ព័ត៌មានថ្មីៗ

ថ្វីត្បិតភ្ញៀវទេសចរក្នុងខេត្តសៀមរាបទាំងមូលធ្លាក់ចុះ តែភ្ញៀវចូលទស្សនារមណីយដ្ឋានអង្គរនៅតែកើនឡើង

បានផ្សាយនៅ ថ្ងៃទី 08 ខែ កុម្ភៈ ឆ្នាំ2016 08:42 AM ដោយ ៖ អាជ្ញាធរជាតិអប្សរា

របាយការណ៍របស់មន្ទីរទេសចរណ៍ខេត្តសៀមរាបបញ្ជាក់ថា ចំនួនភ្ញៀវទេសចរក្នុងខេត្តសៀមរាបក្នុងឆ្នាំ២០១៥កន្លងទៅនេះមានចំនួន ៥.០១១.៣១៦នាក់ ថយចុះ០,២៥% បើធៀបនឹងឆ្នាំ២០១៤ ដែលក្នុងនោះភ្ញៀវបរទេសមាន ២.១២៤.៨៦៣នាក់ ថយចុះ៩,៦១% ភ្ញៀវជាតិមានចំនួន ២.៨៨៦.៤៥៣នាក់ កើនឡើង៨% បើធៀបឆ្នាំ២០១៤។

ដោយឡែក របាយការណ៍របស់អាជ្ញាធរជាតិអប្សរាកន្លងមកបង្ហាញថា ចំនួនភ្ញៀវបរទេសដែលទិញបណ្ណចូលទស្សនារមណីយដ្ឋានអង្គរក្នុងឆ្នាំ២០១៥មានចំនួន ២.១០០.០១៨នាក់ កើនឡើងចំនួន១,៩៦% ដោយធៀបនឹងឆ្នាំ២០១៤ ដែលមានចំនួនសរុបត្រឹមតែ២.០៥៩.៧០២នាក់។

ហេតុអ្វីភ្ញៀវទិញបណ្ណចូលទស្សនាអង្គរមានការកើនឡើង ខណៈភ្ញៀវចូលទស្សនាខេត្តសៀមរាបទាំងមូលមានការធ្លាក់ចុះ?

ឆ្លើយតបនឹងបញ្ហានេះ លោកស្រី អ៊ុំ ម៉ារ៉ាឌី អនុប្រធានទទួលបន្ទុករួមនាយកដ្ឋានអភិវឌ្ឍន៍ទេសចរណ៍អង្គរលើកឡើងថា កំណើនភ្ញៀវទេសចរចូលទស្សនាអង្គរមានការកើនឡើង គឺដោយសារកិត្តិសព្ទរបស់អង្គរត្រូវបានផ្សព្វផ្សាយកាន់តែខ្លាំងឡើង។ កិត្តិសព្ទនេះ គឺតាមរយៈចំណាត់ថ្នាក់លេខ១ជាបន្តបន្ទាប់របស់អង្គរ ដែលឈ្នះរមណីយដ្ឋានល្បីៗលើពិភពលោក។ មិនត្រឹមតែកិត្តិសព្ទនេះទេ តែការធ្វើឲ្យភ្ញៀវមានទំនុកចិត្តលើដំណើរកម្សាន្តរបស់ខ្លួន ការរៀបចំសេវាកម្មទេសចរណ៍បានត្រឹមត្រូវ និងទំនាក់ទំនងល្អជាមួយក្រុមហ៊ុនឯកជនក៏ជាមូលហេតុ ដែលធ្វើឲ្យចំនួនភ្ញៀវចូលទស្សនាអង្គរនៅបន្តមានការកើនឡើងដែរ។

លោកស្រីបន្ថែមថា ការងារអភិរក្ស និងជួសជុលប្រាសាទឡើងវិញ ការរៀបចំនិងអនុវត្តផែនការគ្រប់គ្រងទេសចរណ៍ ដូចជាការរៀបចំវង់ទស្សនា ការរៀបចំហេដ្ឋារចនាសម្ព័ន្ធ និងសន្តិសុខភ្ញៀវជាដើម ដែលបានផ្តល់តម្លៃដល់រមណីយដ្ឋានបេតិកភណ្ឌពិភពលោកអង្គរ ក៏ជាជាមូលហេតុសំខាន់ដែលធ្វើឲ្យភ្ញៀវទេចរទទួលបានបទពិសោធន៍ល្អៗ ពីការទស្សនារមណីយដ្ឋានអង្គរ។

ជារួមមកលោកស្រីបញ្ជាក់ថា ភ្ញៀវទេសចរនៅតែជាចាត់ទុកថា អង្គរគឺជាបេះដូងនៃវប្បធម៌របស់ខ្មែរ។ ភ្ញៀវទេសចរភាគច្រើនដែលមកសៀមរាបតែងតែចូលមកទស្សនាអង្គរ ។ ដូច្នេះ ចំនួនភ្ញៀវដែលទិញបណ្ណចូលទស្សនាអង្គរនៅតែកើនឡើងជារៀងរាល់ឆ្នាំ ហើយនេះស្តែងចេញពីប្រសិទ្ធភាពនៃការគ្រប់គ្រងតំបន់អង្គររបស់អាជ្ញាធរជាតិអប្សរា។




