ព័ត៌មានថ្មីៗ

អាជ្ញាធរជាតិអប្សរា បើកវគ្គបណ្តុះបណ្តាល ស្តីពីមូលដ្ឋាននៃការអភិរក្សថ្មប្រាសាទ តាមបែបវិទ្យាសាស្ត្រ

បានផ្សាយនៅ ថ្ងៃទី 17 ខែ កុម្ភៈ ឆ្នាំ2016 03:30 PM ដោយ ៖ អាជ្ញាធរជាតិអប្សរា

វគ្គបណ្តុះបណ្តាលស្តីពីការអភិរក្សថ្មតាមបែបវិទ្យាសាស្ត្រ ត្រូវបានធ្វើឡើងនៅមជ្ឈមណ្ឌលបណ្តុះបណ្តាលអង្គរ នៃអាជ្ញាធរជាតិអប្សរារយៈពេល៥ថ្ងៃ ចាប់ពីថ្ងៃទី១៥-១៩ ខែកុម្ភៈ ឆ្នាំ២០១៦។ សិក្ខាកាមដែលបានចូលរួមក្នុងវគ្គបណ្តុះបណ្តាលនេះ គឺអ្នកជំនាញចំនួន៣០រូប របស់អាជ្ញាធរជាតិអប្សរា អាជ្ញាធរជាតិព្រះវិហារ និងក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ។

វគ្គសិក្សានេះ ស្ថិតក្រោមគម្រោងអភិរក្ស ចម្លាក់អប្សរា របស់ប្រទេសអាល្លឺម៉ង់ក្នុងរមណីយដ្ឋានអង្គរ (GACP) និងអាជ្ញាធរជាតិអប្សរា ដែលឧទ្ទេសនាមដោយលោកសាស្ត្រាចារ្យ Han Leisen អ្នកជំនាញផ្នែកធម្មជាតិវិទ្យា មកពីប្រទេសអាល្លឺម៉ង់ដែលមាន បទពិសោធន៍ជាច្រើនឆ្នាំក្នុងការជួសជុលជុល និងអភិរក្សថ្មនៅអង្គរ។ ខ្លឹមសារសំខាន់នៅក្នុងវគ្គសិក្សានេះ ផ្តោតលើសិល្បៈនៃការតែងលម្អ លក្ខណៈថ្ម បច្ចេកទេសនៃការរៀបចំឯកសារ តម្រូវការសម្ភារៈសម្រាប់ការងារអភិរក្ស និងវិធីសាស្ត្រនៃការស្រាវជ្រាវជាដើម។

វគ្គសិក្សានេះមានទាំងទ្រឹស្តី និងការចុះទៅសិក្សាផ្ទាល់នៅតាមប្រាសាទគោលដៅដែលបានកំណត់ដូចជា ប្រាសាទអង្គរវត្ត ប្រាសាទតាកែវ ប្រាសាទក្រវ៉ាន់ ប្រាសាទបាគង ប្រាសាទព្រះគោ និងប្រាសាទលលៃ ដើម្បីសិក្សាវិភាគអំពីលក្ខណៈនៃប្រភេទថ្មតាមប្រាសាទទាំងនោះ។ លោកស្រី ម៉ម វណ្ណរតន៍ ប្រធានមជ្ឈមណ្ឌលបណ្តុះបណ្តាលអង្គរ បានលើកឡើងថា វគ្គបណ្តុះបណ្តាលនេះធ្វើឡើង ក្នុងគោលបំណងផ្តល់ចំណេះដឹងមូលដ្ឋានដល់មន្ត្រីបច្ចេកទេសទាំង៣០នាក់ក្នុងការអភិរក្សថ្មតាមបែបបច្ចេកទេស ឱ្យបានត្រឹមត្រូវតាមបទដ្ឋាននៅក្នុងតំបន់អង្គរ។ វគ្គសិក្សានេះ ក៏មានបំណងឱ្យសិក្ខាកាមយល់ដឹងពីលក្ខណៈធម្មជាតិរបស់ថ្ម ដំណើរសឹករិចរិលរបស់ថ្មប្រាសាទ និងបច្ចេកទេសនៃការរៀបចំឯកសារ ព្រមទាំងវិធីសាស្ត្រនៃការអភិរក្សតាមបែបវិទ្យាសាស្ត្រផងដែរ ហើយការបណ្តុះបណ្តាលនេះ គឺជាវគ្គសិក្សាដំបូងនៃកិច្ចសហការរវាងគម្រោងអភិរក្សចម្លាក់អប្សរា របស់ប្រទេសអាល្លឺម៉ង់នៅរមណីយដ្ឋានអង្គរ (GACP) និងអាជ្ញាធរជាតិអប្សរា។

កន្លងមកអាជ្ញាធរជាតិអប្សរា ធ្លាប់បានបើកវគ្គបណ្តុះបណ្តាលស្តីពីការងារអភិរក្ស ជួសជុល និងគ្រប់គ្រងរមណីយដ្ឋានដែលជាតំបន់បេតិកភណ្ឌពិភពលោក បានជាច្រើនមកហើយ។ ដោយឡែក វគ្គសិក្សាក្នុងពេលនេះ គឺជាការផ្តល់នូវជំនាញបន្ថែមទៀត ដល់អ្នកបច្ចេកទេសទាំងអស់ ដើម្បីឲ្យមានសមត្ថភាពគ្រប់គ្រាន់ យកទៅអនុវត្តលើការងារប្រចាំថ្ងៃឱ្យកាន់តែមានប្រសិទ្ធភាពបន្ថែមទៀត។










