ព័ត៌មានថ្មីៗ

ខ្មែរបុរាណអាចអភិវឌ្ឍបច្ចេកទេសធ្វើឡដុតភាជន៍និងភាជន៍ដោយខ្លួនឯង ព្រោះខ្មែរចេះប្រើគុកភ្លើង មិនមែនចម្លងពីចិនទេ!

បានផ្សាយនៅ ថ្ងៃទី 05 ខែ មករា ឆ្នាំ2016 03:38 PM ដោយ ៖ អាជ្ញាធរជាតិអប្សរា

«ទាក់ទងនឹងការសិក្សាលើរចនាសម្ពន្ធឡ និងការរៀបចំឡតាមរយៈការធ្វើកំណាយ នៅក្នុងរមណីយដ្ឋានអង្គរចំនួន៥កន្លែងមក បញ្ជាក់ថា ខ្មែរប្រហែលមិនបានចម្លងការធ្វើឡដុតភាជន៍ពីចិនទេ គឺខ្មែរអាចអភិវឌ្ឍបច្ចេកទេសក្នុងស្រុកធ្វើឡដុតភាជន៍ដោយខ្លួនឯង ព្រោះខ្មែរចេះប្រើគុកភ្លើង។ គាត់ចេះបង្កើនសីតុណ្ហភាពកម្តៅឱ្យកាន់តែខ្ពស់តាមរយៈការធ្វើគុកឬជីកចង្ក្រានក្នុងដី ជាជាងការដុតនៅខាងក្រៅ។ ឧទាហរណ៍ គាត់បានប្រើគុកភ្លើងដើម្បីធ្វើស្ករត្នោត ស្លដែកដែលមានកម្តៅដល់១០០០coឬលើសហ្នឹង» នេះជាមតិផ្ទាល់របស់លោក សុខ កែវសុវណ្ណារ៉ា សមាជិកស្រាវជ្រាវសម្បត្តិវប្បធម៌នៃក្រុងណារ៉ា នៅក្នុងបាឋកថាស្តីពីគម្រោងស្រាវជ្រាវឡ ដុតភាជន៍នៅតំបន់អង្គរ នៅមជ្ឈមណ្ឌលបណ្តុះបណ្តាលអង្គរនៃអាជ្ញាធរជាតិអប្សរាកាលពីពេលថ្មីកន្លងមកនេះ។ 

ចំពោះមតិនេះ ក៏មានការគាំទ្រពីលោកសាស្ត្រាចារ្យ ដុនហៃ អ្នកបុរាណវិទូដែលបានធ្វើកំណាយឡបុរាណនៅប្រទេសវៀតណាមនិងថៃផងដែរ ហើយបច្ចុប្បន្នបញ្ហានេះក្រុមការងារស្រាវជ្រាវក៏កំពុងសិក្សាបន្ថែម។

បន្ថែមពីនោះ លោកក៏មិនបានជំទាស់ចំពោះការលើកឡើងរបស់អ្នកស្រាវជ្រាវខ្មែរនិងបរទេសភាគច្រើនដែលគិតថា ខ្មែរយកលំនាំបច្ចេកទេសធ្វើឡដុតភាជន៍ពីប្រទេសចិននោះដែរ តែបើចម្លង គឺខ្មែរមានទំនាក់ទំនងនឹងចម្ប៉ាច្រើនជាង ព្រោះនៅក្នុងសម័យកាលតែមួយ ចម្ប៉ាក៏មានការធ្វើឡដុតភាជន៍ដូចគ្នា។ ករណីនេះដូចការរកឃើញឡនៅវៀតណាម តែមិនមែនវៀតណាមធ្វើទេ គឺជារបស់ចម្ប៉ា ហើយលក្ខណៈនេះក៏ស្រដៀងនឹងខ្មែរដែរ។

ចំពោះអំណះអំណាងមួយទៀតតាមរយៈការសិក្សាពីរចនាសម្ពន្ធឡនិងការរៀបចំឡ ក៏បង្ហាញឱ្យឃើញពីភាពខុសគ្នារវាងឡដុតភាជន៍នៅចិននិងខ្មែរដែរ។ នៅចិនមានឡដែលមានប្រវែងប្រហែលពី២៧ម៉ែត្រទៅ៣០ម៉ែត្រ ដែលគេហៅថា «ឡនាគ» ឯខ្មែរមានត្រឹមតែ២១ម៉ែត្រប៉ុណ្ណោះសំរាប់ឡដុតភាជន៍មានស្រទាប់រលោងពណ៌ត្នោត ចំណែកឡដុតភាជន៍មានស្រទាប់រលោងពណ៌បៃតងវិញ គឺមានប្រវែងខ្លី ពី៦ម៉ែត្រទៅ៩ម៉ែត្រ។ នេះជាបញ្ហាមួយដែលយើងត្រូវគិតឡើងវិញអំពីការអភិវឌ្ឍន៍បច្ចេកទេសធ្វើឡដុតភាជន៍និងផលិតភាជន៍ដោយខ្លួនឯងរបស់ខ្មែរ៕














