ព័ត៌មានថ្មីៗ

អាជ្ញាធរជាតិអប្សរាហាមឃាត់ការចាក់សំរាមអនាធិបតេយ្យលើដីបុរីវប្បធម៌និងទេសចរណ៍អង្គរ

បានផ្សាយនៅ ថ្ងៃទី 06 ខែ កុម្ភៈ ឆ្នាំ2016 11:01 AM ដោយ ៖ អាជ្ញាធរជាតិអប្សរា
ក្នុងមួយថ្ងៃៗក្នុងខេត្តសៀមរាបមានកាកសំណល់សំរាមជាង៣០តោន ដែលប្រមូលពីទីផ្សារ សណ្ឋាគារ ភោជនីយដ្ឋាន ក្រុមហ៊ុន កន្លែងអាជីវកម្ម ផ្ទះប្រជាជន។ល។ ប្រសិនបើមិនបានទុកដាក់សំរាមឱ្យបានល្អត្រឹមត្រូវទេ នោះវានឹងក្លាយជាកង្វល់ដ៏ធំមួយសម្រាប់ខេត្តសៀមរាបដែលជាតំបន់ទេសចរណ៍ដ៏ល្បីល្បាញ និងមានប្រជាប្រិយភាពបំផុតលើពិភពលោក។ ដូច្នេះហើយទើបច្រើនឆ្នាំមកនេះក្រៅពីកិច្ចការអភិរក្ស ជួសជុស ថែរក្សាប្រាសាទ អាជ្ញាធរជាតិអប្សរាក៏បានសហការជាមួយក្រុមហ៊ុនឯកជន ដើម្បីរួមចំណែកសម្អាតបរិស្ថានឱ្យស្អាតក្នុងតំបន់ដែលខ្លួនគ្រប់គ្រងផងដែរ។

អាជ្ញាធរជាតិអប្សរាតែងតែធ្វើជាគំរូផង ការពារផង និងបង្រៀនប្រជាជនឱ្យយល់ដឹងពីផលប៉ះពាល់នៃសំរាមផង ហើយកិច្ចខិតខំប្រឹងប្រែងកន្លងមកនេះបានធ្វើឱ្យរមណីយដ្ឋានអង្គរប្រែមុខមាត់គួរឱ្យកត់សម្គាល់។ ប៉ុន្តែក៏មានប្រជាជនមួយចំនួនមិនបានចូលរួមសហការទុកដាក់សំរាមឱ្យបានត្រឹមត្រូវ ហើយបានចោលសំរាមផ្តេសផ្តាស។

ជាក់ស្តែងនៅព្រឹកព្រលឹមថ្ងៃទី០៥ ខែកុម្ភៈ ឆ្នាំ២០១៦ ក្រុមការងារនាយកដ្ឋានសណ្តាប់ធ្នាប់និងសហប្រតិបត្តិការនៃអាជ្ញាធរជាតិអប្សរា បានហាមឃាត់បុរសម្នាក់ឈ្មោះ ម៉ោ ឈុនណា អាយុ៤៨ឆ្នាំ រស់នៅភូមិធ្លកអណ្តូង សង្កាត់ស្លក្រាម ក្រុងសៀមរាប (ភូមិបង្កើតថ្មី) ដែលយកសំរាមទៅចោលនៅលើដីបុរីវប្បធម៌និងទេសចរណ៍អង្គរ ព្រមទាំងបានណែនាំ អប់រំឱ្យឈប់ចាក់សំរាមនៅទីនេះទៀត។

លោក គង់ មរកត ប្រធានស្តីទីនាយកដ្ឋានសណ្តាប់ធ្នាប់និងសហប្រតិបត្តិការបានប្រាប់ថា ចេះតែឃើញគំនរសំរាមលើដងផ្លូវនិងកន្លែងផ្សេងទៀតនៃបុរីវប្បធម៌និងទេសចរណ៍អង្គរកើនឡើងរាល់ថ្ងៃ ទើបក្រុមការងារបានដាក់កម្លាំងឱ្យតាមដានជាប្រចាំ ទាំងថ្ងៃផង យប់ផងតែមិនប្រទះ ទើបនៅព្រឹកនេះបានតាមទាន់។ ករណីចាក់សំរាមនេះមិនមែនមានតែបុរសម្នាក់នេះទេ អ្នកភូមិមួយចំនួនទៀតដែលនៅជិតម្តុំនេះក៏យកមកចោលដែរ លើទីតាំងច្រើនកន្លែងផ្សេងទៀត។ ពួកគាត់ជួនយកមកចោលពេលយប់ ជួនពេលព្រលឹម ហើយពីរឬបីថ្ងៃគាត់យកមកចោលម្តង។

