ព័ត៌មានថ្មីៗ

ក្រុមសហគមន៍ទី១ប្រចាំស្រុកប្រាសាទបាគងអនុញ្ញាតឱ្យប្រជាពលរដ្ឋ២គ្រួសារសាងសង់បង្គន់អនាម័យនិងដូរដំបូលផ្ទះ

បានផ្សាយនៅ ថ្ងៃទី 22 ខែ មករា ឆ្នាំ2016 01:54 PM ដោយ ៖ អាជ្ញាធរជាតិអប្សរា
នាព្រឹកថ្ងៃទី២២ ខែមករា ឆ្នាំ២០១៦ ក្រុមការងារសហគមន៍ទី១ប្រចាំស្រុកប្រាសាទបាគង ដឹកនាំដោយឯកឧត្តម សុខ លក្ខិណា ទីប្រឹក្សាអាជ្ញាធរជាតិអប្សរា បានចុះទៅពិនិត្យទីតាំងស្នើរសុំធ្វើបង្គន់អនាម័យនិងប្តូរដំបូលផ្ទះរបស់ប្រជាពលរដ្ឋ២គ្រួសារនៅភូមិតាប្រាក់ ឃុំមានជ័យ ស្រុកប្រាសាទបាគង ខេត្តសៀមរាប។

ប្រជាពលរដ្ឋចំនួន២គ្រួសារ គឺលោក អ៊ូ មោង បានដាក់ពាក្យស្នើសុំមកអាជ្ញាធរជាតិអប្សរា ដើម្បីធ្វើបង្គន់សម្រាប់ប្រើប្រាស់ដែលមានទំហំ២ម៉ែត្រx២.៦ម៉ែត្រ។ ឯលោក សាំង ត្រឹម បានស្នើសុំប្តូរដំបូលផ្ទះចាស់ធ្វើពីស័ង្កសីដែលធ្លុះធ្លាយជាច្រើនកន្លែង ដើម្បីដាក់ដំបូលក្បឿងវិញ។

ឯកឧត្តម សុខ លក្ខិណា ប្រធានសហគមន៍ប្រចាំស្រុកប្រាសាទបាគងបញ្ជាក់ថា ដោយអ្នកជំនាញបានពិនិត្យឃើញថា ម្ចាស់សំណង់ខាងលើដែលបានដាក់ស្នើសុំមក សុទ្ធតែជាប្រជាពលរដ្ឋចាស់ ដែលរស់នៅក្នុងឧទ្យានរលួសយូរយារណាស់មកហើយ ព្រមទាំងមានឯកសារគ្រប់គ្រាន់ ទើបថ្នាក់ដឹកនាំបានអនុញ្ញាតតាមសំណើភ្លាមៗ ដើម្បីសម្រួលដល់ការរស់នៅរបស់ប្រជាពលរដ្ឋផង និងលើកទឹកចិត្តពួកគាត់ដែលគោរពច្បាប់ និងគោលការណ៍អភិរក្សបេតិកភណ្ឌ។

បន្ទាប់ពីទទួលបានការអនុញ្ញាត ប្រជាពលរដ្ឋទាំងពីរគ្រួសារបានសម្តែងការអរគុណដល់អាជ្ញាធរជាតិអប្សរាដែលតែងតែយល់ដល់ទុក្ខធុរៈនិងសេចក្ដីត្រូវការរបស់ប្រជាពលរដ្ឋដែលរស់នៅក្នុងតំបន់ការពារឧទ្យានអង្គរ ក្នុងការសាងសង់ដើម្បីរស់នៅនិងប្រកបរបរផ្សេងៗ។

គួររំឭកថា ដើម្បីជួយសម្រួលដល់ការស្នើសុំរបស់ប្រជាពលរដ្ឋ និងដើម្បីដឹងសុខទុក្ខរបស់ប្រជាពលរដ្ឋជាប្រចាំនោះ អាជ្ញាធរជាតិអប្សរាបានបង្កើតក្រុមការងារសហគមន៍ ដែលមានគ្រប់នាយកដ្ឋានជំនាញរបស់អាជ្ញាធរជាតិអប្សរា ចុះតាមមូលដ្ឋានប្រជាពលរដ្ឋជាប្រចាំ។ ក្រុមការងារនេះតែងផ្សព្វផ្សាយអំពីច្បាប់ ការអប់រំបេតិកភណ្ឌ និងការងារសំខាន់ៗរបស់អាជ្ញាធរជាតិអប្សរា ជាពិសេស ក្រុមនេះតែងដោះស្រាយនូវរាល់សំណូមពររបស់ប្រជាពលរដ្ឋនៅនឹងកន្លែងភ្លាមៗ ចំពោះសំណើតូចៗដូចជា ធ្វើបង្គន់ តសំយ៉ាបផ្ទះ ឬជួសជុលខ្នាតតូចជាដើម។ ចំពោះសំណើធំៗដូចជា ការរើដំបូល ផ្តូរទីតាំងផ្ទះ ឬសង់ផ្ទះថ្មីជំនួសផ្ទះចាស់ជាដើម ក្រុមការងារសហគមន៍តែងនាំយកសំណើទាំងនោះមកជូនថ្នាក់ដឹកនាំពិនិត្យ និងសម្រេច៕




