NEWS

The English version of this website is still under construction. This section is only available in Khmer language at this stage. We apologise for any inconvenience

Published on 19 Febrary 2016 01:37 PM Post By ៖ Apsara National Authority

ព្រឹកថ្ងៃទី១៨ ខែកុម្ភៈនេះ អាជ្ញាធរមូលដ្ឋាន ព្រះសង្ឃ និងអាចារ្យគណៈកម្មការនៃបណ្តាវត្តដែលស្ថិតនៅក្នុងតំបន់រមណីយដ្ឋានអង្គរចំនួន១១៩អង្គ/នាក់ បានមកជួបជុំគ្នានៅទីស្នាក់ការនៃអាជ្ញាធរជាតិអប្សរា ដើម្បីចូលរួមក្នុងសិក្ខាសាលាមួយស្តីពី កិច្ចការវត្តអារាមនៅក្នុងតំបន់ឧទ្យានអង្គរ។ គោលបំណងសំខាន់នៃសិក្ខាសាលានេះ គឺរិះរកមធ្យោបាយយ៉ាងណាដែលអាចឲ្យវត្តអារាម ជាពិសេស វត្តដែលនៅក្នុងរមណីយដ្ឋានអង្គរ មានតួនាទីសំខាន់ក្នុងការរួមចំណែកអភិរក្សបេតិកភណ្ឌអង្គរ។

សិក្ខាសាលានេះមានរយៈពេលមួយព្រឹកពេញ រៀបចំឡើងដោយគម្រោងសហការរវាងអាជ្ញាធរជាតិអប្សរា-ញូវហ្សេឡែន ដែលមានឈ្មោះថា គម្រោងអភិវឌ្ឍន៍សេដ្ឋកិច្ចសហគមន៍ និងបេតិកភណ្ឌអង្គរ ក្រោមការសម្របសម្រួលរបស់អង្គការព្រះពុទ្ធសាសនា ដើម្បីអភិវឌ្ឍន៍ ហៅថា ACHA។ នេះជាការរៀបចំដំណាក់កាលទីពីរ ក្រោយពីដំណាក់កាលទីមួយបានដំណើរការរយៈពេលមួយឆ្នាំកន្លងទៅជាមួយវត្តចំនួន១៥នៅក្នុងរមណីយដ្ឋានអង្គរ។

ប្រធានអង្គការព្រះពុទ្ធសាសនា លោកធម្មបណ្ឌិត ហេង មណីចិន្តា បានលើកឡើងថា ព្រះពុទ្ធសាសនាមានតួនាទីសំខាន់ណាស់ក្នុងសង្គមខ្មែរ។ អ្នកផ្សេងនិយាយដប់ម៉ាត់អាចគេមិនស្តាប់ តែព្រះសង្ឃមានថេរដីកាតែមួយម៉ាត់ គេអាចស្តាប់និងធ្វើតាម។ ក្នុងន័យនេះ បេតិកភណ្ឌអង្គរក៏ទាមទារព្រះសង្ឃក្នុងតំបន់អង្គរ ជួយពន្យល់អប់រំពុទ្ធបរិស័ទឲ្យចូលរួមថែរក្សាផងដែរ។ ប៉ុន្តែជាដំបូង គឺព្រះសង្ឃត្រូវយល់អំពីវិធីសាស្ត្រចូលរួមថែរក្សាបេតិកភណ្ឌជាមុនសិន មុននឹងអាចពន្យល់អប់រំពុទ្ធបរិស័ទឲ្យយល់តាមបាន។ ដូច្នេះហើយ ទើបអាជ្ញាធរជាតិអប្សរា តាមរយៈគម្រោង ACHA បានសហការជាមួយអង្គការព្រះពុទ្ធសាសនាដើម្បីអភិវឌ្ឍន៍ និងក្រុមប្រឹក្សាកិច្ចការវត្តអារាម ដើម្បីផ្តល់ការអប់រំ និងផ្តោះផ្តូរយោបល់អំពីការងារអភិរក្សនេះចំពោះព្រះសង្ឃដោយផ្ទាល់ ដើម្បីឲ្យព្រះសង្ឃមានមូលដ្ឋានយកទៅពន្យល់បន្តដល់ពុទ្ធបរិស័ទ។

ព្រះមេគណស្តីទី និងជាប្រធានក្រុមប្រឹក្សាកិច្ចវត្តអារាម ព្រះតេជគុណ ជុំ គឹមឡេង មានថេរដីកាថា កន្លងមកព្រះសង្ឃ និងពលរដ្ឋមួយចំនួនមានការមិនសប្បាយចិត្តជាមួយអាជ្ញាធរជាតិអប្សរា ក្នុងពេលដែលទាមទារសាងសង់សំណង់ផ្សេងៗមិនបាន។ តែចាប់ពីយើងបានធ្វើការជាមួយគ្នាមួយរយៈ តាមរយៈសិក្ខាសាលា និងកម្មវិធីផ្សេងៗ ជាពិសេសតាំងពីពេលដែលបង្កើតឲ្យមានក្រុមប្រឹក្សាកិច្ចការវត្តអារាមមក ព្រះសង្ឃនិងអាជ្ញាធរជាតិអប្សរាមានការយល់ពីគ្នាទៅវិញទៅមកបានច្រើន។ ឥឡូវយើងឃើញព្រះសង្ឃបានរួមចំណែកច្រើនក្នុងការងារអភិរក្សនេះ។

