ព័ត៌មានថ្មីៗ

គ្រាប់ពូជដំណាំកសិកម្ម និងសៀវភៅស្តីពីកសិកម្ម ត្រូវបានអាជ្ញាធរជាតិអប្សរាប្រគល់ជូនប្រជាពលរដ្ឋភូមិរុនតាឯក

បានផ្សាយនៅ ថ្ងៃទី 18 ខែ មករា ឆ្នាំ2016 03:23 PM ដោយ ៖ អាជ្ញាធរជាតិអប្សរា

គ្រាប់ពូជដំណាំកសិកម្មចំនួន៨មុខ និងសៀវភៅស្តីពីបច្ចេកទេសកសិកម្មចំនួន៦មុខ ដែលនិយាយអំពីរបៀបចិញ្ចឹមគោ ចិញ្ចឹមជ្រូក ចិញ្ចឹមមាន់ ចិញ្ចឹមទា ចិញ្ចឹមក្រួច ត្រូវបាននាយកដ្ឋានអភិវឌ្ឍន៍កសិកម្ម និងសហគមន៍នៃអាជ្ញាធរជាតិអប្សរា ចែកជូនប្រជាពលរដ្ឋគំរូចំនួន៣៨គ្រួសារ ដែលកំពុងរស់នៅក្នុងភូមិធម្មជាតិរុនតាឯក នៅព្រឹកថ្ងៃទី១៨ ខែមករា ឆ្នាំ២០១៦។

លោក ចាន់ វឌ្ឍនា ប្រធាននាយកដ្ឋានអភិវឌ្ឍន៍កសិកម្ម និងសហគមន៍ថ្លែងថា គ្រាប់ពូជ និងសៀវភៅទាំងនេះ ជាអំណោយដែលក្រុមការងារបានទាក់ទងស្នើសុំទៅក្រសួងកសិកម្ម ដើម្បីមកចែកជូនប្រជាពលរដ្ឋនៅទីនេះ សម្រាប់ជាទុន និងបង្កើនចំណេះដឹងផ្នែកកសិកម្ម។ វាជាគ្រាប់ពូជដែលអ្នកជំនាញកសិកម្មបានចម្រាញ់យ៉ាងល្អ និងសមស្របតាមតម្រូវការទីផ្សារជាក់ស្តែង។ ចំណែកសៀវភៅបច្ចេកទេសកសិកម្មវិញ ជាសៀវភៅណែនាំខ្លីៗ មានរូបភាព និងអក្សរតិចតួចដែលអាចជួយជាស្មារតីដល់កសិករបាន។

អនុប្រធាននាយកដ្ឋានអភិវឌ្ឍន៍កសិកម្ម និងសហគមន៍ លោក ស៊ឹម ថន ក៏បានណែនាំដល់ប្រជាពលរដ្ឋអំពីរបៀបប្រើប្រាស់ពូជ និងសៀវភៅនេះផងដែរ។ ជាមួយគ្នានេះ លោក ក៏បានលើកឡើងថា បច្ចុប្បន្នអាជ្ញាធរជាតិអប្សរា កំពុងអនុវត្តគោលការណ៍អភិវឌ្ឍន៍សហគមន៍ចំនួន១០ចំណុច មានដូចជា ការជំរុញកសិកម្មបែបធម្មជាតិ ការចូលរួមគាំទ្រទាំងទុន សម្ភារៈ និងចំណេះដឹងផ្នែកកសិកម្ម ការលើកកម្ពស់វិស័យសុខាភិបាល និងផ្តល់មុខរបរជូនសហគមន៍ជាដើម។

អ្នកស្រី លឿម សុគីម ជាប្រជាពលរដ្ឋមកពីស្រុកបាគង ដែលបានមករស់នៅក្នុងភូមិធម្មជាតិរុនតាឯករយៈពេលជាង៥ឆ្នាំមកហើយបញ្ជាក់ថា អ្នកស្រីរីករាយណាស់ដែលបានទទួលគ្រាប់ពូជ និងសៀវភៅបច្ចេទេសកសិកម្មនេះ។ អ្នកស្រីបញ្ជាក់ថា "ខ្ញុំចង់ចិញ្ចឹមគោ និងមាន់។ ពីមុនក៏ខ្ញុំធ្លាប់ចិញ្ចឹមមាន់ដែរ តែជួនបានផល ជួនក៏ឈឺងាប់ ព្រោះយើងចិញ្ចឹមតាមទម្លាប់ មិនសូវចេះ។ ឥឡូវបានក្រុមអប្សរាមកជួយពន្យល់ចឹងទៅ បានផលល្អលែងងាប់ទៀត។ ខ្ញុំឮថា ខាងអប្សរានឹងយកមេគោមកប្រវាស់ជូនប្រជាជន។ ខ្ញុំនឹងសាកល្បងចិញ្ចឹមគោថែមទៀត"














