NEWS

The English version of this website is still under construction. This section is only available in Khmer language at this stage. We apologise for any inconvenience

Published on 08 Febrary 2016 08:42 AM Post By ៖ Apsara National Authority

របាយការណ៍របស់មន្ទីរទេសចរណ៍ខេត្តសៀមរាបបញ្ជាក់ថា ចំនួនភ្ញៀវទេសចរក្នុងខេត្តសៀមរាបក្នុងឆ្នាំ២០១៥កន្លងទៅនេះមានចំនួន ៥.០១១.៣១៦នាក់ ថយចុះ០,២៥% បើធៀបនឹងឆ្នាំ២០១៤ ដែលក្នុងនោះភ្ញៀវបរទេសមាន ២.១២៤.៨៦៣នាក់ ថយចុះ៩,៦១% ភ្ញៀវជាតិមានចំនួន ២.៨៨៦.៤៥៣នាក់ កើនឡើង៨% បើធៀបឆ្នាំ២០១៤។

ដោយឡែក របាយការណ៍របស់អាជ្ញាធរជាតិអប្សរាកន្លងមកបង្ហាញថា ចំនួនភ្ញៀវបរទេសដែលទិញបណ្ណចូលទស្សនារមណីយដ្ឋានអង្គរក្នុងឆ្នាំ២០១៥មានចំនួន ២.១០០.០១៨នាក់ កើនឡើងចំនួន១,៩៦% ដោយធៀបនឹងឆ្នាំ២០១៤ ដែលមានចំនួនសរុបត្រឹមតែ២.០៥៩.៧០២នាក់។

ហេតុអ្វីភ្ញៀវទិញបណ្ណចូលទស្សនាអង្គរមានការកើនឡើង ខណៈភ្ញៀវចូលទស្សនាខេត្តសៀមរាបទាំងមូលមានការធ្លាក់ចុះ?

ឆ្លើយតបនឹងបញ្ហានេះ លោកស្រី អ៊ុ ម៉ារ៉ាឌី អនុប្រធានទទួលបន្ទុករួមនាយកដ្ឋានអភិវឌ្ឍន៍ទេសចរណ៍អង្គរលើកឡើងថា កំណើនភ្ញៀវទេសចរចូលទស្សនាអង្គរមានការកើនឡើង គឺដោយសារកិត្តិសព្ទរបស់អង្គរត្រូវបានផ្សព្វផ្សាយកាន់តែខ្លាំងឡើង។ កិត្តិសព្ទនេះ គឺតាមរយៈចំណាត់ថ្នាក់លេខ១ជាបន្តបន្ទាប់របស់អង្គរ ដែលឈ្នះរមណីយដ្ឋានល្បីៗលើពិភពលោក។ មិនត្រឹមតែកិត្តិសព្ទនេះទេ តែការធ្វើឲ្យភ្ញៀវមានទំនុកចិត្តលើដំណើរកម្សាន្តរបស់ខ្លួន ការរៀបចំសេវាកម្មទេសចរណ៍បានត្រឹមត្រូវ និងទំនាក់ទំនងល្អជាមួយក្រុមហ៊ុនឯកជនក៏ជាមូលហេតុ ដែលធ្វើឲ្យចំនួនភ្ញៀវចូលទស្សនាអង្គរនៅបន្តមានការកើនឡើងដែរ។

លោកស្រីបន្ថែមថា ការងារអភិរក្ស និងជួសជុលប្រាសាទឡើងវិញ ការរៀបចំនិងអនុវត្តផែនការគ្រប់គ្រងទេសចរណ៍ ដូចជាការរៀបចំវង់ទស្សនា ការរៀបចំហេដ្ឋារចនាសម្ព័ន្ធ និងសន្តិសុខភ្ញៀវជាដើម ដែលបានផ្តល់តម្លៃដល់រមណីយដ្ឋានបេតិកភណ្ឌពិភពលោកអង្គរ ក៏ជាជាមូលហេតុសំខាន់ដែលធ្វើឲ្យភ្ញៀវទេចរទទួលបានបទពិសោធន៍ល្អៗ ពីការទស្សនារមណីយដ្ឋានអង្គរ។

ជារួមមកលោកស្រីបញ្ជាក់ថា ភ្ញៀវទេសចរនៅតែជាចាត់ទុកថា អង្គរគឺជាបេះដូងនៃវប្បធម៌របស់ខ្មែរ។ ភ្ញៀវទេសចរភាគច្រើនដែលមកសៀមរាបតែងតែចូលមកទស្សនាអង្គរ ។ ដូច្នេះ ចំនួនភ្ញៀវដែលទិញបណ្ណចូលទស្សនាអង្គរនៅតែកើនឡើងជារៀងរាល់ឆ្នាំ ហើយនេះស្តែងចេញពីប្រសិទ្ធភាពនៃការគ្រប់គ្រងតំបន់អង្គររបស់អាជ្ញាធរជាតិអប្សរា។




