ព័ត៌មានថ្មីៗ

វត្តរលួស ៖ សម័យនេះយុវជនខ្មែរពុំសូវចង់បួស

បានផ្សាយនៅ ថ្ងៃទី 18 ខែ មករា ឆ្នាំ2016 03:49 PM ដោយ ៖ អាជ្ញាធរជាតិអប្សរា
វត្តព្រះស្នេហាបរិច្ឆត្តព្រឹក្ស ហៅវត្តរលួស ស្ថិតនៅភូមិរលួស ឃុំរលួស ស្រុកប្រាសាទបាគង ខេត្តសៀមរាប និងជាវត្តដែលមានអាយុកាលយូរលង់ដែរហើយ។ ដោយការវិវត្តនៃសម័យកាល ធ្វើឲ្យព្រះវិហារដ៏ល្អមួយ មានភាពទ្រុឌទ្រោមដោយច្រើនអន្លើ តែពុំទាន់មានការជួសជុលកែលម្អឡើងវិញនៅឡើយ។ មិនត្រឹមតែព្រះវិហារដែលទ្រុឌទ្រោម និងប្រែប្រួលទៅតាមកាលវេលាប៉ុណ្ណោះទេ រីឯចំនួនព្រះសង្ឃ និងការសិក្សាសាលាពុទ្ធិកបឋមសិក្សាក្នុងវត្ត ក៏មានការប្រែប្រួលទៅតាមសម័យកាលផងដែរ ។

ព្រះតេជៈគុណ ញ៉ូង ផៃ ជាព្រះគ្រូចៅអធិការ និងជាព្រះអនុគណស្រុកប្រាសាទបាគង ដែលមានព្រះជន្មាយុ ៧០ព្រះវស្សា បានមានព្រះថេរដីកាថា ព្រះវិហារវត្តនេះ មានអាយុកាលច្រើនរយឆ្នាំហើយ ដោយពុំមានការកំណត់ច្បាស់លាស់នូវកាលបរិច្ឆេទនៃការសាងសង់ ព្រោះឯកសារពាក់ព័ន្ធទាំងអស់ត្រូវបានបាត់បង់អស់ក្នុងអំឡុងពេលសង្គ្រាម “ព្រះវិហារនេះ ចូលរយឆ្នាំទៅហើយ នៅប្រើប្រាស់រាល់ថ្ងៃ អាត្មាមកវិញ(ត្រឡប់មកវិញក្រោយពេលសង្គ្រាម)ជួសជុលចំហៀងទាំងសងខាង ធ្លាក់ ជញ្ជាំងខាងជើង ធ្លាក់ជញ្ជាំងខាងត្បូង មើល៍ធ្លាក់សំយាបអស់។ វាទ្រុឌទ្រោមហើយ មិនទាន់បានធ្វើ ព្រោះអត់លទ្ធភាព ប៉ុន្ដែថា វាមិនទាន់ទ្រុឌទ្រោម រហូតដល់មិនហ៊ានចេញចូលនោះទេ វានៅអាចចេញចូលប្រព្រឹត្តទៅបាន”

ក្នុងន័យមិនខុសគ្នាដែរ ចំនួនព្រះសង្ឃគង់នៅក្នុងវត្តរលួសនេះ ក៏ដូចជាវត្តនានា មានការប្រែប្រួលផងដែរ គឺកំពុងឈានទៅរកការថយចុះយ៉ាងសន្សឹមៗ ពីមួយឆ្នាំទៅមួយឆ្នាំ ដោយសារកង្វះធនធានកុលបុត្រដែលមានសទ្ធាជ្រះថ្លាក្នុងការសាងផ្នូស។ ម្យ៉ាងទៀត កត្តាសង្គមបច្ចុប្បន្ន កំពុងជឿនលឿន ដោយសម្ភារៈនិយមផង ទើបធ្វើឲ្យយុវជនងាកមុខចេញពីវត្តអារាម ហើយបែរមករកសង្គមថ្មី។ ព្រះតេជគុណ ក៏បានបញ្ជាក់ថា “ពីមុនវាកើន ដល់មកឆ្នាំ២០១០ដល់២០១៣កន្លងនេះ កាន់តែធ្លាក់កូដ អត់មានសង្ឃ អស់សមាជិកសង្ឃ។ កាលទើបនឹងរំដោះបាន ឆ្នាំ៧៩-៨០ អាត្មាកាន់ការងារនេះ ព្រះសង្ឃច្រើន ដល់ក្រោយមកទៀត គេរៀបចំឃុំស្រុកបាន គេបំបែកៗ រហូតមកដល់សព្វថ្ងៃនេះ ព្រះសង្ឃក្នុងស្រុកក៏ចេះតែធ្លាក់កូដអស់ទៅ”

