NEWS

The English version of this website is still under construction. This section is only available in Khmer language at this stage. We apologise for any inconvenience

Published on 11 Febrary 2016 02:34 PM Post By ៖ Apsara National Authority

ក្រុមលេខាធិការដ្ឋានសហគមន៍នៃអាជ្ញាធរជាតិអប្សរាបាននាំយកឃីតចំនួន ៣២ ទៅចែកជូនប្រជាពលរដ្ឋ ៣២ គ្រួសារ ដែលស្ថិតនៅក្នុងឃុំដូនកែវ ស្រុកពួក ខេត្តសៀមរាប កាលពីថ្ងៃទី១០ខែកុម្ភៈឆ្នាំ២០១៦។

កញ្ចប់ទ្រទ្រង់សុខមាលភាពចំនួន៣២ កញ្ចប់ គឺជាអំណោយដ៏ថ្លៃថ្លារបស់ឯកឧត្តមបណ្ឌិតសភាចារ្យ សុខ អាន ជាឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីទទួលបន្ទុកទីស្តីការគណៈរដ្ឋមន្ត្រី និងជាប្រធានអាជ្ញាធរជាតិអប្សរា និងលោកជំទាវ ហើយក្នុងនោះក៏មានការចូលរួមពីក្រុមហ៊ុន ហូថែល ឡាញ សូលូសិន ខូ អិលធីឌី (Hotel line solution co.ltd)មានដូចជាខោអាវទារក, សាប៊ូដុសខ្លួន, ថ្នាំដុសធ្មេញ, វែនតា, កម្រាលសម្រាប់ទារកគេង សម្រាប់ចែកជូនដល់ពួកគាត់ផងដែរ។

អ្នកស្រី ឈឿត ពី ដែលស្ថិតនៅក្នុងភូមិតាស្នេហ៍ បានលើកឡើងថា គាត់សប្បាយរីករាយណាស់ ព្រោះនេះជាកូនលើកដំបូងរបស់គាត់ មានវាសនាបានទទួលការឧបត្ថម្ភពីឯកឧត្តមបណ្ឌិតសភាចារ្យ សុខ អាន ដែលបានចែកជូនតាមរយៈអាជ្ញាធរជាតិអប្សរា។ អ្នកស្រី សូមថ្លែងអំណរគុណយ៉ាងអស់ពីចិត្តចំពោះអាជ្ញាធរជាតិអប្សរា ជាពិសេសគឺ ឯកឧត្តមបណ្ឌិតសភាចារ្យ សុខ អាន និងលោកជំទាវ ដែលបានយកចិត្តទុកដាក់ចំពោះស្ត្រីដែលទើបតែឆ្លងទន្លេ ក្នុងរមណីយដ្ឋានអង្គរឱ្យជួបប្រទះតែសេចក្តីសុខ សេចក្តីចម្រើនជារៀងរហូត។

លោកជ្រុន សុផល ជាឧបការី និងជាប្រធានក្រុមលេខាធិការដ្ឋានសហគមន៍នៃអាជ្ញាធរជាតិអប្សរាបានមានប្រសាសន៍ថាកន្លងមកយើងបានចែកជូនប្រជាពលរដ្ឋ អស់រយៈពេល៥ខែ គឺគិតចាប់ពីខែតុលាឆ្នាំ២០១៥ ដល់ខែកុម្ភៈឆ្នាំ២០១៦នេះ ជាសរុបកញ្ចប់ទ្រទ្រង់សុខមាលភាពម្តាយ និងទារកដែលបានចែកជូន មានចំនួន៣៥០កញ្ចប់ហើយ។














Speech of H. E. Ms. Phoeurng Sackona, President of APSARA National Authority

Weather Forecast

Angkor Code of Conduct

Angkor Code of Conduct's Video

Website Visitors

Now Online
:
3
Today
:
0479
Yesterday
:
1922
This Week
:
00479
This Month
:
0048952
Total
:
009422228