ព័ត៌មានថ្មីៗ

អាជ្ញាធរជាតិអប្សរាប្រគល់ថវិកាជូនប្រជាពលរដ្ឋចំនួន៦គ្រួសារ ដើម្បីសង់ផ្ទះថ្មនៅភូមិធម្មជាតិរុនតាឯក

បានផ្សាយនៅ ថ្ងៃទី 12 ខែ មករា ឆ្នាំ2016 04:21 PM ដោយ ៖ អាជ្ញាធរជាតិអប្សរា

ប្រជាពលរដ្ឋចំនួន៦គ្រួសារ ដែលបានស្ម័គ្រចិត្តចាប់ឆ្នោតទៅរស់នៅភូមិធម្មជាតិរុនតាឯក នាព្រឹកថ្ងៃទី១២ ខែមករា ឆ្នាំ២០១៦នេះ បានមកទទួលថវិកាចំនួន២១លានរៀលក្នុងមួយគ្រួសារ ពីអាជ្ញាធរជាតិអប្សរា ដើម្បីសាងសង់ផ្ទះ នៅភូមិធម្មជាតិរុនតាឯក។

ពិធីប្រគល់ទទួលនេះ ធ្វើឡើងនៅទីស្នាក់ការអាជ្ញាធរជាតិអប្សរា ក្រោមអធិបតីភាពឯកឧត្តម ម៉ី ម៉ារ៉ាឌី ទីប្រឹក្សានៃអាជ្ញាធរជាតិអប្សរានិងជាប្រធានគម្រោងអភិវឌ្ឍន៍ភូមិធម្មជាតិរុនតាឯក លោក ភ័ន ផល្លា ប្រធាននាយកដ្ឋានរដ្ឋបាល និងជាអនុប្រធានគម្រោងអភិវឌ្ឍន៍ភូមិធម្មជាតិរុនតាឯក ដោយមានការចូលរួមពីមេធាវីនៃអាជ្ញាធរជាតិអប្សរា និងប្រជាពលរដ្ឋទាំង៦គ្រួសារផង។

លោក ភ័ន ផល្លា បានបញ្ជាក់ថា ការផ្តល់ជូនសាច់ប្រាក់នេះ គឺដើម្បីឲ្យពួកគាត់យកទៅសាងសង់ផ្ទះ តាមគំរូដែលក្រុមជំនាញអាជ្ញាធរជាតិអប្សរាបានគូសជូនពួកគាត់ ដោយឲ្យពួកគាត់ទិញសម្ភារៈ និងជួលជាងធ្វើដោយខ្លួនឯង។ លោកបន្ថែមថា ចាប់ពីថ្ងៃទី១នៃការទទួលបានថវិកានេះ យ៉ាងយូរបំផុត១ខែ ប្រជាពលរដ្ឋម្ចាស់ដី ត្រូវចូលទៅកាប់ឆ្ការដីស្រែនិងសាងសង់ផ្ទះជាកំណត់។ អាជ្ញាធរជាតិអប្សរាមិនផ្តល់សាច់ប្រាក់ទាំងស្រុងទេ តែនឹងបើកជូនពួកគាត់តាមតម្រូវការ រហូតដល់ពួកគាត់សាង់សង់ផ្ទះរួច ដើម្បីការពារហានិភ័យណាមួយដែលពួកគាត់យកទៅប្រើខុសពីអ្វីដែលស្នើសុំ ដូចជាករណីសងបំណុលឬធ្វើអ្វីផ្សេង។

