ព័ត៌មានថ្មីៗ

ខែមករាឆ្នាំ២០១៦នេះ អាជ្ញាធរជាតិអប្សរា បានបង្ហូរទឹកជូនប្រជាពលរដ្ឋស្រោចស្រពស្រែចំនួន២៦៤៧ ហិកតា

បានផ្សាយនៅ ថ្ងៃទី 26 ខែ មករា ឆ្នាំ2016 02:51 PM ដោយ ៖ អាជ្ញាធរជាតិអប្សរា
ស្រែបណ្តេញទឹក ស្រែប្រាំង និងស្រែរនាមចំនួន២៦៤៧ហិកតា ដែលស្ថិតនៅក្នុងឃុំចំនួន៧ ក្នុងស្រុកពួកនិងក្រុងសៀមរាប ត្រូវបានអាជ្ញាជាតិអប្សរាបើកទឹកបារាយណ៍បញ្ចូលដើម្បីស្រោចស្រពក្នុងខែមករា ឆ្នាំ២០១៦នេះ។

តាមរបាយការណ៍របស់នាយកដ្ឋានគ្រប់គ្រងទឹក ចុះថ្ងៃទី១៤ ខែមករា ឆ្នាំ២០១៦ បញ្ជាក់ថា ឃុំដែលបានស្នើសុំទឹកប្រើប្រាស់ក្នុងខែមករានេះ ក្នុងស្រុកពួកមានចំនួន៤ឃុំគឺ ឃុំសំរោងយា ស្រែបណ្តេញទឹកចំនួន៧៤០ហិកតា, ឃុំកែវពណ៌ ស្រែប្រាំងចំនួន៥៥៣ហិកតា, ឃុំពួក ស្រែប្រាំង ៤០០ហិកតា, ឃុំខ្នាត ស្រែប្រាំង និងស្រែរនាម៤០០ហិកតា។ ចំណែកក្រុងសៀមរាបមាន៣ឃុំគឺ ឃុំស្វាយដង្គំ ស្រែប្រាំងចំនួន៣០ហិកតា, ឃុំក្របីរៀល ស្រែប្រាំងចំនួន២០០ហិកតា និងឃុំស្រង៉ែ ស្រែប្រាំងចំនួន៣២៤ហិកតា។

លោក ជូ រ៉ាឌីណា អនុប្រធាននាយកដ្ឋានគ្រប់គ្រងទឹកនៃអាជ្ញាធរជាតិអប្សរាបានលើកឡើងថា ការបើកទឹកបារាយណ៍ជូនពួកគាត់ប្រើប្រាស់ គឺអាស្រ័យលើការស្មើសុំរបស់ពួកគាត់តាមរយៈសហគមន៍ប្រើប្រាស់ទឹក។ ក្រោយទទួលបានសំណើសុំប្រើប្រាស់ទឹកពីប្រធានសហគមន៍ ក្រុមជំនាញដែលប្រចាំការនៅបារាយណ៍ក៏ទៅពិនិត្យមើលស្ថានភាពជាក់ស្តែង ហើយបើកជូនតែម្តង ដើម្បីជៀសវាងសភាពយឺតយ៉ាវដែលអាចបង្កភាពខូចខាតដល់ដំណាំកសិកម្មរបស់ប្រជាពលរដ្ឋ។

លោក រ៉ាឌីណា បន្ថែមថា បើទោះជាឆ្នាំនេះយើងមានបរិមាណទឹកតិច តែយើងសង្ឃឹមថា នឹងមិនខ្វះខាតទឹកនោះទេ។ លោករៀបរាប់ថា តាមគោលការណ៍គ្រប់គ្រងទឹករបស់អាជ្ញាធរជាតិអប្សរា យើងបានព្យាយាមសន្សំសំចៃខ្ពស់ក្នុងការប្រើប្រាស់ទឹក និងប្រមែប្រមូលទឹកពីប្រភពផ្សេងៗមកបញ្ចូលជាបន្ត ដោយលៃយ៉ាងណាឲ្យមានទឹកគ្រប់គ្រាន់សម្រាប់កិច្ចការអភិរក្សបេតិកភណ្ឌ និងរក្សាទឹកទុកក្នុងបារាយណ៍ សម្រាប់ស្រោចស្រពដល់ដំណាំកសិកម្មរបស់ប្រជាពលរដ្ឋផងដែរ។

