ព័ត៌មានថ្មីៗ

អាជ្ញាធរជាតិអប្សរាប្រារព្ធពិធីបុណ្យភូមិសាមគ្គីនៅរុនតាឯកដើម្បីអបអរការ ទទួលបានរង្វាន់លេចធ្លោផ្នែកធុរកិច្ចបៃតងពីរាជរដ្ឋាភិបាល

បានផ្សាយនៅ ថ្ងៃទី 23 ខែ ធ្នូ ឆ្នាំ2015 12:45 PM ដោយ ៖ អាជ្ញាធរជាតិអប្សរា

ថ្នាក់ដឹកនាំនិងមន្ត្រីបុគ្គលិកនៃអាជ្ញាធរជាតិអប្សរា អាជ្ញាធរមូលដ្ឋាន រួមនឹងអ្នកភូមិធម្មជាតិរុនតាឯកប្រមាណជាង១០០គ្រួសារ បាននាំគ្នាប្រារព្ធពិធីបុណ្យភូមិសាមគ្គីនាថ្ងៃទី២២ ខែធ្នូ ឆ្នាំ២០១៥។

ពិធីបុណ្យនេះក្រៅពីធ្វើឡើងដើម្បីបង្ហាញពីកម្លាំងសាមគ្គីផ្ទៃក្នុងរបស់អ្នកភូមិ រំដោះគ្រោះឧបទ្រពចង្រៃ សូមឱ្យភូមិ និងអ្នកភូមិមានសេចក្ដីសុខហើយនោះ ឯកឧត្តម ម៉ី ម៉ារ៉ាឌី ទីប្រឹក្សានៃអាជ្ញាធរជាតិអប្សរានិងជាប្រធានគម្រោងភូមិធម្មជាតិរុនតាឯក ក៏បានបញ្ជាក់ពីគោលបំណងធំមួយទៀត គឺអ្នកភូមិធ្វើពិធីបុណ្យនេះឡើងដើម្បីអបអរចំពោះភូមិធម្មជាតិរុនតាឯកដែលទទួលបានរង្វាន់ពិសេសរបស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន សម្រាប់ធុរកិច្ចបៃតង បន្ថែមពីលើរង្វាន់បរិស្ថានស្អាត និងរង្វាន់ផ្នែកអភិរក្សបេតិកភណ្ឌវប្បធម៌បានល្អ (ត្រពាំងល្បើក) កាលពីខែកញ្ញា ឆ្នាំ២០១៥ នៅក្នុងសន្និបាតក្រសួងទេសចរណ៍កន្លងមកនេះ។

ឯកឧត្តមបន្តទៀតថា ការទទួលបានជ័យលាភីរង្វាន់ទាំងនេះ គឺបានមកពីការខិតខំប្រឹងប្រែងរបស់អាជ្ញាធរជាតិអប្សរា ព្រមទាំងការយល់ដឹង និងកម្លាំងសាមគ្គីរបស់អាជ្ញាធរមូលដ្ឋាន ស្ថាប័នពាក់ព័ន្ធ រួមនឹងប្រជាពលរដ្ឋទាំងអស់រួមគ្នាជាធ្លុងមួយ។ លើសពីនោះក៏បានចូលរួមលើកស្ទួយកិច្ចការអភិរក្ស ចិត្តស្រឡាញ់ ការពារមរតកដូនតា និងបានយកចិត្តទុកដាក់សម្អាតបរិស្ថាន ពិសេសអភិរក្សត្រពាំងល្បើកបានល្អ ដោយគ្មានការកាប់បំផ្លាញព្រៃឈើ រួមទាំងជីកគាស់កកាយផ្សេងៗ។

បន្ថែមពីនោះអ្នកស្រី កិន្នរី អ្នកភូមិធម្មជាតិរុនតាឯក បានបង្ហាញពីអារម្មណ៍រីករាយចំពោះការដែលភូមិធម្មជាតិរុនតាឯកបានជាប់ជ័យលាភីផ្នែកធុរកិច្ចបៃតងពីក្រសួងទេសចរណ៍និងពីរាជរដ្ឋាភិបាល។ តំណាងឱ្យអ្នកភូមិជាង១០០គ្រួសារ អ្នកស្រីក៏សូមថ្លែងអំណរគុណចំពោះអាជ្ញាធរជាតិអប្សរាដែលតែងតែយកចិត្តទុកដាក់រាល់សុខទុក្ខរបស់ប្រជាជននៅក្នុងភូមិឱ្យមានជីវភាពល្អប្រសើរតាមរយៈការផ្តល់ចំណេះដឹងផ្នែកកសិកម្ម ការបម្រើការងារក្នុងវិស័យទេសចរណ៍ក្នុងភូមិជាដើម។ អ្នកស្រីក៏ប្តេជ្ញាចូលរួមគ្រប់សកម្មភាពដែលនាំឱ្យភូមិរីកចម្រើននិងទទួលបានជ័យលាភីបន្តទៀត៕


