ឯកឧត្តម ម៉ី ម៉ារ៉ាឌី ក៏បានលើកឡើងពីលក្ខខណ្ឌចាំបាច់ដែលទាក់ទងនឹងការទៅរស់នៅរុនតាឯក ដោយតម្រូវឱ្យបងប្អូនទាំងអស់គោរពតាមគោលការណ៍ដែលបានកំណត់ ហើយត្រូវរស់នៅឱ្យបានយ៉ាងតិច៧០%នៃចំនួនខែក្នុង១ឆ្នាំ ទើបទទួលបានបណ្ណកម្មសិទ្ធិ ក្រោយការរស់នៅរយៈពេល៥ឆ្នាំ។ ឯកឧត្តមបន្តទៀតថា នៅទីនោះបងប្អូនអាចប្រកបរបរកសិកម្មដាំដុះ ចិញ្ចឹមមាន់ទាតាមចំណង់ចិត្ត ព្រោះមានដៃគូជាច្រើនសហការជាមួយភូមិធម្មជាតិរុនតាឯកដែលផ្តល់ទាំងបច្ចេកទេស ការប្រឹក្សា និងការធានាទិញទិន្នផលវិញទាំងអស់តាមតម្លៃទីផ្សារ នៅពេលបងប្អូនគោរពតាមការណែនាំរបស់អាជ្ញាធរជាតិអប្សរា។ គួរបញ្ជាក់ផងដែរថា ដូចជាប្រជាពលរដ្ឋមុនៗដែរ គ្រួសារទាំង៦ថ្មីនេះ ក្រៅពីទឹកប្រាក់២១លានក្នុង១គ្រួសារដើម្បីសង់ផ្ទះថ្មទំហំ ៥ម៉ែត្រx៥.៨០ម៉ែត្រ ពួកគាត់ទទួលបានដី១៥ ម៉ែត្រ x ២៥ម៉ែត្រសម្រាប់សង់ផ្ទះ និង១ហិកតាសម្រាប់ដីស្រែចម្ការ៕
















ថ្នាក់ដឹកនាំគម្រោងអភិវឌ្ឍន៍ភូមិធម្មជាតិរុនតាឯក ដែលដឹកនាំដោយ ឯកឧត្តម ម៉ី ម៉ារ៉ាឌី ទីប្រឹក្សាអាជ្ញាធរជាតិអប្សរា និងជាប្រធានគម្រោង និង ឯកឧត្តម ត័ន ប៊ុនស៊ុយ អគ្គនាយករង និងជាទីប្រឹក្សាគម្រោងអភិវឌ្ឍន៍ភូមិធម្មជាតិរុនតាឯក បានបំពេញទស្សនកិច្ចសិក្សារយៈពេល ៣ថ្ងៃ ពីថ្ងៃទី១១ដល់១៣ ខែកញ្ញា ឆ្នាំ២០១៥ នៅកសិដ្ឋានសូម៉ា ក្នុងស្រុកទន្លេបាទី ខេត្តតាកែវ។
ប្រជាពលរដ្ឋ ដែលកំពុងរស់នៅភូមិធម្មជាតិរុនតាឯក សុទ្ធតែជាអ្នកធ្លាប់រស់នៅក្នុងឧទ្យានអង្គរ ហើយមានមុខរបរភាគច្រើនជាកសិករ។ យ៉ាង ណាមិញ ការរៀបចំភូមិធម្មជាតិរុនតាឯក ក៏អាជ្ញាធរជាតិអប្សរាធ្វើឡើង
ក្រុមអភិវឌ្ឍន៍គម្រោងភូមិធម្មជាតិរុនតាឯក ដឹកនាំដោយឯកឧត្តម ម៉ី ម៉ារ៉ាឌី ទីប្រឹក្សាអាជ្ញាធរជាតិអប្សរា និងជាប្រធានគម្រោង បានដឹកនាំ
ភូមិធម្មជាតិរុនតាឯកបានបង្កើតឡើងនៅឆ្នាំ២០០៤ មានទំហំផ្ទៃដី ១០១២ហិចតា និងមានចម្ងាយពីព្រំប្រទល់ឧទ្យានអង្គរ៣គីឡូម៉ែត្រ។
ប្រជាពលរដ្ឋចំនួន៣គ្រួសារបន្ថែមទៀត ដែលរស់នៅក្នុងតំបន់អង្គរ ហើយបានស្ម័គ្រចិត្តចាប់ឆ្នោតទៅរស់នៅក្នុងភូមិធម្មជាតិរុនតាឯក បាន

ប្រសាសន៍លោកជំទាវប្រធានអាជ្ញាធរជាតិអប្សរា

ការព្យាករណ៍​អាកាសធាតុ

ក្រមប្រតិបត្តិអង្គរ / Angkor Code of Conduct (Width = 230)

វីដេអូក្រមប្រតិបត្តិអង្គរ

អ្នកទស្សនាគេហទំព័រ

កំពុងទស្សនា
:
7
ថ្ងៃនេះ
:
4910
ម្សិលមិញ
:
34420
សប្តាហ៍នេះ
:
39330
ខែនេះ
:
0120607
សរុប
:
009302889