ព័ត៌មានថ្មីៗ

ថ្នាក់នាំ មន្រ្តី បុគ្គលិក របស់អាជ្ញាធរជាតិអប្សរា ចូលរួមក្នុងពិធីបុណ្យឆ្លងសមិទ្ធផលនៅស្ពានព្រះទិស និងអបអរសាទរទិវាបុណ្យជាតិ ៧ មករា

បានផ្សាយនៅ ថ្ងៃទី 08 ខែ មករា ឆ្នាំ2016 03:18 PM ដោយ ៖ អាជ្ញាធរជាតិអប្សរា
កាលពីថ្ងៃទី ០៦ ខែមករា ឆ្នាំ២០១៦ លោក ឈាន រដ្ឋា ប្រធាននាយកដ្ឋានស្តីទី នៃនាយកដ្ឋានអភិរក្សប្រាសាទក្រៅឧទ្យានអង្គរ បានដឹកនាំមន្រី្ត បុគ្គលិកក្រោមឱវាទ ទៅចូលរួមក្នុងពិធីបុណ្យនៅស្ពានបុរាណព្រះទិស (ស្ពានកំពង់ក្តី) ដែលផ្តួចផ្តើមឡើងដោយព្រះសង្ឃ គណៈកម្មការវត្ត ព្រមទាំងពុទ្ធបរិស័ទចំណុះជើងវត្តជីក្រែង និងសាលាស្រុកជីក្រែង ដែលប្រព្រឹត្តទៅពីថ្ងៃទី ០៦ ដល់ថ្ងៃទី ០៨ ខែមករា ឆ្នាំ ២០១៦។

គោលបំណងនៃការប្រារព្ធពិធីនេះ គឺដើម្បីឆ្លងសមិទ្ធផលដែលអាជ្ញាធរជាតិអប្សរា ព្រះសង្ឃវត្តជីក្រែង ប្រជាពលរដ្ឋ និងសាលាស្រុកជីក្រែង បានរួមគ្នាអភិរក្សនិងលើកតម្លៃបេតិកភណ្ឌវប្បធម៌ជាតិ ដោយបានចាក់ដីគ្រួសក្រហមបំពេញថ្លុកជង្ហុកដែលដក់ទឹកនៅលើតួស្ពាន និងបរិវេណស្ពានព្រះទិស ដើម្បីការពារការហូរច្រោះដែលបង្កផលប៉ះពាល់ដល់តួស្ពានបុរាណមួយនេះកាលពីថ្ងៃទី១៥ ខែ កញ្ញា ឆ្នាំ ២០១៥ កន្លងទៅ។

ជាពិសេសទៀតនោះ កម្មវិធីក៏រៀបចំឡើង ដើម្បីចូលរួមអបអរសាទរទិវាបុណ្យជាតិខួបលើកទី៣៧ នៃថ្ងៃជ័យជំនះ ៧ មករា (០៧.០១.១៩៧៩ - ០៧.០១.២០១៦) ដែលប្រជាពលរដ្ឋខ្មែរគ្រប់រូបចងចាំមិនភ្លេច នូវព្រឹត្តិការណ៍ប្រវត្តិសាស្រ្ត ដែលខ្មែរគ្រប់រូបបានរួចផុតពីរណ្តៅមរណៈ របស់បនប្រល័យពូជសាសន៍ ប៉ុល ពត។ នៅក្នុងពិធីនេះដែរ ក៏មានការសំដែងសិល្បៈ របាំបុរាណ។ល។ ដើម្បីថែរក្សាប្រពៃណីទំនៀមទម្លាប់ និងជំនឿពីបុរាណ។

