ព័ត៌មានថ្មីៗ

អាជ្ញាធរជាតិអប្សរា នឹងពិនិត្យសិក្សាទម្រង់រចនាបទចម្លាក់តោនៅប្រាសាទក្រវាន់ដើម្បីជួសជុល

បានផ្សាយនៅ ថ្ងៃទី 21 ខែ ធ្នូ ឆ្នាំ2015 08:56 AM ដោយ ៖ អាជ្ញាធរជាតិអប្សរា
ចម្លាក់តោធ្វើពីថ្មភក់ចំនួនប្រាំដែលដាក់តាំងនៅមុខប្រាសាទក្រវាន់ នឹងត្រូវនាយកដ្ឋានជំនាញសិក្សាពីទម្រង់រចនាបទដើម្បីធ្វើការជួសជុល និងឆ្លាក់បន្ថែមជើង ក្នុងន័យលើកតម្លៃសម្បត្តិបេតិកភណ្ឌក្នុងរមណីយដ្ឋានអង្គរ។

នេះបើតាមការបញ្ជាក់របស់លោក លី វណ្ណា ប្រធាននាយកដ្ឋានអភិរក្សប្រាសាទក្នុងឧទ្យានអង្គរ និងបុរាណវិទ្យាបង្ការ ក្នុងឱកាសចុះទៅពិនិត្យផ្ទាល់នៅទីតាំងប្រាសាទក្រវាន់ នាព្រឹកថ្ងៃទី២០ ធ្នូ ឆ្នាំ២០១៥នេះ។ លោកបានបញ្ជាក់បន្ថែមថាក្រុមជំនាញនឹងដឹកយករូបចម្លាក់តោនេះទៅសិក្សា ជួសជុលនៅសារមន្ទីរព្រះនរោត្តមសីហនុអង្គរក្នុងពេលឆាប់ៗនេះហើយ។ តែដើម្បីរក្សានូវអត្តសញ្ញាណ និងទម្រង់រចនាបទរបស់ចម្លាក់នេះឲ្យបានល្អ ក្រុមជំនាញនឹងសិក្សាបន្ថែមទៀតពីចម្លាក់តោផ្សេងៗក្នុងសម័យតែមួយ យកជាគំរូដើម្បីឆ្លាក់បន្ថែមជើងតោនៅប្រាសាទក្រវាន់នេះ។

កន្លងមកអាជ្ញាធរជាតិអប្សរាបានជួសជុល និងឆ្លាក់ឡើងវិញនូវចម្លាក់បុរាណដើម្បីដាក់តាំង នៅតាមប្រាង្គប្រាសាទជាបន្តបន្ទាប់ ហើយនិងកំពុងបន្តឆ្លាក់បន្ថែមនូវចម្លាក់ផ្សេងៗជាបន្តទៀតក្នុងន័យអភិរក្សនូវសម្បត្តិបេតិកភណ្ឌដ៏មានតម្លៃរបស់ជាតិ។








