NEWS

The English version of this website is still under construction. This section is only available in Khmer language at this stage. We apologise for any inconvenience

Published on 20 Febrary 2016 09:34 AM Post By ៖ Apsara National Authority

អំណោយជាសម្ភារៈប្រើប្រាស់រួមទាំងអង្ករចំនួន៥គីឡូក្រាម ដែលផ្តល់ជូនដោយអង្គការសប្បុរសធម៌ជប៉ុន ក្តីសង្ឃឹមនៃកម្ពុជា (Hope of Cambodia) ត្រូវបានចែកជូនដល់ប្រជាពលរដ្ឋចំនួន២៦០ គ្រួសារ មកពីភូមិចំនួន១០ ក្នុងឃុំលាងដៃ និងឃុំស្វាយចេក ស្រុកអង្ករធំ នៅព្រឹកថ្ងៃទី១៧ ខែកុម្ភៈឆ្នាំ២០១៦។

លោក ញ៉ែម រស្មី សមាជិកក្រុមការងារសហគមន៍ក្រុមទី២ ប្រចាំស្រុកអង្គរធំនៃអាជ្ញាធរជាតិអប្សរាបានបញ្ជាក់ឱ្យដឹងថា តាមរយៈការអំពាវនាវរបស់ក្រុមការងារសហគមន៍ ទើបអង្គការសប្បុរសធម៌ជប៉ុន (Hope of Cambodia) បានផ្តល់អំណោយសម្រាប់ជួយសម្រាលជីវភាពរស់នៅរបស់បងប្អូនប្រជាពលរដ្ឋមួយចំនួនដែលកំពុងរស់នៅក្នុងឧទ្យានអង្គរក្នុងពេលនេះ។ លោកបានបញ្ជាក់បន្ថែមថា ក្រុមការងាររបស់លោក គឺនៅប្រចាំការនៅស្រុកអង្គរធំផ្ទាល់ ក្នុងរយៈកាលកន្លងមកក្រុមការងារតែងតែចុះសួរសុខទុក្ខ ផ្តល់ជំនួយឧបត្ថម្ភក៏ដូចជាការកសាងហេដ្ឋរចនាសម្ព័ន្ធ ផ្សេងៗ ដើម្បីបំពេញសេចក្តីត្រូវការជូនប្រជាពលរដ្ឋ ដូចជាផ្លូវថ្នល់ ទ្វារទឹក ប្រលាយទឹក និងសំណង់សាធារណៈផ្សេងៗ ទៀតជាច្រើន។

គួររំឭកថា ដើម្បីជួយសម្រួលដល់ជីវភាពរស់នៅ និងបង្កលក្ខណៈងាយស្រួលសម្រាប់ប្រជាពលរដ្ឋក្នុងការស្នើសុំសេវាផ្សេងៗ អាជ្ញាធរជាតិអប្សរាបានបង្កើតក្រុមការងារសហគមន៍ ដែលមានថ្នាក់ដឹកនាំ និងមន្ត្រីជំនាញផ្សេងៗ ចុះតាមមូលដ្ឋានប្រជាពលរដ្ឋរស់នៅជាប្រចាំ។ ក្រុមការងារនេះ តែងតែផ្តល់ជាជំនួយផ្សេងៗ ក៏ដូចជាការផ្សព្វផ្សាយអំពីច្បាប់ ការអប់រំបេតិកភណ្ឌ និងការងារសំខាន់ៗ របស់អាជ្ញាធរជាតិអប្សរា ជាពិសេសក្រុមនេះ តែងតែដោះស្រាយនូវរាល់សំណូមពររបស់ប្រជាពលរដ្ឋនៅនឹងកន្លែងផ្ទាល់តែម្តង ចំពោះសំណើនិងសំណូមពរមួយចំនួនដែលអាចដោះស្រាយបានដូចជា ការសុំធ្វើបង្គន់ តសំយាបផ្ទះ ឬជួសជុលខ្នាតតូចជាដើម។ ចំពោះសំណើធំៗ ដែលទាមទារនូវការសិក្សាពីលក្ខណៈបច្ចេកទេសនិងច្បាប់ឱ្យបានស៊ីជម្រៅ ក្រុមការងារសហគមន៍តែងនាំយកសំណើទាំងនោះមកជូនថ្នាក់ដឹកនាំពិនិត្យ និងសម្រេច ដើម្បីផ្តល់ចម្លើយជូនប្រជាពលរដ្ឋវិញ ដោយពុំគិតកម្រៃសេវាអ្វីទាំងអស់៕






( 10 August 2015 )
Under Construction
( 29 July 2015 )
Under Construction
Communities Team Members
( 20 July 2015 )

Speech of H. E. Ms. Phoeurng Sackona, President of APSARA National Authority

Weather Forecast

Angkor Code of Conduct

Angkor Code of Conduct's Video

Website Visitors

Now Online
:
1
Today
:
0392
Yesterday
:
2952
This Week
:
16268
This Month
:
0043724
Total
:
009417000