NEWS

copy of អាជ្ញាធរជាតិអប្សរា នឹងពិនិត្យសិក្សាទម្រង់រចនាបទចម្លាក់តោនៅប្រាសាទក្រវាន់ដើម្បីជួសជុល

Published on 21 December 2015 03:17 PM Post By ៖ Apsara National Authority

ចម្លាក់តោធ្វើពីថ្មភក់ចំនួនប្រាំដែលដាក់តាំងនៅមុខប្រាសាទក្រវាន់ នឹងត្រូវនាយកដ្ឋានជំនាញសិក្សាពីទម្រង់រចនាបទដើម្បីធ្វើការជួសជុល និងឆ្លាក់បន្ថែមជើង ក្នុងន័យលើកតម្លៃសម្បត្តិបេតិកភណ្ឌក្នុងរមណីយដ្ឋានអង្គរ។
rn
rnនេះបើតាមការបញ្ជាក់របស់លោក លី វណ្ណា ប្រធាននាយកដ្ឋានអភិរក្សប្រាសាទក្នុងឧទ្យានអង្គរ និងបុរាណវិទ្យាបង្ការ ក្នុងឱកាសចុះទៅពិនិត្យផ្ទាល់នៅទីតាំងប្រាសាទក្រវាន់ នាព្រឹកថ្ងៃទី២០ ធ្នូ ឆ្នាំ២០១៥នេះ។ លោកបានបញ្ជាក់បន្ថែមថាក្រុមជំនាញនឹងដឹកយករូបចម្លាក់តោនេះទៅសិក្សា ជួសជុលនៅសារមន្ទីរព្រះនរោត្តមសីហនុអង្គរក្នុងពេលឆាប់ៗនេះហើយ។ តែដើម្បីរក្សានូវអត្តសញ្ញាណ និងទម្រង់រចនាបទរបស់ចម្លាក់នេះឲ្យបានល្អ ក្រុមជំនាញនឹងសិក្សាបន្ថែមទៀតពីចម្លាក់តោផ្សេងៗក្នុងសម័យតែមួយ យកជាគំរូដើម្បីឆ្លាក់បន្ថែមជើងតោនៅប្រាសាទក្រវាន់នេះ។
rn
rnកន្លងមកអាជ្ញាធរជាតិអប្សរាបានជួសជុល និងឆ្លាក់ឡើងវិញនូវចម្លាក់បុរាណដើម្បីដាក់តាំង នៅតាមប្រាង្គប្រាសាទជាបន្តបន្ទាប់ ហើយនិងកំពុងបន្តឆ្លាក់បន្ថែមនូវចម្លាក់ផ្សេងៗជាបន្តទៀតក្នុងន័យអភិរក្សនូវសម្បត្តិបេតិកភណ្ឌដ៏មានតម្លៃរបស់ជាតិ។
rn
rn
rn
rn
rn
rn
rn
rn
ក្នុងកិច្ចប្រជុំបូកសរុបលទ្ធផលការងារប្រចាំត្រីមាសទី១របស់ខ្លួននារសៀលថ្ងៃទី៥ ខែមេសា ឆ្នាំ២០០១៦ គណៈកម្មការចម្រុះអភិរក្សព្រៃឈើតំបន់ការពារប្រាសាទកោះកេរដែលមានតំណាងអាជ្ញាធរជាតិអប្សរាជាប្រធានបានអះអាងថា បទល្មើសព្រៃឈើនៅតំបន់នេះបានថយចុះច្រើនគួរឲ្យកត់សម្គាល់ ហើយប្រជាពលរដ្ឋភាគច្រើនក៏បានយល់ដឹងកាន់តែច្បាស់អំពីតម្លៃនៃការងារអភិរក្សព្រៃឈើ និងបេតិកភណ្ឌ។
មន្ត្រីបុគ្គលិក ភ្នាក់ងារ និងកម្មករនៃអាជ្ញាធរជាតិអប្សរាជាង៥០នាក់ ដែលដឹកនាំដោយឯកឧត្តម ខូយ គឹមទួ ទីប្រឹក្សាអាជ្ញាធរជាតិអប្សរាបានចូលរួមក្នុងពិធីសម្អាតបរិស្ថានទ្រង់ទ្រាយធំជាមួយនឹងអ្នកចូលរួមជាង៤ពាន់នាក់ផ្សេងទៀត នាព្រឹកថ្ងៃទី២ ខែមេសា ឆ្នាំ២០១៦ ដែលរៀបចំដោយសាលាក្រុងសៀមរាប។ ការចូលរួមសម្អាតបរិស្ថាននៅពេលនេះគឺដើម្បីត្រៀមខ្លួនអបអរសាទរពិធីចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ ដែលនឹងឈានមកដល់ក្នុងពេលឆាប់ៗខាងមុខនេះ។