អកយំ ជាឈ្មោះប្រាសាទសង់អំពីឥដ្ឋមុនសម័យអង្គរ រាងសាជី (Pyramide) ស្ថិតនៅលើខឿនបីជាន់ មានទំហំ១០០ម៉ែត្របួនជ្រុងស្មើ កសាងឡើងក្នុងរាជព្រះបាទភវវរ្ម័ន ដែលឧទ្ទិសចំពោះទេព «កុម្ភីរេស្វរៈ» ក្នុងអំឡុងសតវត្សទី៦នៃគ.ស។ គេបានរកឃើញសិលាចារឹកចំនួនបីផ្ទាំងនៅក្នុងប្រាសាទនេះ គឺផ្ទាំងទី១នៅលើស៊ុមទ្វារចូលប្រាង្គកណ្តាលផ្នែកខាងកើត ដែលបានបញ្ជាក់អំពីកាលបរិច្ឆេទស្ថិតក្នុងឆ្នាំ៦៧៤នៃគ.ស។ ផ្ទាំងទី២នៅលើស៊ុមទ្វារចូលប្រាង្គកណ្តាលផ្នែកខាងត្បូង បញ្ជាក់កាលបរិច្ឆេទនាដើមសតវត្សទី៨ និងផ្ទាំងទី៣ជាអក្សរចារមួយខ្សែលើជើងទម្រកប់ក្រោមដីកាលលើកទំនប់បារាយណ៍ ដែលបង្ហាញអំពីកាលបរិច្ឆេទឆ្នាំ១០០១នៃគ.ស។
ផ្តែរថ្មមានទម្ងន់ជាង៥តោន និងសសរពេជ្រដែលបានជ្រុះធ្លាក់ពីប្រាសាទឥដ្ឋប៉មទី៨នៃប្រាសាទបាគង ក្នុងអំឡុងឆ្នាំ២០០៩ ដោយកម្លាំងខ្យល់ព្យុះកេតសូណា ត្រូវបានក្រុមអភិរក្សថ្ម នៃអាជ្ញាធរជាតិអប្សរាធ្វើការផ្គុំជួសជូលឡើងវិញ នៅសារមន្ទីរព្រះនរោត្តមសីហនុអង្គរ។ ផ្តែរថ្ម និងសសរពេជ្រនេះ ត្រូវបានក្រុមជំនាញដឹកជញ្ជូនមករក្សាទុកនៅសារមន្ទីរព្រះនរោត្តមសីហនុអង្គរ កាលពីឆ្នាំ២០១២ ដើម្បីធ្វើការអភិរក្សជួសជុល និងតភ្ជាប់ឡើងវិញ។
ប្រាសាទក្រហមជាប្រាសាទឥដ្ឋដែលមានតម្កល់រូបព្រះឥសូររាំដ៏អស្ចារ្យកម្ពស់៤.៥០ម៉ែត្រ (បច្ចុប្បន្នសល់តែបំណែកខ្លះនៅក្នុងប្រាសាទ ឯខ្លះទៀតរក្សាទុកនៅសារមន្ទីរអង្គរ) តាមរចនាប័ទ្មកោះកេរ ឧទ្ទិសចំពោះព្រហ្មញ្ញសាសនា។ អ្នកស្រុក អ្នកធ្វើដំណើរ អ្នកស្រាវជ្រាវមានជំនឿយ៉ាងខ្លាំងលើប្រាសាទក្រហម ព្រោះទីនោះមានអ្នកតាក្រហមដ៏ពូកែស័ក្តិសិទ្ធិ។
កាលពីថ្ងៃទី ០៦ ខែមករា ឆ្នាំ២០១៦ លោក ឈាន រដ្ឋា ប្រធាននាយកដ្ឋានស្តីទី នៃនាយកដ្ឋានអភិរក្សប្រាសាទក្រៅឧទ្យានអង្គរ បានដឹកនាំមន្រី្ត បុគ្គលិកក្រោមឱវាទ ទៅចូលរួមក្នុងពិធីបុណ្យនៅស្ពានបុរាណព្រះទិស (ស្ពានកំពង់ក្តី) ដែលផ្តួចផ្តើមឡើងដោយព្រះសង្ឃ គណៈកម្មការវត្ត ព្រមទាំងពុទ្ធបរិស័ទចំណុះជើងវត្តជីក្រែង និងសាលាស្រុកជីក្រែង ដែលប្រព្រឹត្តទៅពីថ្ងៃទី ០៦ ដល់ថ្ងៃទី ០៨ ខែមករា ឆ្នាំ ២០១៦។
លោក នាង ឈុនអេង និងលោកស្រី យ៉ង់ ដេត ព្រមទាំងលោកស្រី នាង សុវណ្ណារ៉ា ជាបុត្រ ដែលសព្វថ្ងៃរស់នៅទីក្រុងភ្នំពេញបានចំណាយថវិកាផ្ទាល់ខ្លួន ដើម្បីឆ្លាក់ព្រះកេសទេវតាចំនួន៣ ពីថ្មភក់ជំនួសព្រះកេសស៊ីម៉ង់ត៍ដើម្បីដាក់នៅខ្លោងទ្វារទន្លេអុំ ក្រុងអង្គរធំ។
ដើមដំបូងមុន123456បន្ទាប់ចុងក្រោយ

ប្រសាសន៍លោកជំទាវប្រធានអាជ្ញាធរជាតិអប្សរា

ការព្យាករណ៍​អាកាសធាតុ

ក្រមប្រតិបត្តិអង្គរ / Angkor Code of Conduct (Width = 230)

វីដេអូក្រមប្រតិបត្តិអង្គរ

អ្នកទស្សនាគេហទំព័រ

កំពុងទស្សនា
:
4
ថ្ងៃនេះ
:
0991
ម្សិលមិញ
:
1879
សប្តាហ៍នេះ
:
06018
ខែនេះ
:
0169947
សរុប
:
009352229