ព័ត៌មានថ្មីៗ

ភូមិធម្មជាតិរុនតាឯកចាប់ផ្តើមអនុវត្តផែនការកសិកម្មគំរូបែបធម្មជាតិ

បានផ្សាយនៅ ថ្ងៃទី 04 ខែ កុម្ភៈ ឆ្នាំ2016 09:33 AM ដោយ ៖ អាជ្ញាធរជាតិអប្សរា

បន្ទាប់ពីមានការស្ម័គ្រចិត្តទៅរស់នៅភូមិធម្មជាតិរុនតាឯកដើម្បីកសាងជីវភាពគ្រួសារថ្មី ប្រជាជនទាំងអស់ត្រូវទទួលបានការយកចិត្តទុកដាក់យ៉ាងខ្លាំងពីសំណាក់អាជ្ញាធរជាតិអប្សរាទាំងផ្នែកសុខុមាលភាព សាសនា សន្តិសុខ មុខរបរ ជំនាញវិជ្ជាជីវៈ មានប្រាក់ចំណូលដើម្បីលើកស្ទួយជីវភាពរស់នៅរបស់ប្រជាជនបានល្អប្រសើរ ជាពិសេសនឹងរៀបចំទីនេះឱ្យក្លាយជាកន្លែងផ្គត់ផ្គង់កសិកម្មធម្មជាតិ និងរមណីយដ្ឋានទេសចរណ៍ធម្មជាតិ។

បច្ចុប្បន្នវិស័យកសិកម្មបែបធម្មជាតិបានបោះជំហានទៅមុខមុនគេ។ សក្តានុពលដីទីនេះអាចធ្វើកសិកម្មបានល្អ ហើយក្រុមអ្នកជំនាញនៃអាជ្ញាធរជាតិអប្សរា អ្នកជំនាញឯកជន រួមនឹងប្រជាជនគំរូ កំពុងសហការគ្នាអនុវត្តផែនការកសិកម្មធម្មជាតិលើដីគំរូផងនិងដីឡូតិ៍របស់ប្រជាជនផង។ ជាក់ស្តែងដីគំរូទំហំ១ទៅ៣ហិកតាកំពុងដាំល្ពៅ និងប្រជាជនគំរូ១០គ្រួសារក៏បានស្ម័គ្រចិត្តសាកល្បងដាំស្ពៃ ត្រកួន ខ្ទឹមស្លឹកលើដីកសិកម្មរបស់ពួកគាត់ផងដែរ តាមការណែនាំរបស់អ្នកជំនាញដើម្បីជាការបង្ហាញដល់ប្រជាជនផ្សេងទៀតដែលនៅស្ទាក់ស្ទើរចិត្តក្នុងការចាប់យកកសិកម្មជាមុខរបរ។

បច្ចុប្បន្នអាជ្ញាធរជាតិអប្សរាកំពុងសហការជាមួយក្រុមហ៊ុន ព្រហ្ម ប៊ុនថៃ អាហរ័ណ នីហរ័ណ ដែលមានបទពិសោធន៍លើផ្នែកកសិកម្មជាច្រើនឆ្នាំ ក្នុងការដាំល្ពៅសាកល្បងលើផ្ទៃដីទំហំ១ទៅ៣ហិកតាជាជំហានដំបូង ហើយក្រុមហ៊ុនជាអ្នកផ្តល់គ្រាប់ពូជ បច្ចេកទេសដាំដុះ ការថែទាំ ជួយបង្រៀនទាំងទ្រឹស្តីនិងការអនុវត្តជាក់ស្តែងដល់ប្រជាជនគំរូផងដែរ។ លើសពីនោះ ក្រុមហ៊ុនក៏ធានាប្រមូលទិញទិន្នផលទាំងអស់តាមតម្លៃទីផ្សារទៀតផង។ ជាមួយគ្នានោះក៏មានលោក តាន់ ហ៊ុយលី អ្នកជំនាញកសិកម្មនៃគម្រោងភូមិធម្មជាតិរុនតាឯកកំពុងដឹកនាំប្រជាជនគំរូ១០គ្រួសារអនុវត្តផែនការកសិកម្មតាមបែបទម្លាប់បុរាណនិងតាមបច្ចេកទេសថ្មីលើទីតាំងគំរូ ដើម្បីពិសោធន៍និងបង្ហាញដល់ប្រជាជនថា ការអនុវត្តកសិកម្មទាំងពីរបែបនេះ នឹងធ្វើឱ្យប្រជាជនដឹងថាមួយណាជាជម្រើសល្អប្រសើរសម្រាប់គាត់។

