ព័ត៌មានថ្មីៗ

បុគ្គលិកសារមន្ទីរវាយនភណ្ឌប្រពៃណីអាស៊ី ទទួលវគ្គបណ្តុះបណ្តាលអំពីការអភិរក្សបង្ការក្រណាត់ពីអ្នកជំនាញឥណ្ឌា

បានផ្សាយនៅ ថ្ងៃទី 04 ខែ កុម្ភៈ ឆ្នាំ2016 09:47 AM ដោយ ៖ អាជ្ញាធរជាតិអប្សរា

បុគ្គលិកនៃសារមន្ទីរវាយនភណ្ឌប្រពៃណីអាស៊ីចំនួន១០រូប និងបុគ្គលិកនៃនាយកដ្ឋានវប្បធម៌២រូបនៃអាជ្ញាធរជាតិអប្សរា បានទទួលវគ្គបណ្តុះបណ្តាលបន្ថែមអំពីការងារអភិរក្សបង្ការក្រណាត់ រយៈពេលមួយសប្តាហ៍ ពីថ្ងៃទី២៨ ខែមករា ដល់ថ្ងៃទី៣ ខែកុម្ភៈ ឆ្នាំ២០១៦។ គ្រូឧទ្ទេស គឺលោកបណ្ឌិត ACHAL PANDYA សាស្ត្រាចារ្យ និងជាប្រធាននាយកដ្ឋានអភិរក្ស នៃមជ្ឈមណ្ឌលសិល្បៈ INDIRA GANDHI

កញ្ញា មឿន សូលីដា បុគ្គលិកផ្នែកអភិរក្សសាច់ក្រណាត់នៃសារមន្ទីរវាយនភណ្ឌប្រពៃណីអាស៊ី បានសម្តែងនូវសេចក្តីរីករាយដែលទទួលបានការបណ្តុះបណ្តាលនេះ។ កញ្ញាបញ្ជាក់ថា មេរៀននេះថ្មីស្រឡាងសម្រាប់ខ្លួន ព្រោះកន្លងមកទោះជាធ្លាប់ធ្វើការងារនេះ តែកញ្ញាមិនធ្លាប់បានចេះដឹងទ្រឹស្តី នៃការងារនេះច្រើនទេ។ តាមរយៈមេរៀននេះ គេអាចរក្សាក្រណាត់បានដល់ទៅរាប់រយឆ្នាំ ដោយមិនឲ្យពុកផុយបាន។

កញ្ញា ឯម ស្រីពៅ នាយិការងនៃសារមន្ទីរនេះរៀបរាប់ថាមេរៀននៃវគ្គបណ្តុះបណ្តាលនេះ គឺផ្តោតទៅលើការថែរក្សាទុកដាក់វាយនភណ្ឌឲ្យមានភាពយូរអង្វែង ដោយរក្សាបានទាំងសាច់ក្រណាត់ ពណ៌ និងរចនាប័ទ្មរបស់សំពត់។ ដើម្បីរក្សាវាយនភណ្ឌឲ្យបានយូរ និងត្រឹមត្រូវនោះ គេត្រូវគិតទាំងពន្លឺ សំណើម និងសត្វល្អិត។ កញ្ញាបន្ថែមថា ការអភិរក្សក្រណាត់លំបាកជាងការងារអភិរក្សផ្សេងៗ ព្រោះក្តៅពេកនឹងស្ងួតសាកពណ៌ ត្រជាក់ពេកនឹងបង្កើតជាអាចម៍ចៃ ឬបើមិនប្រយ័ត្នទេក៏នឹងត្រូវបំផ្លិចបំផ្លាញដោយសត្វល្អិត។ សូម្បីការជូតសម្អាតធូលីក៏ត្រូវគិតគូរយកចិត្តទុកដាក់ជាប្រចាំផងដែរ។