ក្រុមការងារសហគមន៍ប្រចាំស្រុកប្រាសាទបាគងដឹកនាំដោយ ឯកឧត្តម សុខ លក្ខិណា ទីប្រឹក្សាអាជ្ញាធរជាតិអប្សរា និងជាប្រធានក្រុមការងារសហគមន៍ប្រចាំស្រុកប្រាសាទបាគង បានចុះពិនិត្យ លទ្ធភាពជាក់ស្តែងការជួសជុលទំនប់ទឹកប្រវែង ១៦ម x ១២ម ជម្រៅ ៧ម ដែលបានដាច់ខូចខាតកាលពីឆ្នាំ២០១៣ ដោយគ្រោះទឹកជំនន់។ ការចុះពិនិត្យនេះប្រព្រឹត្តទៅកាលពីថ្ងៃទី០៥ ខែមេសា ឆ្នាំ២០១៦ ដោយមានការចូលរួមពីនាយកដ្ឋានជំនាញពាក់ព័ន្ធនានានៃអាជ្ញាធរជាតិអប្សរា និងលោក ស៊ត់ ដន ជាមេភូមិត្រាច តំណាងឱ្យប្រជាពលរដ្ឋ។
ប្រជាពលរដ្ឋពីរគ្រួសារដែលមានផ្ទះនៅជាប់គ្នា ស្ថិតនៅក្នុងភូមិតាស្នេហ៍ ឃុំដូនកែវ ស្រុកពួក ដែលរងគ្រោះដោយសារភ្លើងឆាបឆេះផ្ទះ បានទទួលអំណោយសង្គ្រោះបឋមរបស់ឯកឧត្តមបណ្ឌិតសភាចារ្យ សុខ អាន ឧបនាយកដ្ឋមន្ត្រី រដ្ឋមន្ត្រីទទួលបន្ទុកទីស្តីការគណៈរដ្ឋមន្ត្រី និងជាប្រធានអាជ្ញាធរជាតិអប្សរា។
ក្រុមការងារសហគមន៍ទី១ នៃអាជ្ញាធរជាតិអប្សរាប្រចាំស្រុកប្រាសាទបាគង នៅព្រឹកថ្ងៃទី២៩ខែមីនាឆ្នាំ២០១៦នេះបាននាំយកនូវសម្ភារៈ និងគ្រឿងបរិភោគមួយចំនួន ដែលជាអំណោយដ៏ថ្លៃថ្លារបស់ឯកឧត្តមបណ្ឌិតសភាចារ្យ សុខ អាន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីទទួលបន្ទុកទីស្តីការគណៈរដ្ឋមន្ត្រី និងជាប្រធានអាជ្ញាធរជាតិអប្សរា និងលោកជំទាវ ទៅចែកជូនគ្រួសារដែលរងគ្រោះដោយអគ្គិភ័យ ភ្លើងឆេះផ្ទះស្ថិតនៅក្នុងភូមិស្ទឹង ឃុំបាគង ស្រុកប្រាសាទបាគង ខេត្តសៀមរាប។
ក្រុមការងារសហគមន៍ក្រុមទី១របស់អាជ្ញាធរជាតិអប្សរា ប្រចាំក្រុងសៀមរាប កាលពីព្រឹក ថ្ងៃទី២៤ ខែមីនា ឆ្នាំ២០១៦ បានបន្តចុះដោះស្រាយបញ្ហារបស់ប្រជាពលរដ្ឋ ដែលបានស្នើសុំជួសជុលផ្ទះ ធ្វើបង្គន់ និងសាងសង់សំណង់ចាំបាច់ផ្សេងៗ របស់ពួកគាត់ ព្រមទាំងសុំជួសជុលផ្លូវក្នុងភូមិជាដើម។ល។
អំណោយជាសម្ភារៈប្រើប្រាស់រួមទាំងអង្ករចំនួន៥គីឡូក្រាម ដែលផ្តល់ជូនដោយអង្គការសប្បុរសធម៌ជប៉ុន ក្តីសង្ឃឹមនៃកម្ពុជា (Hope of Cambodia) ត្រូវបានចែកជូនដល់ប្រជាពលរដ្ឋចំនួន២៦០ គ្រួសារ មកពីភូមិចំនួន១០ ក្នុងឃុំលាងដៃ និងឃុំស្វាយចេក ស្រុកអង្ករធំ នៅព្រឹកថ្ងៃទី១៧ ខែកុម្ភៈឆ្នាំ២០១៦។
ដើមដំបូងមុន123456បន្ទាប់ចុងក្រោយ

ប្រសាសន៍លោកជំទាវប្រធានអាជ្ញាធរជាតិអប្សរា

មតិស្វាគមន៍ឯកឧត្តមអគ្គនាយកអាជ្ញាធរជាតិអប្សរា

ការព្យាករណ៍​អាកាសធាតុ

ក្រមប្រតិបត្តិអង្គរ / Angkor Code of Conduct (Width = 230)

វីដេអូក្រមប្រតិបត្តិអង្គរ

អ្នកទស្សនាគេហទំព័រ

កំពុងទស្សនា
:
4
ថ្ងៃនេះ
:
0206
ម្សិលមិញ
:
3845
សប្តាហ៍នេះ
:
20741
ខែនេះ
:
0133596
សរុប
:
003254460