ទន្ទឹមនឹងការខ្វះធនធានព្រះសង្ឃ ការសិក្សាផ្នែកសាលាពុទ្ធិកបឋមសិក្សា ដែលជាគ្រឹះសំខាន់នៃចំណេះដឹងផ្លួវព្រះពុទ្ធសាសនា ក៏មានការថមថយផងដែរ គឺមានការខ្វះខាតទាំងសមណសិស្ស និងគ្រូបង្រៀន “សិស្សមិនកើនដូចមុន កាលមុនធ្វើសាលាពុទ្ធិកៈនេះ សិស្សច្រើន ឥឡូវមានតែសាលាអត់សូវមានសិស្ស”

ថ្វីត្បិតតែសម័យនេះ ទំនៀមទម្លាប់ ការគោរពប្រតិបត្ត ឬចំនួនព្រះសង្ឃ ថយចុះ តែព្រះសង្ឃនិងពុទ្ធបរិស័ទក្នុងវត្តនេះ តែងតែគោរពប្រតិបត្ត តាមលំនាំពីមុនដដែល។ ព្រះតេជគុណ បានខិតខំដឹកនាំ និងបង្កើតឲ្យមានការបង្ហាត់បង្រៀនតាមវត្តក្នុងស្រុកប្រាសាទបាគងនេះ មិនឲ្យអាក់ខាននោះឡើយ បើទោះបីជាកត្តាសង្គមបច្ចុប្បន្ន ធ្វើឲ្យយុវជនពុំសូវចាប់អារម្មណ៍លើការចូលទៅសិក្សាក្នុងវត្ត ឬចូលសាងផ្នួសក៏ដោយ។ បច្ចុប្បន្ន ព្រះសង្ឃគង់នៅក្នុងវត្តរលួសមានចំនួន១៥ព្រះអង្គ និងព្រះសង្ឃក្នុងឃុំរលួសទាំងអស់ កំពុងសិក្សាសាលាពុទ្ធិកបឋមសិក្សា ចាប់ពីថ្នាក់ទីមួយដល់ថ្នាក់ទីបី។




