ព័ត៌មានថ្មីៗ

អាជ្ញាធរជាតិអប្សរារៀបចំទេយ្យទាន២០០កញ្ចប់នៅក្នុងពិធីបុណ្យមហាសង្ឃទានរាប់បាត្រព្រះសង្ឃ៤៥០០អង្គ នៅមុខព្រះលានជល់ដំរី

បានផ្សាយនៅ ថ្ងៃទី 22 ខែ ធ្នូ ឆ្នាំ2015 12:33 PM ដោយ ៖ អាជ្ញាធរជាតិអប្សរា

ទេយ្យទានចំនួន២០០កញ្ចប់ សរុបជាថវិកា ២៦,៤០០,០០០រៀល ត្រូវបានឯកឧត្តម សឺង គង់ ទីប្រឹក្សាអាជ្ញាធរជាតិអប្សរា និងឯកឧត្តម សុខ សង្វារ អគ្គនាយករង ជាតំណាងដ៏ខ្ពង់ខ្ពស់ ឯកឧត្តមបណ្ឌិត ស៊ុំ ម៉ាប់ អគ្គនាយកអាជ្ញាធរជាតិអប្សរា នាំយកទៅរាប់បាត្រព្រះសង្ឃក្នុងពិធីបុណ្យមហាសង្ឃទាននៅលើទឹកដីអង្គរកាលពីថ្ងៃទី២០ ខែធ្នូ ឆ្នាំ២០១៥។

ទេយ្យទានទាំងនោះមាន បច្ច័យ៤សម្រាប់ប្រគេនព្រះសង្ឃចំនួន ១០០,០០០រៀល សៀវ ភៅសរសេរ២ក្បាល ប៊ិក២ដើម កន្លែងពោះគោជូតមុខមួយ និងចង្ហាន់១កញ្ចប់។

ក្រៅពីការប្រគេនទេយ្យទានចំនួន២០០កញ្ចប់នៅក្នុងពិធីបុណ្យមហាសង្ឃទានរាប់បាត្រព្រះសង្ឃ៤៥០០អង្គនិងបូជាប្រទីបថ្វាយព្រះរតនត្រ័យ អាជ្ញាធរជាតិអប្សរា ក៏បានរួមចំណែកជា មួយរដ្ឋបាលខេត្តសៀមរាប ដោយសហការជាមួយនឹងគណៈសង្ឃខេត្ត ទទួលខុសត្រូវលើការ រៀបចំវេទិការ រៀបចំកែលម្អបរិស្ថាន និងសោភ័ណភាពនៅបរិវេណ រួមទាំងទីតាំងប្រារព្ធពិធី និង ទទួលព្រះសង្ឃចំនួន២៥០០អង្គសម្រាប់ពិធីមហាសង្ឃទានផងដែរ៕


































