ព័ត៌មានថ្មីៗ

អាជ្ញាធរជាតិអប្សរាបញ្ឈប់សកម្មភាពជីកដីគោកបុរាណលក់នៅភូមិព្រៃគុយ

បានផ្សាយនៅ ថ្ងៃទី 07 ខែ មករា ឆ្នាំ2016 08:48 AM ដោយ ៖ អាជ្ញាធរជាតិអប្សរា

កាលពីថ្ងៃទី០៥ ខែមករា ឆ្នាំ២០១៦ កន្លងទៅនេះ ក្រុមកិច្ចការបុរាណវិទ្យារបស់នាយកដ្ឋានអភិរក្សប្រាសាទក្រៅឧទ្យានអង្គរ សហការជាមួយនាយកដ្ឋានសណ្តាប់ធ្នាប់ និងសហប្រតិបត្តិការ បានចុះទៅហាមឃាត់ និងបញ្ឈប់សកម្មភាពជីកដីគោកបុរាណមួយស្ថិតនៅក្នុងភូមិព្រៃគុយ សង្កាត់អំពិល ក្រុងសៀមរាប ខេត្តសៀមរាប។​

លោក សន ចាន់ថន អ្នកបុរាណវិទ្យានៃនាយកដ្ឋានអភិរក្សប្រាសាទក្រៅឧទ្យានអង្គរ ដែលបានដឹកនាំក្រុមការងារចុះទប់ស្កាត់សកម្មភាពនេះ បញ្ជាក់ថា សកម្មភាពជីកដីគោកបុរាណនេះគឺ ដើម្បីយកដីលក់ ដោយប្រើប្រាស់គ្រឿងចក្រ Excavator។

លោក ចាន់ថន បន្ថែមថា ការចុះទប់ស្កាត់នេះ គឺក្រុមការងារបានបញ្ឈប់សកម្មភាពជីកដីខុសច្បាប់ ព្រមទាំងអប់រំណែនាំ ដល់ម្ចាស់គ្រឿងចក្រ ម្ចាស់ដី និងឈ្មួញរកស៊ីដឹកដីលក់ ឲ្យពួកគាត់យល់ពីតម្លៃបេតិកភណ្ឌ ជាពិសេសក្រុមការងារឲ្យពួកគាត់ធ្វើកិច្ចសន្យាឈប់ជីកដីគោកបុរាណនេះតទៅទៀត។

កូនរបស់ម្ចាស់ដីដែលមានអាសយដ្ឋាននៅក្រោយផ្សារលើ ក្រោយពីបានទទួលការណែនាំអំពីសារៈសំខាន់នៃការរក្សាទួលបុរាណ ក្នុងន័យរក្សាតម្លៃបេតិកភណ្ឌរួចមក គាត់ក៏បានយល់ព្រមបញ្ឈប់សកម្មភាពលក់ដីឲ្យគេជីកកកាយទៅលក់ផងដែរ។

ការចូលរួមថែរក្សាបេតិកភណ្ឌ ប្រាង្គប្រាសាទ ស្ថានីយបុរាណវិទ្យា និងប្រវត្តិវិទ្យា និងទួលបុរាណជាដើម គឺជាកាតព្វកិច្ចរបស់ប្រជាពលរដ្ឋទាំងអស់គ្នា។ អាជ្ញាធរជាតិអប្សរាសូមអំពាវនាវ និងលើកទឹកចិត្តដល់ប្រជាពរដ្ឋទាំងអស់ សូមចូលរួមការងារថែរក្សាមត៌កវប្បធម៌ដូនតាទាំងអស់គ្នា ដើម្បីទុកជាកេរដំណែលដល់កូនចៅជំនាន់ក្រោយ៕



