លោកបន្តទៀតថា ក្រោយពីចាប់បានភស្តុតាងហើយ ក្រុមការងារក៏បានណែនាំ អប់រំ និងឱ្យបុរសនោះធ្វើកិច្ចសន្យាឈប់ចាក់សំរាមចោលផ្តេសផ្តាសលើដីបុរីវប្បធម៌និងទេសចរណ៍អង្គរទៀត ហើយឱ្យសម្អាតសំរាមនៅកន្លែងដែលគាត់ចោលឱ្យស្អាតឡើងវិញ៕








កាលពីថ្ងៃទី០៥ ខែមករា ឆ្នាំ២០១៦ កន្លងទៅនេះ ក្រុមកិច្ចការបុរាណវិទ្យារបស់នាយកដ្ឋានអភិរក្សប្រាសាទក្រៅឧទ្យានអង្គរ សហការជាមួយនាយកដ្ឋានសណ្តាប់ធ្នាប់ និងសហប្រតិបត្តិការ បានចុះទៅហាមឃាត់ និងបញ្ឈប់សកម្មភាពជីកដីគោកបុរាណមួយស្ថិតនៅក្នុងភូមិព្រៃគុយ សង្កាត់អំពិល ក្រុងសៀមរាប ខេត្តសៀមរាប។​
នាយកដ្ឋានសណ្តាប់ធ្នាប់ និងសហប្រតិបត្តិការរបស់អាជ្ញាធរជាតិអប្សរា សម្រេចដកហូតសម្ភារៈសំណង់មួយចំនួនពីម្ចាស់សំណង់ ឈ្មោះ កែក ពូក នៅភូមិចំបក់ ឃុំរលួស ស្រុកប្រាសាទបាគង ដែលបានសាងសង់ខុសទៅនឹងផ្ទះខ្មែរ ដែលក្រុមជំនាញបានណែនាំ និងអនុញ្ញាតឲ្យធ្វើ។
នៅវេលាម៉ោង៧.៣០នាទីយប់ ថ្ងៃទី០៥ ខែវិច្ឆិកា ឆ្នាំ២០១៥ ក្រុមការងារនាយកដ្ឋានសណ្តាប់ធ្នាប់និងកិច្ចសហប្រតិបត្តិការនៃអាជ្ញាធរជាតិអប្សរាចំនួន១០នាក់ បានចុះទៅដកហូតសម្ភារៈសំណង់របស់លោកស្រី ខូយ សុផល អាយុ៣៦ឆ្នាំ មានមុខរបរជាអ្នកលក់គ្រឿងសំណង់ នៅភូមិសណ្តាន់ សង្កាត់ទឹកវិល ក្រុងសៀមរាប ដែលលួចលាក់ធ្វើផ្ទះខុសច្បាប់ក្នុងតំបន់ឧទ្យានអង្គរជារៀងរាល់យប់ ។
អាជ្ញាធរជាតិអប្សរា សហការជាមួយ កម្លាំងសមត្ថកិច្ចពាក់ព័ន្ធមានដូចជា នគរបាលទេសចរណ៍ នគរបាលបេតិកភណ្ឌបានចុះទៅរៀបចំសណ្តាប់ធ្នាប់ អ្នកលក់ដូរគ្មានរបៀបរៀបរយនៅក្នុងបរិវេណប្រាសាទបែ្ររូប នាព្រឹកថ្ងៃទី២៩ ខែតុលា ឆ្នាំ២០១៥ នេះ។

ប្រសាសន៍ឯកឧត្តមប្រធានអាជ្ញាធរជាតិអប្សរា

មតិស្វាគមន៍ឯកឧត្តមអគ្គនាយកអាជ្ញាធរជាតិអប្សរា

ការព្យាករណ៍​អាកាសធាតុ

ក្រមប្រតិបត្តិអង្គរ / Angkor Code of Conduct (Width = 230)

វីដេអូក្រមប្រតិបត្តិអង្គរ

អ្នកទស្សនាគេហទំព័រ

កំពុងទស្សនា
:
2
ថ្ងៃនេះ
:
12576
ម្សិលមិញ
:
9216
សប្តាហ៍នេះ
:
43603
ខែនេះ
:
0379900
សរុប
:
002308560