បន្ថែមពីនោះ អាជ្ញាធរជាតិអប្សរាក៏មានមន្ត្រីជំនាញផលិតជីកំប៉ុសនិងជីអ៊ីអឹម លោក ឈីវ ណាំ អនុប្រធាននាយកដ្ឋានអភិវឌ្ឍន៍កសិម្ម ដែលមានបទពិសោធន៍យូរឆ្នាំ បានណែនាំពីរបៀបប្រើប្រាស់ជីដល់ប្រជាជន ព្រមទាំងបង្រៀនប្រជាជនឱ្យចេះធ្វើជីកំប៉ុសនិងជីអ៊ីអឹម ដើម្បីផ្គត់ផ្គង់ដល់ដីកសិកម្មរបស់ខ្លួនផងដែរ។ សម្រាប់ទិសដៅអនាគតរបស់អាជ្ញាធរជាតិអប្សរា ឯកឧត្តម ម៉ី ម៉ារ៉ាឌី ប្រធានគម្រោងភូមិធម្មជាតិរុនតាឯកបានបញ្ជាក់ថា នឹងអភិវឌ្ឍន៍វិស័យកសិកម្មនៅទីនេះឱ្យក្លាយជាទីផ្សារធំមួយក្នុងការផ្គត់ផ្គង់បន្លែធម្មជាតិក្នុងតំបន់ ព្រមទាំងជាកន្លែងផ្តល់នូវបទពិសោធន៍លើវិស័យកសិកម្មចំពោះប្រជាជនទាំងក្នុងនិងក្រៅសហគមន៍ លើសពីនេះក៏ជាការលើកទឹកចិត្តឱ្យប្រជាជនឱ្យចូលរួមពង្រីកកសិកម្មធម្មជាតិដើម្បីលើកស្ទួយជីវរស់នៅ និងសុខភាពរបស់ខ្លួនឱ្យបានល្អប្រសើរ ព្រមទាំងទាក់ទាញភ្ញៀវទេសចរឱ្យចូលមកទស្សនាទីនេះបានច្រើនកុះករ៕












