ព័ត៌មានថ្មីៗ

អាជ្ញាធរជាតិអប្សរាប្រគល់ថវិកាជូនប្រជាពលរដ្ឋចំនួន៦គ្រួសារ ដើម្បីសង់ផ្ទះថ្មនៅភូមិធម្មជាតិរុនតាឯក

បានផ្សាយនៅ ថ្ងៃទី 12 ខែ មករា ឆ្នាំ2016 04:21 PM ដោយ ៖ អាជ្ញាធរជាតិអប្សរា

ប្រជាពលរដ្ឋចំនួន៦គ្រួសារ ដែលបានស្ម័គ្រចិត្តចាប់ឆ្នោតទៅរស់នៅភូមិធម្មជាតិរុនតាឯក នាព្រឹកថ្ងៃទី១២ ខែមករា ឆ្នាំ២០១៦នេះ បានមកទទួលថវិកាចំនួន២១លានរៀលក្នុងមួយគ្រួសារ ពីអាជ្ញាធរជាតិអប្សរា ដើម្បីសាងសង់ផ្ទះ នៅភូមិធម្មជាតិរុនតាឯក។

ពិធីប្រគល់ទទួលនេះ ធ្វើឡើងនៅទីស្នាក់ការអាជ្ញាធរជាតិអប្សរា ក្រោមអធិបតីភាពឯកឧត្តម ម៉ី ម៉ារ៉ាឌី ទីប្រឹក្សានៃអាជ្ញាធរជាតិអប្សរានិងជាប្រធានគម្រោងអភិវឌ្ឍន៍ភូមិធម្មជាតិរុនតាឯក លោក ភ័ន ផល្លា ប្រធាននាយកដ្ឋានរដ្ឋបាល និងជាអនុប្រធានគម្រោងអភិវឌ្ឍន៍ភូមិធម្មជាតិរុនតាឯក ដោយមានការចូលរួមពីមេធាវីនៃអាជ្ញាធរជាតិអប្សរា និងប្រជាពលរដ្ឋទាំង៦គ្រួសារផង។

លោក ភ័ន ផល្លា បានបញ្ជាក់ថា ការផ្តល់ជូនសាច់ប្រាក់នេះ គឺដើម្បីឲ្យពួកគាត់យកទៅសាងសង់ផ្ទះ តាមគំរូដែលក្រុមជំនាញអាជ្ញាធរជាតិអប្សរាបានគូសជូនពួកគាត់ ដោយឲ្យពួកគាត់ទិញសម្ភារៈ និងជួលជាងធ្វើដោយខ្លួនឯង។ លោកបន្ថែមថា ចាប់ពីថ្ងៃទី១នៃការទទួលបានថវិកានេះ យ៉ាងយូរបំផុត១ខែ ប្រជាពលរដ្ឋម្ចាស់ដី ត្រូវចូលទៅកាប់ឆ្ការដីស្រែនិងសាងសង់ផ្ទះជាកំណត់។ អាជ្ញាធរជាតិអប្សរាមិនផ្តល់សាច់ប្រាក់ទាំងស្រុងទេ តែនឹងបើកជូនពួកគាត់តាមតម្រូវការ រហូតដល់ពួកគាត់សាង់សង់ផ្ទះរួច ដើម្បីការពារហានិភ័យណាមួយដែលពួកគាត់យកទៅប្រើខុសពីអ្វីដែលស្នើសុំ ដូចជាករណីសងបំណុលឬធ្វើអ្វីផ្សេង។

ឯកឧត្តម ម៉ី ម៉ារ៉ាឌី ក៏បានលើកឡើងពីលក្ខខណ្ឌចាំបាច់ដែលទាក់ទងនឹងការទៅរស់នៅរុនតាឯក ដោយតម្រូវឱ្យបងប្អូនទាំងអស់គោរពតាមគោលការណ៍ដែលបានកំណត់ ហើយត្រូវរស់នៅឱ្យបានយ៉ាងតិច៧០%នៃចំនួនខែក្នុង១ឆ្នាំ ទើបទទួលបានបណ្ណកម្មសិទ្ធិ ក្រោយការរស់នៅរយៈពេល៥ឆ្នាំ។ ឯកឧត្តមបន្តទៀតថា នៅទីនោះបងប្អូនអាចប្រកបរបរកសិកម្មដាំដុះ ចិញ្ចឹមមាន់ទាតាមចំណង់ចិត្ត ព្រោះមានដៃគូជាច្រើនសហការជាមួយភូមិធម្មជាតិរុនតាឯកដែលផ្តល់ទាំងបច្ចេកទេស ការប្រឹក្សា និងការធានាទិញទិន្នផលវិញទាំងអស់តាមតម្លៃទីផ្សារ នៅពេលបងប្អូនគោរពតាមការណែនាំរបស់អាជ្ញាធរជាតិអប្សរា។ គួរបញ្ជាក់ផងដែរថា ដូចជាប្រជាពលរដ្ឋមុនៗដែរ គ្រួសារទាំង៦ថ្មីនេះ ក្រៅពីទឹកប្រាក់២១លានក្នុង១គ្រួសារដើម្បីសង់ផ្ទះថ្មទំហំ ៥ម៉ែត្រx៥.៨០ម៉ែត្រ ពួកគាត់ទទួលបានដី១៥ ម៉ែត្រ x ២៥ម៉ែត្រសម្រាប់សង់ផ្ទះ និង១ហិកតាសម្រាប់ដីស្រែចម្ការ៕
