ថ្នាក់ដឹកនាំអាជ្ញាធរជាតិអប្សរា ដឹកនាំដោយឯកឧត្តមបណ្ឌិត ស៊ុំ ម៉ាប់ នៅព្រឹកថ្ងៃទី៨ ខែមីនា ឆ្នាំ២០១៦កន្លងទៅនេះ បានចុះពិនិត្យការងារ និងស្តាប់បទបង្ហាញលទ្ធផលកសិកម្មគំរូ ដែលបង្ហាញដោយអ្នកជំនាញកសិកម្មនៃគម្រោងអភិវឌ្ឍន៍ភូមិធម្មជាតិរុនតាឯក។ ការបង្ហាញលទ្ធផលសាកល្បងនេះ គឺដើម្បីឲ្យប្រជាពលរដ្ឋងាយស្រួលធ្វើការសម្រេចជ្រើសរើសប្រភេទដំណាំ និងបច្ចេកទេសទៅអនុវត្តនៅក្នុងដីរបស់ខ្លួន។ ដំណាំកសិកម្មគំរូដែលអ្នកជំនាញកំពុងអនុវត្តសាកល្បង លើដីគំរូមានដូចជា ត្រកួន ពោត ស្ពៃ ឪឡឹក ត្រប់វែង ឃ្លោក ត្រឡាច។ល។
បន្ទាប់ពីមានការស្ម័គ្រចិត្តទៅរស់នៅភូមិធម្មជាតិរុនតាឯកដើម្បីកសាងជីវភាពគ្រួសារថ្មី ប្រជាជនទាំងអស់ត្រូវទទួលបានការយកចិត្តទុកដាក់យ៉ាងខ្លាំងពីសំណាក់អាជ្ញាធរជាតិអប្សរាទាំងផ្នែកសុខុមាលភាព សាសនា សន្តិសុខ មុខរបរ ជំនាញវិជ្ជាជីវៈ មានប្រាក់ចំណូលដើម្បីលើកស្ទួយជីវភាពរស់នៅរបស់ប្រជាជនបានល្អប្រសើរ ជាពិសេសនឹងរៀបចំទីនេះឱ្យក្លាយជាកន្លែងផ្គត់ផ្គង់កសិកម្មធម្មជាតិ និងរមណីយដ្ឋានទេសចរណ៍ធម្មជាតិ។
ដើម្បីថែរក្សាទំនៀមទម្លាប់ប្រពៃណីរបស់អ្នកស្រុកអង្គរ ដែលបានស្ម័គ្រចិត្តទៅរស់នៅភូមិធម្មជាតិរុនតាឯក អាជ្ញាធរជាតិអប្សរាបានគិតគូរកសាងទីកន្លែងសម្រាប់គោរពបូជា និងធ្វើកិច្ចពិធីផ្សេងៗ។ ក្នុងន័យនេះហើយ ដោយទទួលបានការឯកភាពគាំទ្រពីឯកឧត្តមបណ្ឌិតសភាចារ្យ សុខ អាន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីទទួលបន្ទុកទីស្តីការគណៈរដ្ឋមន្ត្រី និងជាប្រធានអាជ្ញាធរជាតិអប្សរា សាឡុំមានទំហំប្រមាណ៨ម៉ែត្រx១៤ម៉ែត្រ ធ្វើពីថ្ម ប្រក់ដំបូលក្បឿងតាមរចនាប័ទ្មខ្មែរ ត្រូវបានកសាងឡើង ដើម្បីឱ្យអ្នកភូមិមានទីកន្លែងសមរម្យសម្រាប់រៀបចំពិធីសាសនាតាមទម្លាប់និងការជួបជុំផ្សេងៗ។
ពិធីសែនក្រុងពាលីសាងសង់សាឡុំ នៅភូមិធម្មជាតិរុនតាឯកដែលមានទីតាំងនៅខាងលិចមាត់បឹងជាលា ដើម្បីទុកជាទីសក្ការបូជារបស់ពុទ្ធសាសនិកដែលរស់នៅក្នុងភូមិនេះ បានប្រារព្ធឡើងនៅព្រឹកថ្ងៃទី២៣ ខែមករា ឆ្នាំ២០១៦ ត្រូវនឹងថ្ងៃ១៥កើត ខែបុស្ស ឆ្នាំមមែ ក្រោមការដឹកនាំរបស់ព្រះគ្រូឥន្ទបាលី កែវ អាន ព្រះវិន័យធរ អនុគណក្រុងនិងជាព្រះគ្រូចៅអធិការវត្តអង្គរខាងត្បូង។
គ្រាប់ពូជដំណាំកសិកម្មចំនួន៨មុខ និងសៀវភៅស្តីពីបច្ចេកទេសកសិកម្មចំនួន៦មុខ ដែលនិយាយអំពីរបៀបចិញ្ចឹមគោ ចិញ្ចឹមជ្រូក ចិញ្ចឹមមាន់ ចិញ្ចឹមទា ចិញ្ចឹមក្រួច ត្រូវបាននាយកដ្ឋានអភិវឌ្ឍន៍កសិកម្ម និងសហគមន៍នៃអាជ្ញាធរជាតិអប្សរា ចែកជូនប្រជាពលរដ្ឋគំរូចំនួន៣៨គ្រួសារ ដែលកំពុងរស់នៅក្នុងភូមិធម្មជាតិរុនតាឯក នៅព្រឹកថ្ងៃទី១៨ ខែមករា ឆ្នាំ២០១៦។
ដើមដំបូងមុន1234បន្ទាប់ចុងក្រោយ

ប្រសាសន៍លោកជំទាវប្រធានអាជ្ញាធរជាតិអប្សរា

មតិស្វាគមន៍ឯកឧត្តមអគ្គនាយកអាជ្ញាធរជាតិអប្សរា

ការព្យាករណ៍​អាកាសធាតុ

ក្រមប្រតិបត្តិអង្គរ / Angkor Code of Conduct (Width = 230)

វីដេអូក្រមប្រតិបត្តិអង្គរ

អ្នកទស្សនាគេហទំព័រ

កំពុងទស្សនា
:
1
ថ្ងៃនេះ
:
1919
ម្សិលមិញ
:
3923
សប្តាហ៍នេះ
:
09860
ខែនេះ
:
0122715
សរុប
:
003243579