អាជ្ញាធរជាតិអប្សរា និងសហការជាមួយនឹងអង្គការទេសចរណ៍ពិភពលោក (UNWTO) រៀបចំវគ្គបណ្តុះបណ្តាលក្រោមប្រធានបទ"ការគ្រប់គ្រង និងការបកស្រាយព័ត៌មាននៅក្នុងរមណីយដ្ឋានអង្គរ បេតិកភណ្ឌពិភពលោក"។ វគ្គបណ្តុះបណ្តាលនេះ នឹងផ្តល់ឱកាសដល់មគ្គុទ្ទេសក៏ទេសចរណ៍កម្ពុជាចំនួន ២០នាក់ដែលកំពុងបំពេញការងារនៅរមណីយដ្ឋានទេសចរណ៍វប្បធម៌ ចូលរួមក្នុងវគ្គបណ្តុះបណ្តាលខាងលើចំនួន ០៩ថ្ងៃ ចាប់ពីថ្ងៃទី ១២ ដល់ថ្ងៃទី ២០ ខែ មិថុនា ឆ្នាំ២០១៦ នៅម៉ាកាវ សាធារណរដ្ឋប្រជាមានិតចិន។
បុណ្យឆាកមហាបង្សុកូល
( ថ្ងៃទី 19 ខែ មិនា ឆ្នាំ2016 )
នៅក្នុងតំបន់អង្គរមានពិធីបុណ្យសាសនា និងទំនៀមទម្លាប់ប្រពៃណីបុរាណខ្មែរយ៉ាងច្រើន ដែលជាកេរដំណែលរបស់ដូនតាខ្មែរពីបុរាណបានបន្សល់ទុកសម្រាប់កូនចៅជំនាន់ក្រោយ។ ក្នុងចំណោមបុណ្យទាំងនោះ មានបុណ្យមួយឈ្មោះថា បុណ្យឆាកមហាបង្សុកូលដែលអ្នកភូមិក្រវ៉ាន់តែងតែប្រារព្ធធ្វើ ហើយបុណ្យនេះទៀត មិនមែនធ្វើជាលក្ខណៈបុណ្យភូមិទេ គឺគេធ្វើជាលក្ខណៈគ្រួសារ។
នៅថ្ងៃទី១៥ ខែមីនា ឆ្នាំ២០១៦នេះ អាជ្ញាធរជាតិអប្សរាបានចុះហត្ថលេខាលើកិច្ចសន្យាស្តីពីការជួសជុលសារមន្ទីរព្រះនរោត្តមសីហនុអង្គរ ជាមួយមូលនិធិក្លឹប១%នៃក្រុមហ៊ុនអ៊ីអុង និងសាកលវិទ្យាល័យសូហ្វ៊ីយ៉ា។ ពិធីនេះប្រារព្ធឡើង ក្រោមអធិបតីភាពឯកឧត្តមបណ្ឌិត ស៊ុំ ម៉ាប់ អគ្គនាយកអាជ្ញាធរជាតិអប្សរា លោក Hiroshi Yokoo ប្រធានក្រុមប្រឹក្សាភិបាលនិងជាប្រធានក្លឹបមូលនិធិអ៊ីអ៊ីង និងលោកសាស្រ្តាចារ្យ Yoshiaki Ishizawa ប្រធានមជ្ឈមណ្ឌលអាស៊ីសិក្សាស្រាវជ្រាវ និងបណ្តុះបណ្តាលធនធានមនុស្សនៃសាកលវិទ្យាសូហ្វីយ៉ា។
រសៀលថ្ងៃទី១០ ខែមីនា ឆ្នាំ២០១៦ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន បានដឹកនាំគណ:ប្រតិភូកាកបាទក្រហមកម្ពុជា ធ្វើទស្សនកិច្ចសារមន្ទីរសព្វទស្សន៍អង្គរ។ មានវត្តមានទទួល សម្តេចកិត្តិព្រឹទ្ធបណ្ឌិត និងគណ:ប្រតិភូទាំងអស់គឺ ឯកឧត្តមបណ្ឌិត ឃឹម ប៊ុនសុង អភិបាលនៃគណ:អភិបាលខេត្តសៀមរាប ឯកឧត្តមបណ្ឌិត ស៊ុំ ម៉ាប់ អគ្គនាយកអាជ្ញាធរជាតិអប្សរា ថ្នាក់ដឹកនាំ មន្ត្រីបុគ្គលិក របស់សាលាខេត្តសៀមរាប និងអាជ្ញាធរជាតិអប្សរាជាច្រើនរូបទៀត។ 
ដើមដំបូងមុន12345...1213បន្ទាប់ចុងក្រោយ

ប្រសាសន៍លោកជំទាវប្រធានអាជ្ញាធរជាតិអប្សរា

ការព្យាករណ៍​អាកាសធាតុ

ក្រមប្រតិបត្តិអង្គរ / Angkor Code of Conduct (Width = 230)

វីដេអូក្រមប្រតិបត្តិអង្គរ

អ្នកទស្សនាគេហទំព័រ

កំពុងទស្សនា
:
3
ថ្ងៃនេះ
:
1229
ម្សិលមិញ
:
14863
សប្តាហ៍នេះ
:
87335
ខែនេះ
:
0219461
សរុប
:
009688218