ព័ត៌មានថ្មីៗ

ទីលានបដិសណ្ឋារកិច្ចមុខប្រាសាទអង្គរវត្ត អាចនឹងបញ្ចប់ការសាងសង់នៅក្នុងឆ្នាំ២០១៦នេះ

បានផ្សាយនៅ ថ្ងៃទី 16 ខែ មករា ឆ្នាំ2016 08:40 PM ដោយ ៖ អាជ្ញាធរជាតិអប្សរា

ទីលានបដិសណ្ឋារកិច្ច ឬហៅថា Parvis តាមភាសាបារាំង នៅមុខប្រាសាទអង្គរវត្តអាចនឹងបញ្ចប់ការសាងសង់រួចរាល់នៅក្នុងឆ្នាំ២០១៦នេះ។

ទីលានបដិសណ្ឋារកិច្ចនេះនឹងរៀបចំឲ្យមានកន្លែងចតយានយន្ត កន្លែងផ្តល់ព័ត៌មាន កន្លែងភ្ញៀវអាចឈប់សម្រាកមុននឹងធ្វើដំណើរកម្សាន្ត ឬអាចចូលជ្រកពេលមានភ្លៀងធ្លាក់ជាដើម ព្រមទាំងមានកន្លែងលក់វត្ថុអនុស្សាវរីយ៍ផងដែរ។ តាមប្រសាសន៍ ឯកឧត្តម អ៊ុក សុមេត្ត ប្រធានគណៈកម្មការសាងសង់ទីលានបដិសណ្ឋារកិច្ចមុខប្រាសាទអង្គរវត្ត នៅព្រឹកថ្ងៃទី១៦ ខែមករា ឆ្នាំ២០១៦ ថាមុននឹងឈានដល់ការរៀបចំទីលានបដិសណ្ឋារកិច្ចនេះ ក្រុមការងារបានចំណាយពេលសិក្សាផ្នែកបុរាណវិទ្យារួចរាល់ហើយ ដោយមិនមានអ្វីប៉ះពាល់ដល់បេតិកភណ្ឌនោះទេ។ ម្យ៉ាងទៀត គម្រោងនេះក៏បានឆ្លងកាត់យោបល់របស់គណៈកម្មាធិការអាយស៊ីស៊ី-អង្គរ និងអង្គការយូណេស្កូហើយដែរ។ “យើងស្ថិតនៅក្នុងច្បាប់របស់បេតិកភណ្ឌពិភពលោក យើងធ្វើត្រូវគោរពទៅតាមការណែនាំ ស្របតាមច្បាប់របស់បេតិកភណ្ឌពិភពលោក”។ ម្យ៉ាងនៅទីនេះ (ទីលានមុខអង្គរវត្ត) ក៏ធ្លាប់មានអូតែលមួយ ដែលមានឈ្មោះថា អ៊ែហ្រ្វង់អូតែល។ ការសាងសង់អូតែលនេះ ក៏គេបានសិក្សារួចម្តងមកហើយ។ យើងសាងសង់លើកន្លែងចាស់ប៉ុណ្ណោះ តែយើងក៏បានសិក្សាផ្នែកបុរាណវិទ្យាបន្ថែមទៀតដែរ ដើម្បីបញ្ជៀសការប៉ះពាល់ដល់បេតិកភណ្ឌវប្បធម៌។ បើគម្រោងនេះ មិនមានឧបសគ្គ ឬចំណោទអ្វីទេ តាមល្បឿនសព្វថ្ងៃនេះ គម្រោងអាចនឹងបញ្ចប់នៅក្នុងឆ្នាំ២០១៦នេះ”។

និយាយពីអត្ថប្រយោជន៍នៃទីលានបដិសណ្ឋារកិច្ចនេះ ឯកឧត្តមបញ្ជាក់ថា ការរៀបចំទីលាននេះ គឺគោលដៅរក្សានូវសណ្តាប់ធ្នាប់ សុវត្ថិភាពភ្ញៀវទេសចរ និងធ្វើឲ្យអង្គរសក្តិសមជាសម្បត្តិបេតិកភណ្ឌពិភពលោក ដែលមានកន្លែងចតត្រឹមត្រូវ។ “យើងនឹងរៀបចំកន្លែងហ្នឹងឲ្យសមជាបេតិកភណ្ឌពិភពលោក ព្រោះបេតិកភណ្ឌពិភពលោកគេស្អាតណាស់... ចឹងរៀបចំឲ្យមានចរាចរផ្លូវដើរ ផ្លូវឡាន កន្លែងលក់ដូរ។ រាល់ថ្ងៃបើភ្លៀង តើភ្ញៀវទៅជ្រកកន្លែងណា? មានតែទៅជ្រកក្រោមដើមឈើ ចុះបើមែកឈើបាក់ ឬដើមឈើរលំនឹងទៅជាយ៉ាងណា? ទី១ យើងគិតពីសុវត្ថិភាពរបស់អ្នកមើលអង្គរវត្ត ទី២ ការសម្រួលសេវាកម្មឲ្យបានស្រួល ដូចជា មានកន្លែងសម្រាកកាហ្វេ មានកន្លែងលក់វត្ថុអនុស្សាវរីយ៍តិចតួច មានកន្លែងលក់សៀវភៅ។ អ្នកទេសចរអាចមើលក្នុងហ្នឹង អាចទិញរបស់របរបានក្នុងហ្នឹង គេអាចដឹងព័ត៌មានខ្លះៗមុននឹងទៅទស្សនា ជាពិសេស គឺធ្វើឲ្យភ្ញៀវទេសចរមានកម្រិតខ្ពស់ ក្នុងការមកទស្សនាអង្គរហ្នឹង។

