NEWS

The English version of this website is still under construction. This section is only available in Khmer language at this stage. We apologise for any inconvenience

Published on 15 Febrary 2016 03:21 PM Post By ៖ Apsara National Authority
របាយការណ៍លម្អិតរបស់មន្ទីរទេសចរណ៍ខេត្តសៀមរាបបានបង្ហាញថា ចំនួនភ្ញៀវទេសចរក្នុងខេត្ត សៀមរាបក្នុងឆ្នាំ២០១៥កន្លងទៅនេះមានចំនួន ៥.០១១.៣១៦នាក់ ថយចុះ០,២៥% បើធៀបនឹងឆ្នាំ២០១៤ ដែលក្នុងនោះភ្ញៀវបរទេសមាន ២.១២៤.៨៦៣នាក់ ថយចុះ៩,៦១% ភ្ញៀវជាតិមានចំនួន ២.៨៨៦.៤៥៣នាក់ កើនឡើង៨% បើធៀបឆ្នាំ២០១៤។

យោងតាមទិន្នន័យចំនួនភ្ញៀវទេសចរបរទេសទិញប័ណ្ណចូលទស្សនារមណីយដ្ឋានអង្គរក្នុងឆ្នាំ២០១៥ របស់អាជ្ញាធរជាតិអប្សរាបានឱ្យដឹងថា ចំនួនភ្ញៀវបរទេសដែលទិញបណ្ណចូលទស្សនារមណីយដ្ឋានអង្គរក្នុងឆ្នាំ២០១៥មានចំនួន ២.១០០.០១៨នាក់ កើនឡើងប្រមាណ២% ដោយធៀបនឹងឆ្នាំ២០១៤ ដែលមានចំនួនសរុបត្រឹមតែ២.០៥៩.៧០២នាក់។

ចំនូនភ្ញៀវទេសចរនៅតែមានកំណើននៅក្នុងតំបន់អង្គរ គឺបណ្តាលមកពីកិច្ចខំប្រឹងប្រែងរបស់ រាជរដ្ឋាភិបាលកម្ពុជា អាជ្ញាធរពាក់ព័ន្ធ និងវិស័យឯកជន។ កត្តាស្ថេរភាពនយោបាយ និងសុខសន្តិភាពក្នុងប្រទេស ក្រោមការដឹកនាំរបស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ដែលបានផ្តល់ទំនុកចិត្តខ្ពស់ដល់ភ្ញៀវទេសចរគ្រប់រូបក្នុងការមកទស្សនាប្រទេសកម្ពុជា ហើយកិត្តិស័ព្ទរបស់អង្គរ ដែលត្រូវសាធារណមតិបោះឆ្នោតគាំទ្រឱ្យជាប់លេខមួយផ្ទួនៗគ្នា ថាជាគោលដៅទេសចរណ៍ដ៏ល្អបំផុតនៅក្នុងគេហទំព័រ ArchaeoMadness ក្នុងឆ្នាំ២០១៤, Trip Adviser និង Lonely Planet ក្នុងឆ្នាំ២០១៥ ក៏ជាកត្តាចម្បងក្នុងការទាក់ទាញភ្ញៀវទេសចរផងដែរ។ ដោយឡែកព្រឹត្តិការណ៍អង្គរសង្ក្រាន្តឆ្នាំ២០១៥ បានទាក់ទាញភ្ញៀវទេសចរជាតិនិងអន្តរជាតិជាងមួយលាននាក់ ស្របពេលដែលសេវាកម្មស្នាក់នៅមានស្តង់ដារត្រឹមត្រូវ ហើយអាហារមានគុណភាពខ្ពស់និងអនាម័យល្អ។ ទន្ទឹមនឹងនេះ សមិទ្ធផលនៃការងារអភិរក្សរបស់អាជ្ញាធរជាតិអប្សរា និងការអនុវត្តផែនការគ្រប់គ្រងទេសចរណ៍ ដើម្បីធានានូវសុវត្ថិភាពប្រាសាទនិងភ្ញៀវទេសចរជាតិនិងអន្តរជាតិដែលបានចូលមកកម្សាន្ត និងស្វែងយល់ពីតំបន់អង្គរ ក៏ជាចំណែកយ៉ាងសំខាន់សម្រាប់បំពេញតម្រូវការទស្សនានៅតំបន់អង្គរ។

ដើម្បីពង្រឹងគុណភាពសេវាកម្មទេសចរណ៍ រក្សាសន្តិសុខនិងសុវត្ថិភាពប្រាសាទនិងភ្ញៀវទេសចរ លើកតម្លៃប្រាសាទនិងផ្តល់នូវបទពិសោធន៍ទស្សនាដ៏ល្អប្រសើរសម្រាប់ភ្ញៀវទេសចរគ្រប់រូប ការងារជាច្រើនត្រូវបានរៀបចំជាបន្តបន្ទាប់ដូចជា ការគ្រប់គ្រងលំហូរភ្ញៀវ ការរៀបចំហេដ្ឋារចនាសម្ព័ន្ធនិងបរិក្ខារចាំបាច់សម្រាប់បម្រើដល់ការទស្សនារបស់ភ្ញៀវ ការរៀបចំព្រឹត្តិការណ៍ទាក់ទាញភ្ញៀវទេសចរ ការកែលម្អសោភ័ណភាពនៅតាមប្រាសាទ ការដាក់អនុវត្តក្រមប្រតិបត្តិអង្គរ ការបណ្តុះបណ្តាលពង្រឹងសមត្ថភាពភ្នាក់ងារទេសចរនៅតាមប្រាសាទ និងកិច្ចសហការល្អជាមួយដៃគូពាក់ព័ន្ធទាំងអស់ដែលមិនអាចខ្វះបាន។










( 17 July 2015 )
Under Construction
( 16 July 2015 )
Under Construction
( 25 June 2015 )

( 25 June 2015 )

APSARA National Authority has the honored to inform National and International Public about the income situation of Angkor pass for May 2015 

Speech of H. E. Ms. Phoeurng Sackona, President of APSARA National Authority

Weather Forecast

Angkor Code of Conduct

Angkor Code of Conduct's Video

Website Visitors

Now Online
:
7
Today
:
0698
Yesterday
:
8347
This Week
:
29333
This Month
:
0182842
Total
:
012952274