NEWS

The English version of this website is still under construction. This section is only available in Khmer language at this stage. We apologise for any inconvenience

Published on 03 Febrary 2016 02:38 PM Post By ៖ Apsara National Authority

ដើម្បីថែរក្សាទំនៀមទម្លាប់ប្រពៃណីរបស់អ្នកស្រុកអង្គរ ដែលបានស្ម័គ្រចិត្តទៅរស់នៅភូមិធម្មជាតិរុនតាឯក អាជ្ញាធរជាតិអប្សរាបានគិតគូរកសាងទីកន្លែងសម្រាប់គោរពបូជា និងធ្វើកិច្ចពិធីផ្សេងៗ។ ក្នុងន័យនេះហើយ ដោយទទួលបានការឯកភាពគាំទ្រពីឯកឧត្តមបណ្ឌិតសភាចារ្យ សុខ អាន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីទទួលបន្ទុកទីស្តីការគណៈរដ្ឋមន្ត្រី និងជាប្រធានអាជ្ញាធរជាតិអប្សរា សាឡុំមានទំហំប្រមាណ៨ម៉ែត្រx១៤ម៉ែត្រ ធ្វើពីថ្ម ប្រក់ដំបូលក្បឿងតាមរចនាប័ទ្មខ្មែរ ត្រូវបានកសាងឡើង ដើម្បីឱ្យអ្នកភូមិមានទីកន្លែងសមរម្យសម្រាប់រៀបចំពិធីសាសនាតាមទម្លាប់និងការជួបជុំផ្សេងៗ។

ការសាងសង់សាឡុំនេះក៏មានការឧត្ថម្ភយ៉ាងពេញទំហឹងពីសំណាក់ព្រះគ្រូឥន្ទបាលី កែវ អាន ព្រះវិន័យធរអនុគណក្រុងសៀមរាប និងជាចៅអធិការវត្តអង្គរខាងត្បូង។

មានសង្ឃដីកាកាលពីថ្ងៃទី១ ខែកុម្ភៈ ឆ្នាំ២០១៦កន្លងទៅនេះ ព្រះគ្រូឥន្ទបាលី កែវ អាន បញ្ជាក់ថា គម្រោងសាងសង់សាឡុំនៅរុនតាឯក ត្រូវបានគិតគូរតាំងពីឆ្នាំ២០១៤ ទើបតែពេលនេះបានលេចចេញជារូបរាងឡើង។

ព្រះអង្គមានថេរដីកាបន្តទៀតថា សាឡុំនេះនឹងត្រូវតម្កល់នូវបដិមាជាច្រើនអង្គដូចជា រូបព្រះពុទ្ធទ្រង់ព្រះភ្នែនកម្ពស់២ម៉ែត្រជាង រូបភិក្ខុបញ្ចវគ្គិយទាំង៥អង្គ រូបតាឥសី១អង្គកម្ពស់១.៦០ម៉ែត្រ រូបព្រះបាទជ័យវរ្ម័នទី៧ទ្រង់ព្រះភ្នែនកម្ពស់១.២០ម៉ែត្រ និងរូបមាតានាងគង្ហីង២អង្គផងដែរ ។ ចម្លាក់ព្រះបដិមាទាំងនោះ នឹងត្រូវកសាងរួចរាល់ក្នុងពេលឆាប់ៗនេះ។

ព្រះអង្គមានថេរដីកាបន្តទៀតថា សាឡុំនេះគ្រោងនឹងចំណាយអស់ថវិកាពី៧ទៅ៨ម៉ឺនដុល្លារ មកដល់ពេលនេះ ព្រះអង្គមានថវិកាមួយចំនួនហើយ តែមិនទាន់គ្រប់គ្រាន់នៅឡើយទេ។ ព្រះអង្គក៏បានអំពាវនាវឱ្យពុទ្ធបរិស័ទជិតឆ្ងាយទាំងអស់ ក្នុងស្រុក និងក្រៅស្រុកចូលរួមថវិកា ដើម្បីចាប់មគ្គចាប់ផលក្នុងការកសាងសាឡុំនេះឡើង ដើម្បីជាការតាំងមាំនៃពុទ្ធសាសនា និងជាប្រយោជន៍ដល់ប្រជាពលរដ្ឋដែលជាពុទ្ធសាសនិកស្ថិតនៅក្នុងភូមិធម្មជាតិរុនតាឯកនេះផងដែរ៕







ថ្នាក់ដឹកនាំអាជ្ញាធរជាតិអប្សរា ដឹកនាំដោយឯកឧត្តមបណ្ឌិត ស៊ុំ ម៉ាប់ នៅព្រឹកថ្ងៃទី៨ ខែមីនា ឆ្នាំ២០១៦កន្លងទៅនេះ បានចុះពិនិត្យការងារ និងស្តាប់បទបង្ហាញលទ្ធផលកសិកម្មគំរូ ដែលបង្ហាញដោយអ្នកជំនាញកសិកម្មនៃគម្រោងអភិវឌ្ឍន៍ភូមិធម្មជាតិរុនតាឯក។ ការបង្ហាញលទ្ធផលសាកល្បងនេះ គឺដើម្បីឲ្យប្រជាពលរដ្ឋងាយស្រួលធ្វើការសម្រេចជ្រើសរើសប្រភេទដំណាំ និងបច្ចេកទេសទៅអនុវត្តនៅក្នុងដីរបស់ខ្លួន។ ដំណាំកសិកម្មគំរូដែលអ្នកជំនាញកំពុងអនុវត្តសាកល្បង លើដីគំរូមានដូចជា ត្រកួន ពោត ស្ពៃ ឪឡឹក ត្រប់វែង ឃ្លោក ត្រឡាច។ល។
បន្ទាប់ពីមានការស្ម័គ្រចិត្តទៅរស់នៅភូមិធម្មជាតិរុនតាឯកដើម្បីកសាងជីវភាពគ្រួសារថ្មី ប្រជាជនទាំងអស់ត្រូវទទួលបានការយកចិត្តទុកដាក់យ៉ាងខ្លាំងពីសំណាក់អាជ្ញាធរជាតិអប្សរាទាំងផ្នែកសុខុមាលភាព សាសនា សន្តិសុខ មុខរបរ ជំនាញវិជ្ជាជីវៈ មានប្រាក់ចំណូលដើម្បីលើកស្ទួយជីវភាពរស់នៅរបស់ប្រជាជនបានល្អប្រសើរ ជាពិសេសនឹងរៀបចំទីនេះឱ្យក្លាយជាកន្លែងផ្គត់ផ្គង់កសិកម្មធម្មជាតិ និងរមណីយដ្ឋានទេសចរណ៍ធម្មជាតិ។
FirstPrev1234NextLast

Speech of H. E. Ms. Phoeurng Sackona, President of APSARA National Authority

Weather Forecast

Angkor Code of Conduct

Angkor Code of Conduct's Video

Website Visitors

Now Online
:
3
Today
:
0613
Yesterday
:
2420
This Week
:
08917
This Month
:
0057390
Total
:
009430666