ទោះជាយ៉ាងនេះក្តី ឯកឧត្តមបញ្ជាក់ថា នៅមុខប្រាសាទបេតិកភណ្ឌពិភពលោក មិនមែនជាចំណតរថយន្តទេ ហើយក៏មិនមែនជាផ្សារទំនើបដែរ។ ដូច្នេះ នាពេលអនាគតយើងនឹងរកទីកន្លែងណាដែលឆ្ងាយពីទីនេះ ជាកន្លែងចំណតរថយន្ត។ ទីនេះ ទុកជាកន្លែងចតរថយន្តតូចៗ និង លក់វត្ថុអនុស្សាវរីយ៍តូចៗ៕






ផ្លូវពីមុខប្រាសាទអង្គរវត្តទៅប្រាសាទបាយ័ន និងផ្លូវមិត្តភាពកម្ពុជា-កូរ៉េពីរខ្សែ ដែលត្រូវបានជួសជុលឡើងវិញដោយអាជ្ញាធរជាតិអប្សរាត្រូវបានសម្ពោធដាក់ឲ្យប្រើប្រាស់ជាផ្លូវការហើយ នាព្រឹកថ្ងៃទី៤ ខែមេសា ឆ្នាំ២០១៦នេះ។ ពិធីនេះធ្វើឡើងក្រោមអធីបតីភាពឯកឧត្តម សុខ សង្វារ អគ្គនាយករងអាជ្ញាធរជាតិអប្សរា និងជាតំណាងឯកឧត្តមបណ្ឌិត ស៊ុំ ម៉ាប់ អគ្គនាយកអាជ្ញាធរជាតិអប្សរា និងឯកឧត្តម ពៅ ពិសិដ្ឋ អភិបាលរងនៃគណៈអភិបាលខេត្តសៀមរាប។
អាជ្ញាធរជាតិអប្សរាបានចាប់ផ្តើមការងារជួសជុលផ្លូវមិត្តភាពកម្ពុជា-កូរ៉េ ជំហានទី១ខាងកើត ពីស្វាយធំទៅព្រះដាក់ ដែលមានប្រវែងសរុប១០.៣គីឡូម៉ែត្រ។ ក្រុមហ៊ុន ឃែរ ខនស្ត្រាក់សិន ជាអ្នកទទួលម៉ៅការលើការងារជួសជុលនេះ ដោយចាប់អនុវត្តពីថ្ងៃទី០១ ខែកុម្ភៈ និងបញ្ចប់ជាស្ថាពរនៅថ្ងៃទី០១ ខែឧសភា ឆ្នាំ២០១៦។
ផ្លូវក្រាលកៅស៊ូមួយខ្សែប្រវែង៤,២០០ម៉ែត្រ ចាប់ពីមុខប្រាសាទអង្គរវត្តទៅអាកាសយានដ្ឋានអន្តរជាតិសៀមរាប ដែលបានជួសជុលតាំងពីថ្ងៃទី២៨ ខែតុលា ឆ្នាំ២០១៥ ដោយក្រុមហ៊ុន រ៉ម ធូហួន នឹងត្រូវបញ្ចប់ការជួសជុលនៅដើមខែធ្នូ ឆ្នាំ២០១៥។ នេះជាការបញ្ជាក់របស់លោក ហេង គឹមលេង ប្រធាននាយកដ្ឋានទ្រទ្រង់បច្ចេកទេសនិងអន្តរវិស័យនៃអាជ្ញាធរជាតិអប្សរា។
ដើម្បីត្រៀមទទួលនូវកំណើនភ្ញៀវទេសចរ ដែលតែងតែកើនឡើងជាបន្តបន្ទាប់ អាជ្ញាធរជាតិអប្សរាក្រៅពីការអភិរក្ស និងជួសជុលប្រាង្គប្រាសាទ ក៏បានគិតគូរដល់ការរៀបចំហេដ្ឋារចនាសម្ព័ន្ធផ្សេងៗ សំដៅធ្វើយ៉ាងណាបង្កលក្ខណៈងាយស្រួលដល់ប្រជាពលរដ្ឋរស់នៅក្នុងតំបន់ ក៏ដូចជាភ្ញៀវទេសចរទាំងអស់ ដែលមកទស្សនារមណីយដ្ឋានអង្គរ។
ដើមដំបូងមុន12បន្ទាប់ចុងក្រោយ

ប្រសាសន៍លោកជំទាវប្រធានអាជ្ញាធរជាតិអប្សរា

មតិស្វាគមន៍ឯកឧត្តមអគ្គនាយកអាជ្ញាធរជាតិអប្សរា

ការព្យាករណ៍​អាកាសធាតុ

ក្រមប្រតិបត្តិអង្គរ / Angkor Code of Conduct (Width = 230)

វីដេអូក្រមប្រតិបត្តិអង្គរ

អ្នកទស្សនាគេហទំព័រ

កំពុងទស្សនា
:
7
ថ្ងៃនេះ
:
5819
ម្សិលមិញ
:
11641
សប្តាហ៍នេះ
:
88348
ខែនេះ
:
0346809
សរុប
:
004036225