ព័ត៌មានថ្មីៗ

អ្នកភូមិធម្មជាតិរុនតាឯកទទួលបានសាឡុំដើម្បីគោរពបូជាពីអាជ្ញាធរជាតិអប្សរា

បានផ្សាយនៅ ថ្ងៃទី 24 ខែ មករា ឆ្នាំ2016 01:10 PM ដោយ ៖ អាជ្ញាធរជាតិអប្សរា

ពិធីសែនក្រុងពាលីសាងសង់សាឡុំ នៅភូមិធម្មជាតិរុនតាឯកដែលមានទីតាំងនៅខាងលិចមាត់បឹងជាលា ដើម្បីទុកជាទីសក្ការបូជារបស់ពុទ្ធសាសនិកដែលរស់នៅក្នុងភូមិនេះ បានប្រារព្ធឡើងនៅព្រឹកថ្ងៃទី២៣ ខែមករា ឆ្នាំ២០១៦ ត្រូវនឹងថ្ងៃ១៥កើត ខែបុស្ស ឆ្នាំមមែ ក្រោមការដឹកនាំរបស់ព្រះគ្រូឥន្ទបាលី កែវ អាន ព្រះវិន័យធរ អនុគណក្រុងនិងជាព្រះគ្រូចៅអធិការវត្តអង្គរខាងត្បូង។

កម្មវិធីនេះអញ្ជើញចូលរួមដោយឯកឧត្តម ម៉ី ម៉ារ៉ាឌី ទីប្រឹក្សានិងជាប្រធានគម្រោងភូមិធម្មជាតិរុនតាឯក តំណាងដ៏ខ្ពង់ខ្ពស់ឯកឧត្តម ស៊ុំ ម៉ាប់ អគ្គនាយកអាជ្ញាធរជាតិអប្សរា ថ្នាក់ដឹកនាំ មន្ត្រីបុគ្គលិកជាច្រើនផ្សេងទៀត រួមទាំងអាជ្ញាធរមូលដ្ឋាន និងប្រជាពលរដ្ឋនៅក្នុងភូមិយ៉ាងច្រើនកុះករ។

ព្រះគ្រូឥន្ទបាលី កែវ អាន មានសង្ឃដីកាក្នុងពិធីនោះថា គម្រោងសាងសង់សាឡុំនៅរុនតាឯកបានគិតគូរតាំងពីឆ្នាំ២០១៤ ទើបតែថ្ងៃនេះទេបានលេចចេញជារូបរាង។ ព្រះអង្គក៏សម្តែងការអរគុណដល់អាជ្ញាធរជាតិអប្សរាដែលអនុញ្ញាតឱ្យព្រះអង្គនិងពុទ្ធបរិស័ទបានចូលរួមចំណែកក្នុងការកសាងទីសក្ការៈសម្រាប់វិស័យព្រះពុទ្ធសាសនានិងទុកជាសមិទ្ធផលសង្គម។

ព្រះអង្គបន្តទៀតថា សាឡុំនេះគ្រោងនឹងចំណាយអស់ថវិកាពី៧ទៅ៨ម៉ឺនដុល្លារ ព្រះអង្គ នឹងខិតខំស្វែងរកបច្ច័យបន្តទៀតជាមួយពុទ្ធបរិស័ទជិតឆ្ងាយដើម្បីឱ្យសមិទ្ធផលនេះចេញរូបរាង។

សាឡុំនេះនឹងតម្កល់រូបព្រះពុទ្ធទ្រង់ព្រះភ្នែនកម្ពស់២ម៉ែត្រជាង ភិក្ខុបញ្ចវគ្គិយទាំង៥អង្គ តាឥសី១អង្គកម្ពស់១.៦០ម៉ែត្រ ព្រះបាទជ័យវរ្ម័នទី៧ទ្រង់ព្រះភ្នែនកម្ពស់១.២០ម៉ែត្រ និងមាតានាងគង្ហីង២អង្គផងដែរ។ ព្រះបដិមាទាំងអស់នេះធ្វើឡើងពីថ្មភ្នំខេត្តព្រះវិហារ ដែលជិតរួចរាល់ហើយ។