លោកបណ្ឌិត ACHAL PANDYA អះអាងថា ការងារអភិរក្សសំខាន់ណាស់ ជាពិសេសក្នុងសារមន្ទីរវាយនភណ្ឌនេះតែម្តង។ “សិក្ខាកាមដែលបានរៀនវគ្គនេះពិតជាអស្ចារ្យ កាលពីដំបូងគេហាក់មិនសូវយល់អ្វីទេ ប៉ុន្តែក្រោយពីយើងជួបគ្នាមួយសប្តាហ៍កន្លងមក ពួកគេទទួលបានយ៉ាងឆាប់ ពួកគេចេះដឹងច្រើន ខ្ញុំជឿជាក់ចឹង”។ លោកបណ្ឌិតបន្ថែមថា “មេរៀននេះ ខ្ញុំបង្រៀនពួកគេតែវិធីថែរក្សាទុកដាក់សាច់ក្រណាត់ឲ្យបានយូរអង្វែងប៉ុណ្ណោះ ចំពោះមេរៀនអំពីការជួសជុលសាច់ក្រណាត់ដែលខូច មិនអាចលើកមកបង្រៀនពេលនេះបានទេ។ យើងអាចនឹងមានកម្មវិធីបែបនេះនៅពេលក្រោយៗទៀត”

សារមន្ទីរវាយនភណ្ឌប្រពៃណីអាស៊ីជាជំនួយរបស់ប្រទេសឥណ្ឌា ដែលមានទីតាំងនៅផ្លូវ៦០ម៉ែត្រ ភូមិបឹងដូនប៉ា សង្កាត់ស្លក្រាមក្រុង-ខេត្តសៀមរាប។ វាជាសារមន្ទីរដែលដាក់បង្ហាញនូវវាយនភណ្ឌប្រពៃណីរបស់ប្រទេសដែលជាប់នឹងដងទន្លេមេគង្គទាំងប្រាំមានប្រទេសកម្ពុជា ឡាវ វៀតណាម ថៃ ភូមា ជាមួយនឹងប្រទេសឥណ្ឌា។ សារៈសំខាន់នៃសារមន្ទីរនេះ ធ្វើឱ្យអ្នកចូលទស្សនាបានយល់ដឹងអំពីទំនាក់ទំនងនៃវប្បធម៌បណ្តាប្រទេសដែលនៅតាមដងទន្លេទាំងពីរគឺ ទន្លគង្គានៃប្រទេសឥណ្ឌា និងប្រទេសដែលនៅតាមដងទន្លេមេគង្គ៕