មានប្រសាសន៍បើកកម្មវិធីសិក្ខាសាលា ឯកឧត្តមបណ្ឌិត ស៊ុំ ម៉ាប់ អគ្គនាយកអាជ្ញាធរជាតិអប្សរា បានថ្លែងអំណរគុណចំពោះព្រះសង្ឃ និងអាជ្ញាធរមូលដ្ឋាន ដែលកន្លងមកតែងផ្តល់កិច្ចសហការល្អជាមួយអាជ្ញាធរជាតិអប្សរា ក្នុងបេសកកម្មថែរក្សាបេតិកភណ្ឌពិភពលោកអង្គរ។ ជាមួយគ្នានេះ ឯកឧត្តមអគ្គនាយកក៏រំឭកឡើងវិញអំពីសារៈសំខាន់នៃបេតិកភណ្ឌអង្គរ ដែលមិនមែនសំដៅត្រឹមតែប្រាង្គប្រាសាទនោះទេ តែគឺរួមទាំងបរិស្ថានជុំវិញផង។ ការនេះតម្រូវឲ្យគ្រប់ភាគីពាក់ព័ន្ធទាំងអស់ចូលរួម ទើបអាចជោគជ័យទៅបាន៕






អាជ្ញាធរជាតិអប្សរា និងសហការជាមួយនឹងអង្គការទេសចរណ៍ពិភពលោក (UNWTO) រៀបចំវគ្គបណ្តុះបណ្តាលក្រោមប្រធានបទ"ការគ្រប់គ្រង និងការបកស្រាយព័ត៌មាននៅក្នុងរមណីយដ្ឋានអង្គរ បេតិកភណ្ឌពិភពលោក"។ វគ្គបណ្តុះបណ្តាលនេះ នឹងផ្តល់ឱកាសដល់មគ្គុទ្ទេសក៏ទេសចរណ៍កម្ពុជាចំនួន ២០នាក់ដែលកំពុងបំពេញការងារនៅរមណីយដ្ឋានទេសចរណ៍វប្បធម៌ ចូលរួមក្នុងវគ្គបណ្តុះបណ្តាលខាងលើចំនួន ០៩ថ្ងៃ ចាប់ពីថ្ងៃទី ១២ ដល់ថ្ងៃទី ២០ ខែ មិថុនា ឆ្នាំ២០១៦ នៅម៉ាកាវ សាធារណរដ្ឋប្រជាមានិតចិន។
នៅក្នុងតំបន់អង្គរមានពិធីបុណ្យសាសនា និងទំនៀមទម្លាប់ប្រពៃណីបុរាណខ្មែរយ៉ាងច្រើន ដែលជាកេរដំណែលរបស់ដូនតាខ្មែរពីបុរាណបានបន្សល់ទុកសម្រាប់កូនចៅជំនាន់ក្រោយ។ ក្នុងចំណោមបុណ្យទាំងនោះ មានបុណ្យមួយឈ្មោះថា បុណ្យឆាកមហាបង្សុកូលដែលអ្នកភូមិក្រវ៉ាន់តែងតែប្រារព្ធធ្វើ ហើយបុណ្យនេះទៀត មិនមែនធ្វើជាលក្ខណៈបុណ្យភូមិទេ គឺគេធ្វើជាលក្ខណៈគ្រួសារ។
នៅថ្ងៃទី១៥ ខែមីនា ឆ្នាំ២០១៦នេះ អាជ្ញាធរជាតិអប្សរាបានចុះហត្ថលេខាលើកិច្ចសន្យាស្តីពីការជួសជុលសារមន្ទីរព្រះនរោត្តមសីហនុអង្គរ ជាមួយមូលនិធិក្លឹប១%នៃក្រុមហ៊ុនអ៊ីអុង និងសាកលវិទ្យាល័យសូហ្វ៊ីយ៉ា។ ពិធីនេះប្រារព្ធឡើង ក្រោមអធិបតីភាពឯកឧត្តមបណ្ឌិត ស៊ុំ ម៉ាប់ អគ្គនាយកអាជ្ញាធរជាតិអប្សរា លោក Hiroshi Yokoo ប្រធានក្រុមប្រឹក្សាភិបាលនិងជាប្រធានក្លឹបមូលនិធិអ៊ីអ៊ីង និងលោកសាស្រ្តាចារ្យ Yoshiaki Ishizawa ប្រធានមជ្ឈមណ្ឌលអាស៊ីសិក្សាស្រាវជ្រាវ និងបណ្តុះបណ្តាលធនធានមនុស្សនៃសាកលវិទ្យាសូហ្វីយ៉ា។
រសៀលថ្ងៃទី១០ ខែមីនា ឆ្នាំ២០១៦ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន បានដឹកនាំគណ:ប្រតិភូកាកបាទក្រហមកម្ពុជា ធ្វើទស្សនកិច្ចសារមន្ទីរសព្វទស្សន៍អង្គរ។ មានវត្តមានទទួល សម្តេចកិត្តិព្រឹទ្ធបណ្ឌិត និងគណ:ប្រតិភូទាំងអស់គឺ ឯកឧត្តមបណ្ឌិត ឃឹម ប៊ុនសុង អភិបាលនៃគណ:អភិបាលខេត្តសៀមរាប ឯកឧត្តមបណ្ឌិត ស៊ុំ ម៉ាប់ អគ្គនាយកអាជ្ញាធរជាតិអប្សរា ថ្នាក់ដឹកនាំ មន្ត្រីបុគ្គលិក របស់សាលាខេត្តសៀមរាប និងអាជ្ញាធរជាតិអប្សរាជាច្រើនរូបទៀត។ 
FirstPrev12345...1213NextLast

Speech of H. E. Ms. Phoeurng Sackona, President of APSARA National Authority

Weather Forecast

Angkor Code of Conduct

Angkor Code of Conduct's Video

Website Visitors

Now Online
:
8
Today
:
28717
Yesterday
:
28271
This Week
:
56988
This Month
:
0213069
Total
:
012720658