នាព្រឹកថ្ងៃទី០៧ ខែមេសា ឆ្នាំ២០១៦ អាជ្ញាធរជាតិអប្សរាបានបិទវគ្គបណ្តុះបណ្តាលស្តីពីកិច្ចការពារនិងគ្រប់គ្រងរមណីយដ្ឋានអង្គរបេតិកភណ្ឌពិភពលោក បន្ទាប់ពីបានបញ្ចប់ការសិក្សាទាំង៤វគ្គ ក្រោមអធិបតីភាពឯកឧត្តមបណ្ឌិត ស៊ុំ ម៉ាប់ អគ្គនាយកអាជ្ញាធរជាតិអប្សរា នៅសាលសន្និសីទអង្គរ។
បន្ទាប់ពីចំណាយពេលអស់១០ថ្ងៃដើម្បីចុះកម្មសិក្សាទាក់ទងនឹងបុរាណវិទ្យា ការអភិរក្ស ជួសជុល និងគ្រប់គ្រងប្រាសាទនៅលើទឹកដីខេត្តសៀមរាប ព្រះវិហារ និងឧត្តរមានជ័យហើយនោះ នាព្រឹកថ្ងៃទី១០ ខែមីនា ឆ្នាំ២០១៦ ក្រុមនិស្សិតបុរាណវិទ្យាទាំង៣០នាក់បានបញ្ចប់ភារកិច្ចដោយជោគជ័យ។ កម្មសិក្សានេះបានចាប់ផ្តើមនាថ្ងៃទី០១ ខែមីនា ឆ្នាំ២០១៦ ទទួលបន្ទុកទាំងស្រុងដោយអាជ្ញាធរជាតិអប្សរានិងដឹកនាំដោយមន្ត្រីជំនាញនៃអាជ្ញាធរជាតិអប្សរានៅតាមប្រធានបទនិងទីតាំង រួមទាំងសាស្ត្រាចារ្យនៃមហាវិទ្យាល័យបុរាណវិទ្យាផងដែរ។
បន្ទាប់ពីបានទទួលការបណ្តុះបណ្តាលសមត្ថភាពទាក់ទងនឹងការរៀបចំប្លង់មេសម្រាប់ការអភិរក្សនិងគ្រប់គ្រងប្រាសាទនៅក្នុងតំបន់អង្គរ (Monument Excutive Development) ពីអ្នក ជំនាញបារាំងអស់រយៈពេល៥ថ្ងៃកន្លងមក នាព្រឹកថ្ងៃទី០៥ ខែមីនា ឆ្នាំ២០១៦ សិក្ខាកាមទាំងអស់ បានបញ្ចប់វគ្គសិក្សានេះដោយជោគជ័យ។
អាជ្ញាធរជាតិអប្សរាក្រៅពីមានភារកិច្ចចម្បងក្នុងការថែរក្សា អភិរក្ស ជួសជុល និងអភិវឌ្ឍន៍ប្រកបដោយចីរភាពនៅតំបន់អង្គរហើយ ក៏ជាស្ថាប័នផ្តល់ចំណេះដឹង ចែករំលែកបទពិសោធន៍ដល់សិស្សនិស្សិតទូទៅ ព្រមទាំងអ្នកសិក្សាស្រាវជ្រាវជាតិ-អន្តរជាតិជាច្រើនផងដែរ។
មន្ត្រីបុគ្គលិកអាជ្ញាធរជាតិអប្សរាចំនួន៣០នាក់ មកពីនាយកដ្ឋានអភិវឌ្ឍន៍ទេសចរណ៍អង្គរ នាយកដ្ឋានអភិរក្សប្រាសាទក្នុង និងក្រៅឧទ្យានអង្គរ បានទទួលវគ្គបណ្តុះបណ្តាលស្តីពីការរៀបចំផែនការមេសម្រាប់ការអភិរក្សប្រាសាទ ការរៀបចំ និងគ្រប់គ្រងប្រាសាទ «Monument Excutive Development Plan» រយៈពេល៥ថ្ងៃចាប់ពីថ្ងៃទី២៩ ខែកុម្ភៈ ដល់ថ្ងៃទី៥ ខែមីនា ឆ្នាំ២០១៦ ដែលរៀបចំឡើងនៅមជ្ឈមណ្ឌលបណ្តុះបណ្តាលអង្គរ។
ដើមដំបូងមុន12345...89បន្ទាប់ចុងក្រោយ

ប្រសាសន៍លោកជំទាវប្រធានអាជ្ញាធរជាតិអប្សរា

មតិស្វាគមន៍ឯកឧត្តមអគ្គនាយកអាជ្ញាធរជាតិអប្សរា

ការព្យាករណ៍​អាកាសធាតុ

ក្រមប្រតិបត្តិអង្គរ / Angkor Code of Conduct (Width = 230)

វីដេអូក្រមប្រតិបត្តិអង្គរ

អ្នកទស្សនាគេហទំព័រ

កំពុងទស្សនា
:
5
ថ្ងៃនេះ
:
1920
ម្សិលមិញ
:
9934
សប្តាហ៍នេះ
:
11854
ខែនេះ
:
0205718
សរុប
:
003597497