អាជ្ញាធរជាតិអប្សរា និងសហការជាមួយនឹងអង្គការទេសចរណ៍ពិភពលោក (UNWTO) រៀបចំវគ្គបណ្តុះបណ្តាលក្រោមប្រធានបទ"ការគ្រប់គ្រង និងការបកស្រាយព័ត៌មាននៅក្នុងរមណីយដ្ឋានអង្គរ បេតិកភណ្ឌពិភពលោក"។ វគ្គបណ្តុះបណ្តាលនេះ នឹងផ្តល់ឱកាសដល់មគ្គុទ្ទេសក៏ទេសចរណ៍កម្ពុជាចំនួន ២០នាក់ដែលកំពុងបំពេញការងារនៅរមណីយដ្ឋានទេសចរណ៍វប្បធម៌ ចូលរួមក្នុងវគ្គបណ្តុះបណ្តាលខាងលើចំនួន ០៩ថ្ងៃ ចាប់ពីថ្ងៃទី ១២ ដល់ថ្ងៃទី ២០ ខែ មិថុនា ឆ្នាំ២០១៦ នៅម៉ាកាវ សាធារណរដ្ឋប្រជាមានិតចិន។
បុណ្យឆាកមហាបង្សុកូល
( ថ្ងៃទី 19 ខែ មិនា ឆ្នាំ2016 )
នៅក្នុងតំបន់អង្គរមានពិធីបុណ្យសាសនា និងទំនៀមទម្លាប់ប្រពៃណីបុរាណខ្មែរយ៉ាងច្រើន ដែលជាកេរដំណែលរបស់ដូនតាខ្មែរពីបុរាណបានបន្សល់ទុកសម្រាប់កូនចៅជំនាន់ក្រោយ។ ក្នុងចំណោមបុណ្យទាំងនោះ មានបុណ្យមួយឈ្មោះថា បុណ្យឆាកមហាបង្សុកូលដែលអ្នកភូមិក្រវ៉ាន់តែងតែប្រារព្ធធ្វើ ហើយបុណ្យនេះទៀត មិនមែនធ្វើជាលក្ខណៈបុណ្យភូមិទេ គឺគេធ្វើជាលក្ខណៈគ្រួសារ។
នៅថ្ងៃទី១៥ ខែមីនា ឆ្នាំ២០១៦នេះ អាជ្ញាធរជាតិអប្សរាបានចុះហត្ថលេខាលើកិច្ចសន្យាស្តីពីការជួសជុលសារមន្ទីរព្រះនរោត្តមសីហនុអង្គរ ជាមួយមូលនិធិក្លឹប១%នៃក្រុមហ៊ុនអ៊ីអុង និងសាកលវិទ្យាល័យសូហ្វ៊ីយ៉ា។ ពិធីនេះប្រារព្ធឡើង ក្រោមអធិបតីភាពឯកឧត្តមបណ្ឌិត ស៊ុំ ម៉ាប់ អគ្គនាយកអាជ្ញាធរជាតិអប្សរា លោក Hiroshi Yokoo ប្រធានក្រុមប្រឹក្សាភិបាលនិងជាប្រធានក្លឹបមូលនិធិអ៊ីអ៊ីង និងលោកសាស្រ្តាចារ្យ Yoshiaki Ishizawa ប្រធានមជ្ឈមណ្ឌលអាស៊ីសិក្សាស្រាវជ្រាវ និងបណ្តុះបណ្តាលធនធានមនុស្សនៃសាកលវិទ្យាសូហ្វីយ៉ា។
រសៀលថ្ងៃទី១០ ខែមីនា ឆ្នាំ២០១៦ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន បានដឹកនាំគណ:ប្រតិភូកាកបាទក្រហមកម្ពុជា ធ្វើទស្សនកិច្ចសារមន្ទីរសព្វទស្សន៍អង្គរ។ មានវត្តមានទទួល សម្តេចកិត្តិព្រឹទ្ធបណ្ឌិត និងគណ:ប្រតិភូទាំងអស់គឺ ឯកឧត្តមបណ្ឌិត ឃឹម ប៊ុនសុង អភិបាលនៃគណ:អភិបាលខេត្តសៀមរាប ឯកឧត្តមបណ្ឌិត ស៊ុំ ម៉ាប់ អគ្គនាយកអាជ្ញាធរជាតិអប្សរា ថ្នាក់ដឹកនាំ មន្ត្រីបុគ្គលិក របស់សាលាខេត្តសៀមរាប និងអាជ្ញាធរជាតិអប្សរាជាច្រើនរូបទៀត។ 
ដើមដំបូងមុន12345...1213បន្ទាប់ចុងក្រោយ

ប្រសាសន៍លោកជំទាវប្រធានអាជ្ញាធរជាតិអប្សរា

ការព្យាករណ៍​អាកាសធាតុ

ក្រមប្រតិបត្តិអង្គរ / Angkor Code of Conduct (Width = 230)

វីដេអូក្រមប្រតិបត្តិអង្គរ

អ្នកទស្សនាគេហទំព័រ

កំពុងទស្សនា
:
6
ថ្ងៃនេះ
:
0295
ម្សិលមិញ
:
28379
សប្តាហ៍នេះ
:
71538
ខែនេះ
:
0203664
សរុប
:
009672421