NEWS

The English version of this website is still under construction. This section is only available in Khmer language at this stage. We apologise for any inconvenience

Published on 04 Febrary 2016 01:00 PM Post By ៖ Apsara National Authority
គណៈកម្មការចម្រុះគ្រប់គ្រង អភិរក្ស និងការពារព្រៃឈើនៅតំបន់ប្រាសាទកោះកេរ បានលេចចេញរូបរាងជាផ្លូវការហើយ។ ពិធីប្រកាស សមាសភាពគណៈកម្មការថ្មី នេះ ត្រូវបានរៀបចំឡើងនៅរដ្ឋបាលខេត្តព្រះវិហារ ក្រោមអធិបតីភាពឯកឧត្តម អ៊ុំ ម៉ារ៉ា អភិបាលនៃគណៈអភិបាលខេត្តព្រះវិហារ នាព្រឹកថ្ងៃទី០៣ ខែកុម្ភៈ ឆ្នាំ២០១៦នេះ។ សមាសភាពនៃគណៈកម្មការចម្រុះនេះ មានឯកឧត្តម ឈរ ថាណាត អគ្គនាយករង ទទួលបន្ទុកនាយកដ្ឋានគ្រប់គ្រងព្រៃឈើ ទេសភាពវប្បធម៌ និងបរិស្ថាននៃអាជ្ញាធរជាតិអប្សរាជាប្រធាន អមដោយអនុប្រធាន៥រូប ដែលមានអភិបាលរងខេត្តព្រះវិហារ មេបញ្ជាការកងរាជអាវុធហត្ថខេត្តព្រះវិហារ ស្នងការនគរបាលខេត្តព្រះវិហារ ប្រធាននាយកដ្ឋានគ្រប់គ្រងព្រៃឈើនៃអាជ្ញាធរជាតិអប្សរា អភិបាលស្រុកគូលែន រួមនឹងសមាជិកទាំងអស់ជាង១០រូបទៀត។

តាមសេចក្តីលេខ០៤សសរ របស់ទីស្តីការគណៈរដ្ឋមន្ត្រី ដែលស្តីពីការបង្កើតគណៈកម្មការនេះ បានកំណត់ឲ្យគណៈកម្មការចម្រុះនេះរៀបចំផែនការអភិរក្ស បង្ការការពារ និងគ្រប់គ្រងព្រៃឈើនៅតំបន់កោះកេរ ធានានិរន្តរភាពព្រៃឈើ ការបង្រ្កាបបទល្មើសព្រៃឈើ ជាពិសេស គណៈកម្មការនេះក៏មានសិទ្ធិចាត់ចែងផ្លូវច្បាប់ទៅតុលាការ ទាំងក្នុងករណីបទល្មើសជាក់ស្តែង និងមិនជាក់ស្តែង។ល។

គួរបញ្ជាក់ថា បើទោះបីជាមួយរយៈចុងក្រោយនេះ ក្រុមភ្នាក់ងារព្រៃឈើនៃអាជ្ញាធរជាតិអប្សរាចាប់បាន និងទប់ស្កាត់ជាបន្តបន្ទាប់ក៏ដោយក្តី ក៏មានឈ្មួញទុច្ចរិត និងជនខិលខូចមួយចំនួន ដែលខ្លះមានទាំងអាវុធជាប់ដៃទៀតផង បានចូលមកកាប់ឈើប្រណិត និងខ្លះទៀតបានចូលមកកាប់ទន្ទ្រានដីកាន់កាប់ធ្វើកម្មសិទ្ធិក្នុងតំបន់ការពារនៃប្រាសាទកោះកេរ។ ដើម្បីឲ្យការទប់ស្កាត់បទល្មើសនេះកាន់តែមានប្រសិទ្ធភាពខ្ពស់នោះ អាជ្ញាធរជាតិអប្សរាបានសហការជាមួយរដ្ឋបាលខេត្តព្រះវិហារ ដើម្បីស្នើបង្កើតគណៈកម្មការចម្រុះមួយ ដែលមានទាំងកងកម្លាំងប្រដាប់អាវុធចូលរួមជាមួយផង៕










គណៈកម្មការចម្រុះដែលត្រូវបានបង្កើតឡើងរួមគ្នារវាងអាជ្ញាធរជាតិអប្សរា និងរដ្ឋបាលខេត្តព្រះវិហារកាលពីដើមឆ្នាំ២០១៦ ឥឡូវនេះត្រូវបានបែងចែកជាក្រុមតូចៗចំនួន៣ ដើម្បីពង្រឹងប្រសិទ្ធភាពការងារអភិរក្ស និងគ្រប់គ្រងព្រៃឈើនៅតំបន់កោះកេរ។ ថ្ងៃទី១៧ ខែកុម្ភៈកន្លងទៅនេះ សេចក្តីប្រកាសពីសមាសភាពក្រុម និងភារកិច្ច ត្រូវបានធ្វើឡើងនៅរដ្ឋបាលខេត្តព្រះវិហារ ក្រោមអធិបតីភាព ឯកឧត្តម ឈរ ថាណាត អគ្គនាយករងអាជា្ញធរជាតិអប្សរា និងជាប្រធានគណៈកម្មការចម្រុះនេះ។
និស្សិតវិស្វករឆ្នាំទី៥នៃមហាវិទ្យាល័យទេពកោសល្យជនបទរបស់វិទ្យាស្ថានបច្ចេកវិទ្យាកម្ពុជា (តិចណូ) បានចុះមកធ្វើទស្សនកិច្ចសិក្សាឈ្វេងយល់អំពីប្រព័ន្ធផ្លូវទឹក ពីនាយកដ្ឋានគ្រប់គ្រងទឹកនៃអាជ្ញាធរជាតិអប្សរា រយៈពេល២ថ្ងៃ ចាប់ពីថ្ងៃទី១១-១២ ខែកុម្ភៈ ឆ្នាំ២០១៦។
អាជ្ញាធរជាតិអប្សរា បានបង្កើតនូវស្ថានីយសាកអាគុយចំនួនបីកន្លែងក្នុងតំបន់អង្គរ ដែលប្រើប្រាស់ថាមពលពន្លឺព្រះអាទិត្យ(បន្ទះសូឡា) ក្រោមគម្រោងអភិវឌ្ឍន៍សេដ្ឋកិច្ចសហគមន៍ និងបេតិកភណ្ឌអង្គរហៅកាត់ថា ACHA ដែលជាជំនួយឧបត្ថម្ភរបស់ប្រទេសញូវហ្ស៊ីឡែន ដើម្បីចូលរួមចំណែកជួយសម្រួលជីវភាពរបស់ប្រជាពលរដ្ឋដែលរស់នៅក្នុងឧទ្យានអង្គរ។

Speech of H. E. Ms. Phoeurng Sackona, President of APSARA National Authority

Weather Forecast

Angkor Code of Conduct

Angkor Code of Conduct's Video

Website Visitors

Now Online
:
7
Today
:
54137
Yesterday
:
127742
This Week
:
54137
This Month
:
0708033
Total
:
013690347