NEWS

The English version of this website is still under construction. This section is only available in Khmer language at this stage. We apologise for any inconvenience

Published on 15 Febrary 2016 03:21 PM Post By ៖ Apsara National Authority
របាយការណ៍លម្អិតរបស់មន្ទីរទេសចរណ៍ខេត្តសៀមរាបបានបង្ហាញថា ចំនួនភ្ញៀវទេសចរក្នុងខេត្ត សៀមរាបក្នុងឆ្នាំ២០១៥កន្លងទៅនេះមានចំនួន ៥.០១១.៣១៦នាក់ ថយចុះ០,២៥% បើធៀបនឹងឆ្នាំ២០១៤ ដែលក្នុងនោះភ្ញៀវបរទេសមាន ២.១២៤.៨៦៣នាក់ ថយចុះ៩,៦១% ភ្ញៀវជាតិមានចំនួន ២.៨៨៦.៤៥៣នាក់ កើនឡើង៨% បើធៀបឆ្នាំ២០១៤។

យោងតាមទិន្នន័យចំនួនភ្ញៀវទេសចរបរទេសទិញប័ណ្ណចូលទស្សនារមណីយដ្ឋានអង្គរក្នុងឆ្នាំ២០១៥ របស់អាជ្ញាធរជាតិអប្សរាបានឱ្យដឹងថា ចំនួនភ្ញៀវបរទេសដែលទិញបណ្ណចូលទស្សនារមណីយដ្ឋានអង្គរក្នុងឆ្នាំ២០១៥មានចំនួន ២.១០០.០១៨នាក់ កើនឡើងប្រមាណ២% ដោយធៀបនឹងឆ្នាំ២០១៤ ដែលមានចំនួនសរុបត្រឹមតែ២.០៥៩.៧០២នាក់។

ចំនូនភ្ញៀវទេសចរនៅតែមានកំណើននៅក្នុងតំបន់អង្គរ គឺបណ្តាលមកពីកិច្ចខំប្រឹងប្រែងរបស់ រាជរដ្ឋាភិបាលកម្ពុជា អាជ្ញាធរពាក់ព័ន្ធ និងវិស័យឯកជន។ កត្តាស្ថេរភាពនយោបាយ និងសុខសន្តិភាពក្នុងប្រទេស ក្រោមការដឹកនាំរបស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ដែលបានផ្តល់ទំនុកចិត្តខ្ពស់ដល់ភ្ញៀវទេសចរគ្រប់រូបក្នុងការមកទស្សនាប្រទេសកម្ពុជា ហើយកិត្តិស័ព្ទរបស់អង្គរ ដែលត្រូវសាធារណមតិបោះឆ្នោតគាំទ្រឱ្យជាប់លេខមួយផ្ទួនៗគ្នា ថាជាគោលដៅទេសចរណ៍ដ៏ល្អបំផុតនៅក្នុងគេហទំព័រ ArchaeoMadness ក្នុងឆ្នាំ២០១៤, Trip Adviser និង Lonely Planet ក្នុងឆ្នាំ២០១៥ ក៏ជាកត្តាចម្បងក្នុងការទាក់ទាញភ្ញៀវទេសចរផងដែរ។ ដោយឡែកព្រឹត្តិការណ៍អង្គរសង្ក្រាន្តឆ្នាំ២០១៥ បានទាក់ទាញភ្ញៀវទេសចរជាតិនិងអន្តរជាតិជាងមួយលាននាក់ ស្របពេលដែលសេវាកម្មស្នាក់នៅមានស្តង់ដារត្រឹមត្រូវ ហើយអាហារមានគុណភាពខ្ពស់និងអនាម័យល្អ។ ទន្ទឹមនឹងនេះ សមិទ្ធផលនៃការងារអភិរក្សរបស់អាជ្ញាធរជាតិអប្សរា និងការអនុវត្តផែនការគ្រប់គ្រងទេសចរណ៍ ដើម្បីធានានូវសុវត្ថិភាពប្រាសាទនិងភ្ញៀវទេសចរជាតិនិងអន្តរជាតិដែលបានចូលមកកម្សាន្ត និងស្វែងយល់ពីតំបន់អង្គរ ក៏ជាចំណែកយ៉ាងសំខាន់សម្រាប់បំពេញតម្រូវការទស្សនានៅតំបន់អង្គរ។

