NEWS

The English version of this website is still under construction. This section is only available in Khmer language at this stage. We apologise for any inconvenience

Published on 06 Febrary 2016 11:01 AM Post By ៖ Apsara National Authority
ក្នុងមួយថ្ងៃៗក្នុងខេត្តសៀមរាបមានកាកសំណល់សំរាមជាង៣០តោន ដែលប្រមូលពីទីផ្សារ សណ្ឋាគារ ភោជនីយដ្ឋាន ក្រុមហ៊ុន កន្លែងអាជីវកម្ម ផ្ទះប្រជាជន។ល។ ប្រសិនបើមិនបានទុកដាក់សំរាមឱ្យបានល្អត្រឹមត្រូវទេ នោះវានឹងក្លាយជាកង្វល់ដ៏ធំមួយសម្រាប់ខេត្តសៀមរាបដែលជាតំបន់ទេសចរណ៍ដ៏ល្បីល្បាញ និងមានប្រជាប្រិយភាពបំផុតលើពិភពលោក។ ដូច្នេះហើយទើបច្រើនឆ្នាំមកនេះក្រៅពីកិច្ចការអភិរក្ស ជួសជុស ថែរក្សាប្រាសាទ អាជ្ញាធរជាតិអប្សរាក៏បានសហការជាមួយក្រុមហ៊ុនឯកជន ដើម្បីរួមចំណែកសម្អាតបរិស្ថានឱ្យស្អាតក្នុងតំបន់ដែលខ្លួនគ្រប់គ្រងផងដែរ។

អាជ្ញាធរជាតិអប្សរាតែងតែធ្វើជាគំរូផង ការពារផង និងបង្រៀនប្រជាជនឱ្យយល់ដឹងពីផលប៉ះពាល់នៃសំរាមផង ហើយកិច្ចខិតខំប្រឹងប្រែងកន្លងមកនេះបានធ្វើឱ្យរមណីយដ្ឋានអង្គរប្រែមុខមាត់គួរឱ្យកត់សម្គាល់។ ប៉ុន្តែក៏មានប្រជាជនមួយចំនួនមិនបានចូលរួមសហការទុកដាក់សំរាមឱ្យបានត្រឹមត្រូវ ហើយបានចោលសំរាមផ្តេសផ្តាស។

ជាក់ស្តែងនៅព្រឹកព្រលឹមថ្ងៃទី០៥ ខែកុម្ភៈ ឆ្នាំ២០១៦ ក្រុមការងារនាយកដ្ឋានសណ្តាប់ធ្នាប់និងសហប្រតិបត្តិការនៃអាជ្ញាធរជាតិអប្សរា បានហាមឃាត់បុរសម្នាក់ឈ្មោះ ម៉ោ ឈុនណា អាយុ៤៨ឆ្នាំ រស់នៅភូមិធ្លកអណ្តូង សង្កាត់ស្លក្រាម ក្រុងសៀមរាប (ភូមិបង្គើតថ្មី) ដែលយកសំរាមទៅចោលនៅលើដីបុរីវប្បធម៌និងទេសចរណ៍អង្គរ ព្រមទាំងបានណែនាំ អប់រំឱ្យឈប់ចាក់សំរាមនៅទីនេះទៀត។

លោក គង់ មរកត ប្រធានស្តីទីនាយកដ្ឋានសណ្តាប់ធ្នាប់និងសហប្រតិបត្តិការបានប្រាប់ថា ចេះតែឃើញគំនរសំរាមលើដងផ្លូវនិងកន្លែងផ្សេងទៀតនៃបុរីវប្បធម៌និងទេសចរណ៍អង្គរកើនឡើងរាល់ថ្ងៃ ទើបក្រុមការងារបានដាក់កម្លាំងឱ្យតាមដានជាប្រចាំ ទាំងថ្ងៃផង យប់ផងតែមិនប្រទះ ទើបនៅព្រឹកនេះបានតាមទាន់។ ករណីចាក់សំរាមនេះមិនមែនមានតែបុរសម្នាក់នេះទេ អ្នកភូមិមួយចំនួនទៀតដែលនៅជិតម្តុំនេះក៏យកមកចោលដែរ លើទីតាំងច្រើនកន្លែងផ្សេងទៀត។ ពួកគាត់ជួនយកមកចោលពេលយប់ ជួនពេលព្រលឹម ហើយពីរឬបីថ្ងៃគាត់យកមកចោលម្តង។

លោកបន្តទៀតថា ក្រោយពីចាប់បានភស្តុតាងហើយ ក្រុមការងារក៏បានណែនាំ អប់រំ និងឱ្យបុរសនោះធ្វើកិច្ចសន្យាឈប់ចាក់សំរាមចោលផ្តេសផ្តាសលើដីបុរីវប្បធម៌និងទេសចរណ៍អង្គរទៀត ហើយឱ្យសម្អាតសំរាមនៅកន្លែងដែលគាត់ចោលឱ្យស្អាតឡើងវិញ៕








Speech of H. E. Ms. Phoeurng Sackona, President of APSARA National Authority

Weather Forecast

Angkor Code of Conduct

Angkor Code of Conduct's Video

Website Visitors

Now Online
:
6
Today
:
2199
Yesterday
:
3291
This Week
:
12473
This Month
:
0022453
Total
:
010610551