ឯកឧត្តម ម៉ី ម៉ារ៉ាឌី បានលើកឡើងថា ចំពោះការសាងសង់ទីសក្ការបូជា ក៏ជាគំនិតមួយនៅក្នុងគម្រោងមេដែលនិយាយអំពីការសាងសង់វត្តនៅរុនតាឯកដែរ តែដោយសារប្រជាជនមានតិច ផ្ទៃដីតូច ទើបធ្វើត្រឹមសាឡុំមានទំហំ៨ម៉ែត្រx១៤ម៉ែត្រ ធ្វើពីថ្ម ប្រក់ដំបូលក្បឿង ដើម្បីឱ្យអ្នកភូមិមានទីកន្លែងសមរម្យសម្រាប់រៀបចំពិធីសាសនាតាមទម្លាប់និងការជួបជុំផ្សេងៗ។ ការសាងសង់នឹងចាប់ផ្តើមដំណើរការពីថ្ងៃស្អែកនេះតទៅ តែមិនទាន់កំណត់បានពីកាលបរិច្ឆេទបញ្ចប់ទេ។

ឯកឧត្តមបន្តទៀតថា នេះជាសមិទ្ធផលថ្មីរបស់អ្នកភូមិធម្មជាតិរុនតាឯក ហើយសមិទ្ធផលនេះកើតឡើងដោយការផ្តួចផ្តើមនិងគាំទ្រពីឯកឧត្តមបណ្ឌិតសភាចារ្យ សុខ អាន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីទទួលបន្ទុកទីស្តីការគណៈរដ្ឋមន្ត្រីនិងជាប្រធានអាជ្ញាធរជាតិអប្សរា ឯកឧត្តម ស៊ុំ ម៉ាប់ អគ្គនាយកអាជ្ញាធរជាតិអប្សរា ព្រមទាំងមានការចូលរួមពីឯកឧត្តម សុខ សង្វារ អគ្គនាយករងទទួលបន្ទុកនាយកដ្ឋានអភិវឌ្ឍន៍ទេសចរណ៍អង្គរ ឯកឧត្តម ម៉ី ម៉ារ៉ាឌី ឯកឧត្តមបណ្ឌិត លី រស្មី ជំនួយការឯកឧត្តមបណ្ឌិតសភាចារ្យ សុខ អាន ជាអ្នកគូរប្លង់សាឡុំ ព្រះគ្រូឥន្ទបាលី កែវ អាន រួមទាំងពុទ្ធបរិស័ទ និងសប្បុរសជនជាតិ អន្តរជាតិផងដែរ។

លោក ព្រំ ដាម៉ូ ប្រជាពលរដ្ឋភូមិធម្មជាតិរុនតាឯក ក៏ជាសប្បុរសជនម្នាក់ដែលបានចូលស៊ីម៉ង់តិ៍១តោនក្នុងការកសាងសាឡុំ បានបង្ហាញចិត្តរំភើបនិងមានមោទនភាពណាស់ដែលបានចូលរួមចាប់មគ្គផលក្នុងការកសាងទីសក្ការៈនេះទុកជាសមិទ្ធផលក្នុងសាសនានិងកូនចៅជំនាន់ក្រោយ ហើយក៏សូមថ្លែងអំណរគុណចំពោះអាជ្ញាធរជាតិអប្សរា ព្រះសង្ឃ និងសប្បុរសជននានាដែលមានចិត្តជ្រះថ្លាបង្កើតទីគោរពបូជានេះឱ្យប្រជាជនក្នុងភូមិ និងតែងតែគិតគូរពីសុខទុក្ខ ព្រមទាំងបង្កើតមុខរបរ ចំណេះជំនាញដល់អ្នកផងទាំងអស់ផងដែរ៕