ដើម្បីពង្រឹងគុណភាពសេវាកម្មទេសចរណ៍ រក្សាសន្តិសុខនិងសុវត្ថិភាពប្រាសាទនិងភ្ញៀវទេសចរ លើកតម្លៃប្រាសាទនិងផ្តល់នូវបទពិសោធន៍ទស្សនាដ៏ល្អប្រសើរសម្រាប់ភ្ញៀវទេសចរគ្រប់រូប ការងារជាច្រើនត្រូវបានរៀបចំជាបន្តបន្ទាប់ដូចជា ការគ្រប់គ្រងលំហូរភ្ញៀវ ការរៀបចំហេដ្ឋារចនាសម្ព័ន្ធនិងបរិក្ខារចាំបាច់សម្រាប់បម្រើដល់ការទស្សនារបស់ភ្ញៀវ ការរៀបចំព្រឹត្តិការណ៍ទាក់ទាញភ្ញៀវទេសចរ ការកែលម្អសោភ័ណភាពនៅតាមប្រាសាទ ការដាក់អនុវត្តក្រមប្រតិបត្តិអង្គរ ការបណ្តុះបណ្តាលពង្រឹងសមត្ថភាពភ្នាក់ងារទេសចរនៅតាមប្រាសាទ និងកិច្ចសហការល្អជាមួយដៃគូពាក់ព័ន្ធទាំងអស់ដែលមិនអាចខ្វះបាន។










ទោះបីឆ្លងកាត់សម័យកាលរាប់ពាន់ឆ្នាំ សង្គ្រាមញ៉ាំញីជាច្រើន វិទ្យាសាស្ត្រទំនើបយ៉ាងណាក្តី ក៏ជំនឿមួយចំនួននៅតែមានឥទ្ធិពលនៅក្នុងផ្នត់គំនិតនិងជីវភាពរស់នៅរបស់ប្រជាជនខ្មែរគ្រប់ស្រទាប់ វណ្ណៈដល់សព្វថ្ងៃ ពិសេសអ្នកស្រុកតំបន់អង្គរ។
ព្រឹកថ្ងៃទី១៨ ខែកុម្ភៈនេះ អាជ្ញាធរមូលដ្ឋាន ព្រះសង្ឃ និងអាចារ្យគណៈកម្មការនៃបណ្តាវត្តដែលស្ថិតនៅក្នុងតំបន់រមណីយដ្ឋានអង្គរចំនួន១១៩អង្គ/នាក់ បានមកជួបជុំគ្នានៅទីស្នាក់ការនៃអាជ្ញាធរជាតិអប្សរា ដើម្បីចូលរួមក្នុងសិក្ខាសាលាមួយស្តីពី កិច្ចការវត្តអារាមនៅក្នុងតំបន់ឧទ្យានអង្គរ។ គោលបំណងសំខាន់នៃសិក្ខាសាលានេះ គឺរិះរកមធ្យោបាយយ៉ាងណាដែលអាចឲ្យវត្តអារាម ជាពិសេស វត្តដែលនៅក្នុងរមណីយដ្ឋានអង្គរ មានតួនាទីសំខាន់ក្នុងការរួមចំណែកអភិរក្សបេតិកភណ្ឌអង្គរ។
៣កើតមាឃធំ ជាថ្ងៃបុណ្យដែលអ្នកសៀមរាបភាគច្រើន ជាពិសេសអ្នកតំបន់អង្គរនាំគ្នាប្រារព្ធពិធីបុណ្យឡើងមាឃ ឬឡើងអ្នកតា។ អ្នកភូមិក្រវ៉ាន់ ដែលមានទីតាំងស្ថិតនៅសង្កាត់នគរធំ ក្រុងសៀមរាប និងជាភូមិមួយដែលស្ថិតនៅក្នុងរមណីយដ្ឋានអង្គរ ក៏នៅតែរក្សាប្រពៃណីបុណ្យឡើងមាឃនេះដែរ តែពិធីនេះហាក់មានលំនាំផ្សេង បើធៀបនឹងភូមិខ្លះទៀតដែលនៅឆ្ងាយពីអង្គរ។
រទេះគោគឺជាយានជំនិះ និងជាឧបករណ៍ដឹកជញ្ជូនផលកសិកម្ម ដ៏យូរលង់របស់បុព្វបុរសខ្មែរ។ បច្ចុប្បន្ន មធ្យោបាយដឹកជញ្ជូននេះបានបាត់បង់ជាបណ្តើរៗ ដោយជំនួសមកវិញនូវគ្រឿងចក្រមានឡាន និងគោយន្តជាដើម។ នៅតំបន់អង្គរ មធ្យោបាយដឹកជញ្ជូននេះនៅមានប្រើប្រាស់សម្រាប់ជីវភាពប្រចាំថ្ងៃនៅឡើយ តែក៏មិនមានគ្រប់ផ្ទះ ឬច្រើនលើសលុបដូចសម័យបុរាណនោះដែរ។
បើនិយាយពីតំបន់អង្គរគឺប្រជុំទៅដោយប្រាង្គប្រាសាទបុរាណ វប្បធម៌ ទំនៀមទម្លាប់ និងជំនឿជាច្រើនបន្សល់ទុកដល់សព្វថ្ងៃ ដែលទាក់ទាញទេសចរបំផុតឱ្យចូលមកទស្សនានិងសិក្សាឈ្វេងយល់។

Speech of H. E. Ms. Phoeurng Sackona, President of APSARA National Authority

Weather Forecast

Angkor Code of Conduct

Angkor Code of Conduct's Video

Website Visitors

Now Online
:
10
Today
:
0136
Yesterday
:
10360
This Week
:
20424
This Month
:
0173933
Total
:
012943365