NEWS

The English version of this website is still under construction. This section is only available in Khmer language at this stage. We apologise for any inconvenience

Published on 09 Febrary 2016 03:45 PM Post By ៖ Apsara National Authority

បើនិយាយពីតំបន់អង្គរគឺប្រជុំទៅដោយប្រាង្គប្រាសាទបុរាណ វប្បធម៌ ទំនៀមទម្លាប់ និងជំនឿជាច្រើនបន្សល់ទុកដល់សព្វថ្ងៃ ដែលទាក់ទាញទេសចរបំផុតឱ្យចូលមកទស្សនានិងសិក្សាឈ្វេងយល់។

ចំពោះការរស់នៅវិញប្រជាជននៅតំបន់នេះក៏បានប្រកបរបរជាច្រើនដើម្បីទាញផលប្រយោជន៍ពីវិស័យទេសចរណ៍ក្នុងនោះការធ្វើស្ករត្នោតក៏ជាមុខរបរសំខាន់មួយដែលមានតាំងពីដូនតានិងបានជួយលើកស្ទួយជីវភាពរបស់អ្នកស្រុកអង្គរបានល្អប្រសើរផងដែរ។

បើតាមការរៀបរាប់របស់អ៊ំស្រី ឃនអាយុ៥៨ឆ្នាំ ជាអ្នកភូមិខ្នារសណ្តាយនិងប្រកបរបរលក់ស្ករត្នោតជាច្រើនឆ្នាំមកហើយបានប្រាប់ថាចំណូលដែលបានពីការលក់ស្ករត្នោតឱ្យទេសចរបានសមល្មមសម្រាប់ផ្គត់ផ្គង់គ្រួសារ។

អ៊ំស្រីបន្តទៀតថា ស្ករត្នោតដែលអ៊ំលក់គឺសុទ្ធ១០០% គ្មានជាតិគីមី មានរសជាតិឈ្ងុយឆ្ងាញ់ និងទើបផលិតថ្មីៗ មាន៣ប្រភេទ គឺស្ករដុំ (ផែន) រាវ និងហុយ។ ស្ករទាំង៣ប្រភេទនេះ ក្នុង១គីឡូបើលក់ឱ្យភ្ញៀវជាតិតម្លៃចាប់ពី៧០០០៛ទៅ៨០០០៛ ហើយសម្រាប់ភ្ញៀវបរទេសគឺលក់បានពី៣ដុល្លារទៅ៥ដុល្លារ។ក្នុងមួយថ្ងៃៗអ៊ំស្រីទិញទឹកត្នោតគេ១០លីត្រ យកមកធ្វើស្ករបានជិត១០ស្រាក់ឬ១គីឡូ។

មិនខុសគ្នាពីអ៊ំស្រី ឃន បងស្រី បិះ ស្រីពៅ ក៏បានប្រាប់ដែរថា ការលក់ស្ករត្នោតជាមុខរបរមួយអាចរកកម្រៃបានគួរសម ផ្សែផ្សំនឹងការងារផ្សេងផងគ្រាន់ជួយគ្រួសារបានប្រសើរដែរ។ ភ្ញៀវទេសចរជាតិនិងអន្តរជាតិតែងតែចូលមកទិញតិចច្រើនតាមការចង់បាន ហើយភាគច្រើនគឺជនជាតិចិន ថៃនិងវៀតណាមទិញច្រើនជាងគេ។

ចំណែកបងស្រី អ៊ិញ ក៏បានប្រាប់ដែរថា គាត់ក៏ទិញទឹកត្នោតគេដើម្បីមកធ្វើស្ករត្នោតដែរ ក្នុងមួយថ្ងៃគាត់ទិញ១៥លីត្រ ហើយធ្វើស្ករបាន១.៥០គីឡូ។ គាត់ចំណាយពេល៣ម៉ោង ទើបធ្វើស្កររួច ហើយបើតាមការសង្កេតកន្លងមក លក់ស្ករស្រាក់ចំណេញជាងស្ករគីឡូ។ ដើម្បីគាំទ្រផលិតផលខ្មែរពិតៗ ពេលអ្នកបានធ្វើដំណើរមកកាន់ខេត្តសៀមរាបហើយ សូមកុំភ្លេចចូលជាវស្ករត្នោតខ្មែរដែលគ្មានជាតិគីមី១០០% នៅភូមិព្រះដាក់និងភូមិខ្នារសណ្តាយ។ មួយវិញទៀតបើមិនបានទិញ ក៏អាចមកមើល ភ្លក្សរសជាតិ និងផ្តិតយកសកម្មភាពជាច្រើនរបស់ប្រជាជនធ្វើស្ករត្នោតបានដែរ ដែលនេះជាទស្សនីយភាពមួយដ៏រស់រវើកបង្ហាញពីជីវភាពរស់នៅរបស់អ្នកស្រុកអង្គរ៕














Speech of H. E. Ms. Phoeurng Sackona, President of APSARA National Authority

Weather Forecast

Angkor Code of Conduct

Angkor Code of Conduct's Video

Website Visitors

Now Online
:
9
Today
:
1835
Yesterday
:
14672
This Week
:
61208
This Month
:
0001835
Total
:
012984149