ព័ត៌មានថ្មីៗ

អាជ្ញាធរជាតិអប្សរាចាប់ដំណើរការជួសជុលទ្រង់ទ្រាយធំផ្លូវមិត្តភាពកម្ពុជា-កូរ៉េ

បានផ្សាយនៅ ថ្ងៃទី 16 ខែ កុម្ភៈ ឆ្នាំ2016 10:39 AM ដោយ ៖ អាជ្ញាធរជាតិអប្សរា

អាជ្ញាធរជាតិអប្សរាបានចាប់ផ្តើមការងារជួសជុលផ្លូវមិត្តភាពកម្ពុជា-កូរ៉េ ជំហានទី១ខាងកើត ពីស្វាយធំទៅព្រះដាក់ ដែលមានប្រវែងសរុប១០.៣គីឡូម៉ែត្រ។ ក្រុមហ៊ុន ឃែរ ខនស្ត្រាក់សិន ជាអ្នកទទួលម៉ៅការលើការងារជួសជុលនេះ ដោយចាប់អនុវត្តពីថ្ងៃទី០១ ខែកុម្ភៈ និងបញ្ចប់ជាស្ថាពរនៅថ្ងៃទី០១ ខែឧសភា ឆ្នាំ២០១៦។

លោក ហេង គឹមឡេង ប្រធាននាយកដ្ឋានទ្រទ្រង់បច្ចេកទេស និងគម្រោងអន្តរវិស័យនៃអាជ្ញាធរជាតិអប្សរារៀបរាប់ថា ការជួសជុលនេះ គឺជាការជួសជុលទ្រង់ទ្រាយធំ ដើម្បីធានាបានត្រឹមត្រូវតាមលក្ខណៈបច្ចេកទេស និងជាប់ប្រើប្រាស់បានត្រូវតាមការកំណត់ គឺមានផ្ទៃផ្លូវ១៦,៦៩២.៤៧ម៉ែត្រការ៉េ ដែលខូចខាតធ្ងន់ធ្ងរ និងនៅក្នុងកំណាត់ផ្លូវកោងសាងសង់មិនមានកម្រិតផ្អៀង (Super Elevation Rate) ត្រូវតាមបច្ចកទេស ដែលតម្រូវឲ្យមានការជីកដីស្អុយចោល បង្ហាប់បាតគ្រឹះ និងសាងសង់ឡើងវិញដោយស្រទាប់កម្រាលផ្លូវដែលល្អ និងត្រឹមត្រូវតាមលក្ខណៈបច្ចេកទេស។ លោកគឹមឡេងបន្ថែមថា ចំពោះផ្ទៃផ្លូវស្រុតតិចតួចដែលមានផ្ទៃសរុប១៤៥៣.០៧ម៉ែត្រការ៉េទៀត គឺអាចជួសជុលស្រាលដោយគ្រាន់តែបន្ស៊ីស្រទាប់DBST។

ផ្លូវមិត្តភាពកម្ពុជា-កូរ៉េជំហានទី១ខាងកើត ត្រូវបានសាងសង់ឡើងដោយភ្នាក់ងារសហប្រតិបត្តិការអន្តរជាតិរបស់ប្រទេសកូរ៉េ ហៅកាត់ថា Koica នៃសាធារណរដ្ឋកូរ៉េ សហការជាមួយអាជ្ញាធរជាតិអប្សរា កាលពីឆ្នាំ២០០៩។ សារៈសំខាន់នៃផ្លូវនេះ ម្យ៉ាងគឺដើម្បីចូលរួមក្នុងកិច្ចការអភិរក្សរមណីយដ្ឋានអង្គរ ដោយកាត់បន្ថយភាពរំញ័រដល់លំនឹងរបស់ប្រាង្គប្រាសាទបុរាណ និងបញ្ជៀសការធ្វើចរាចរច្រើនពេកដែលអាចនាំឱ្យកកស្ទះ។ ម្យ៉ាងទៀត ផ្លូវនេះក៏បានជួយសម្រួលការធ្វើដំណើរ និងដឹកដឹកជញ្ជូនផលិតផលកសិកម្មពីបណ្តាស្រុកមួយចំនួនដូចជាបន្ទាយស្រី និងខេត្តឧត្តរមានជ័យមកខេត្តសៀមរាប។ រាល់សកម្មភាពដែលអាជ្ញាធរជាតិអប្សរាបានកំពុងអនុវត្តនាពេលនេះគឺជាផ្នែកមួយនៃការងារស្នូលក្នុងកិច្ចការអភិរក្ស និងកិច្ចការអភិវឌ្ឍប្រកបដោយចីរភាពក្នុងរមណីយដ្ឋានអង្គរ ជាពិសេសស្របតាមទស្សនវិស័យអភិរក្សដើម្បីអភិវឌ្ឍន៍ និងអភិវឌ្ឍន៍ដើម្បីអភិរក្ស៕






កិច្ចពិគ្រោះយោបល់ស្តីអំពី «ការរៀបចំចរាចរណ៍វាងមុខផ្លូវប្រាសាទអង្គរវត្ត» ប្រារព្ធធ្វើឡើងក្នុងបរិវេណរោងនិម្មិតភូមិ នារសៀលថ្ងៃទី០៧ ខែកញ្ញា ឆ្នាំ២០១៥ ដែលមានការចូលរួមពីឯកឧត្តម សុខ សង្វារ អគ្គនាយករងនៃអាជ្ញាធរជាតិអប្សរានិងជាប្រធានក្រុមការងារអនុវត្តផែនការគ្រប់គ្រងទេសចរណ៍អង្គរ (TMP) និងវិស័យឯកជនដែលជាភាគីពាក់ព័ន្ធផ្នែកវិស័យទេសចរណ៍ ព្រមទាំងមន្ត្រីនគរបាល។
តំបន់ឧទ្យានអង្គរដែលមានទំហំ៤០១គីឡូម៉ែត្រក្រឡា ជាទីដែលសម្បូណ៌ទៅដោយប្រាង្គប្រាសាទ ទេសភាពវប្បធម៌ និងព្រៃឈើគ្រប់
ដើមដំបូងមុន12បន្ទាប់ចុងក្រោយ

ប្រសាសន៍លោកជំទាវប្រធានអាជ្ញាធរជាតិអប្សរា

ការព្យាករណ៍​អាកាសធាតុ

ក្រមប្រតិបត្តិអង្គរ / Angkor Code of Conduct (Width = 230)

វីដេអូក្រមប្រតិបត្តិអង្គរ

អ្នកទស្សនាគេហទំព័រ

កំពុងទស្សនា
:
1
ថ្ងៃនេះ
:
1133
ម្សិលមិញ
:
1469
សប្តាហ៍នេះ
:
04281
ខែនេះ
:
0168210
សរុប
:
009350492