អាជ្ញាធរជាតិអប្សរា និងសហការជាមួយនឹងអង្គការទេសចរណ៍ពិភពលោក (UNWTO) រៀបចំវគ្គបណ្តុះបណ្តាលក្រោមប្រធានបទ"ការគ្រប់គ្រង និងការបកស្រាយព័ត៌មាននៅក្នុងរមណីយដ្ឋានអង្គរ បេតិកភណ្ឌពិភពលោក"។ វគ្គបណ្តុះបណ្តាលនេះ នឹងផ្តល់ឱកាសដល់មគ្គុទ្ទេសក៏ទេសចរណ៍កម្ពុជាចំនួន ២០នាក់ដែលកំពុងបំពេញការងារនៅរមណីយដ្ឋានទេសចរណ៍វប្បធម៌ ចូលរួមក្នុងវគ្គបណ្តុះបណ្តាលខាងលើចំនួន ០៩ថ្ងៃ ចាប់ពីថ្ងៃទី ១២ ដល់ថ្ងៃទី ២០ ខែ មិថុនា ឆ្នាំ២០១៦ នៅម៉ាកាវ សាធារណរដ្ឋប្រជាមានិតចិន។
បុណ្យឆាកមហាបង្សុកូល
( ថ្ងៃទី 19 ខែ មិនា ឆ្នាំ2016 )
នៅក្នុងតំបន់អង្គរមានពិធីបុណ្យសាសនា និងទំនៀមទម្លាប់ប្រពៃណីបុរាណខ្មែរយ៉ាងច្រើន ដែលជាកេរដំណែលរបស់ដូនតាខ្មែរពីបុរាណបានបន្សល់ទុកសម្រាប់កូនចៅជំនាន់ក្រោយ។ ក្នុងចំណោមបុណ្យទាំងនោះ មានបុណ្យមួយឈ្មោះថា បុណ្យឆាកមហាបង្សុកូលដែលអ្នកភូមិក្រវ៉ាន់តែងតែប្រារព្ធធ្វើ ហើយបុណ្យនេះទៀត មិនមែនធ្វើជាលក្ខណៈបុណ្យភូមិទេ គឺគេធ្វើជាលក្ខណៈគ្រួសារ។
នៅថ្ងៃទី១៥ ខែមីនា ឆ្នាំ២០១៦នេះ អាជ្ញាធរជាតិអប្សរាបានចុះហត្ថលេខាលើកិច្ចសន្យាស្តីពីការជួសជុលសារមន្ទីរព្រះនរោត្តមសីហនុអង្គរ ជាមួយមូលនិធិក្លឹប១%នៃក្រុមហ៊ុនអ៊ីអុង និងសាកលវិទ្យាល័យសូហ្វ៊ីយ៉ា។ ពិធីនេះប្រារព្ធឡើង ក្រោមអធិបតីភាពឯកឧត្តមបណ្ឌិត ស៊ុំ ម៉ាប់ អគ្គនាយកអាជ្ញាធរជាតិអប្សរា លោក Hiroshi Yokoo ប្រធានក្រុមប្រឹក្សាភិបាលនិងជាប្រធានក្លឹបមូលនិធិអ៊ីអ៊ីង និងលោកសាស្រ្តាចារ្យ Yoshiaki Ishizawa ប្រធានមជ្ឈមណ្ឌលអាស៊ីសិក្សាស្រាវជ្រាវ និងបណ្តុះបណ្តាលធនធានមនុស្សនៃសាកលវិទ្យាសូហ្វីយ៉ា។
រសៀលថ្ងៃទី១០ ខែមីនា ឆ្នាំ២០១៦ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន បានដឹកនាំគណ:ប្រតិភូកាកបាទក្រហមកម្ពុជា ធ្វើទស្សនកិច្ចសារមន្ទីរសព្វទស្សន៍អង្គរ។ មានវត្តមានទទួល សម្តេចកិត្តិព្រឹទ្ធបណ្ឌិត និងគណ:ប្រតិភូទាំងអស់គឺ ឯកឧត្តមបណ្ឌិត ឃឹម ប៊ុនសុង អភិបាលនៃគណ:អភិបាលខេត្តសៀមរាប ឯកឧត្តមបណ្ឌិត ស៊ុំ ម៉ាប់ អគ្គនាយកអាជ្ញាធរជាតិអប្សរា ថ្នាក់ដឹកនាំ មន្ត្រីបុគ្គលិក របស់សាលាខេត្តសៀមរាប និងអាជ្ញាធរជាតិអប្សរាជាច្រើនរូបទៀត។ 
ដើមដំបូងមុន12345...1213បន្ទាប់ចុងក្រោយ

ប្រសាសន៍លោកជំទាវប្រធានអាជ្ញាធរជាតិអប្សរា

ការព្យាករណ៍​អាកាសធាតុ

ក្រមប្រតិបត្តិអង្គរ / Angkor Code of Conduct (Width = 230)

វីដេអូក្រមប្រតិបត្តិអង្គរ

អ្នកទស្សនាគេហទំព័រ

កំពុងទស្សនា
:
7
ថ្ងៃនេះ
:
4920
ម្សិលមិញ
:
34420
សប្តាហ៍នេះ
:
39340
ខែនេះ
:
0120617
សរុប
:
009302899