ព័ត៌មានថ្មីៗ

គណៈកម្មការចម្រុះបែងចែកជាក្រុមតូចៗ ដើម្បីប្រសិទ្ធភាពការងារគ្រប់គ្រងព្រៃឈើនៅតំបន់កោះកេរ

បានផ្សាយនៅ ថ្ងៃទី 20 ខែ កុម្ភៈ ឆ្នាំ2016 09:28 AM ដោយ ៖ អាជ្ញាធរជាតិអប្សរា
គណៈកម្មការចម្រុះដែលត្រូវបានបង្កើតឡើងរួមគ្នារវាងអាជ្ញាធរជាតិអប្សរា និងរដ្ឋបាលខេត្តព្រះវិហារកាលពីដើមឆ្នាំ២០១៦ ឥឡូវនេះត្រូវបានបែងចែកជាក្រុមតូចៗចំនួន៣ ដើម្បីពង្រឹងប្រសិទ្ធភាពការងារអភិរក្ស និងគ្រប់គ្រងព្រៃឈើនៅតំបន់កោះកេរ។ ថ្ងៃទី១៧ ខែកុម្ភៈកន្លងទៅនេះ សេចក្តីប្រកាសពីសមាសភាពក្រុម និងភារកិច្ច ត្រូវបានធ្វើឡើងនៅរដ្ឋបាលខេត្តព្រះវិហារ ក្រោមអធិបតីភាព ឯកឧត្តម ឈរ ថាណាត អគ្គនាយករងអាជា្ញធរជាតិអប្សរា និងជាប្រធានគណៈកម្មការចម្រុះនេះ។

ក្រុមការងារទាំងបីដែលត្រូវបានរៀបចំឡើងគឺ ក្រុមការងារផ្សព្វផ្សាយ និងអប់រំសហគមន៍ក្នុងតំបន់អភិរក្សប្រាសាទកោះកេរ ដែលនឹងត្រូវបំពេញភារកិច្ចទៅលើការចុះផ្សព្វផ្សាយអំពីច្បាប់ការពារបេតិកភណ្ឌ អប់រំប្រជាពលរដ្ឋក្នុងតំបន់ឲ្យយល់ដឹង និងចូលរួមក្នុងការងារអភិរក្សបេតិកភណ្ឌ និងព្រៃឈើ។ល។ ក្រុមទី២គឺ ក្រុមការងារទប់ស្កាត់បទល្មើសព្រៃឈើ និងវិធានការផ្លូវច្បាប់។ ក្រុមនេះត្រូវបំពេញភារកិច្ចសំខាន់ៗទាក់ទងនឹងការរៀបចំយុទ្ធសាស្ត្រថែរក្សាព្រៃឈើ និងបង្ក្រាបបទល្មើសព្រៃឈើផ្សេងៗ។ ចំណែកក្រុមទី៣ គឺ ក្រុមការងារចងក្រងទិន្នន័យដីព្រៃ និងលំនៅឋាន។ ក្រុមនេះនឹងត្រូវស្រង់ទិន្នន័យដីលំនៅឋាន ដីស្រែ ដីព្រៃក្នុងតំបន់កោះកេរ ដែលមានបច្ចុប្បន្ន និងទប់ស្កាត់ការរុករានដីដើម្បីធ្វើលំនៅឋាន និងកាន់កាប់ជាកម្មសិទ្ធិតាមរូបភាពផ្សេងៗ។

គួររំឭកថា គណៈកម្មការចម្រុះគ្រប់គ្រង អភិរក្ស និងការពារព្រៃតំបន់ប្រាសាទកោះកេរ ដែលត្រូវបានបង្កើតឡើង កាលពីទី២០ ខែមករា ឆ្នាំ២០១៦កន្លងទៅ គឺក្នុងគោលដៅពង្រឹងកិច្ចសហការរវាងអាជ្ញាធរជាតិអប្សរា និងរដ្ឋបាលខេត្តព្រះវិហារ ដើម្បីទប់ស្កាត់បទល្មើសព្រៃឈើ និងការរុករានដីធ្វើជាកម្មសិទ្ធិក្នុងតំបន់អភិរក្សកោះកេរ។ ការបង្កើតក្រុមចម្រុះនេះឡើង ស្របពេលដែលបទល្មើសព្រៃឈើនៅតំបន់អភិរក្សនេះ នៅតែបន្តកើតឡើង ដោយពេលខ្លះឈ្មួញទុច្ចរិតមានទំាងអាវុធជាប់ដៃទៀតផង៕