អាជ្ញាធរជាតិអប្សរា និងសហការជាមួយនឹងអង្គការទេសចរណ៍ពិភពលោក (UNWTO) រៀបចំវគ្គបណ្តុះបណ្តាលក្រោមប្រធានបទ"ការគ្រប់គ្រង និងការបកស្រាយព័ត៌មាននៅក្នុងរមណីយដ្ឋានអង្គរ បេតិកភណ្ឌពិភពលោក"។ វគ្គបណ្តុះបណ្តាលនេះ នឹងផ្តល់ឱកាសដល់មគ្គុទ្ទេសក៏ទេសចរណ៍កម្ពុជាចំនួន ២០នាក់ដែលកំពុងបំពេញការងារនៅរមណីយដ្ឋានទេសចរណ៍វប្បធម៌ ចូលរួមក្នុងវគ្គបណ្តុះបណ្តាលខាងលើចំនួន ០៩ថ្ងៃ ចាប់ពីថ្ងៃទី ១២ ដល់ថ្ងៃទី ២០ ខែ មិថុនា ឆ្នាំ២០១៦ នៅម៉ាកាវ សាធារណរដ្ឋប្រជាមានិតចិន។
នៅក្នុងតំបន់អង្គរមានពិធីបុណ្យសាសនា និងទំនៀមទម្លាប់ប្រពៃណីបុរាណខ្មែរយ៉ាងច្រើន ដែលជាកេរដំណែលរបស់ដូនតាខ្មែរពីបុរាណបានបន្សល់ទុកសម្រាប់កូនចៅជំនាន់ក្រោយ។ ក្នុងចំណោមបុណ្យទាំងនោះ មានបុណ្យមួយឈ្មោះថា បុណ្យឆាកមហាបង្សុកូលដែលអ្នកភូមិក្រវ៉ាន់តែងតែប្រារព្ធធ្វើ ហើយបុណ្យនេះទៀត មិនមែនធ្វើជាលក្ខណៈបុណ្យភូមិទេ គឺគេធ្វើជាលក្ខណៈគ្រួសារ។
នៅថ្ងៃទី១៥ ខែមីនា ឆ្នាំ២០១៦នេះ អាជ្ញាធរជាតិអប្សរាបានចុះហត្ថលេខាលើកិច្ចសន្យាស្តីពីការជួសជុលសារមន្ទីរព្រះនរោត្តមសីហនុអង្គរ ជាមួយមូលនិធិក្លឹប១%នៃក្រុមហ៊ុនអ៊ីអុង និងសាកលវិទ្យាល័យសូហ្វ៊ីយ៉ា។ ពិធីនេះប្រារព្ធឡើង ក្រោមអធិបតីភាពឯកឧត្តមបណ្ឌិត ស៊ុំ ម៉ាប់ អគ្គនាយកអាជ្ញាធរជាតិអប្សរា លោក Hiroshi Yokoo ប្រធានក្រុមប្រឹក្សាភិបាលនិងជាប្រធានក្លឹបមូលនិធិអ៊ីអ៊ីង និងលោកសាស្រ្តាចារ្យ Yoshiaki Ishizawa ប្រធានមជ្ឈមណ្ឌលអាស៊ីសិក្សាស្រាវជ្រាវ និងបណ្តុះបណ្តាលធនធានមនុស្សនៃសាកលវិទ្យាសូហ្វីយ៉ា។
រសៀលថ្ងៃទី១០ ខែមីនា ឆ្នាំ២០១៦ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន បានដឹកនាំគណ:ប្រតិភូកាកបាទក្រហមកម្ពុជា ធ្វើទស្សនកិច្ចសារមន្ទីរសព្វទស្សន៍អង្គរ។ មានវត្តមានទទួល សម្តេចកិត្តិព្រឹទ្ធបណ្ឌិត និងគណ:ប្រតិភូទាំងអស់គឺ ឯកឧត្តមបណ្ឌិត ឃឹម ប៊ុនសុង អភិបាលនៃគណ:អភិបាលខេត្តសៀមរាប ឯកឧត្តមបណ្ឌិត ស៊ុំ ម៉ាប់ អគ្គនាយកអាជ្ញាធរជាតិអប្សរា ថ្នាក់ដឹកនាំ មន្ត្រីបុគ្គលិក របស់សាលាខេត្តសៀមរាប និងអាជ្ញាធរជាតិអប្សរាជាច្រើនរូបទៀត។ 
FirstPrev12345...1213NextLast

Speech of H. E. Ms. Phoeurng Sackona, President of APSARA National Authority

Weather Forecast

Angkor Code of Conduct

Angkor Code of Conduct's Video

Website Visitors

Now Online
:
10
Today
:
37473
Yesterday
:
93709
This Week
:
245502
This Month
:
0563627
Total
:
013545941