ម្យ៉ាងវិញទៀត ដើម្បីប្រើប្រាស់ទឹកឱ្យអស់ពីលទ្ធភាពនោះ ទើបអាជ្ញាធរជាតិអប្សរាដាក់ឱ្យដំណើការនូវទ្វារទឹកនិងប្រព័ន្ធប្រឡាយមួយនៅឃុំដូនកែវ ស្រុកពួកខេត្តសៀមរាប ដែលប្រឡាយនេះអាចស្រោចស្រពផ្ទៃដីសរុបប្រមាណ១០០០ហិកតា។ ជាមួយនឹងលទ្ធភាពស្រោចស្រពនេះ នាយកដ្ឋានជំនាញនៃអាជ្ញាធរជាតិអប្សរាក៏បានដាក់ចេញនូវផែនការក្នុងការជំរុញប្រជាពលរដ្ឋឱ្យចាប់យកការដាំដុះដំណាំនិងបន្លែផ្សេងៗយកទៅលក់នៅផ្សារដែលនាំមកនូវប្រាក់ចំណូលបានរហ័សជាងដំណាំស្រូវ។ ទាំងនេះសុទ្ធតែជាការគិតគូររបស់អាជ្ញាធរជាតិអប្សរាក្នុងការលើកកម្ពស់ និងជំរុញកំណើនសេដ្ឋកិច្ចគ្រួសាររបស់ប្រជាពលរដ្ឋធ្វើយ៉ាងណាឱ្យពួកគាត់ទទួលផលប្រយោជន៍ដោយផ្ទាល់ពីវិស័យទេសចរណ៍៕