ក្នុងកិច្ចប្រជុំបូកសរុបលទ្ធផលការងារប្រចាំត្រីមាសទី១របស់ខ្លួននារសៀលថ្ងៃទី៥ ខែមេសា ឆ្នាំ២០០១៦ គណៈកម្មការចម្រុះអភិរក្សព្រៃឈើតំបន់ការពារប្រាសាទកោះកេរដែលមានតំណាងអាជ្ញាធរជាតិអប្សរាជាប្រធានបានអះអាងថា បទល្មើសព្រៃឈើនៅតំបន់នេះបានថយចុះច្រើនគួរឲ្យកត់សម្គាល់ ហើយប្រជាពលរដ្ឋភាគច្រើនក៏បានយល់ដឹងកាន់តែច្បាស់អំពីតម្លៃនៃការងារអភិរក្សព្រៃឈើ និងបេតិកភណ្ឌ។
មន្ត្រីបុគ្គលិក ភ្នាក់ងារ និងកម្មករនៃអាជ្ញាធរជាតិអប្សរាជាង៥០នាក់ ដែលដឹកនាំដោយឯកឧត្តម ខូយ គឹមទួ ទីប្រឹក្សាអាជ្ញាធរជាតិអប្សរាបានចូលរួមក្នុងពិធីសម្អាតបរិស្ថានទ្រង់ទ្រាយធំជាមួយនឹងអ្នកចូលរួមជាង៤ពាន់នាក់ផ្សេងទៀត នាព្រឹកថ្ងៃទី២ ខែមេសា ឆ្នាំ២០១៦ ដែលរៀបចំដោយសាលាក្រុងសៀមរាប។ ការចូលរួមសម្អាតបរិស្ថាននៅពេលនេះគឺដើម្បីត្រៀមខ្លួនអបអរសាទរពិធីចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ ដែលនឹងឈានមកដល់ក្នុងពេលឆាប់ៗខាងមុខនេះ។
ត្រពាំងសេសមានទឹកពេញវិញហើយ
( ថ្ងៃទី 31 ខែ មិនា ឆ្នាំ2016 )
ត្រពាំងសេស គឺជាត្រពាំងបុរាណដែលស្ថិតនៅចំពីមុខប្រាសាទអង្គរវត្ត។ ភ្ញៀវទេសចរជាច្រើនតែងចាប់អារម្មណ៍នឹងត្រពាំងនេះ ជាពិសេសគឺទេសចរខ្មែរ ដែលតែងមកអង្គុយកម្សាន្តបណ្តែតអារម្មណ៍ជាមួយនឹងទិដ្ឋភាពទឹក និងដើមព្រលឹតលំចង់ ដោយមានតូបអ្នកលក់ម្ហូបអាហារជាច្រើនមុខផង។ កន្លងមកត្រពាំងនេះ មិនដែលរីងខះទឹកទេ តែសម្រាប់ឆ្នាំនេះ ត្រពាំងសេសបានរីងទឹកស្ទើរតែខះស្ងួត ដោយសាររដូវប្រាំងឆ្នាំនេះក្តៅហួតហែងខ្លាំង ហើយវស្សាកន្លងទៅមានភ្លៀងធ្លាក់មិនគ្រប់គ្រាន់ផង។
អាជ្ញាធរជាតិអប្សរាសហការជាមួយប្រជាពលរដ្ឋឃុំខ្នងភ្នំ ស្រុកស្វាយលើ ខេត្តសៀមរាប បានចាប់ផ្តើមត្រួសត្រាយកូនឈើ ដើម្បីជួសជុលទំនប់ថ្នល់ដាច់សម្រាប់ទប់ទឹកជូនប្រជាពលរដ្ឋប្រើប្រាស់ប្រចាំថ្ងៃ។ ការសម្រេចជួសជុលនៅពេលនេះ គឺយោងទៅតាមសំណើរបស់ប្រជាពលរដ្ឋ ដែលបានស្នើសុំមកអាជ្ញាធរជាតិអប្សរាកាលពីចុងឆ្នាំ២០១៥កន្លងទៅ។ ការជួសជុលនេះគ្រោងនឹងចំណាយពេលប្រហែល១ខែទើបរួចរាល់។
ក្នុងឆ្នាំ២០១៦នេះ រដូវប្រាំងបានអូសបន្លាយពេល ហើយស្ថានភាពអាកាសធាតុក្ដៅហួតហែង បានបង្កឲ្យប្រទេសមួយចំនួនក្នុងតំបន់ ក៏ដូចជាកម្ពុជាដែរ ត្រូវប្រឈមនឹងបញ្ហាកង្វះទឹកសម្រាប់ការប្រើប្រាស់ប្រចាំថ្ងៃ និងក្នុងការងារកសិកម្មជាដើម។ ឆ្លើយតបចំពោះបញ្ហានេះ រាជរដ្ឋាភិបាលបានចេញសារាចរណែនាំស្ដីពីការចាត់វិធានការថែរក្សាទឹកទុក ក្នុងន័យដាស់តឿនស្ថាប័នពាក់ព័ន្ធ ក៏ដូចជាប្រជាពលរដ្ឋទាំងអស់ឲ្យបង្កើនការប្រុងប្រយ័ត្ន ថែរក្សាទឹកទុកឲ្យបានល្អសម្រាប់ការប្រើប្រាស់ចាំបាច់ប្រចាំថ្ងៃ។

ប្រសាសន៍លោកជំទាវប្រធានអាជ្ញាធរជាតិអប្សរា

ការព្យាករណ៍​អាកាសធាតុ

ក្រមប្រតិបត្តិអង្គរ / Angkor Code of Conduct (Width = 230)

វីដេអូក្រមប្រតិបត្តិអង្គរ

អ្នកទស្សនាគេហទំព័រ

កំពុងទស្សនា
:
8
ថ្ងៃនេះ
:
2953
ម្សិលមិញ
:
9731
សប្តាហ៍នេះ
:
12684
ខែនេះ
:
0330809
សរុប
:
013313123