នៅក្នុងឱកាសនោះដែរ ទាំងព្រះសង្ឃ គណៈកម្មការវត្ត លោកប្រធាននាយកដ្ឋានស្តីទី និងលោកអភិបាលស្រុក បានសំដែងសេចក្តីរីករាយចំពោះកិច្ចសហការគ្នាយ៉ាងល្អប្រសើរ ក្នុងកិច្ចការអភិរក្សនិងលើកតម្លៃបេតិកភណ្ឌជាតិរបស់យើង ជាពិសេស ការបំផុសប្រជាពលរដ្ឋក្នុងស្រុកជីក្រែងទាំងមូល ឲ្យចេះស្រឡាញ់ និងចូលរួមថែរក្សាមតរកវប្បធម៌របស់ខ្លួន ឲ្យបានគង់វង្សសម្រាប់កូនចៅជំនាន់ក្រោយ៕










ស្ពានព្រះទិស (ស្ពានកំពង់ក្តី) គឺស្ពានបុរាណមួយដែលបានកសាងនៅសម័យអង្គរ ចន្លោះចុងសតវត្សទី១២ ដើមសតវត្សទី១៣។ ស្ពាននេះមានបណ្តោយប្រវែង៨៦ម៉ែត្រ ទទឹងប្រវែង១៦ម៉ែត្រ និងកម្ពស់ ១១ម៉ែត្រ ពីបាតស្ទឹង ស្ថិតនៅភូមិកំពង់ក្តី ឃុំកំពង់ក្តី ស្រុកជីក្រែង ខេត្តសៀមរាប តាមបណ្តោយផ្លូវជាតិលេខ៦។
ព្រះពុទ្ធបដិមា២អង្គស្ថិតក្នុងឥរិយាបថសមាធិ និងផ្ចាញ់មារ ធ្វើពីលោហធាតុ ត្រូវបានក្រុមអភិរក្សប្រាសាទក្រៅឧទ្យានអង្គរ របស់អាជ្ញាធរជាតិអប្សរាប្រទះឃើញ នៅព្រឹកថ្ងៃទី២៥ ខែសីហា ឆ្នាំ២០១៥។
ព្រះពុទ្ធបដិមា២អង្គស្ថិតក្នុងឥរិយាបថសមាធិ និងផ្ចាញ់មារ ធ្វើពីលោហធាតុ ត្រូវបានក្រុមអភិរក្សប្រាសាទក្រៅឧទ្យានអង្គរ របស់អាជ្ញាធរជាតិអប្សរាប្រទះឃើញ នៅព្រឹកថ្ងៃទី២៥ ខែសីហា ឆ្នាំ២០១៥។ ព្រះពុទ្ធបដិមាទាំងពីរអង្គនេះមានកម្ពស់២៧សង់ទីម៉ែត្រ ទទឹង១៩សង់ទីម៉ែត្រ
អាជ្ញាធរជាតិអប្សរា សហការជាមួយសមត្ថកិច្ចពាក់ព័ន្ធ មានមណ្ឌលអភិវឌ្ឍន៍យោធិនពិការ សម្តេចតេជោហ៊ុន សែន ៣១៧ នគរបាល
ក្មេងឃ្វាលគោពីរនាក់បងប្អូននៅភូមិត្រពាំងអំពិល ឃុំគោកដូង ស្រុកអង្គរជុំ ខេត្តសៀបមរាប បានជីកឃើញរូបចម្លាក់ក្បាលនាគបុរាណ នៅមាត់ ត្រពាំងល្បើក កាលពីព្រឹកថ្ងៃទី៦ ខែកក្កដា កន្លងទៅនេះ។

ប្រសាសន៍លោកជំទាវប្រធានអាជ្ញាធរជាតិអប្សរា

ការព្យាករណ៍​អាកាសធាតុ

ក្រមប្រតិបត្តិអង្គរ / Angkor Code of Conduct (Width = 230)

វីដេអូក្រមប្រតិបត្តិអង្គរ

អ្នកទស្សនាគេហទំព័រ

កំពុងទស្សនា
:
7
ថ្ងៃនេះ
:
0429
ម្សិលមិញ
:
16977
សប្តាហ៍នេះ
:
17406
ខែនេះ
:
0205537
សរុប
:
009165108