ភូមិធម្មជាតិរុនតាឯក
( ថ្ងៃទី 30 ខែ មិថុនា ឆ្នាំ2015 )
រុនតាឯក
ភូមិ​ធម្ម​ជាតិ​ដើម្បី​ការ​អភិវឌ្ឍ​ប្រកប​ដោយ​ចីរភាព

ដើមកំណើតនៃ​គម្រោង​ភូមិ​ធម្មជាតិ​ រុនតាឯក

អាជ្ញាធរអប្សរា​ មាន​ភារកិច្ច​អភិរក្ស​បេតិកភណ្ឌ ព្រមទាំង​អភិវឌ្ឍ​តំបន់​ឧទ្យាន​អង្គរទាំង​មូល ប្រកប​ដោយ​ចីរភាព ។
ច្បាប់ និងបទ​បញ្ជា​នៃ​ព្រះ​រាជា​ណាចក្រ​កម្ពុជា​បាន​កំណត់ថា ដែន​ដី​នៃ​បេតិកភណ្ឌ​វប្ប​ធម៌ និង​ប្រវត្តិ​សាស្រ្ត ជាសម្បត្តិ​​សាធារណៈ​របស់​រដ្ឋ ។ រាជ​រដ្ឋា​ភិបាល​ក៏​បាន​ចេញ​សេចក្តី​សម្រេច​លេខ​៧០​សសរ ចុះ​ថ្ងៃទី ១៦ ខែ​វិច្ឆិកា​ ឆ្នាំ២០០៤ ដែល​មាន​ចែង​ថា "ប្រជា​ពលរដ្ឋ​ដែល​មាន​លំនៅ​ដ្ឋាន​រស់​នៅ​យូរ​លង់​មក​ហើយ ក្នុង​តំបន់​ការពារ​ទី១ និងទី២ នៃ​ឧទ្យាន​អង្គរ អាច​បន្ត​រស់​នៅ​ត​ទៅ​ទៀត​បាន ដោយមិន​មាន​ការ​ដេញ​ឲ្យ​ចាក​ចេញ​ពី​ភូមិ​ដ្ឋាន​ឡើយ" ។ អ្នក​ភូមិ​ទាំង​នោះ​ អាច​រុះ​រើ​ ជួស​ជុល​ផ្ទះ​ចាស់​ទ្រុឌ​ទ្រោម ដើ​ម្បី​សាង​សង់​ផ្ទះ​ថ្មី​ជំនួស​ផ្ទះ​ចាស់​បាន​ដោយ​មាន​ការ​អនុញ្ញាត​ពី​អាជ្ញាធរ​អប្សរា ។​ ក៏​ប៉ុន្តែ រាល់​ការ​សាង​សង់​ថ្មី​ត្រូវ​ហាម​ឃាត់​ជា​ដាច់​ខាត ។
ដើមដំបូងមុន1234បន្ទាប់ចុងក្រោយ

ប្រសាសន៍លោកជំទាវប្រធានអាជ្ញាធរជាតិអប្សរា

ការព្យាករណ៍​អាកាសធាតុ

ក្រមប្រតិបត្តិអង្គរ / Angkor Code of Conduct (Width = 230)

វីដេអូក្រមប្រតិបត្តិអង្គរ

អ្នកទស្សនាគេហទំព័រ

កំពុងទស្សនា
:
6
ថ្ងៃនេះ
:
1055
ម្សិលមិញ
:
1469
សប្តាហ៍នេះ
:
04203
ខែនេះ
:
0168132
សរុប
:
009350414