ថ្នាក់ដឹកនាំអាជ្ញាធរជាតិអប្សរា ដឹកនាំដោយឯកឧត្តមបណ្ឌិត ស៊ុំ ម៉ាប់ នៅព្រឹកថ្ងៃទី៨ ខែមីនា ឆ្នាំ២០១៦កន្លងទៅនេះ បានចុះពិនិត្យការងារ និងស្តាប់បទបង្ហាញលទ្ធផលកសិកម្មគំរូ ដែលបង្ហាញដោយអ្នកជំនាញកសិកម្មនៃគម្រោងអភិវឌ្ឍន៍ភូមិធម្មជាតិរុនតាឯក។ ការបង្ហាញលទ្ធផលសាកល្បងនេះ គឺដើម្បីឲ្យប្រជាពលរដ្ឋងាយស្រួលធ្វើការសម្រេចជ្រើសរើសប្រភេទដំណាំ និងបច្ចេកទេសទៅអនុវត្តនៅក្នុងដីរបស់ខ្លួន។ ដំណាំកសិកម្មគំរូដែលអ្នកជំនាញកំពុងអនុវត្តសាកល្បង លើដីគំរូមានដូចជា ត្រកួន ពោត ស្ពៃ ឪឡឹក ត្រប់វែង ឃ្លោក ត្រឡាច។ល។
បន្ទាប់ពីមានការស្ម័គ្រចិត្តទៅរស់នៅភូមិធម្មជាតិរុនតាឯកដើម្បីកសាងជីវភាពគ្រួសារថ្មី ប្រជាជនទាំងអស់ត្រូវទទួលបានការយកចិត្តទុកដាក់យ៉ាងខ្លាំងពីសំណាក់អាជ្ញាធរជាតិអប្សរាទាំងផ្នែកសុខុមាលភាព សាសនា សន្តិសុខ មុខរបរ ជំនាញវិជ្ជាជីវៈ មានប្រាក់ចំណូលដើម្បីលើកស្ទួយជីវភាពរស់នៅរបស់ប្រជាជនបានល្អប្រសើរ ជាពិសេសនឹងរៀបចំទីនេះឱ្យក្លាយជាកន្លែងផ្គត់ផ្គង់កសិកម្មធម្មជាតិ និងរមណីយដ្ឋានទេសចរណ៍ធម្មជាតិ។
ដើម្បីថែរក្សាទំនៀមទម្លាប់ប្រពៃណីរបស់អ្នកស្រុកអង្គរ ដែលបានស្ម័គ្រចិត្តទៅរស់នៅភូមិធម្មជាតិរុនតាឯក អាជ្ញាធរជាតិអប្សរាបានគិតគូរកសាងទីកន្លែងសម្រាប់គោរពបូជា និងធ្វើកិច្ចពិធីផ្សេងៗ។ ក្នុងន័យនេះហើយ ដោយទទួលបានការឯកភាពគាំទ្រពីឯកឧត្តមបណ្ឌិតសភាចារ្យ សុខ អាន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីទទួលបន្ទុកទីស្តីការគណៈរដ្ឋមន្ត្រី និងជាប្រធានអាជ្ញាធរជាតិអប្សរា សាឡុំមានទំហំប្រមាណ៨ម៉ែត្រx១៤ម៉ែត្រ ធ្វើពីថ្ម ប្រក់ដំបូលក្បឿងតាមរចនាប័ទ្មខ្មែរ ត្រូវបានកសាងឡើង ដើម្បីឱ្យអ្នកភូមិមានទីកន្លែងសមរម្យសម្រាប់រៀបចំពិធីសាសនាតាមទម្លាប់និងការជួបជុំផ្សេងៗ។
ពិធីសែនក្រុងពាលីសាងសង់សាឡុំ នៅភូមិធម្មជាតិរុនតាឯកដែលមានទីតាំងនៅខាងលិចមាត់បឹងជាលា ដើម្បីទុកជាទីសក្ការបូជារបស់ពុទ្ធសាសនិកដែលរស់នៅក្នុងភូមិនេះ បានប្រារព្ធឡើងនៅព្រឹកថ្ងៃទី២៣ ខែមករា ឆ្នាំ២០១៦ ត្រូវនឹងថ្ងៃ១៥កើត ខែបុស្ស ឆ្នាំមមែ ក្រោមការដឹកនាំរបស់ព្រះគ្រូឥន្ទបាលី កែវ អាន ព្រះវិន័យធរ អនុគណក្រុងនិងជាព្រះគ្រូចៅអធិការវត្តអង្គរខាងត្បូង។
ប្រជាពលរដ្ឋចំនួន៦គ្រួសារ ដែលបានស្ម័គ្រចិត្តចាប់ឆ្នោតទៅរស់នៅភូមិធម្មជាតិរុនតាឯក នាព្រឹកថ្ងៃទី១២ ខែមករា ឆ្នាំ២០១៦នេះ បានមកទទួលថវិកាចំនួន២១លានរៀលក្នុងមួយគ្រួសារ ពីអាជ្ញាធរជាតិអប្សរា ដើម្បីសាងសង់ផ្ទះ នៅភូមិធម្មជាតិរុនតាឯក។
ដើមដំបូងមុន1234បន្ទាប់ចុងក្រោយ

ប្រសាសន៍លោកជំទាវប្រធានអាជ្ញាធរជាតិអប្សរា

មតិស្វាគមន៍ឯកឧត្តមអគ្គនាយកអាជ្ញាធរជាតិអប្សរា

ការព្យាករណ៍​អាកាសធាតុ

ក្រមប្រតិបត្តិអង្គរ / Angkor Code of Conduct (Width = 230)

វីដេអូក្រមប្រតិបត្តិអង្គរ

អ្នកទស្សនាគេហទំព័រ

កំពុងទស្សនា
:
6
ថ្ងៃនេះ
:
5801
ម្សិលមិញ
:
11641
សប្តាហ៍នេះ
:
88330
ខែនេះ
:
0346791
សរុប
:
004036207