ថ្នាក់ដឹកនាំអាជ្ញាធរជាតិអប្សរា ដឹកនាំដោយឯកឧត្តមបណ្ឌិត ស៊ុំ ម៉ាប់ នៅព្រឹកថ្ងៃទី៨ ខែមីនា ឆ្នាំ២០១៦កន្លងទៅនេះ បានចុះពិនិត្យការងារ និងស្តាប់បទបង្ហាញលទ្ធផលកសិកម្មគំរូ ដែលបង្ហាញដោយអ្នកជំនាញកសិកម្មនៃគម្រោងអភិវឌ្ឍន៍ភូមិធម្មជាតិរុនតាឯក។ ការបង្ហាញលទ្ធផលសាកល្បងនេះ គឺដើម្បីឲ្យប្រជាពលរដ្ឋងាយស្រួលធ្វើការសម្រេចជ្រើសរើសប្រភេទដំណាំ និងបច្ចេកទេសទៅអនុវត្តនៅក្នុងដីរបស់ខ្លួន។ ដំណាំកសិកម្មគំរូដែលអ្នកជំនាញកំពុងអនុវត្តសាកល្បង លើដីគំរូមានដូចជា ត្រកួន ពោត ស្ពៃ ឪឡឹក ត្រប់វែង ឃ្លោក ត្រឡាច។ល។
បន្ទាប់ពីមានការស្ម័គ្រចិត្តទៅរស់នៅភូមិធម្មជាតិរុនតាឯកដើម្បីកសាងជីវភាពគ្រួសារថ្មី ប្រជាជនទាំងអស់ត្រូវទទួលបានការយកចិត្តទុកដាក់យ៉ាងខ្លាំងពីសំណាក់អាជ្ញាធរជាតិអប្សរាទាំងផ្នែកសុខុមាលភាព សាសនា សន្តិសុខ មុខរបរ ជំនាញវិជ្ជាជីវៈ មានប្រាក់ចំណូលដើម្បីលើកស្ទួយជីវភាពរស់នៅរបស់ប្រជាជនបានល្អប្រសើរ ជាពិសេសនឹងរៀបចំទីនេះឱ្យក្លាយជាកន្លែងផ្គត់ផ្គង់កសិកម្មធម្មជាតិ និងរមណីយដ្ឋានទេសចរណ៍ធម្មជាតិ។
ដើម្បីថែរក្សាទំនៀមទម្លាប់ប្រពៃណីរបស់អ្នកស្រុកអង្គរ ដែលបានស្ម័គ្រចិត្តទៅរស់នៅភូមិធម្មជាតិរុនតាឯក អាជ្ញាធរជាតិអប្សរាបានគិតគូរកសាងទីកន្លែងសម្រាប់គោរពបូជា និងធ្វើកិច្ចពិធីផ្សេងៗ។ ក្នុងន័យនេះហើយ ដោយទទួលបានការឯកភាពគាំទ្រពីឯកឧត្តមបណ្ឌិតសភាចារ្យ សុខ អាន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីទទួលបន្ទុកទីស្តីការគណៈរដ្ឋមន្ត្រី និងជាប្រធានអាជ្ញាធរជាតិអប្សរា សាឡុំមានទំហំប្រមាណ៨ម៉ែត្រx១៤ម៉ែត្រ ធ្វើពីថ្ម ប្រក់ដំបូលក្បឿងតាមរចនាប័ទ្មខ្មែរ ត្រូវបានកសាងឡើង ដើម្បីឱ្យអ្នកភូមិមានទីកន្លែងសមរម្យសម្រាប់រៀបចំពិធីសាសនាតាមទម្លាប់និងការជួបជុំផ្សេងៗ។
គ្រាប់ពូជដំណាំកសិកម្មចំនួន៨មុខ និងសៀវភៅស្តីពីបច្ចេកទេសកសិកម្មចំនួន៦មុខ ដែលនិយាយអំពីរបៀបចិញ្ចឹមគោ ចិញ្ចឹមជ្រូក ចិញ្ចឹមមាន់ ចិញ្ចឹមទា ចិញ្ចឹមក្រួច ត្រូវបាននាយកដ្ឋានអភិវឌ្ឍន៍កសិកម្ម និងសហគមន៍នៃអាជ្ញាធរជាតិអប្សរា ចែកជូនប្រជាពលរដ្ឋគំរូចំនួន៣៨គ្រួសារ ដែលកំពុងរស់នៅក្នុងភូមិធម្មជាតិរុនតាឯក នៅព្រឹកថ្ងៃទី១៨ ខែមករា ឆ្នាំ២០១៦។
ប្រជាពលរដ្ឋចំនួន៦គ្រួសារ ដែលបានស្ម័គ្រចិត្តចាប់ឆ្នោតទៅរស់នៅភូមិធម្មជាតិរុនតាឯក នាព្រឹកថ្ងៃទី១២ ខែមករា ឆ្នាំ២០១៦នេះ បានមកទទួលថវិកាចំនួន២១លានរៀលក្នុងមួយគ្រួសារ ពីអាជ្ញាធរជាតិអប្សរា ដើម្បីសាងសង់ផ្ទះ នៅភូមិធម្មជាតិរុនតាឯក។
ដើមដំបូងមុន1234បន្ទាប់ចុងក្រោយ

ប្រសាសន៍លោកជំទាវប្រធានអាជ្ញាធរជាតិអប្សរា

មតិស្វាគមន៍ឯកឧត្តមអគ្គនាយកអាជ្ញាធរជាតិអប្សរា

ការព្យាករណ៍​អាកាសធាតុ

ក្រមប្រតិបត្តិអង្គរ / Angkor Code of Conduct (Width = 230)

វីដេអូក្រមប្រតិបត្តិអង្គរ

អ្នកទស្សនាគេហទំព័រ

កំពុងទស្សនា
:
1
ថ្ងៃនេះ
:
1918
ម្សិលមិញ
:
3923
សប្តាហ៍នេះ
:
09859
ខែនេះ
:
0122714
សរុប
:
003243578