NEWS

The English version of this website is still under construction. This section is only available in Khmer language at this stage. We apologise for any inconvenience

Published on 16 Febrary 2016 10:39 AM Post By ៖ Apsara National Authority

អាជ្ញាធរជាតិអប្សរាបានចាប់ផ្តើមការងារជួសជុលផ្លូវមិត្តភាពកម្ពុជា-កូរ៉េ ជំហានទី១ខាងកើត ពីស្វាយធំទៅព្រះដាក់ ដែលមានប្រវែងសរុប១០.៣គីឡូម៉ែត្រ។ ក្រុមហ៊ុន ឃែរ ខនស្ត្រាក់សិន ជាអ្នកទទួលម៉ៅការលើការងារជួសជុលនេះ ដោយចាប់អនុវត្តពីថ្ងៃទី០១ ខែកុម្ភៈ និងបញ្ចប់ជាស្ថាពរនៅថ្ងៃទី០១ ខែឧសភា ឆ្នាំ២០១៦។

លោក ហេង គឹមឡេង ប្រធាននាយកដ្ឋានទ្រទ្រង់បច្ចេកទេស និងគម្រោងអន្តរវិស័យនៃអាជ្ញាធរជាតិអប្សរារៀបរាប់ថា ការជួសជុលនេះ គឺជាការជួសជុលទ្រង់ទ្រាយធំ ដើម្បីធានាបានត្រឹមត្រូវតាមលក្ខណៈបច្ចេកទេស និងជាប់ប្រើប្រាស់បានត្រូវតាមការកំណត់ គឺមានផ្ទៃផ្លូវ១៦,៦៩២.៤៧ម៉ែត្រការ៉េ ដែលខូចខាតធ្ងន់ធ្ងរ និងនៅក្នុងកំណាត់ផ្លូវកោងសាងសង់មិនមានកម្រិតផ្អៀង (Super Elevation Rate) ត្រូវតាមបច្ចកទេស ដែលតម្រូវឲ្យមានការជីកដីស្អុយចោល បង្ហាប់បាតគ្រឹះ និងសាងសង់ឡើងវិញដោយស្រទាប់កម្រាលផ្លូវដែលល្អ និងត្រឹមត្រូវតាមលក្ខណៈបច្ចេកទេស។ លោកគឹមឡេងបន្ថែមថា ចំពោះផ្ទៃផ្លូវស្រុតតិចតួចដែលមានផ្ទៃសរុប១៤៥៣.០៧ម៉ែត្រការ៉េទៀត គឺអាចជួសជុលស្រាលដោយគ្រាន់តែបន្ស៊ីស្រទាប់DBST។

ផ្លូវមិត្តភាពកម្ពុជា-កូរ៉េជំហានទី១ខាងកើត ត្រូវបានសាងសង់ឡើងដោយភ្នាក់ងារសហប្រតិបត្តិការអន្តរជាតិរបស់ប្រទេសកូរ៉េ ហៅកាត់ថា Koica នៃសាធារណរដ្ឋកូរ៉េ សហការជាមួយអាជ្ញាធរជាតិអប្សរា កាលពីឆ្នាំ២០០៩។ សារៈសំខាន់នៃផ្លូវនេះ ម្យ៉ាងគឺដើម្បីចូលរួមក្នុងកិច្ចការអភិរក្សរមណីយដ្ឋានអង្គរ ដោយកាត់បន្ថយភាពរំញ័រដល់លំនឹងរបស់ប្រាង្គប្រាសាទបុរាណ និងបញ្ជៀសការធ្វើចរាចរច្រើនពេកដែលអាចនាំឱ្យកកស្ទះ។ ម្យ៉ាងទៀត ផ្លូវនេះក៏បានជួយសម្រួលការធ្វើដំណើរ និងដឹកដឹកជញ្ជូនផលិតផលកសិកម្មពីបណ្តាស្រុកមួយចំនួនដូចជាបន្ទាយស្រី និងខេត្តឧត្តរមានជ័យមកខេត្តសៀមរាប។ រាល់សកម្មភាពដែលអាជ្ញាធរជាតិអប្សរាបានកំពុងអនុវត្តនាពេលនេះគឺជាផ្នែកមួយនៃការងារស្នូលក្នុងកិច្ចការអភិរក្ស និងកិច្ចការអភិវឌ្ឍប្រកបដោយចីរភាពក្នុងរមណីយដ្ឋានអង្គរ ជាពិសេសស្របតាមទស្សនវិស័យអភិរក្សដើម្បីអភិវឌ្ឍន៍ និងអភិវឌ្ឍន៍ដើម្បីអភិរក្ស៕






ផ្លូវពីមុខប្រាសាទអង្គរវត្តទៅប្រាសាទបាយ័ន និងផ្លូវមិត្តភាពកម្ពុជា-កូរ៉េពីរខ្សែ ដែលត្រូវបានជួសជុលឡើងវិញដោយអាជ្ញាធរជាតិអប្សរាត្រូវបានសម្ពោធដាក់ឲ្យប្រើប្រាស់ជាផ្លូវការហើយ នាព្រឹកថ្ងៃទី៤ ខែមេសា ឆ្នាំ២០១៦នេះ។ ពិធីនេះធ្វើឡើងក្រោមអធីបតីភាពឯកឧត្តម សុខ សង្វារ អគ្គនាយករងអាជ្ញាធរជាតិអប្សរា និងជាតំណាងឯកឧត្តមបណ្ឌិត ស៊ុំ ម៉ាប់ អគ្គនាយកអាជ្ញាធរជាតិអប្សរា និងឯកឧត្តម ពៅ ពិសិដ្ឋ អភិបាលរងនៃគណៈអភិបាលខេត្តសៀមរាប។
FirstPrev12NextLast

Speech of H. E. Ms. Phoeurng Sackona, President of APSARA National Authority

Weather Forecast

Angkor Code of Conduct

Angkor Code of Conduct's Video

Website Visitors

Now Online
:
5
Today
:
14173
Yesterday
:
23792
This Week
:
14173
This Month
:
0095450
Total
:
009277732