ថ្នាក់ដឹកនាំអាជ្ញាធរជាតិអប្សរា ដឹកនាំដោយឯកឧត្តមបណ្ឌិត ស៊ុំ ម៉ាប់ នៅព្រឹកថ្ងៃទី៨ ខែមីនា ឆ្នាំ២០១៦កន្លងទៅនេះ បានចុះពិនិត្យការងារ និងស្តាប់បទបង្ហាញលទ្ធផលកសិកម្មគំរូ ដែលបង្ហាញដោយអ្នកជំនាញកសិកម្មនៃគម្រោងអភិវឌ្ឍន៍ភូមិធម្មជាតិរុនតាឯក។ ការបង្ហាញលទ្ធផលសាកល្បងនេះ គឺដើម្បីឲ្យប្រជាពលរដ្ឋងាយស្រួលធ្វើការសម្រេចជ្រើសរើសប្រភេទដំណាំ និងបច្ចេកទេសទៅអនុវត្តនៅក្នុងដីរបស់ខ្លួន។ ដំណាំកសិកម្មគំរូដែលអ្នកជំនាញកំពុងអនុវត្តសាកល្បង លើដីគំរូមានដូចជា ត្រកួន ពោត ស្ពៃ ឪឡឹក ត្រប់វែង ឃ្លោក ត្រឡាច។ល។
ដើម្បីថែរក្សាទំនៀមទម្លាប់ប្រពៃណីរបស់អ្នកស្រុកអង្គរ ដែលបានស្ម័គ្រចិត្តទៅរស់នៅភូមិធម្មជាតិរុនតាឯក អាជ្ញាធរជាតិអប្សរាបានគិតគូរកសាងទីកន្លែងសម្រាប់គោរពបូជា និងធ្វើកិច្ចពិធីផ្សេងៗ។ ក្នុងន័យនេះហើយ ដោយទទួលបានការឯកភាពគាំទ្រពីឯកឧត្តមបណ្ឌិតសភាចារ្យ សុខ អាន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីទទួលបន្ទុកទីស្តីការគណៈរដ្ឋមន្ត្រី និងជាប្រធានអាជ្ញាធរជាតិអប្សរា សាឡុំមានទំហំប្រមាណ៨ម៉ែត្រx១៤ម៉ែត្រ ធ្វើពីថ្ម ប្រក់ដំបូលក្បឿងតាមរចនាប័ទ្មខ្មែរ ត្រូវបានកសាងឡើង ដើម្បីឱ្យអ្នកភូមិមានទីកន្លែងសមរម្យសម្រាប់រៀបចំពិធីសាសនាតាមទម្លាប់និងការជួបជុំផ្សេងៗ។
ពិធីសែនក្រុងពាលីសាងសង់សាឡុំ នៅភូមិធម្មជាតិរុនតាឯកដែលមានទីតាំងនៅខាងលិចមាត់បឹងជាលា ដើម្បីទុកជាទីសក្ការបូជារបស់ពុទ្ធសាសនិកដែលរស់នៅក្នុងភូមិនេះ បានប្រារព្ធឡើងនៅព្រឹកថ្ងៃទី២៣ ខែមករា ឆ្នាំ២០១៦ ត្រូវនឹងថ្ងៃ១៥កើត ខែបុស្ស ឆ្នាំមមែ ក្រោមការដឹកនាំរបស់ព្រះគ្រូឥន្ទបាលី កែវ អាន ព្រះវិន័យធរ អនុគណក្រុងនិងជាព្រះគ្រូចៅអធិការវត្តអង្គរខាងត្បូង។
គ្រាប់ពូជដំណាំកសិកម្មចំនួន៨មុខ និងសៀវភៅស្តីពីបច្ចេកទេសកសិកម្មចំនួន៦មុខ ដែលនិយាយអំពីរបៀបចិញ្ចឹមគោ ចិញ្ចឹមជ្រូក ចិញ្ចឹមមាន់ ចិញ្ចឹមទា ចិញ្ចឹមក្រួច ត្រូវបាននាយកដ្ឋានអភិវឌ្ឍន៍កសិកម្ម និងសហគមន៍នៃអាជ្ញាធរជាតិអប្សរា ចែកជូនប្រជាពលរដ្ឋគំរូចំនួន៣៨គ្រួសារ ដែលកំពុងរស់នៅក្នុងភូមិធម្មជាតិរុនតាឯក នៅព្រឹកថ្ងៃទី១៨ ខែមករា ឆ្នាំ២០១៦។
ប្រជាពលរដ្ឋចំនួន៦គ្រួសារ ដែលបានស្ម័គ្រចិត្តចាប់ឆ្នោតទៅរស់នៅភូមិធម្មជាតិរុនតាឯក នាព្រឹកថ្ងៃទី១២ ខែមករា ឆ្នាំ២០១៦នេះ បានមកទទួលថវិកាចំនួន២១លានរៀលក្នុងមួយគ្រួសារ ពីអាជ្ញាធរជាតិអប្សរា ដើម្បីសាងសង់ផ្ទះ នៅភូមិធម្មជាតិរុនតាឯក។
ដើមដំបូងមុន1234បន្ទាប់ចុងក្រោយ

ប្រសាសន៍លោកជំទាវប្រធានអាជ្ញាធរជាតិអប្សរា

មតិស្វាគមន៍ឯកឧត្តមអគ្គនាយកអាជ្ញាធរជាតិអប្សរា

ការព្យាករណ៍​អាកាសធាតុ

ក្រមប្រតិបត្តិអង្គរ / Angkor Code of Conduct (Width = 230)

វីដេអូក្រមប្រតិបត្តិអង្គរ

អ្នកទស្សនាគេហទំព័រ

កំពុងទស្សនា
:
1
ថ្ងៃនេះ
:
1917
ម្សិលមិញ
:
3923
សប្តាហ៍នេះ
:
09858
ខែនេះ
:
0122713
សរុប
:
003243577