ក្នុងកិច្ចប្រជុំបូកសរុបលទ្ធផលការងារប្រចាំត្រីមាសទី១របស់ខ្លួននារសៀលថ្ងៃទី៥ ខែមេសា ឆ្នាំ២០០១៦ គណៈកម្មការចម្រុះអភិរក្សព្រៃឈើតំបន់ការពារប្រាសាទកោះកេរដែលមានតំណាងអាជ្ញាធរជាតិអប្សរាជាប្រធានបានអះអាងថា បទល្មើសព្រៃឈើនៅតំបន់នេះបានថយចុះច្រើនគួរឲ្យកត់សម្គាល់ ហើយប្រជាពលរដ្ឋភាគច្រើនក៏បានយល់ដឹងកាន់តែច្បាស់អំពីតម្លៃនៃការងារអភិរក្សព្រៃឈើ និងបេតិកភណ្ឌ។
មន្ត្រីបុគ្គលិក ភ្នាក់ងារ និងកម្មករនៃអាជ្ញាធរជាតិអប្សរាជាង៥០នាក់ ដែលដឹកនាំដោយឯកឧត្តម ខូយ គឹមទួ ទីប្រឹក្សាអាជ្ញាធរជាតិអប្សរាបានចូលរួមក្នុងពិធីសម្អាតបរិស្ថានទ្រង់ទ្រាយធំជាមួយនឹងអ្នកចូលរួមជាង៤ពាន់នាក់ផ្សេងទៀត នាព្រឹកថ្ងៃទី២ ខែមេសា ឆ្នាំ២០១៦ ដែលរៀបចំដោយសាលាក្រុងសៀមរាប។ ការចូលរួមសម្អាតបរិស្ថាននៅពេលនេះគឺដើម្បីត្រៀមខ្លួនអបអរសាទរពិធីចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ ដែលនឹងឈានមកដល់ក្នុងពេលឆាប់ៗខាងមុខនេះ។
ត្រពាំងសេសមានទឹកពេញវិញហើយ
( ថ្ងៃទី 31 ខែ មិនា ឆ្នាំ2016 )
ត្រពាំងសេស គឺជាត្រពាំងបុរាណដែលស្ថិតនៅចំពីមុខប្រាសាទអង្គរវត្ត។ ភ្ញៀវទេសចរជាច្រើនតែងចាប់អារម្មណ៍នឹងត្រពាំងនេះ ជាពិសេសគឺទេសចរខ្មែរ ដែលតែងមកអង្គុយកម្សាន្តបណ្តែតអារម្មណ៍ជាមួយនឹងទិដ្ឋភាពទឹក និងដើមព្រលឹតលំចង់ ដោយមានតូបអ្នកលក់ម្ហូបអាហារជាច្រើនមុខផង។ កន្លងមកត្រពាំងនេះ មិនដែលរីងខះទឹកទេ តែសម្រាប់ឆ្នាំនេះ ត្រពាំងសេសបានរីងទឹកស្ទើរតែខះស្ងួត ដោយសាររដូវប្រាំងឆ្នាំនេះក្តៅហួតហែងខ្លាំង ហើយវស្សាកន្លងទៅមានភ្លៀងធ្លាក់មិនគ្រប់គ្រាន់ផង។
អាជ្ញាធរជាតិអប្សរាសហការជាមួយប្រជាពលរដ្ឋឃុំខ្នងភ្នំ ស្រុកស្វាយលើ ខេត្តសៀមរាប បានចាប់ផ្តើមត្រួសត្រាយកូនឈើ ដើម្បីជួសជុលទំនប់ថ្នល់ដាច់សម្រាប់ទប់ទឹកជូនប្រជាពលរដ្ឋប្រើប្រាស់ប្រចាំថ្ងៃ។ ការសម្រេចជួសជុលនៅពេលនេះ គឺយោងទៅតាមសំណើរបស់ប្រជាពលរដ្ឋ ដែលបានស្នើសុំមកអាជ្ញាធរជាតិអប្សរាកាលពីចុងឆ្នាំ២០១៥កន្លងទៅ។ ការជួសជុលនេះគ្រោងនឹងចំណាយពេលប្រហែល១ខែទើបរួចរាល់។
ក្នុងឆ្នាំ២០១៦នេះ រដូវប្រាំងបានអូសបន្លាយពេល ហើយស្ថានភាពអាកាសធាតុក្ដៅហួតហែង បានបង្កឲ្យប្រទេសមួយចំនួនក្នុងតំបន់ ក៏ដូចជាកម្ពុជាដែរ ត្រូវប្រឈមនឹងបញ្ហាកង្វះទឹកសម្រាប់ការប្រើប្រាស់ប្រចាំថ្ងៃ និងក្នុងការងារកសិកម្មជាដើម។ ឆ្លើយតបចំពោះបញ្ហានេះ រាជរដ្ឋាភិបាលបានចេញសារាចរណែនាំស្ដីពីការចាត់វិធានការថែរក្សាទឹកទុក ក្នុងន័យដាស់តឿនស្ថាប័នពាក់ព័ន្ធ ក៏ដូចជាប្រជាពលរដ្ឋទាំងអស់ឲ្យបង្កើនការប្រុងប្រយ័ត្ន ថែរក្សាទឹកទុកឲ្យបានល្អសម្រាប់ការប្រើប្រាស់ចាំបាច់ប្រចាំថ្ងៃ។

ប្រសាសន៍លោកជំទាវប្រធានអាជ្ញាធរជាតិអប្សរា

ការព្យាករណ៍​អាកាសធាតុ

ក្រមប្រតិបត្តិអង្គរ / Angkor Code of Conduct (Width = 230)

វីដេអូក្រមប្រតិបត្តិអង្គរ

អ្នកទស្សនាគេហទំព័រ

កំពុងទស្សនា
:
1
ថ្ងៃនេះ
:
0402
ម្សិលមិញ
:
2952
សប្តាហ៍នេះ
:
16278
ខែនេះ
:
0043734
សរុប
:
009417010