នាព្រឹកថ្ងៃទី០៧ ខែមេសា ឆ្នាំ២០១៦ អាជ្ញាធរជាតិអប្សរាបានបិទវគ្គបណ្តុះបណ្តាលស្តីពីកិច្ចការពារនិងគ្រប់គ្រងរមណីយដ្ឋានអង្គរបេតិកភណ្ឌពិភពលោក បន្ទាប់ពីបានបញ្ចប់ការសិក្សាទាំង៤វគ្គ ក្រោមអធិបតីភាពឯកឧត្តមបណ្ឌិត ស៊ុំ ម៉ាប់ អគ្គនាយកអាជ្ញាធរជាតិអប្សរា នៅសាលសន្និសីទអង្គរ។
បន្ទាប់ពីចំណាយពេលអស់១០ថ្ងៃដើម្បីចុះកម្មសិក្សាទាក់ទងនឹងបុរាណវិទ្យា ការអភិរក្ស ជួសជុល និងគ្រប់គ្រងប្រាសាទនៅលើទឹកដីខេត្តសៀមរាប ព្រះវិហារ និងឧត្តរមានជ័យហើយនោះ នាព្រឹកថ្ងៃទី១០ ខែមីនា ឆ្នាំ២០១៦ ក្រុមនិស្សិតបុរាណវិទ្យាទាំង៣០នាក់បានបញ្ចប់ភារកិច្ចដោយជោគជ័យ។ កម្មសិក្សានេះបានចាប់ផ្តើមនាថ្ងៃទី០១ ខែមីនា ឆ្នាំ២០១៦ ទទួលបន្ទុកទាំងស្រុងដោយអាជ្ញាធរជាតិអប្សរានិងដឹកនាំដោយមន្ត្រីជំនាញនៃអាជ្ញាធរជាតិអប្សរានៅតាមប្រធានបទនិងទីតាំង រួមទាំងសាស្ត្រាចារ្យនៃមហាវិទ្យាល័យបុរាណវិទ្យាផងដែរ។
បន្ទាប់ពីបានទទួលការបណ្តុះបណ្តាលសមត្ថភាពទាក់ទងនឹងការរៀបចំប្លង់មេសម្រាប់ការអភិរក្សនិងគ្រប់គ្រងប្រាសាទនៅក្នុងតំបន់អង្គរ (Monument Excutive Development) ពីអ្នក ជំនាញបារាំងអស់រយៈពេល៥ថ្ងៃកន្លងមក នាព្រឹកថ្ងៃទី០៥ ខែមីនា ឆ្នាំ២០១៦ សិក្ខាកាមទាំងអស់ បានបញ្ចប់វគ្គសិក្សានេះដោយជោគជ័យ។
អាជ្ញាធរជាតិអប្សរាក្រៅពីមានភារកិច្ចចម្បងក្នុងការថែរក្សា អភិរក្ស ជួសជុល និងអភិវឌ្ឍន៍ប្រកបដោយចីរភាពនៅតំបន់អង្គរហើយ ក៏ជាស្ថាប័នផ្តល់ចំណេះដឹង ចែករំលែកបទពិសោធន៍ដល់សិស្សនិស្សិតទូទៅ ព្រមទាំងអ្នកសិក្សាស្រាវជ្រាវជាតិ-អន្តរជាតិជាច្រើនផងដែរ។
មន្ត្រីបុគ្គលិកអាជ្ញាធរជាតិអប្សរាចំនួន៣០នាក់ មកពីនាយកដ្ឋានអភិវឌ្ឍន៍ទេសចរណ៍អង្គរ នាយកដ្ឋានអភិរក្សប្រាសាទក្នុង និងក្រៅឧទ្យានអង្គរ បានទទួលវគ្គបណ្តុះបណ្តាលស្តីពីការរៀបចំផែនការមេសម្រាប់ការអភិរក្សប្រាសាទ ការរៀបចំ និងគ្រប់គ្រងប្រាសាទ «Monument Excutive Development Plan» រយៈពេល៥ថ្ងៃចាប់ពីថ្ងៃទី២៩ ខែកុម្ភៈ ដល់ថ្ងៃទី៥ ខែមីនា ឆ្នាំ២០១៦ ដែលរៀបចំឡើងនៅមជ្ឈមណ្ឌលបណ្តុះបណ្តាលអង្គរ។
ដើមដំបូងមុន12345...89បន្ទាប់ចុងក្រោយ

ប្រសាសន៍លោកជំទាវប្រធានអាជ្ញាធរជាតិអប្សរា

មតិស្វាគមន៍ឯកឧត្តមអគ្គនាយកអាជ្ញាធរជាតិអប្សរា

ការព្យាករណ៍​អាកាសធាតុ

ក្រមប្រតិបត្តិអង្គរ / Angkor Code of Conduct (Width = 230)

វីដេអូក្រមប្រតិបត្តិអង្គរ

អ្នកទស្សនាគេហទំព័រ

កំពុងទស្សនា
:
3
ថ្ងៃនេះ
:
1639
ម្សិលមិញ
:
8247
សប្តាហ៍នេះ
:
55828
ខែនេះ
:
0230582
សរុប
:
002752094