប់ទាំងសាច់ញាតិដែលជួយរៀបចំពិធី និងអ្នកដែលមកចូលរួមទស្សនាការបញ្ចូលរូប។ អ្នកខ្លះជួយទះដៃបន្ទររួមនឹងបទភ្លេង ខ្លះទៀតស្រែកហ៊ោ ហើយមានខ្លះទៀតបានចូលទៅសុំអ្នកចូលរូបស្តោះផ្លុំ ប្រោះព្រំទឹកមន្ត និងសាកសួរទាក់ទងនឹងជំងឺរបស់ខ្លួនតាំងពីកម្មវិធីបានចាប់ផ្តើមរហូតដល់ចប់។

នេះជាការអភិរក្សមរតកដូនតាដ៏ល្អរបស់អ្នកស្រុកអង្គរ ដែលមានតាំងពីបរមបុរាណមក។ ទំនៀមទាំងនេះហើយ ដែលធ្វើឲ្យអង្គរមានឈ្មោះថា ជាសម្បត្តិបេតិកភណ្ឌមានជីវិតជារៀងរហូត។ ម្យ៉ាងទៀត ប្រពៃណីរបៀបនេះហើយ ដែលធ្វើឲ្យអ្នកស្រុកអង្គរនៅតែជាឃ្លាំងផ្ទុកនូវមត៌កវប្បធម៌ដូនតាខ្មែរ ដ៏គួរឲ្យសរសើរ បើទោះជាបានឆ្លងកាត់ដំណាក់កាលវិវត្តន៍ជាច្រើនជំនាន់មនុស្សមកហើយក្តី។ នេះហើយគឺជាសញ្ញាណនៃព្រលឹងជាតិអង្គរ ដែលជាកេរដំណែលរបស់ដូនតាខ្មែរសម័យអតីតកាល៕
អាជ្ញាធរជាតិអប្សរា និងសហការជាមួយនឹងអង្គការទេសចរណ៍ពិភពលោក (UNWTO) រៀបចំវគ្គបណ្តុះបណ្តាលក្រោមប្រធានបទ"ការគ្រប់គ្រង និងការបកស្រាយព័ត៌មាននៅក្នុងរមណីយដ្ឋានអង្គរ បេតិកភណ្ឌពិភពលោក"។ វគ្គបណ្តុះបណ្តាលនេះ នឹងផ្តល់ឱកាសដល់មគ្គុទ្ទេសក៏ទេសចរណ៍កម្ពុជាចំនួន ២០នាក់ដែលកំពុងបំពេញការងារនៅរមណីយដ្ឋានទេសចរណ៍វប្បធម៌ ចូលរួមក្នុងវគ្គបណ្តុះបណ្តាលខាងលើចំនួន ០៩ថ្ងៃ ចាប់ពីថ្ងៃទី ១២ ដល់ថ្ងៃទី ២០ ខែ មិថុនា ឆ្នាំ២០១៦ នៅម៉ាកាវ សាធារណរដ្ឋប្រជាមានិតចិន។
នៅក្នុងតំបន់អង្គរមានពិធីបុណ្យសាសនា និងទំនៀមទម្លាប់ប្រពៃណីបុរាណខ្មែរយ៉ាងច្រើន ដែលជាកេរដំណែលរបស់ដូនតាខ្មែរពីបុរាណបានបន្សល់ទុកសម្រាប់កូនចៅជំនាន់ក្រោយ។ ក្នុងចំណោមបុណ្យទាំងនោះ មានបុណ្យមួយឈ្មោះថា បុណ្យឆាកមហាបង្សុកូលដែលអ្នកភូមិក្រវ៉ាន់តែងតែប្រារព្ធធ្វើ ហើយបុណ្យនេះទៀត មិនមែនធ្វើជាលក្ខណៈបុណ្យភូមិទេ គឺគេធ្វើជាលក្ខណៈគ្រួសារ។
នៅថ្ងៃទី១៥ ខែមីនា ឆ្នាំ២០១៦នេះ អាជ្ញាធរជាតិអប្សរាបានចុះហត្ថលេខាលើកិច្ចសន្យាស្តីពីការជួសជុលសារមន្ទីរព្រះនរោត្តមសីហនុអង្គរ ជាមួយមូលនិធិក្លឹប១%នៃក្រុមហ៊ុនអ៊ីអុង និងសាកលវិទ្យាល័យសូហ្វ៊ីយ៉ា។ ពិធីនេះប្រារព្ធឡើង ក្រោមអធិបតីភាពឯកឧត្តមបណ្ឌិត ស៊ុំ ម៉ាប់ អគ្គនាយកអាជ្ញាធរជាតិអប្សរា លោក Hiroshi Yokoo ប្រធានក្រុមប្រឹក្សាភិបាលនិងជាប្រធានក្លឹបមូលនិធិអ៊ីអ៊ីង និងលោកសាស្រ្តាចារ្យ Yoshiaki Ishizawa ប្រធានមជ្ឈមណ្ឌលអាស៊ីសិក្សាស្រាវជ្រាវ និងបណ្តុះបណ្តាលធនធានមនុស្សនៃសាកលវិទ្យាសូហ្វីយ៉ា។
រសៀលថ្ងៃទី១០ ខែមីនា ឆ្នាំ២០១៦ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន បានដឹកនាំគណ:ប្រតិភូកាកបាទក្រហមកម្ពុជា ធ្វើទស្សនកិច្ចសារមន្ទីរសព្វទស្សន៍អង្គរ។ មានវត្តមានទទួល សម្តេចកិត្តិព្រឹទ្ធបណ្ឌិត និងគណ:ប្រតិភូទាំងអស់គឺ ឯកឧត្តមបណ្ឌិត ឃឹម ប៊ុនសុង អភិបាលនៃគណ:អភិបាលខេត្តសៀមរាប ឯកឧត្តមបណ្ឌិត ស៊ុំ ម៉ាប់ អគ្គនាយកអាជ្ញាធរជាតិអប្សរា ថ្នាក់ដឹកនាំ មន្ត្រីបុគ្គលិក របស់សាលាខេត្តសៀមរាប និងអាជ្ញាធរជាតិអប្សរាជាច្រើនរូបទៀត។ 
FirstPrev12345...1213NextLast

Speech of H. E. Ms. Phoeurng Sackona, President of APSARA National Authority

Weather Forecast

Angkor Code of Conduct

Angkor Code of Conduct's Video

Website Visitors

Now Online
:
7
Today
:
27615
Yesterday
:
5216
This Week
:
27615
This Month
:
0183696
Total
:
012691285