ត្រពាំងសេស គឺជាត្រពាំងបុរាណដែលស្ថិតនៅចំពីមុខប្រាសាទអង្គរវត្ត។ ភ្ញៀវទេសចរជាច្រើនតែងចាប់អារម្មណ៍នឹងត្រពាំងនេះ ជាពិសេសគឺទេសចរខ្មែរ ដែលតែងមកអង្គុយកម្សាន្តបណ្តែតអារម្មណ៍ជាមួយនឹងទិដ្ឋភាពទឹក និងដើមព្រលឹតលំចង់ ដោយមានតូបអ្នកលក់ម្ហូបអាហារជាច្រើនមុខផង។ កន្លងមកត្រពាំងនេះ មិនដែលរីងខះទឹកទេ តែសម្រាប់ឆ្នាំនេះ ត្រពាំងសេសបានរីងទឹកស្ទើរតែខះស្ងួត ដោយសាររដូវប្រាំងឆ្នាំនេះក្តៅហួតហែងខ្លាំង ហើយវស្សាកន្លងទៅមានភ្លៀងធ្លាក់មិនគ្រប់គ្រាន់ផង។
អាជ្ញាធរជាតិអប្សរាសហការជាមួយប្រជាពលរដ្ឋឃុំខ្នងភ្នំ ស្រុកស្វាយលើ ខេត្តសៀមរាប បានចាប់ផ្តើមត្រួសត្រាយកូនឈើ ដើម្បីជួសជុលទំនប់ថ្នល់ដាច់សម្រាប់ទប់ទឹកជូនប្រជាពលរដ្ឋប្រើប្រាស់ប្រចាំថ្ងៃ។ ការសម្រេចជួសជុលនៅពេលនេះ គឺយោងទៅតាមសំណើរបស់ប្រជាពលរដ្ឋ ដែលបានស្នើសុំមកអាជ្ញាធរជាតិអប្សរាកាលពីចុងឆ្នាំ២០១៥កន្លងទៅ។ ការជួសជុលនេះគ្រោងនឹងចំណាយពេលប្រហែល១ខែទើបរួចរាល់។
ក្នុងឆ្នាំ២០១៦នេះ រដូវប្រាំងបានអូសបន្លាយពេល ហើយស្ថានភាពអាកាសធាតុក្ដៅហួតហែង បានបង្កឲ្យប្រទេសមួយចំនួនក្នុងតំបន់ ក៏ដូចជាកម្ពុជាដែរ ត្រូវប្រឈមនឹងបញ្ហាកង្វះទឹកសម្រាប់ការប្រើប្រាស់ប្រចាំថ្ងៃ និងក្នុងការងារកសិកម្មជាដើម។ ឆ្លើយតបចំពោះបញ្ហានេះ រាជរដ្ឋាភិបាលបានចេញសារាចរណែនាំស្ដីពីការចាត់វិធានការថែរក្សាទឹកទុក ក្នុងន័យដាស់តឿនស្ថាប័នពាក់ព័ន្ធ ក៏ដូចជាប្រជាពលរដ្ឋទាំងអស់ឲ្យបង្កើនការប្រុងប្រយ័ត្ន ថែរក្សាទឹកទុកឲ្យបានល្អសម្រាប់ការប្រើប្រាស់ចាំបាច់ប្រចាំថ្ងៃ។
FirstPrev12345678NextLast

Speech of H. E. Ms. Phoeurng Sackona, President of APSARA National Authority

Weather Forecast

Angkor Code of Conduct

Angkor Code of Conduct's Video

Website Visitors

Now Online
:
2
Today
:
3542
Yesterday
:
6587
This Week
:
22710
This Month
:
0003542
Total
:
012772974