ក្នុងមួយថ្ងៃៗក្នុងខេត្តសៀមរាបមានកាកសំណល់សំរាមជាង៣០តោន ដែលប្រមូលពីទីផ្សារ សណ្ឋាគារ ភោជនីយដ្ឋាន ក្រុមហ៊ុន កន្លែងអាជីវកម្ម ផ្ទះប្រជាជន។ល។ ប្រសិនបើមិនបានទុកដាក់សំរាមឱ្យបានល្អត្រឹមត្រូវទេ នោះវានឹងក្លាយជាកង្វល់ដ៏ធំមួយសម្រាប់ខេត្តសៀមរាបដែលជាតំបន់ទេសចរណ៍ដ៏ល្បីល្បាញ និងមានប្រជាប្រិយភាពបំផុតលើពិភពលោក។ ដូច្នេះហើយទើបច្រើនឆ្នាំមកនេះក្រៅពីកិច្ចការអភិរក្ស ជួសជុស ថែរក្សាប្រាសាទ អាជ្ញាធរជាតិអប្សរាក៏បានសហការជាមួយក្រុមហ៊ុនឯកជន ដើម្បីរួមចំណែកសម្អាតបរិស្ថានឱ្យស្អាតក្នុងតំបន់ដែលខ្លួនគ្រប់គ្រងផងដែរ។
នាយកដ្ឋានសណ្តាប់ធ្នាប់ និងសហប្រតិបត្តិការរបស់អាជ្ញាធរជាតិអប្សរា សម្រេចដកហូតសម្ភារៈសំណង់មួយចំនួនពីម្ចាស់សំណង់ ឈ្មោះ កែក ពូក នៅភូមិចំបក់ ឃុំរលួស ស្រុកប្រាសាទបាគង ដែលបានសាងសង់ខុសទៅនឹងផ្ទះខ្មែរ ដែលក្រុមជំនាញបានណែនាំ និងអនុញ្ញាតឲ្យធ្វើ។
នៅវេលាម៉ោង៧.៣០នាទីយប់ ថ្ងៃទី០៥ ខែវិច្ឆិកា ឆ្នាំ២០១៥ ក្រុមការងារនាយកដ្ឋានសណ្តាប់ធ្នាប់និងកិច្ចសហប្រតិបត្តិការនៃអាជ្ញាធរជាតិអប្សរាចំនួន១០នាក់ បានចុះទៅដកហូតសម្ភារៈសំណង់របស់លោកស្រី ខូយ សុផល អាយុ៣៦ឆ្នាំ មានមុខរបរជាអ្នកលក់គ្រឿងសំណង់ នៅភូមិសណ្តាន់ សង្កាត់ទឹកវិល ក្រុងសៀមរាប ដែលលួចលាក់ធ្វើផ្ទះខុសច្បាប់ក្នុងតំបន់ឧទ្យានអង្គរជារៀងរាល់យប់ ។
អាជ្ញាធរជាតិអប្សរា សហការជាមួយ កម្លាំងសមត្ថកិច្ចពាក់ព័ន្ធមានដូចជា នគរបាលទេសចរណ៍ នគរបាលបេតិកភណ្ឌបានចុះទៅរៀបចំសណ្តាប់ធ្នាប់ អ្នកលក់ដូរគ្មានរបៀបរៀបរយនៅក្នុងបរិវេណប្រាសាទបែ្ររូប នាព្រឹកថ្ងៃទី២៩ ខែតុលា ឆ្នាំ២០១៥ នេះ។

ប្រសាសន៍លោកជំទាវប្រធានអាជ្ញាធរជាតិអប្សរា

មតិស្វាគមន៍ឯកឧត្តមអគ្គនាយកអាជ្ញាធរជាតិអប្សរា

ការព្យាករណ៍​អាកាសធាតុ

ក្រមប្រតិបត្តិអង្គរ / Angkor Code of Conduct (Width = 230)

វីដេអូក្រមប្រតិបត្តិអង្គរ

អ្នកទស្សនាគេហទំព័រ

កំពុងទស្សនា
:
6
ថ្ងៃនេះ
:
0908
ម្សិលមិញ
:
9934
សប្តាហ៍នេះ
:
10842
ខែនេះ
:
0204706
សរុប
:
003596485