 
អាជ្ញាធរជាតិអប្សរា និងសហការជាមួយនឹងអង្គការទេសចរណ៍ពិភពលោក (UNWTO) រៀបចំវគ្គបណ្តុះបណ្តាលក្រោមប្រធានបទ"ការគ្រប់គ្រង និងការបកស្រាយព័ត៌មាននៅក្នុងរមណីយដ្ឋានអង្គរ បេតិកភណ្ឌពិភពលោក"។ វគ្គបណ្តុះបណ្តាលនេះ នឹងផ្តល់ឱកាសដល់មគ្គុទ្ទេសក៏ទេសចរណ៍កម្ពុជាចំនួន ២០នាក់ដែលកំពុងបំពេញការងារនៅរមណីយដ្ឋានទេសចរណ៍វប្បធម៌ ចូលរួមក្នុងវគ្គបណ្តុះបណ្តាលខាងលើចំនួន ០៩ថ្ងៃ ចាប់ពីថ្ងៃទី ១២ ដល់ថ្ងៃទី ២០ ខែ មិថុនា ឆ្នាំ២០១៦ នៅម៉ាកាវ សាធារណរដ្ឋប្រជាមានិតចិន។
បុណ្យឆាកមហាបង្សុកូល
( ថ្ងៃទី 19 ខែ មិនា ឆ្នាំ2016 )
នៅក្នុងតំបន់អង្គរមានពិធីបុណ្យសាសនា និងទំនៀមទម្លាប់ប្រពៃណីបុរាណខ្មែរយ៉ាងច្រើន ដែលជាកេរដំណែលរបស់ដូនតាខ្មែរពីបុរាណបានបន្សល់ទុកសម្រាប់កូនចៅជំនាន់ក្រោយ។ ក្នុងចំណោមបុណ្យទាំងនោះ មានបុណ្យមួយឈ្មោះថា បុណ្យឆាកមហាបង្សុកូលដែលអ្នកភូមិក្រវ៉ាន់តែងតែប្រារព្ធធ្វើ ហើយបុណ្យនេះទៀត មិនមែនធ្វើជាលក្ខណៈបុណ្យភូមិទេ គឺគេធ្វើជាលក្ខណៈគ្រួសារ។
នៅថ្ងៃទី១៥ ខែមីនា ឆ្នាំ២០១៦នេះ អាជ្ញាធរជាតិអប្សរាបានចុះហត្ថលេខាលើកិច្ចសន្យាស្តីពីការជួសជុលសារមន្ទីរព្រះនរោត្តមសីហនុអង្គរ ជាមួយមូលនិធិក្លឹប១%នៃក្រុមហ៊ុនអ៊ីអុង និងសាកលវិទ្យាល័យសូហ្វ៊ីយ៉ា។ ពិធីនេះប្រារព្ធឡើង ក្រោមអធិបតីភាពឯកឧត្តមបណ្ឌិត ស៊ុំ ម៉ាប់ អគ្គនាយកអាជ្ញាធរជាតិអប្សរា លោក Hiroshi Yokoo ប្រធានក្រុមប្រឹក្សាភិបាលនិងជាប្រធានក្លឹបមូលនិធិអ៊ីអ៊ីង និងលោកសាស្រ្តាចារ្យ Yoshiaki Ishizawa ប្រធានមជ្ឈមណ្ឌលអាស៊ីសិក្សាស្រាវជ្រាវ និងបណ្តុះបណ្តាលធនធានមនុស្សនៃសាកលវិទ្យាសូហ្វីយ៉ា។
រសៀលថ្ងៃទី១០ ខែមីនា ឆ្នាំ២០១៦ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន បានដឹកនាំគណ:ប្រតិភូកាកបាទក្រហមកម្ពុជា ធ្វើទស្សនកិច្ចសារមន្ទីរសព្វទស្សន៍អង្គរ។ មានវត្តមានទទួល សម្តេចកិត្តិព្រឹទ្ធបណ្ឌិត និងគណ:ប្រតិភូទាំងអស់គឺ ឯកឧត្តមបណ្ឌិត ឃឹម ប៊ុនសុង អភិបាលនៃគណ:អភិបាលខេត្តសៀមរាប ឯកឧត្តមបណ្ឌិត ស៊ុំ ម៉ាប់ អគ្គនាយកអាជ្ញាធរជាតិអប្សរា ថ្នាក់ដឹកនាំ មន្ត្រីបុគ្គលិក របស់សាលាខេត្តសៀមរាប និងអាជ្ញាធរជាតិអប្សរាជាច្រើនរូបទៀត។ 
ដើមដំបូងមុន12345...1213បន្ទាប់ចុងក្រោយ

ប្រសាសន៍លោកជំទាវប្រធានអាជ្ញាធរជាតិអប្សរា

ការព្យាករណ៍​អាកាសធាតុ

ក្រមប្រតិបត្តិអង្គរ / Angkor Code of Conduct (Width = 230)

វីដេអូក្រមប្រតិបត្តិអង្គរ

អ្នកទស្សនាគេហទំព័រ

កំពុងទស្សនា
:
6
ថ្ងៃនេះ
:
6111
ម្សិលមិញ
:
34420
សប្តាហ៍នេះ
:
40531
ខែនេះ
:
0121808
សរុប
:
009304090